- Khmerpress
- ព័ត៌មានអន្តរជាតិ
(កៀវ)៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថាប្រជាជនអ៊ុយក្រែនរាប់លាននាក់ អាចនឹងប្រឈមមុខនឹងការគំរាមកំហែងដល់អាយុជីវិត នៅក្នុងរដូវរងា ឆ្នាំនេះ ខណៈរុស្ស៉ីនៅតែបន្តវាយប្រហារបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ ការព្រមានខាងលើ ធ្វើឡើងដោយលោក ហាន់ គ្លូក (Hans Kluge) ជានាយក WHO ប្រចាំតំបន់អឺរ៉ុប នៅថ្ងៃចន្ទដើមសប្ដាហ៍កន្លងនេះ។ លោក ហាន់ បានបញ្ជាក់ ដូច្នេះថា «ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនជាងពាក់កណ្ដាល បានទទួលរងការខូចខាត ឬត្រូវបានបំផ្លិចបំផ្លាញ ដែលនេះបាន និងកំពុងបង្កផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធសុខាភិបាល
November 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពសម្អាតមីននៅកម្ពុជា ដែលពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ សូមជម្រាបថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ
November 22, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រសួងបញ្ជាក់ថា ក្នុងរយៈពេល១សបា្តហ៍ទៅមុខនេះ កម្ពុជានឹងទទួលនូវឥទ្ធិពលដូចតទៅ៖ * នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ទទួលឥទ្ធិពលពីសម្ពាធទាបសកម្ម ។ * បន្តពីថ្ងៃទី២៤-២៩ ខែវិច្ឆិកា បណ្តាខេត្តភាគខាងលើ ទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់។ ឯរាជធានី-បណ្តាខេត្ត នៅភាគខាងក្រោម នៅបន្តទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាប។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
November 22, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគាររបស់រដ្ឋ បានប្រកាសពីការបញ្ចេញទុនបន្ថែម ចំនួន១០លានដុល្លារអាមេរិក សម្រាប់ការប្រមូលទិញស្រូវនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ស្តីពី ការផ្តល់ថវិកាបន្ថែមសម្រាប់ការប្រមូលទិញស្រូវនៅកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ដើម្បីជំរុញការប្រមូលទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ បានគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់ និងបានសម្រេចផ្តល់ថវិកាបន្ថែមចំនួន ១០លាន ដុល្លារអាមេរិក លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
November 21, 2022 - ព័ត៌មានអន្តរជាតិ
មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ បានប្រកាសថា រញ្ជួយដីកម្រិត ៥.៤រ៉ិចទ័រ បានធ្វើការវាយប្រហារទៅកោះជ្វា របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ ដោយបន្ថែមថា ចំណុចកណ្តាលនៃការរញ្ជួយនេះគឺនៅជម្រៅ ៥គីឡូម៉ែត្រ។ យោងតាមសាក្សីបានប្រាប់រ៉យទ័រថា ការរញ្ជួយដ៏ខ្លាំងបានកើតឡើងជាច្រើនវិនាទីនៅក្នុងរដ្ឋធានីហ្សាកាតា ដែលជំរុញឱ្យមនុស្សមួយចំនួនត្រូវជម្លៀសចេញពីអគារ។ យ៉ាងណា ពុំមានការព្រមានពីរលកយក្សស៊ូណាមិនោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
November 21, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីប្រកាសបើកជាផ្លូវការ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ព្រឹត្តិការណ៍បើកជាផ្លូវការនូវការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១នៅថ្ងៃនេះ មានមហាជនចូលរួមសរុបជាង ៤ម៉ឺននាក់។ ព្រឹត្តិការណ៍នេះ ក៏នឹងមានការបង្ហាញជូននូវផ្ទាំងទស្សនីយភាពសិល្បៈជាច្រើនទម្រង់ សម្តែងដោយកម្លាំងបញ្ជាការដ្ឋានអង្គរក្សជាង ១ពាន់នាក់, ការរាំចង្វាក់រាំវង់ ឡាំលាវ ដែលជាការរំាចង្វាក់ប្រជាប្រិយខ្មែរ ដោយនារីខ្មែរប្រមាណ ៥០០នាក់, សម្ដែងក្បាច់គុនល្បុក្តតោ, បាញ់កាំជ្រួចទំនើបចម្រុះពណ៌ រួមទាំងទស្សនីយភាពផ្សេងៗទៀត ដែលមានអ្នកចូលរួមសម្ដែងសរុបប្រមាណ ២,០០០នាក់។ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិត្រូវបានរាជរដ្ឋាភិបាលកម្ពុជារៀបចំធ្វើឡើងលើកដំបូងនៅក្នុងឆ្នាំ២០១៦ ក្នុងគោលបំណងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី
