- Khmerpress
- ព័ត៌មានអន្តរជាតិ
(អន្តរជាតិ)៖ ដំណើរការនៃការដឹកនាំ «បិសាចក្រហម» រយៈពេល ១៧ឆ្នាំនៃគ្រួសារមហាសេដ្ឋីអាមេរិក យោងតាម កាសែត Daily Express តម្លៃភាគហ៊ុនរបស់ក្លឹប Manchester United បានកើនឡើង ១៧% បន្ទាប់ពីគ្រួសារ Glazer បានបញ្ជាក់ថាខ្លួននឹងលក់ក្លឹប ក្រោយកាន់កាប់«បិសាចក្រហម» រយៈពេល ១៧ឆ្នាំនៃគ្រួសារមហាសេដ្ឋីអាមេរិកនេះ។ Man Utd ពុំដែលទទួលលទ្ធផលល្អប្រសើរសោះឡើងចាប់តាំងពីលោក Sir Alex Ferguson ចូលនិវត្តន៍ក្នុងឆ្នាំ២០១៣។ ការតវ៉ាជាច្រើនពីអ្នកគាំទ្រដែលទាមទារឲ្យមានការផ្លាស់ប្តូរម្ចាស់បានកើតឡើង។ នៅទីបំផុត វាបានក្លាយជាការពិត នេះមិនត្រឹមតែជាដំណឹងល្អសម្រាប់អ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាវិជ្ជមានក្នុងទីផ្សារភាគហ៊ុនផងដែរ។ ដោយមើលឃើញទំហំរបស់ Manchester
November 24, 2022 - ព័ត៌មានជាតិ
(ស្វាយរៀង)៖ មានទូកឈ្មួញវៀតណាមរាប់សិបគ្រឿងសម្រុកចូលមកទិញស្រូវខ្មែរ តាមផ្លូវទឹកនៅចំណុចប្រឡាយទាហ៊ាន ស្លាបប៉ុស្ត៍ច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍ ដោយ១ថ្ងៃពី១០០០ ទៅ២០០០តោន ក៏ប៉ុន្តែកសិករអ្នកផលិតបានត្អូញត្អែរថា ឈ្មួញអ្នកប្រមូលទិញស្រូវឲ្យតម្លៃទាប ស្រូវចម្រុះក្នុង១គីឡូក្រាម ត្រឹមតែ ៨០០រៀលទៅ៩៥០រៀលប៉ុណ្ណោះ។ លោក ប៉ាង ឡេង នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងបានថ្លែងប្រាប់ភ្នាក់ងារ Fresh news ឲ្យដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា មានទូកឈ្មួញវៀតណាមឡើងមកទិញស្រូវពីប្រជាពលរដ្ឋ ក៏ដូចជាឈ្មួញខ្មែរក្នុងមួយថ្ងៃចាប់ពី ១០០០ តោនទៅ២០០០តោន តាមប្រឡាយទឹក ស្លាបច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្ថិតក្នុងឃុំថ្មី ដោយក្នុង១រថយន្តចំណុះ៧០តោន។ ប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មួញវៀតណាមបានចូលទូក កាណូតប៉ុកចៃ
November 24, 2022 - ព័ត៌មានអន្តរជាតិ
(គូឡាឡាំពួ)៖ បន្ទាប់ពីត្រូវបានជ្រើសតាំងដោយព្រះមហាក្សត្រ នាល្ងាចថ្ងៃព្រហស្បតិ៍នេះ លោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) បានស្បថចូលកាន់តំណែងផ្លូវការ ជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសម៉ាឡេស៉ី ដើម្បីបិទបញ្ចប់ស្ថានភាពជាប់គាំង អស់រយៈពេល៥ថ្ងៃ ក្រោយការបោះឆ្នោតសកល ដែលចេញលទ្ធផលមិនដាច់ស្រេច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ នៅថ្ងៃព្រហស្បតិ៍នេះ មហាក្សត្រម៉ាឡេស៉ី ព្រះចៅស៊ូលតង់ អាប់ឌូលឡោះ ស៊ូតង់ អាមេដ ស្សា (Abdullah Sultan Ahmad Shah) បានសម្រេចព្រះទ័យជ្រើសរើស លោក
November 24, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ក្រោយបុរសរូបនេះបង្កើតគណនី Facebook ហើយប្រើប្រាស់រូបរបស់អាវុធហត្ថ ដើម្បីសរសេរអត្ថបទឆបោកស្នើសុំលុយពីអ្នកដទៃ។ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា បុគ្គលដែលត្រូវបានស្នងការដ្ឋានស្រាវជ្រាវព័ត៌មាន សន្ដិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួននេះឈ្មោះ លឹម សិលាអាយុ៣៣ឆ្នាំ បានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ Vin Vin, សុខ ចិត្រា, Pu Chet ដោយប្រើរូបថតរបស់យោធិន
November 24, 2022 - ព័ត៌មានជាតិ
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា រដ្ឋបាលខេត្ត បានទាក់ទាញអ្នកវិនិយោគធំតូច និងបានសាងសង់រោងចក្រ មានចំនួន២៤មូលដ្ឋាន អាចស្រូបយកកម្លាំងពលកម្ម កម្មករ កម្មការនី សរុប៣៦,០៤៧នាក់ ដែលជាចំណែកមួយចូលរួម ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំប្រកាសផ្សព្វផ្សាយ លទ្ធផលបឋមផលិតផលក្នុងស្រុកសរុប GDP និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ CPI ខេត្តកំពង់ចាម នៅមន្ទីរផែនការខេត្ត។ លោកបានបញ្ជាក់ថា ក្នុងរយៈពេលប្រមាណពីរទស្សវត្សកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំ អភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនជាលំដាប់។ ជាក់ស្ដែងខេត្តកំពង់ចាម មានហេដ្ឋារចនាសម្ព័ន្ធរូវ័ន្ត មានការរីកចម្រើនដូចជា
