- Khmerpress
- សិល្បៈ
(ភ្នំពេញ)៖ តារាចម្រៀង ទូច ស្រីលក្ខ័ បានបង្ហាញស្នាដៃបទចម្រៀងដ៏សោកសៅដែលមានចំណងជើង ««ជីវិតតូចធំសុទ្ធតែសុំផ្ញេីវាសនាលេីអ្នកបេីកបរ» ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន ជាពិសេសលើករណីថ្មីៗដែលជនបង្កបើកបរទាំងស្រវឹងលើស ល្បឿនកំណត់បុកមួយគ្រួសារដែលមានកូនតូច ហើយព្យាយាមរត់គេចនៅលើស្ពានជ្រោយចង្វារ។ ទូច ស្រីលក្ខ័ បានសរសេររៀបរាប់ថា៖ «សូមឱ្យបងប្អូនប្រជាជនខ្មែរស្តាប់ហេីយពិចារណា ហេីយមានការប្រុងប្រយ័ត្នទាំងអស់គ្នារាល់ការបេីកបរ កុំឱ្យមានវិប្បដិសារីពេលដែលបាត់បង់មនុស្សជាទីស្រលាញ់របស់យេីងដេាយសារតែគ្រេាះថ្នាក់ចរាចរណ៍ឱ្យសេាះ ឈឺចាប់ណាស់ឃេីញបុកស្លាប់សឹងតែរាល់ថ្ងៃបែបនេះ។ សូមផ្ញេីបទចំរៀងមួយបទនេះជូនបងប្អូនប្រជាជនខ្មែរទូលទាំងប្រទេសចំណងជេីង ជីវិតតូចធំសុទ្ធតែសុំផ្ញេីវាសនាលេីអ្នកបេីកបរ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
December 6, 2022 - ព័ត៌មានអន្តរជាតិ
(បែរឡាំង)៖ យោងតាមឯកសារមួយរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលមើលឃើញដោយសារព័ត៌មាន Bloomberg បានបង្ហាញថា ទីក្រុងបែរឡាំងបានកំណត់ថវិកាចំនួន ១០ពាន់លានអឺរ៉ូ ឬស្មើនឹង១០.៥ពាន់លានដុល្លារអាមេរិក សម្រាប់ផែនការទិញយន្តហោះចម្បាំង F-35A Lighting II ចំនួន៣៥គ្រឿង ពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២។ ថវិកាខាងលើនឹងបានមកពីកញ្ចប់ថវិកាពិសេសទំហំ ១០០ពាន់លានអឺរ៉ូ ដែលអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) បានប្រកាសមិនយូរប៉ុន្មាន បន្ទាប់ពីរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន កាលពីចុងខែកុម្ភៈ។ បើតាមឯកសាររដ្ឋាភិបាលអាល្លឺម៉ង់ដដែល ការប្រគល់យន្តហោះចម្បាំងទាំងនោះ
December 6, 2022 - ព័ត៌មានអន្តរជាតិ
លោក Hajime Moriyasu អ្នកចាត់ការទូទៅរបស់ជម្រើសជប៉ុនត្រូវបានគេមើលឃើញថា បានធ្វើការឱនគោរពចំពោះអ្នកគាំទ្រ ដែលបានធ្វើដំណើរមកកាន់ប្រទេសកាតាដើម្បីគាំទ្រក្រុមរបស់ពួកគេ បន្ទាប់ពីចាញ់ការប្រកួតជាមួយជម្រើសជាតក្រូអាស៊ី។ ជម្រាបផងដែរថា ក្រុមសាមូរ៉ៃជប៉ុនកាលពីយប់មិញនេះបានចាញ់ជម្រើសជាតិក្រូអាស៊ី ក្រោមលទ្ធផលបាល់កាត់សេចក្ដី ១ ទល់នឹង ៣ បន្ទាប់ពីបញ្ចប់ការប្រកួតពេញម៉ោង និងម៉ោងបន្ថែម ១៥នាទី ២ដង ក្រោមលទ្ធផល ១ ទល់នឹង ១។ ការពិតទៅជម្រើសជាតិជប៉ុនធ្វើបានល្អនៅតង់ទី១ ដោយការនាំមុខគូប្រគួត ១ ទល់នឹង ០ ប៉ុន្តែដល់តង់ទី២ ជម្រើសជាតិក្រូអាស៊ីបានតាមស្មើ ១ ទល់នឹង ១ វិញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
December 6, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា ដំណើរការសំណេរនាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានពីរមុខវិជ្ជា គឺអក្សរសាស្ត្រខ្មែរ និងរូបវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង គួរឲ្យកត់សម្គាល់ឡើយ។ ក្រសួងបញ្ជាក់ថា នៅព្រឹកថ្ងៃទី២នេះ មានបេក្ខជនអវត្តមានចំនួន២ ៣៥៨នាក់ ស្រី១ ០២៨នាក់ មានបញ្ហាសុខភាព ២៦នាក់ ដែលក្នុងនោះមានបេក្ខជនចំនួន ០៤នាក់ សង្ស័យវិជ្ជមានជំងឺកូវីដ-១៩។ បេក្ខជនដែលមានបញ្ហាសុខភាពមួយចំនួន បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ
