Khmerpress
  • ព័ត៌មានអន្តរជាតិ

    សិង្ហបុរី៖ ក្មេងប្រុសអាយុ ៦ឆ្នាំបានបំបែកកំណត់ត្រាក្លាយជាមនុស្សមានអាយុតិចបំផុតដែលអាចដើរឡើងភ្នំអេវឺរ៉េស ដែលជាភ្នំដ៏ខ្ពស់បំផុតនៅលើពិភពលោក។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី៥ ខែវិច្ឆិកានេះបានបញ្ជាក់ថា កុមារារូបនេះមានឈ្មោះថា Om Madan Garg មកពីប្រទេសសិង្ហបុរី ហើយការដើរឡើងលើភ្នំដ៏ខ្ពស់បំផុតនេះ គឺរូបគេមិនមែនមកតែម្នាក់ឯងនោះទេ ពោលគឺមានការរួមដំណើរជាមួយម្តាយឪពុករបស់គេ គឺលោក Mayur Garg អាយុ ៣៨ឆ្នាំ និងលោកស្រី Gayatri Mahendram អាយុ ៣៩ឆ្នាំ។ ប្រភពខាងលើបានបន្តថា កុមារា Om Madan Garg គឺជាកូនសិស្សកំពុងរៀនថ្នាក់មត្តេយ្យសិក្សាកម្រិត ២ តែរូបគេមានបទពិសោធន៍ធ្វើដំណើរផ្លូវឆ្ងាយនិងឆ្លងកាត់ប្រទេសជាច្រើនជាមួយឪពុកម្តាយតាំងពីរូបគេនៅមានអាយុ ២ខួបកន្លះម្ល៉េះ។

    December 5, 2022
  • សង្គម

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរនៃវិញ្ញាសាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌល ដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់។ ក្នុងនោះផងដែរគេក៏សង្កេតឃើញឪពុកម្តាយ និងអាណាព្យាបាល មិនទៅណាឆ្ងាយពីមណ្ឌលប្រឡងឡើយ ដោយពួកគាត់ នៅជុំវិញមណ្ឌលវិទ្យាល័យព្រះយុគន្ធរ នាព្រឹកថ្ងៃទី០៥ ធ្នូនេះ។ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧ ៧៥៣

    December 5, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដីនិងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម) បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង គួរឲ្យកត់សម្គាល់ឡើយ។ ក្រសួងបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន ២២៦៤នាក់ ស្រី១០០៤នាក់ មានបញ្ហាសុខភាព១៧នាក់ ដែលក្នុងនោះមានម្នាក់សង្ស័យវិជ្ជមានជំងឺកូវីដ-១៩។ បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន

    December 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការបង្ហោះនៅលើបណ្តាញសង្គម ច្រានចោលការបង្ហោះសារបង្កាច់បង្ខូចថា “ស.ស.យ.ក បានរៀបចំបញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើទៅក្រសួងអប់រំ”។ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ «ខ្ញុំមានការភ្ញាក់ផ្អើល ហើយមានការសោកស្តាយជាខ្លាំង ដែលមានបុគ្គល ក៏ដូចជាក្រុមអគតិ ទុច្ចរិតមួយចំនួន ដែលបង្ហោះសារថា ស.ស.យ.ក បានរៀបចំ បញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើទៅក្រសួងអប់រំ យុវជន

    December 5, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ សេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្កោលទោសយ៉ាងខ្លាំងចំពោះអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការអំពាវនាវឱ្យ «រំលាយរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២។ ការអំពាវនាវខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ កន្លងទៅនេះ ជាមួយការអះអាងជាថ្មីថាលោកជាអ្នកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០។ លោក ត្រាំ បានគូសបញ្ជាក់ ដូច្នេះថា «ការលួចបន្លំដ៏សម្បើមនេះអនុញ្ញាតសម្រាប់ការរំលាយនូវរាល់ច្បាប់ បទបញ្ញត្តិ និងមាត្រាទាំងឡាយដែលមាននៅក្នុងរដ្ឋធម្មនុញ្ញ… ស្ថាបនិក

    December 5, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីគោលការណ៍ និងនីតិវិធីនៃការអនុវត្តអត្រាថ្លៃអនុគ្រោះពិសេស ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើប្រាស់ពេលយប់ ចាប់ពីម៉ោង៩យប់ដល់៧ព្រឹក សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ ក្នុងវិស័យកសិកម្ម ក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនី ដែលទទួលប្រភពពីបណ្តាញជាតិ។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែធ្នូនេះ៕ ខាងក្រោមនេះ ជាសេចក្តីណែនាំរបស់អជ្ញាធរអគ្គិសនីកម្ពុជា៖ ផ្តល់សិទ្ធិដោយ៖ freshnews

