- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាបើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរៀបចំដោយសភាកម្ពុជា ដែលពិធីនេះនឹងធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាននៅព្រឹកនេះ នឹងចាប់ផ្តើមដោយព្រះរាជសុន្ទរកថាស្វាគមន៍របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងថ្លែងសុន្ទរកថាគន្លឹះ ដោយសម្តេចតេជោ ហ៊ុន សែន
November 21, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កុមារី ដន គ្រីស្ទីនរ៉ូសាណា ដែលម្តាយបីរត់រកការជួយសង្គ្រោះជីវិតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ ពេលនេះសុខភាពកាន់តែល្អប្រសើរ បន្ទាប់ពីទទួលបានការព្យាបាលដោយការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ។ ពេលនេះកុមារី គ្រីស្ទីនរ៉ូសាណា ចេញពីមន្ទីរពេទ្យទៅផ្ទះរបស់ខ្លួន ហើយអាចអង្គុយលើករទេះលេងបាន មិនសន្លប់ស្តូកស្តឹងដូចមុនទៀតនោះឡើយ។ សូមរំលឹកថា កាលពីថ្ងៃទី២២ ខែតុលា ក្នុងពីធីសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន និងប្រជាពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់អង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង អ្នកស្រី នួន និរតី បានបីកុមារី ដន គ្រីស្ទីនរ៉ូសាណា ជាកូនស្វែងរកការជួយសង្គ្រោះជីវិតពីសម្តេចតេជោ។ សម្តេចតេជោ ក៏បានណែនាំឱ្យលោកស្រី យក់ សម្បត្តិ មើលការខុសត្រូវលើការព្យាបាលនេះ។
November 21, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ សិស្សានុសិស្សកម្ពុជាជាច្រើនរូបទៀតហើយ បានទទួលជោគជ័យ លើការប្រកួតយ៉ាងស្វិតស្វាញក្នុងកម្មវិធីដ៏ធំ The World Scholar’s Cup លើជុំប្រកួត Tourament of Champion នាទឹកដីសហរដ្ឋអាមេរិក នៅថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២២ ដែលមានសិស្សានុសិស្សមកពីប្រទេសជុំវិញពិភពលោក ចូលរួមជាង៦០ប្រទេស ក្នុងនោះសិស្សានុសិស្សកម្ពុជា បានបង្ហាញពីសមត្ថភាពអស្ចារ្យរបស់ខ្លួន នឹងដណ្តើមបានមេដាយមាសចំនួន៤៤គ្រឿង និងប្រាក់ចំនួន ៦៩គ្រឿង ។ គូសបញ្ជាក់ផងដែរថា The World Scholar’s Tourament of Champion
November 19, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការចុះស្រាវជ្រាវ និងជួសជុលទឹកធ្លាយពេលយប់ ស្ថិតនៅភូមិសាស្ត្រ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌបឹងកេងកង និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ សូមអានសេចក្ដីប្រកាសព័ត៌មាន ដូចខាងក្រោម៖ ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority
November 19, 2022 - ព័ត៌មានអន្តរជាតិ
ជប៉ុន៖ រដូវរងានៅក្នុងប្រទេសជប៉ុននឹងត្រូវចូលមកដល់នៅពាក់កណ្តាលខែធ្នូខាងមុខនេះហើយ ខណៈវានឹងត្រូវបញ្ចប់ទៅវិញនៅអំឡុងពាក់កណ្តាលខែមីនា។ ជាធម្មតានៅក្នុងអំឡុងពេលនៃរដូវរងានេះពលរដ្ឋជប៉ុនបានប្រើប្រាស់ម៉ាស៊ីនកម្តៅនិងឧបករណ៍អេឡិចត្រូនិចផ្សេងៗសម្រាប់រក្សាសីតុណ្ហភាពនៅក្នុងផ្ទះច្រើនខ្លាំងណាស់ ដែលសកម្មភាពនេះបានធ្វើឲ្យតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីត្រូវកើតឡើងយ៉ាងខ្លាំងផងដែរ បើធៀបទៅនឹងរយៈពេលដែលរដូវរងាមិនទាន់ចូលមកដល់។ យ៉ាងណាក្តី រដូវរងានៅក្នុងឆ្នាំនេះមិនដូចរដូវរងាកាលពីឆ្នាំមុនៗឡើយ ដ្បិតវាបានកើតឡើងក្នុងអំឡុងពេលដែលពិភពលោកកំពុងមានវិបត្តិខ្វះខាតថាមពលអគ្គិសនីបង្កឡើងដោយភ្លើងសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន។ ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែងមួយនេះ អាជ្ញាធរក្រុងតូក្យូបានណែនាំឲ្យពលរដ្ឋចូលរួមជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនីឲ្យបានគ្រប់ៗគ្នានៅក្នុងរដូវរងានៅក្នុងឆ្នាំនេះតាមរយៈការនាំគ្នាពាក់អាវរងា ដែលជាប្រភេទអាវសាច់ចាក់កក្អម (Turtleneck) បើទោះជាពួកគេនៅក្នុងផ្ទះក៏ដោយ។ សូមបញ្ជាក់ថា អាវសាច់ចាក់កក្អមជាប្រភេទអាវដែលអាចជួយរក្សាកម្តៅក្នុងរាងកាយបានយ៉ាងល្អ ហើយគេជឿថាប្រសិនបើពលរដ្ឋនៅក្នុងទីក្រុងតូក្យូនាំគ្នាពាក់អាវប្រភេទនេះគ្រប់ៗគ្នានោះគឺជានឹងជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីបានមួយផ្នែកធំ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
November 19, 2022 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) បានប្រកាសនៅថ្ងៃសៅរ៍នេះថា សហរដ្ឋអាមេរិក នឹងជួយថៃអភិវឌ្ឍថាមពលនុយក្លេអ៊ែរ តាមរយៈរ៉េអាក់ទ័រខ្នាតតូចប្រភេទថ្មី នៅក្រោមក្របខណ្ឌកម្មវិធី ដែលមានគោលដៅប្រយុទ្ធប្រឆាំងបញ្ហាប្រែប្រួលអាកាសធាតុ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។ សេតវិមានបានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា ការជួយជ្រោមជ្រែងផ្នែកថាមពលនុយក្លេអ៊ែរខាងលើ គឺស្ថិតក្នុងកិច្ចផ្តួចផ្តើមរបស់ខ្លួន ហៅថា Net Zero World Initiative ដែលត្រូវបានបង្កើតឡើង ក្នុងកិច្ចប្រជុំកំពូលបញ្ហាអាកាសធាតុ នៅទីក្រុងក្លាសកូវប្រទេសស្កុតឡែន កាលពីឆ្នាំ២០២១ ហើយនៅក្រោមកិច្ចផ្តួចផ្តើមនោះ អាមេរិកបានចាប់ដៃគូសហការជាមួយ
November 19, 2022 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ កន្លងមក Elon Musk ធ្លាប់បានសន្យាជាមួយអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ថានឹងនាំយកគណនីរបស់លោកវិលត្រឡប់មកកាន់ Twitter នៅពេល Musk បិទបញ្ចប់កិច្ចព្រមព្រៀងទិញយកតម្លៃ ៤៤ពាន់លានដុល្លារ។ ដោយឡែកពេលនេះទំនងជាជិតបានសម្រចហើយ ដោយពេលថ្មីៗនេះ Musk ទើបតែធ្វើការស្ទង់មតិអ្នកប្រើប្រាស់នៅលើ Twitter Poll ខណៈដែលលទ្ធផលទទួលបងា្ហញពីការបោះឆ្នោតគាំទ្រប្រមាណ ៦០ភាគរយឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។ Elon Musk បានចាប់ផ្តើមការស្ទង់មតិតាមរយៈ Twitter កាលពីល្ងាចថ្ងៃសុក្រ ដោយស្នើឱ្យ Follower របស់លោកបោះឆ្នោតថាតើ
November 19, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា «ក្រសួងបរិស្ថានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំបន្តចាញ់បោកក្រុមជនខិលខូចដែលបានឃុបឃិតគ្នាបោកប្រាស់ប្រជាពលរដ្ឋ ទិញលក់ដី នៅក្នុងតំបន់ការពារធម្មជាតិ ដោយអះអាងថាជាដីស្របច្បាប់ និងអាចរត់ការធ្វើបណ្ណសម្គាល់កម្មសិទ្ធិបាន។ តាមពិត គឺមិនអាចទៅរួចឡើយ»។ នេះគឺជាការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ក្រសួង បរិស្ថាននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ក្រោយពីមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពតបានទប់ស្កាត់បាន សម្រេចលើក្រុមជនខិលខូចបង្កើតទំព័រហ្វេសប៊ុក