Khmerpress
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានបើករថយន្ដ Mercedes មួយគ្រឿងដោយខ្លួនឯង ឆ្លងកាត់ស្ពានគ្រីមៀ ដែលតភ្ជាប់ពីតំបន់ ភាគខាងត្បូងនៃប្រទេសរុស្ស៉ី ទៅកាន់តំបន់គ្រីមៀ ក្នុងរយៈពេលជាង ២ខែ ចាប់តាំងពីមានហេតុការណ៍ផ្ទុះបំផ្លាញស្ពានមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២។ ស្ពានមួយខ្សែមានប្រវែង ១៩គីឡូម៉ែត្រ ដែលត្រូវបានសម្ពោធដោយលោក ពូទីន កាលពីឆ្នាំ២០១៨ បានរងការវាយប្រហារបំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី៨ ខែតុលាកន្លងទៅ ហើយវិមានក្រឹមឡាំងបានចោទប្រកាន់ថាជាស្នាដៃរបស់អ៊ុយក្រែន។ លោក ពូទីន ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី

    December 6, 2022
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះពីគណនីផេកហ្វេសប៊ុកផ្ទាល់របស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២នេះ មានបេក្ខជនមកពីបណ្ដាខេត្តមួយចំនួន ដែលមានបញ្ហាសុខភាពនៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២។ ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង៕ ប្រភព៖ MoEYS Cambodia

    December 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ ក្នុងសប្ដាហ៍ខាងមុខនេះ ប្រទេសកម្ពុជា និងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់មូសុង ឦសាន្តក្នុងកម្រិតមធ្យម ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១-តំបន់ទំនាបកណ្ដាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C –

    December 6, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃទី២ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ចាប់ផ្តើមដំណើរការហើយនៅព្រឹកនេះ។ បេក្ខជនទាំងអស់ បានចូលក្នុងមណ្ឌលប្រឡងតាមរាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច។ ចំពោះដំណើរការសំណេរនាព្រឹកនេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ គឺអក្សរសាស្ត្រខ្មែរ, រូបវិទ្យា និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម គឺ គណិតវិទ្យា, សីលធម៌-ពលរដ្ឋវិជ្ជា។ ចំពោះដំណើរការសំណេរនាពេលរសៀលវិញ មានមួយមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ គឺគណិតវិទ្យា និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម គឺអក្សរសាស្ត្រខ្មែរ។ សូមជម្រាបថា សម្រាប់ឆ្នាំនេះ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨

    December 6, 2022
  • ព័ត៌មានអន្តរជាតិ

    (ថៃ)៖ មន្ត្រីនៃនាយកដ្ឋានបសុសត្វថៃ បានរឹបអូសសាច់កែច្នៃ និងគ្រឿងក្នុងប្រមាណជា ២៥តោន ដែលដាក់ត្រាំក្នុងសារធាតុហ្វ័រម៉ាលីន ពីរោងចក្រកែច្នៃចំណីអាហារខុសច្បាប់មួយកន្លែងក្នុងខេត្តChon Buri ប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ thaipbsworld កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២។ លោក Somchuan Ratanamungklanon ប្រធាននាយកដ្ឋានបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាសាច់ដែលរឹបអូសបាននោះត្រូវបានបម្រុងទុកសម្រាប់ហាង​សាច់​អាំង​ ជាង ៦០កន្លែង​ផ្សេង​គ្នា​នៅ​ទូទាំង​ខេត្ត Chon Buri។ លោក​បាន​បន្ត​ថា ការ​ចុះ​បង្ក្រាប​នេះ​កើត​ឡើង​ដោយ​មាន​ការ​ត្អូញត្អែរ​ពី​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុងតំបន់ ដោយ​មានជះ​ក្លិន​ស្អុយ​ចេញ​ពី​រោងចក្រ។ ពួកគេ​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា កន្លែង​នេះ​អាច​នឹង​ឆ្លង​មេរោគ​ក្នុង​សហគមន៍​របស់​ពួកគេ។ មន្ត្រីជំនាញបានចុះត្រួតពិនិត្យរោងចក្របណ្ដោះយ៉ាងម៉ត់ចត់ ហើយបានរកឃើញធុងដាក់សាច់ និងគ្រឿងក្នុងជាង៥០ ដែលកំពុងត្រាំទឹកដែលមានផ្ទុកសារធាតុហ្វ័រម៉ាលីន ២៥លីត្រ ហើយនិងបង្កាន់ដៃជាង ២៣០០

    December 5, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ តាមរយៈ Facebook ផ្លូវការបានចូលរួមអបអរជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ដែល «ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា» (Cambodia Data eXchange ហៅកាត់ថា CamDX) ត្រូវបានប្រកាសទទួលជ័យលាភី Open Source Adaptation of the Year ពីកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល (Future of Government Awards ) ដែលបានសហការគាំទ្រដោយអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP),