    December 5, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនមួយចំនួន មកពីខេត្តឧត្តរមានជ័យ បាត់ដំបង កំពង់ស្ពឺ ត្បូងឃ្មុំ មណ្ឌលគិរី ដែលមានបញ្ហាសុខភាពនៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២។ ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង ៕ ប្រភព៖ MoEYS

    December 5, 2022
  • ព័ត៌មានអន្តរជាតិ

    អាជ្ញាធរឥណ្ឌូណេស៊ីបានបង្កើនការព្រមានសម្រាប់ភ្នំភ្លើង Semeru នៅលើកោះចាវ៉ា ដល់កម្រិតខ្ពស់បំផុតនៅលើមាត្រដ្ឋានកម្រិតទី៤ បន្ទាប់ពីការផ្ទុះកាលពីថ្ងៃអាទិត្យ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសនិយាយថា ភ្នំភ្លើងកម្ពស់ ៣៦០០ ម៉ែត្រមួយនោះ បានបញ្ចេញផេះឡើងដល់កម្ពស់ប្រហែល ១៥០០ ម៉ែត្រ ហើយលំហូរកម្អែរបស់វា ត្រូវបានគេសង្កេតឃើញមាននៅផ្នែកខ្លះផងដែរ។ មជ្ឈមណ្ឌល​សម្រាប់​បន្ទុះភ្នំភ្លើង និង​គ្រោះ​មហន្តរាយ​ភូមិសាស្ត្រ​ឥណ្ឌូណេស៊ី​ បាន​ហាមប្រាម​រាល់​សកម្មភាព​ទាំងអស់​ក្នុង​រង្វង់ ៨ គីឡូម៉ែត្រ​នៃ​កំពូលភ្នំ ហើយ​កំពុង​អំពាវនាវឱ្យប្រជាជន​ជម្លៀស​ចេញ។ ភ្នំភ្លើង Semeru បានផ្ទុះឡើងកាលពីថ្ងៃទី៤ ខែធ្នូឆ្នាំមុន ដែលបណ្តាលឱ្យមានកម្អែហូរចុះ និងបានសម្លាប់អ្នកស្រុកជាង ៥០ នាក់ និងបង្ខំមនុស្សជាង ១០,០០០ នាក់ ត្រូវជម្លៀសចេញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    December 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញក្ដីរីករាយចំពោះសិស្សានុសិស្ស ផ្លាស់ប្ដូរឥរិយាបថ មកប្រឡងបើកចម្លងគ្នា ឥឡូវនេះមកប្រឡងឈរលើចំណេះដឹងខ្លួនឯង។ ថ្លែងខណៈអញ្ជើញបើកហឹបវិញ្ញាសាប្រឡងបាក់ឌុប នាថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក បស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅវិទ្យាល័យព្រះសីសុវត្ថិ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសង្កេតឃើញថា បេក្ខជនប្រឡងទាំងអស់

    December 5, 2022
  • ព័ត៌មានជាតិ

    ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ចាប់ផ្តើមដំណើរការហើយ ដោយឡែកមានបេក្ខជនប្រឡងបាក់ឌុបម្នាក់នៅខេត្តឧត្តរមានជ័យ មានវិជ្ជមានកូវីដ ១៩ ត្រូវបានដាក់អោយប្រឡងដាច់ដោយឡែក។ នេះបើកយោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា សិស្សស្រីឈ្មោះ វ៉ាន់ សុខឿន បន្ទប់៖១១ លេខតុ៖២៦១ វិជ្ជមានកូវីដ ១៩ត្រូវបានដាក់អោយនៅបន្ទប់ប្រឡងដាច់ដោយឡែក។ លោកប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ បានយកទូសម្លាប់មេរោគ ពីមន្ទីរ អ.យ.ក. មកដាក់នៅបន្ទប់ពិសេស ដើម្បីសម្លាប់មេរោគលើសន្លឹកកិច្ចការរបស់បេក្ខជនដែលវិជ្ជមានកូវីដ១៩ ដោយមានខាងសុខាភិបាលបានពិនិត្យនិងឯកភាព

    December 5, 2022