Khmerpress
  • ព័ត៌មានអន្តរជាតិ

    ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​កំពុង​រាយការណ៍​ថា Twitter បាន​បើកការ​បញ្ឈប់​កម្លាំងការងារ​មួយ​ជុំ​ទៀត ខណៈការផ្លាស់ប្តូរចុងក្រោយនេះ បាននាំឱ្យចំនួនបុគ្គលិកដែលបានចាកចេញពីក្រុមហ៊ុនមានដល់ប្រហែល ៥,០០០ នាក់ ឬច្រើនជាង ៦០ ភាគរយ នៃកម្លាំងការងាររបស់ខ្លួនចាប់តាំងពីលោកសេដ្ឋី Elon Musk បានចូលកាន់កាប់ក្រុមហ៊ុនកាលពីចុងខែមុន។ បើតាម Bloomberg កាលពីថ្ងៃចន្ទបានឱ្យដឹងថា បុគ្គលិកផ្នែកលក់បានទទួលអ៊ីមែលកាលពីល្ងាចថ្ងៃអាទិត្យ ដោយជូនដំណឹងដល់ពួកគេថា វាជាថ្ងៃធ្វើការចុងក្រោយរបស់ពួកគេ។ សារ​នោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​និយាយ​អំពី​តួនាទី​នៅ​ Twitter ដែល​មិន​ចាំបាច់​មាន​តទៅទៀត​។ លោក Musk ក៏បានផ្តល់ឱសានវាទដល់បុគ្គលិកកាលពីសប្តាហ៍មុន ចំពោះការបន្ដស្នាក់នៅ ឬចាកចេញពី Twitter។ លោក​បាន​ព្រមាន​ថា ពួកគេ​គួរតែ​លាលែង​ពី​តំណែង លុះត្រា​តែ​ពួកគេ​បាន​ត្រៀម​ខ្លួន​ធ្វើ​ការឱ្យបានច្រើន​ម៉ោងបំផុត​​៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    November 23, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបើកតំបន់សម្បទានស្វែងរុករករ៉ែ សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែទំហំ ១៥៥ហិកតា ស្ថិតក្នុងស្រុកឈូក ខេត្តកំពត។ ក្រសួងរ៉ែ និងថាមពល មានសេចក្តីសោមនស្សជម្រាបជូនដល់សាធារណជន បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា ក្រសួងរ៉ែ និងថាមពល សូមប្រកាសបើកឱ្យដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ សម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉ែចំនួន ០១ (មួយ) តំបន់ លើផ្ទៃដី ទំហំ ១៥៥ (មួយរយហាសិបប្រាំ) ហិកតា ស្ថិតនៅក្នុងតំបន់ភ្នំទ្វារប្រាំបី

    November 23, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជា និងបង់ក្លាដេស បានពិភាគ្សាគ្នាពីលទ្ធភាពនៃការចាប់ផ្តើមការងារនាំចេញជំហានដំបូង លើបរិមាណចំនួន ២៥០០០តោន ដែលនឹងត្រូវអនុវត្តន៍នៅពេលខាងមុខដ៏ខ្លី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម របស់សហព័ន្ធស្រូវអង្ករកម្ពុជា និង ក្រុមហ៊ុនហ្គ្រីនត្រេដ របស់ក្រសួងពាណិជ្ជកម្ម។ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិភាក្សាលើការងារនាំចេញអង្ករទៅប្រទេសបង់ក្លាដេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកានេះបញ្ជាក់ថា «កិច្ចប្រជុំបានបញ្ចប់ប្រកបដោយលទ្ធភាពផ្លែផ្កា និងសុទិដ្ឋិនិយមខ្ពស់ ក្នុងការចាប់ផ្តើមនាំអង្ករចេញ ទៅកាន់ប្រទេសបង់ក្លាដេស លើបរិមាណជំហានដំបូងចំនួន ២៥០០០តោន នូវរយៈពេលដ៏ខ្លីខាងមុខ ដែលស្របតាមគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពង្រីកទីផ្សារស្រូវ

    November 23, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខា ខេត្តសៀមរាប។ គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីបើកកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក

    November 23, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រសួងបញ្ជាក់ថា ក្នុងរយៈពេល១សបា្តហ៍នេះ កម្ពុជានឹងទទួលនូវឥទ្ធិពលដូចតទៅ៖ * នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ទទួលឥទ្ធិពលពីសម្ពាធទាបសកម្ម ។ * បន្តពីថ្ងៃទី២៤-២៩ ខែវិច្ឆិកា បណ្តាខេត្តភាគខាងលើ ទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់។ ឯរាជធានី-បណ្តាខេត្ត នៅភាគខាងក្រោម នៅបន្តទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាប។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C *

    November 23, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្រ្តីជំនួញល្បីឈ្មោះនៅក្នុងសង្គមម្នាក់ ពេជ្រ ស្រីមុំ ដែលត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួន ក្រោមបទឆបោកលុយគេរាប់លានដុល្លារនោះ ពេលនេះត្រូវបានចៅក្រមស៊ើសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញ ដីកាឃុំខ្លួនដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ លោក អ៉ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា «ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ជនត្រូវចោទដែលមានឈ្មោះ ពេជ្រ ស្រីមុំ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទៅពន្ធនាគាររាជធានីភ្នំពេញ (PJ) នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២»។

