- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្រ្តីជំនួញល្បីឈ្មោះនៅក្នុងសង្គមម្នាក់ ពេជ្រ ស្រីមុំ ដែលត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួន ក្រោមបទឆបោកលុយគេរាប់លានដុល្លារនោះ ពេលនេះត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ ជាផ្លូវការ និងបានបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តទៀត។ លោក ប្លង់ សុផល អ្នកនាំពាក្យស្ថាប័នអយ្យការ បានថា តំណាងអយ្យការបានសម្រេចចោទប្រកាន់ស្ត្រីអ្នកជំនួញឈ្មោះ ពេជ្រ ស្រីមុំ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និងបញ្ជូនបន្តទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។ សូមបញ្ជាក់ថា ស្ដ្រីម្នាក់ដែលគេស្គាល់ថាជាអ្នកជំនួញដ៏ស៉ីវិល័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ខ្លួនពាក់ព័ន្ធអំពើឆបោកលើជនរងគ្រោះជាច្រើននាក់ ហើយជនរងគ្រោះខាតបង់ទឹកប្រាក់រាប់លានដុល្លារ។ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ដ្រីដែលត្រូវបានចាប់ខ្លួននេះ ឈ្មោះ ពេជ្រ
November 22, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការកែសម្រួលមណ្ឌលប្រឡងបាក់ឌុប ពីអនុវិទ្យាល័យចតុមុខ ថ្នាក់វិទ្យាសាស្ត្រសង្គម ដែលមានចំនួន២៧បន្ទប់ ទៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ជំនួសវិញ។ នេះបើតាមប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកានេះ។ សូមអានប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា៖ ផ្តល់សិទ្ធិដោយ៖ freshnews
November 22, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ បានបង្ហាញពីគោលដៅទៅថ្ងៃអនាគត តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា នឹងពង្រីកផលិតកម្មបន្លែ ជាពិសេសបន្លែមានសុវត្ថិភាព ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការអ្នកប្រើប្រាស់ ហើយកសិករត្រូវមានផែនការដាំដុះឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។ ជាមួយគ្នានេះដែរ ឯកឧត្ដម ឌិត ទីណា បានសង្កត់ធ្ងន់ថា «ផលិតកម្មបន្លែមានសុវត្ថិភាព ត្រូវការផ្ទះសំណាញ់ដែលមានស្តង់ដារបច្ចេកទេស ដូច្នេះដើម្បីជួយឱ្យកសិករអាចផលិតបានតាមតម្រូវការក្រុមហ៊ុនប្រមូលទិញបន្លែគួរជួយសាងសង់ផ្ទះសំណាញ់ជូនកសិករ ដោយអនុវត្តកិច្ចសន្យាកសិកម្ម» ។
November 22, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ផ្លូវមួយខ្សែបានរងការខូចយ៉ាងខ្លាំងព្រោះតែរោងចក្រផលិតទឹកកក១កន្លែង ស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបង្ហូរទឹកកាត់លើដងផ្លូវ គ្មានសណ្តាប់ធ្នាប់ ថែមទាំងដាក់រថយន្តបិទផ្លូវជិតថែមទៀតផង ដោយមិនអាចធ្វើដំណើរបានឡើយ។ ប្រជាពលរដ្ឋដែលរស់នៅទីតាំងនោះបានត្អូញត្អែរប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ថា រោងចក្រផលិតទឹកកកខាងលើ បានបង្កសម្លេងរំខានដល់អ្នកភូមិអស់រយៈពេលជាច្រើនឆ្នាំមកហើយ បង្ហូរទឹកចេញពីរោងចក្រកាត់ផ្លូវដងផ្លូវបណ្តាលឲ្យក្លាយជាភក់ជ្រាំ ជង្ហុគធំៗមិនអាចធ្វើចរាចរណ៍បាននោះឡើយ។ រោងចក្រផលិតទឹកកកមួយនេះ បានដំណើរការពុំត្រូវតាមស្តង់ដារបទដ្ឋានបច្ចេកទេសឡើយ ថែមទាំងបានយកផ្លូវសាធារណៈមកធ្វើជាកន្លែងចំណតរថយន្តផ្ទាល់ខ្លួន មិនអាចធ្វើដំណើរបានឡើយ ចំណែកសម្លេងម៉ាស៊ីនលាន់ឮខ្លាំង ថ្លង់ត្រចៀករាល់ថ្ងៃ។ ប្រជាពលរដ្ឋ បានលើកឡើងទៀតថា ទឹកកខ្វក់ចេញពីរោងចក្រផលិតទឹកកកនោះ ហូរពាសវាលពាសកាលបង្កឲ្យប៉ះពាល់ដល់ បរិស្ថាន អនាម័យ សោភ័ណភាព និងសុខភាពការរស់នៅរបស់ប្រជាជនយ៉ាងខ្លាំងថែមទៀតផង។
