- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ផ្លូវតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ ត្រូវបានស្ថាបនា និងកែលំអរឡើងវិញរួចរាល់ជាស្ថាពរហើយ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក។ ផ្លូវដែលដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងនោះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ។ ផ្លូវជាចំណងដៃថ្មីរបស់រាជរដ្ឋាភិបាលជូនពលរដ្ឋខេត្តព្រះសីហនុ មានពីរខ្សែតភ្ជាប់គ្នា។ មួយខ្សែមានឈ្មោះថាផ្លូវលេខ១៤៦B ឬហៅថា វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់
December 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីបញ្ជាក់ព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹង បុគ្គលមួយចំនួន បានធ្វើការចែកចាយតាមបណ្តាញសង្គមនានា ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំថា ជាសកម្មភាពរបស់មន្ត្រីចរាចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា តាមពិតជាក់ស្តែង សកម្មភាពនេះ គឺជាសកម្មភាពសមត្ថកិច្ចនៅបរទេស មិនមែននៅកម្ពុជានោះទេ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
December 21, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ១ ០១៧ ២២៤ ៦០០រៀល និង ៣៦១ ៦៨៤ ដុល្លារអាមេរិក ពីសប្បុរសជនសរុបចំនួន ៥ ៣១២រូប ដែលរួមមានសមាជិកកិត្តិយស៣រូប, សមាជិកគាំទ្រ ៣ ៨៣៨រូប និងសប្បុរសជនផ្សេងៗ ១ ៤៧១រូប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ ចំពោះការបន្តគាំទ្រ និងចូលរួមចលនាកៀរគរអំណាយ
December 21, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
December 21, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០២៣ រាជបណ្ឌិត្យសភាកម្ពុជា នឹងសហកាជាមួយក្រសួងកសិកម្ម ដើម្បីសិក្សាពីពូជស្រូវផ្ការំដួល និងពូជស្រូវផ្កាម្លិះ។ ការលើកឡើងបែបនេះ របស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពបិទសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៧ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែងសមាហរណកម្ម និងពហុប៉ូល» នៅព្រលប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ លោកបណ្ឌិត សុខ ទូច បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំផ្ញើសារទៅខាងកសិកម្ម ត្រូវតែបង្កើតផ្ទះមួយយ៉ាងហោចណាស់ ក៏មានគោមួយក្បាល ឬក៏មានក្របីមួយក្បាល ដែលវាផ្តល់ផលទាំងអស់ ស៉ីស្មៅផ្តល់លាមក និងជី
December 21, 2022 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ ក្រសួងសាធារណការនិងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវខេត្តលេខ១៤៦បេ (វីថីសម្ដេចព្រះសង្ឃរាជ ទេព វង្ស) និងផ្លូវខេត្តលេខ១៤៨ (តិរវិថីសម្តេចតេជោហ៊ុន សែន) នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញ Fresh News ទទួលបាន។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ នឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវខេត្តលេខ១៤៦បេ (វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស)
December 21, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង ១៥៖០០ នាទី និងនៅខេត្តដទៃទៀត នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រីប្រធាន ចាត់តាំងតំណាងដោយភ្ជាប់មកជាមួយ
December 21, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,០៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៥០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,១០០មានន័យថាចុះ ៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៤៥០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce
December 21, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ផ្លូវតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ ត្រូវបានស្ថាបនា និងកែលំអរឡើងវិញរួចរាល់ជាស្ថាពរហើយ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក។ ផ្លូវដែលដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងនោះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ។ ផ្លូវជាចំណងដៃថ្មីរបស់រាជរដ្ឋាភិបាលជូនពលរដ្ឋខេត្តព្រះសីហនុ មានពីរខ្សែតភ្ជាប់គ្នា។ មួយខ្សែមានឈ្មោះថាផ្លូវលេខ១៤៦B ឬហៅថា វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់
December 21, 2022 - សង្គមលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ប្រកាសច្រានចោល និងថាលោកមិនបានឆាត ឬស្គាល់តារាសម្តែង An na Rose ឡើយ
(ភ្នំពេញ)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានធ្វើការបដិសេធច្រានចោលទាំងស្រុង ដោយថាលោកមិនបានឆាតទៅតារាសម្តែង An na Rose ឡើយ និងប្រកាសថា មានជនអនាមិកបង្កើតគណនី Telegram ក្លែងក្លាយក្នុងគោលបំណងមិនល្អ។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រកាសជូនដំណឹងយ៉ាងដូច្នេះថា ដោយបានឃើញមានជនអនាមិកបោកប្រាស់បានបង្កើតគណនី Telegram ដោយយករូបលោក ទៅផ្ញើសារក្នុងន័យមិនល្អ និងធ្វើឱ្យប៉ះពាល់មកលើកិត្តិយសរបស់លោកស្នងការ។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានសរសេររៀបរាប់ថា៖ «សូមជំរាបទៅកញ្ញា An na Rose ខ្ញុំមិនដែលស្គាល់កញ្ញាពីមុនមកទេ ហើយក៏មិនបានឆាតទៅកញ្ញាតាម
December 21, 2022