December 6, 2022 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ អាមេរិកបានអះអាងថា ក្រុម Hacker របស់ចិនបានលួចលុយដែលជាមូនិធិសម្រាប់ជួយជនរងគ្រោះដោយជំងឺកូវីដ-១៩ របស់ខ្លួនអស់ប្រមាណជា ១០លានដុល្លារ បើគិតចាប់តាំងពីឆ្នាំ ២០២០មក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៦ ខែវិច្ឆិកានេះបានឲ្យដឹងថា ការចោទប្រកាន់ខាងលើនេះត្រូវបានធ្វើឡើងដោយទីភ្នាក់ងារផ្តល់សេវាសម្ងាត់ (Secret Service) ខណៈស្ថាប័នមួយនេះបានយករបាយការណ៍លម្អិតជុំវិញករណីដ៏រសើបខាងនេះទៅបង្ហាញសាធារណៈនៅលើបណ្តាញសារព័ត៌មានអន្តរជាតិ NBC។ បើតាមទីភ្នាក់ងារផ្តល់សេវាសម្ងាត់អាមេរិកបានបញ្ជាក់ថា ក្រុម Hacker របស់ចិនដែលជាអ្នកនៅពីក្រោយករណីមួយនេះគឺត្រូវបានគេស្គាល់ថា ជាក្រុម APT41 ឬ Winnti ខណៈសកម្មភាពរបស់ក្រុម Hacker ទាំងនេះក៏ត្រូវបានគាំទ្រពីសំណាក់រដ្ឋាភិបាលចិនផងដែរ។ នៅក្នុងរបាយការណ៍របស់ទីភ្នាក់ងារផ្តល់សេវាសម្ងាត់អាមេរិកក៏បានឲ្យដឹងផងដែរថា នៅក្នុងចំណោមសមាជិកនៃក្រុម Hacker មួយនេះក៏ត្រូវបានអាជ្ញាធរអាមេរិករកឃើលញថា គឺជាចារកម្មរបស់រដ្ឋាភិបាលចិនដែលបានប៉ុនប៉ងលួចយកទិន្នន័យពីក្រុមហ៊ុនបច្ចេកវិទ្យាជាង ១០០ក្រុមហ៊ុននៅលើទឹកដីអាមេរិកកាលពីឆ្នាំ
December 6, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៥០លានដុល្លារក្រោមអនុកម្មវិធីទី១ នៃកម្មវិធីពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែងដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងជំរុញសមត្ថភាពប្រកួតប្រជែងជាសកលរបស់ប្រទេស។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB ។ បើតាមសេចក្ដីប្រកាសបានឱ្យដឹងថា កម្មវិធីនេះ នឹងគាំទ្រដល់ការស្តារសេដ្ឋកិច្ចក្រោយកូវីដ១៩ របស់កម្ពុជាតាមរយៈការជួយដល់កំណែទម្រង់របស់រាជរដ្ឋាភិបាលដើម្បីបង្កើនការវិនិយោគ និងបរិយាកាសធុរកិច្ចជំរុញកំណើនសហគ្រាសខ្នាតតូចនិងមធ្យម (MSMEs) និងកែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។ លោក Sion L. Morton សេដ្ឋវិទូជាន់ខ្ពស់របស់ ADB មានប្រសាសន៍ថា ជំងឺរាតត្បាតកូវីដ១៩បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជាដូចជាវិស័យកាត់ដេរផលិតស្បែកជើង និងវាយនភណ្ឌក៏ដូចជាវិស័យទេសចរណ៍និងសំណង់។ លោកបានសង្កត់ធ្ងន់ថា៖ «កំណែទម្រង់ក្រោមកម្មវិធីនេះនឹងជួយដល់គោលដៅស្តារឡើងវិញក្រោយជំងឺរាតត្បាតរបស់កម្ពុជាដោយត្រួសត្រាយផ្លូវសម្រាប់អាជីវកម្មរីកចម្រើននិងឈាន ទៅរកផ្នែកតម្លៃបន្ថែមកាន់តែខ្ពស់និងសម្របខ្លួនទៅនឹងទិដ្ឋភាពពាណិជ្ជកម្មដែលកំពុងផ្លាស់ប្តូរ»។
December 6, 2022 - សិល្បៈ