និងបានដាក់ផ្ទៃដីនៃឧទ្យានជាតិព្រះមុនីវង្សបូកគោក្នុងតំបន់អន្លង់ក្មេងលេងស្ថិតក្នុងភូមិសាស្ត្រឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត លក់លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថានបានគូស បញ្ជាក់ថាផ្ទៃដីដែលមានទំហំ ១៨០០ ហិកតាដែលជនខិលខូច រៀបចំផែនទីដាក់លក់នោះជាផ្ទៃដីព្រៃស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ។ ឯកឧត្តមបានថ្លែងថា ផ្ទៃដីមួយចំនួនត្រូវបានជនទុច្ចរិតលួចចូលឈូសឆាយទន្ទ្រានកាន់កាប់ដោយខុសច្បាប់
November 19, 2022 - ព័ត៌មានអន្តរជាតិ
ផ្សិតម្ជុលគឺបន្លែដ៏ពេញនិយមមួយសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ននេះ ដ្បិតបន្លែដែលមានពណ៌សប្រភេទនេះអាចត្រូវបានគេយកទៅញ៉ាំបន្ថែមនៅក្នុងមុខម្ហូបជាច្រើនមុខបានយ៉ាងឆ្ងាញ់ពិសា។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មាន Next Shark នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកានេះបានឲ្យដឹងថា ផ្សិតម្ជុលអាចជាប់ពាក់ព័ន្ធជាមួយនឹងករណីផ្ទុះជំងឺកាចសាហាវមួយនៅលើដឹកអាមេរិកនាពេលកន្លងមក។ បើតាមរដ្ឋបាលផ្នែកឱសថនិងចំណីអាហារអាមេរិកបានរកឃើញថា នៅលើផ្សិតម្ជុលដែលគេបាននាំចូលពីប្រទេសកូរ៉េខាងត្បូងសម្រាប់ដាក់លក់នៅលើទឹកដីអាមេរិកអាចផ្ទុកនូវបាក់តេរីមួយប្រភេទមានឈ្មោះថា listeria។ បាក់តេរីប្រភេទនេះអាចតោងជាប់ចំណីអាហារផ្សេងៗក្នុងរយៈរហូតដល់ ១០សប្តាហ៍ ខណៈអ្នកដែលបានប៉ះពាល់ជាមួយបាក់តេរីនេះអាចនឹងមានបញ្ហាសុខភាពផ្សេងៗក្នុងរយៈពេល ២សប្តាហ៍ក្រោយពេលបានប៉ះពាល់ជាមួយបាក់តេរី។ ប្រភពខាងលើបានបន្តថា កាលពីឆ្នាំ ២០២០កន្លងទៅនៅលើទឹកអាមេរិកគឺបាក់តេរី listeria បានបង្កជាជំងឺធ្ងន់ធ្ងរចំពោះពលរដ្ឋចំនួន ៦៥នាក់ ខណៈជនរងគ្រោះចំនួន ៣នាក់ត្រូវស្លាប់បាត់បង់ជីវិតផងដែរ។ យ៉ាងណាក្តី ក្រុមអ្នកជំនាញបានពន្យល់ថា មិនមែនគ្រប់ផ្សិតម្ជុលទាំងអស់សុទ្ធតែមានផ្ទុកនូវបាក់តេរីនោះទេ តែដើម្បីការពារខ្លួនពីបញ្ហាដូចបានជម្រាបជូនខាងលើនេះអ្នកទទួលទានផ្សិតម្ជុលទាំងអស់ត្រូវចេះលាងសម្អាតផ្សិតឲ្យបានស្អាតល្អ ឬចម្អិនវាឲ្យឆ្អិនល្អមុននឹងទទួលទាន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
November 19, 2022 - ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានផ្សព្វផ្សាយរូបថតមេដឹកនាំលោក គីម ជុងអ៊ុន ជាមួយក្មេងស្រីម្នាក់ ដែលគេនិយាយថា ជាកូនស្រីរបស់គាត់ នៅអំឡុងពេលអ្នកទាំង ២ កំពុងតែសង្កេតមើលការបាញ់សាកល្បងមីស៊ីលអន្តរទ្វីបថ្មី។ នេះជាលើកទីមួយហើយ ដែលកូរ៉េខាងជើងបញ្ចេញរូបភាពកូនស្រីរបស់មេដឹកនាំរូបនេះ។ រូបថតប៉ុន្មានសន្លឹកនោះ បានបង្ហាញពីសកម្មភាពរបស់អ្នកទាំង ២ ដើរពិនិត្យមើលមីស៊ីល Hwasong-17 នៅឯកន្លែងសាកល្បង។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងក៏បានលើកសរសើរលោក គីម រួមជាមួយនឹងកូនស្រី និងភរិយាជាទីស្រឡាញ់របស់គាត់ ចំពោះការបំផុសគំនិតអ្នកវិទ្យាសាស្ត្រ និងអ្នកប្រយុទ្ធរបស់ពួកគេ។ រូបថតមួយសន្លឹកបង្ហាញថា លោក គីម បានដើរចាប់ដៃជាមួយក្មេងស្រីម្នាក់ពាក់អាវពណ៌ស និងស្បែកជើងក្រហម ដោយមានមីស៊ីលនៅខាងក្រោយ។ រូបភាពមួយទៀតបង្ហាញពីក្មេងស្រីដូចគ្នា កំពុងឈររវាងលោក គីម និងប្រពន្ធរបស់គាត់គឺលោកស្រី
November 19, 2022