    December 5, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅទីបំផុតផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ឬ Aeon mall ទី៣ នឹងត្រូវដាក់ដំណើរការសាកល្បង នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអ៊ីអន ខេមបូឌា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ ផ្សារទំនើបនេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់កំពុងត្រូវបានអភិវឌ្ឍ ជាទីក្រុងរណបនៃរាជធានីភ្នំពេញ។ យោងតាមប្រភពដដែលបានឱ្យដឹងថា ផ្សារទំនើបនេះជាផ្សារធំជាងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សូមរំលឹកថាផ្សារ​ទំនើប​អ៊ីអន ​៣ នៅ​ខណ្ឌមានជ័យ​ មានទំហំផ្ទៃដី

    December 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើស បេក្ខជន និងបេក្ខនារី ចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់ឆ្នាំ២០២២។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមជូនដំណឹងដល់ បេក្ខជន និងបេក្ខនារី ទាំងអស់ឱ្យបានជ្រាបថា៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) នឹងធ្វើការប្រឡងប្រជែងជ្រើសរើសបុគ្គលិកចូលបម្រើការងារ ក្នុងក្របខណ្ឌ រ.ទ.ស.ភ ចំនួន ៨រូប សម្រាប់ឆ្នាំ២០២២ ដែលមានមុខជំនាញដូចខាងក្រោម ៖ ១. ផ្នែកបៀវត្សរ៍ពលកម្ម ១រូប ២. ផ្នែករដ្ឋបាលសរុប ១រូប ៣.

    December 5, 2022
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោយកាត់កញ្ចប់វិញ្ញាសារ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសចំពោះមុខសិស្សានុសិស្សទាំងអស់ លោកពិតជាមានមោទនភាពចំពោះកូនក្មួយ ជាបេក្ខភាពប្រឡងកាលពីឆ្នាំកន្លងទៅ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រហូតប្រឡងជាប់លើសពីការរំពឹងទុក។ លោកថា មិនខុសពីឆ្នាំមុននោះទេ សម្រាប់សិស្សដែលប្រឡងជាប់និទ្ទេស A នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង។ លោកបន្ដថា អ្វីដែលពិសេសនោះ ទទួលបាននិទ្ទេស A ច្រើនរហូតដល់ទៅជិត៤០នាក់ ហើយកាលនោះ គឺជាពេលវេលា នៃការរីករាលដាលជំងឺកូវីដ១៩ផង។ កាលនោះក្មួយៗ ទទួលបានម៉ូតូម្នាក់១គ្រឿងដ៏ថ្មីសន្លាងពីលោក ដែលបានមកពីការកៀរគរពីសប្បុរសជន។ លោក វ៉ី សំណាង បានបន្ថែមថា

    December 5, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ បានឈានចូលមកដល់ ក្នុងនោះផងដែរគេសង្កេតឃើញឪពុកម្តាយ និងអាណាព្យាបាល មិនទៅណាឆ្ងាយពីមណ្ឌលប្រឡង នៅរង់ចាំលើកទឹកចិត្តកូន ក្មួយ ប្អូនៗរបស់ខ្លួនដែលកំពុងប្រឡង។ តួយ៉ាងតារាចម្រៀងសុវត្ថិឌី ធារីកា ដែលក្នុងនាមជាបងស្រីមួយរូបក៏បាននាំប្អូនប្រុសមកប្រឡង និងរង់ចាំនៅក្រៅមណ្ឌលប្រឡងវិទ្យាល័យសន្ធរម៉ុក។ កញ្ញា សុវត្ថិឌី ធារីកា ក៏បានសរសេររៀបរាប់ថា៖ «មុនពេលប្រលងទុតិយភូមិនាថ្ងៃស្អែក ប្អូនប្រុសឆ្លៀតធ្វើអង្គរក្សជូនបងស្រីមកច្រៀងសិន។ ឆ្នាំនេះមិនដូចឆ្នាំមុន ព្រោះយើងមិនមានប៉ាម៉ាក់ងើបពីព្រលឹមជូនដំណើរ និងលើកទឹកចិត្តដូចមុនទេ។ តែសូមអោយដូដូប្រឹង តស៊ូប្រលងអោយជាប់ ដើម្បីអោយលោកទាំងពីរសប្បាយចិត្ត ជីវិតគឺបែបនេះវាហាក់បីដូចទឹករលកមែន តែអោយកុំរលកមកប៉ះយើងអោយដួលតាមទឹក។ សូមជូនពរប្អូនប្រុសជោគជ័យក្នុងការប្រលងសញ្ញាប័ត្រទុតិយភូមិនេះបានលទ្ធផលជោគជ័យ រួមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវតស៊ូ ខំប្រឹងប្រែង កុំភ័យ និងកុំស្លុតពេលប្រលង»។ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    December 5, 2022