(បាត់ដំបង)៖ ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ ដែលមានភាពល្បីល្បាញ ទទួលបានការស្រលាញ់ចូលចិត្តពីមហាជន នៅឆ្នាំនេះបានចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិ ដោយយោងតាមហ្វេសប៊ុកផេក Anti-Corruption Unit បានឱ្យដឹងថា តារាចម្រៀងរូបនេះកំពុងតែប្រឡងនៅមណ្ឌលសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង។ ក្នុងនោះផងដែរ នៅឆ្នាំដែលខ្លួនត្រូវប្រឡង ពេជ្រ ថៃ ក៏បានផ្អាកការងារសិល្បៈមួយរយៈធំដើម្បីមើលមេរៀនប្រឡង និងប្រកាសទទួលការងារវិញក្រោយពេលបញ្ចប់ការប្រឡង។ មហាជនជាអ្នកគាំទ្រ ពេជ្រ ថៃ ជាច្រើនក៏បាននាំគ្នាជូនពរ តារាចម្រៀងរូបនេះឱ្យប្រឡងជាប់ ជាពិសេសបាននិទ្ទេសល្អផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
December 6, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប គិតមកដល់ពេលនេះសម្រេចការសាងសង់បាន ៨៩ភាគរយហើយ តាមការគ្រោងទុកការដ្ឋានសាងសង់នឹងបញ្ចប់ទាំងស្រុងនៅក្នុងខែមេសា ឆ្នាំ២០២៣។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឱ្យដឹង នៅរសៀលថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ថា គិតត្រឹមថ្ងៃទី០៥ ខែធ្នូនេះ ការដ្ឋានសាងសង់ស្ពានខ្សែកាបឫស្សីកែវ
December 6, 2022 - ព័ត៌មានជាតិ
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង សូមជម្រាបជូនសមាជិក សមាជិកា ក.អ.ក ឱ្យបានជ្រាបថា ដោយលោក ប៉ែន បូណា ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងយោងតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់ ក.អ.ក លោក ប៉ែន បូណា បានសុំលាឈប់ពីប្រធានក្លិប។ ដូច្នេះដើម្បីបន្តនិរន្តរភាពរបស់ក្លិប គណៈកម្មាធិការនាយក ក.អ.ក បានសម្រេចជ្រើសតាំង៖ ១ – លោក ពុយ គា ជាប្រធានក្លិបអ្នកកាសែតកម្ពុជា ២ – លោក
December 6, 2022 - សង្គម
(បន្ទាយមានជ័យ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម បង្ហាញនូវបេក្ខជនប្រឡងបាក់ឌុបមួយរូបដែលមានវ័យ៥៦ឆ្នាំ នៅតែតស៊ូប្រឡងបាក់ឌុប ដើម្បីបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គោលបំណងចង់ធ្វើជាគ្រូបង្រៀន គ្រាន់បានកម្រៃចិញ្ចឹមគ្រួសារ។ យោងតាមការបង្ហោះរបស់អ្នកសង្កេតការណ៍ស្ម័គ្រចិត្តឈ្មោះ Lav Tola Serey Sophorn ដែលនៅមណ្ឌលសកលវិទ្យាល័យជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានសរសេររៀបរាប់ថា «បេក្ខជនអាយុ៥៦ឆ្នាំ អ្នកម្ដាយអើយ ម៉ែចាស់ហើយ ម៉ែគេម៉ែយើង អ្នកម្ដាយតស៊ូណាស់ ដើម្បីបំពេញក្ដីស្រម៉ៃ ដើម្បីយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០២២។ ខ្ញុំបានលួចសួរគាត់ថា អ្នកម្ដាយយកសញ្ញាបត្រធ្វើអីម្ដាយចាស់ហើយ គាត់ថាចង់ធ្វើគ្រូបង្រៀនបានលុយមកចិញ្ចឹមកូន ហើយគាត់ថាម៉ែគ្មានកម្លាំងឯណាទៅធ្វើការធ្ងន់បានទេ ម្ដាយគ្មានកំលាំង ម្ដាយដើរក៏មិនចង់រួច ឈឺដៃឈឺជើង កូននៅផ្ទះគ្មានអីហូប។ ខ្ញុំក៏សួរបន្តថាម្ដាយមកពីណាគាត់ថា មកពីវត្តថ្មរមៀល មកម្នាក់ឯង
December 6, 2022