November 24, 2022 - ព័ត៌មានអន្តរជាតិ
បន្ទាប់ពីបានយកឈ្នះក្នុងលទ្ធផល ២-១ យ៉ាងអស្ចារ្យលើម្ចាស់ជើងឯក World Cup ៤សម័យ គឺក្រុមឥន្ទ្រីដែកអាល្លឺម៉ង់កាលពីម្សិលមិញនេះ ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មីម្តងទៀត នៅពេលដែលពួកគេបានសម្អាតបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ពួកគេនៅឯកីឡដ្ឋាន Khalifa International Stadium យ៉ាងស្អាតភ្លឹងតែម្ដង។ ពួកគេក៏បានបត់សត្វចាបក្រដាស Origami ដែលជានិមិត្តរូបសំណាងល្អ និងនិរន្តភាពនៅក្នុងប្រទេសជប៉ុន ទុកនៅក្នុងបន្ទប់ផ្លាស់សម្លៀកពាក់នោះផងដែរ។ ក្រុមការងារបានបត់កន្សែង រៀបចំដបទឹក និងធុងដាក់អាហារយ៉ាងស្អាត ទុកដាក់នៅលើតុនៅកណ្តាលបន្ទប់ នៅមុនពេលពួកគេចាកចេញពីកីឡដ្ឋាន។ រំលឹកផងដែរថា នៅក្នុងព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី ក្រុមសាមូរ៉ៃជប៉ុនក៏ធ្លាប់បានទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រ នៅពេលដែលពួកគេបានសម្អាតបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ពួកគេ បន្ទាប់ពីពួកគេចាញ់ក្រុមបែលហ្ស៊ិកក្នុងលទ្ធផល ៣-២ ក្នុងជុំទី១៦
November 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាស ព័ត៌មាន ស្ដីពីការដាក់ឱ្យដំណើរកាជាផ្លូវការ “កម្មវិធីភាពជាដៃគូ” របស់ក្រុមហ៊ុនYouTube ។ សូមជម្រាបជូនសាធារណជន និងអ្នកផលិតមាតិកាវីដេអូទាំងអស់មេត្តាជ្រាបថា បន្ទាប់ពីផ្អាកការផ្ដល់សេវារកចំណូល (Monetization) លើថ្នាលវីដេអូ YouTube នៅប្រទេសកម្ពុជា ក.ប.ទ. បានទាក់ទងនិងសហការជាមួយតំណាង YouTube ដើម្បីស្វែងរកដំណោះស្រាយបញ្ហានេះជូនអ្នកផលិតមាតិកា YouTube របស់យើង។ ជាលទ្ធផល ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ នេះតទៅ ក្រុមហ៊ុន YouTube បានដាក់ឱ្យដំណើរការផ្លូវការ “កម្មវិធីភាពជាដៃគូ”
November 24, 2022 - ព័ត៌មានជាតិ
យោងតាមសារលិខិតរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដី ណែនាំ ស្តីពី ការរៀបចំពិធីបុណ្យ “រំលឹកគុណអង្គរ” នៅរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់រយៈពេលបី(៣)ថ្ងៃ នៅថ្ងៃទី១៤-១៦ ខែធ្នូ ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០២២ តទៅ។ ក្នុងន័យដើម្បីឱ្យពិធី បុណ្យខាងលើ អាចប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងជោគជ័យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមណែនាំអាជ្ញាធរជាតិអប្សរា ដូចខាងក្រោម៖ ១- រៀបចំសកម្មភាពលម្អិតពាក់ព័ន្ធនឹងពិធីបុណ្យនេះ ក្នុងនោះរួមមានកម្មវិធីតាមថ្ងៃនីមួយៗ ទីតាំង ប្រារព្ធពិធី សមាសភាពចូលរួម
November 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាព្រឹកថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Peter Vogelmann នាយកផ្នែកលក់អន្តរជាតិ តំណាងក្រុមហ៊ុន Doppelmayr Group និងសហការី ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំ
November 24, 2022 - សង្គម
(ភ្នំពេញ)៖ នៅចុងសប្តាហ៍នេះនឹងមានព្រឹត្តិការណ៍សម្តែងសិល្បៈវប្បធម៌ដ៏ធំមួយ ដែលបង្ហាញសិល្បៈបុរាណស្ទើរតែគ្រប់ទម្រង់ ជាមួយនឹងការសម្តែងពីសិល្បករ-សិល្បការិនីប្រមាណ ៥០០ នាក់។ ទិវាបេតិកណ្ឌលើកទី៥ក្រោមប្រធានបទ «ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យ» មានសិល្បៈបុរាណស្ទើរតែគ្រប់ទម្រង់ ដូចជាល្ខោនខោល ចាប៉ីដងវែង ល្ខោនស្រមោលស្បែកធំ របាំក្បាច់បុរាណ ដែលត្រូវធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ។ សូមអញ្ជើញប្រិយមិត្តចូលរួមទស្សនាព្រឹត្តិការណ៍វប្បធម៌ដ៏ធំបំផុតនៅចុងឆ្នាំនេះឱ្យបានគ្រប់ៗគ្នា ដោយសំបុត្រកំពុងដាក់លក់នៅកោះពេជ្រ ឬទំនាក់ទិញសំបុត្រ តាមតេឡេក្រាម 010 / 067 / 077 32 32 92៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
November 24, 2022