November 21, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្ដ្រីម្នាក់ទំនងខឹងកូនបំណុលជំពាក់លុយមិនព្រមសង បានយកដុំថ្មគប់កញ្ចក់រថយន្ដកូនបំណុល បណ្ដាលឲ្យរងការខូចខាតពីរគ្រឿង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ចំណុចមុខផ្ទះលេខ១៨៦ ផ្លូវ២F ស្ថិតក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់រថយន្ដដែលរងការខូចខាត ហើយត្រូវបានគេដឹងថា ជាកូនបំណុលនោះឈ្មោះ ដួង អក្ខរា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅផ្ទះកើតហេតុ។ ខណៈភាគីម្ចាស់បំណុលឈ្មោះ ហុង សុកដ្ឋា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ប្រភពព័ត៌មានបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះបានចងការប្រាក់ពីស្រ្តីម្ចាស់លុយចំនួន១,៥០០ដុល្លារ
November 21, 2022 - ព័ត៌មានអន្តរជាតិ
ចិន៖ ការអនុវត្តវិធានការ “កូវីដសូន្យ” របស់រដ្ឋាភិបាលចិនកំពុងធ្វើឲ្យប៉ះពាល់ដល់ចង្វាក់នៃផ្គត់ផ្គង់ទូរស័ព្ទ iPhone ទៅកាន់ទីផ្សារពិភពលោកយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកានេះ។ បញ្ហានៅក្នុងវិស័យបច្ចេកវិទ្យាមួយនេះបានកើតឡើងក្រោយពេលដែលជំងឺកូវីដ-១៩ ហាក់កំពុងផ្ទុះឡើងវិញនៅតាមបណ្តាទីក្រុងនិងខេត្តសំខាន់ៗមួយចំនួននៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ និងនៅស្របពេលដែលពលរដ្ឋជាច្រើននៅជុំវិញពិភពលោកមានតម្រូវការទិញទូរស័ព្ទថ្មីសម្រាប់ជាការដូនៅចុងឆ្នាំ និងពិសេសនោះគឺការដូនៃថ្ងៃបុណ្យណូអ៊ែលសម្រាប់ពលរដ្ឋនៅតំបន់អឺរ៉ុប។ គួរកត់សម្គាល់ថា វិធានការ “កូវីដសូន្យ” របស់រដ្ឋាភិបាលចិនគឺជាការអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ យ៉ាងតឹងរឹងបំផុត ពោលគឺមានន័យថាជាការទប់ស្កាត់មិនឲ្យមានការរាតត្បាតជំងឺជំងឺកូវីដ-១៩ក្នុងកម្រិតសូន្យតែម្តង។ នៅក្នុងការអនុវត្តវិធានការនេះគឺពលរដ្ឋចិនត្រូវតម្រូវឲ្យធ្វើចត្តាឡីស័ក ឬហាមមិនឲ្យចេញក្រៅផ្ទះជាញឹកញាប់ ខណៈសាលារៀន ក្រុមហ៊ុន និងសកម្មភាពអាជីវកម្មផ្សេងៗត្រូវបិទទ្វារនិងផ្អាកដំណើរជាញឹកញាប់ផងដែរ។ សូមបញ្ជាក់ជូនផងដែរថា ទូរស័ព្ទ iPhone គឺជាផលិតផលរបស់ក្រុមហ៊ុនអាមេរិក Apple តែនៅក្នុងការផលិតចេញជាទូរស័ព្ទគឺក្រុមហ៊ុន Apple
November 21, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សណ្ឋាគារ ផ្ទះសំណាក់ កន្លែងស្នាក់នៅ ភោជនីយដ្ឋាន និងកន្លែងលក់អាហារផ្សេងៗ ជួយសម្រួលដល់បេក្ខជនប្រឡងដែលមកពីតាមស្រុក ឃុំ ឬមកពីតំបន់ដាច់ស្រយ៉ាល ដែលត្រូវប្រឡងនៅទីរួមខេត្ត ឬទីស្រុក ឱ្យទទួលបានកន្លែងស្នាក់នៅសមរម្យ និងមានសុវត្ថិភាព។ ការអំពាវនាវរបស់លោក ហង់ ជួនណារ៉ុន ធ្វើឡើងនៅសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២» នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកមានប្រសាសន៍ថា «សូមអំពាវនាវឱ្យសណ្ឋាគារ ក៏ដូចកន្លែងស្នាក់នៅភោជនីយដ្ឋាន និងកន្លែងលក់អាហារផ្សេងៗជួយសម្រួលដល់បេក្ខជនដែលមកពីតាមស្រុក ពីតាមឃុំ ដែលត្រូវមកប្រឡងនៅទីរួមខេត្ត ក៏ដូចជាទីរួមស្រុកមួយចំនួន
November 21, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ដោយក្រសួងអប់រំ នឹងរៀបចំការបិទបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានី ខេត្ត ចំនួនពីរលើកគឺ៖ លើកទី១ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលមណ្ឌលប្រឡងត្រូវនឹងអក្ខរក្រមនៃឈ្មោះ របស់ខ្លួន និងលើកទី២នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ ដើម្បីពិនិត្យមើលនិងបញ្ជាក់ម្តងទៀតអំពីមណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ។ បេក្ខជនទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រ
November 21, 2022