November 22, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ជូនមន្រ្តីជំនាញបច្ចេកទេសអង្គភាពស៊ីម៉ាក់ចំនួន៣រូប ដើម្បីបំពេញបេសកកម្មហ្វឹកហ្វឺនជំនាញសកម្មភាពមីននៅប្រទេសអ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ «នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ជូនមន្រ្តីជំនាញបច្ចេកទេសអង្គភាពស៊ីម៉ាក់ចំនួន៣រូប ដើម្បីបំពេញបេសកកម្មហ្វឹកហ្វឺនជំនាញសកម្មភាពមីននៅប្រទេសអ៊ុយក្រែន ក្រោមការគាំទ្រនៃគម្រោងជំនួយជប៉ុន ដើម្បីជួយអ៊ុយក្រែនក្នុងការបំផ្លាញគ្រាប់មីន»។ នេះជាការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន។ សម្តេចបានរំលឹកផងដែរថា ជាមួយនឹងបទពិសោធន៍លើសកម្មភាពមីនក្នុងរយៈពេល ៣ទសវត្សរ៍ ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានខិតខំចែករំលែកកងកម្លាំងបោសសម្អាតមីនរបស់ខ្លួន ដើម្បីចូលរួមចំណែកសម្រាលទុក្ខជូនដល់ប្រទេសជាច្រើន
November 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ យោងតាមព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់តែងតាំងមុខតំណែងឯកឧត្តម ខូយ រីដា ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។ ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំងមុខតំណែងឯកឧត្តម ខូយ រីដា ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ៕
November 22, 2022 - ព័ត៌មានជាតិ
(សៀមរាប)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានជួបជាមួយសមភាគីចិនរបស់លោក គឺលោក វ៉ី ហ្វឹងហឺ (Wei Fenghe) ហើយ នៅថ្ងៃអង្គារនេះ ក្នុងប្រទេសកម្ពុជា ខណៈភាគីទាំង២កំពុងព្យាយាមរក្សាភាពតានតឹងឱ្យស្ថិតនៅក្រោមការគ្រប់គ្រង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ ជំនួបខាងលើធ្វើឡើងនាឱកាសដែលប្រមុខការពារជាតិទាំង២ ចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលរៀបចំឡើងនៅឯខេត្តសៀមរាប ហើយដែល នេះគឺជាជំនួបទល់មុខលើកដំបូងបំផុតរវាងលោក អូស្ទីន និងលោក ហ្វឹងហឺ ចាប់តាំងពីខែមិថុនា ពោលគឺនៅមុនប្រធានសភាតំណាងរាស្ត្រអាមេរិក
November 22, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជាបានឈានដល់ការប្រកាសខេត្ត-រាជធានីចំនួន៥គ្មានមីន រួមមាន ខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ និងព្រះសីហនុ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នៅសាលពិព័រណ៍ និងសន្និសីទកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា
November 22, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមានៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ដោយបានប្រទះជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូ០២គ្រឿង ក្នុងសភាពគួរឱ្យសង្ស័យ។ ឃើញដូច្នេះកម្លាំងសមត្ថកិច្ច ក៏បានស្ទាក់ចាប់សួរនាំ បានប្រទះឃើញសត្វល្វាចេកព្រៃ ដែលជនសង្ស័យបានលាក់នៅក្នុងអាវ និងនៅក្នុងម៉ូតូបម្រុងយកទៅលក់នៅប្រទេសវៀតណាម។ ក្រោយឃើញដូច្នេះសមត្ថកិច្ចបានចាប់ឃាត់ខ្លួនយកមកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដើម្បីបន្តនីតិវិធីច្បាប់។ សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន៖ ១- សត្វល្វាចេកចំនួន ៣៩ក្បាល ២- ម៉ូតូម៉ាកវេវ ចំនួន០២គ្រឿង ៕
November 22, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ ជំនួបកំពូលរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ចិន និងរដ្ឋមន្ត្រីក្រសួងការពារជាតិ របស់សហរដ្ឋអាមេរិក នឹងត្រូវធ្វើឡើងនៅក្នុងខេត្តសៀមរាប ដែលនឹងនាំទៅដល់ស្ថេរភាពនៅក្នុងតំបន់ និងក្នុងពិភពលោក។ ក្នុងខណៈអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នាល្ងាចថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្ដេចតេជោ ហ៊ុន សែន បានលើក ឡើងថា៖ «នៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ ជំនួបកំពូលរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ចិន
November 22, 2022