    November 22, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានថ្លែងថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានចាប់អារម្មណ៍ចំពោះឈុតសម្លៀកបំពាក់របស់អប្សរា និងសួរសម្តេចពីប្រវត្តិប្រើប្រាស់សម្លៀកបំពាក់នេះ។ ថ្លែងក្នុងពិធីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «គាត់ (ចូ បៃដិន) មើលសិល្បៈ គាត់សង្កេតសិល្បៈរបស់យើងខ្លាំងណាស់។ រួចហើយគាត់សួរខ្ញុំថា តើសម្លៀកបំពាក់ហ្នឹង មានតាំងពីសម័យណាមក? ខ្ញុំក៏បានប្រាប់គាត់ថា សម្លៀកបំពាក់នេះ យើងបានយកពីសិលាចរិក ដែលមានតាមប្រាង្គប្រាសាទនានា

    November 22, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែកញ្ញា ការអនុវត្តចំណូល ក្នុងប្រទេសសរុបថ្នាក់ជាតិ សម្រេចបាន ១៨ ៦៣៨ ប៊ីលានរៀល ដែលស្មើនឹងប្រមាណ៤ ៦០០លានដុល្លារ ស្មើនឹង ៨៣.៧៩% នៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២២ កើនឡើង២៤.៨១%។ នេះបើតាមរបាយការណ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ របាយការណ៍បានបញ្ជាក់ថា «ការអនុវត្តចំណូល ក្នុងប្រទេសសរុបថ្នាក់ជាតិ សម្រេចបាន ១៨ ៦៣៨ ប៊ីលានរៀល ស្មើនឹង ៨៣.៧៩% នៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២២ កើនឡើង ២៤.៨១%

    November 22, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ សិស្សានុសិស្សកម្ពុជាជាច្រើនរូបទៀតហើយ បានទទួលជោគជ័យ លើការប្រកួតយ៉ាងស្វិតស្វាញក្នុងកម្មវិធីដ៏ធំ The World Scholar’s Cup លើជុំប្រកួត Tournament of Champion នាទឹកដីសហរដ្ឋអាមេរិក នៅថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានសិស្សានុសិស្សមកពីប្រទេសជុំវិញពិភពលោក ចូលរួមជាង ៦០ប្រទេស។ ក្នុងនោះសិស្សានុសិស្ស សាលាអន្តរជាតិ វើលដ៍កម្ពុជា (WISC) បានបង្ហាញពីសមត្ថភាពអស្ចារ្យរបស់ខ្លួន និងដណ្តើមបានមេដាយមាសចំនួន ៩គ្រឿង និងប្រាក់ចំនួន ៣គ្រឿង ធ្វើបានដោយសិស្សឈ្មោះ Seng Eric

    November 22, 2022
  • សង្គម

    (ភ្នំពេញ)៖ អង្គការមេត្រីភាពដើម្បីកុមារ និងយុវជន ដែលបើកសាលារៀន បង្រៀនក្មេងៗដែលមកពីគ្រួសារក្រីក្រ ដោយមិនគិតថ្លៃនោះ ពេលនេះបានប្រឈមមុខនឹងការបិទទ្វារ ព្រោះតែខ្វះខាតជំនួយឧបត្ថម្ភ។ នេះបើយោងតាមការបង្ហោះរបស់លោក អោម តារា ដែលជាស្ថាបនិកនៃអង្គការមេត្រីភាពដើម្បីកុមារ និងយុវជន។ លោក អោម តារា បានសរសេររៀបរាប់ថា៖ «គោរពជូនបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នា! ខ្ញុំពិតជាអៀនខ្មាសណាស់ដែលមកទល់ពេលនេះនៅតែលើកដៃសុំបងប្អូនជួយជាថ្មី។ ជាការពិតកន្លងមកនេះមានខ្មែរអនិកជនបានមកធានាធ្វើSponsor ជួយសាលាអង្គការក្នុងឆ្នាំ២០២៣ខាងមុខ ធ្វើឱ្យខ្ញុំមានក្តីសង្ឃឹមថាអ្វីៗអាចដំណើរការទៅរលូនវិញ។ ប៉ុន្តែខ្ញុំមិននឹកស្មានថា អ្នកសន្យានោះគាត់បែរជាសន្យាចោលគ្មានការទទួលខុសត្រូវ។ មកទល់ថ្ងៃនេះសាលាដំណើរការដោយប្រើថវិកាសល់ពីការបរិច្ចាគរបស់បងប្អូនកាលពីឆ្នាំ២០២១ និងថវិកាដែលបងប្អូនបានបរិច្ចាគហូរហែដោយទឹកចិត្តចែករំលែក ប៉ុន្តែថវិកានេះមិនអាចឱ្យអង្គការបន្តសកម្មភាពទៅឆ្នាំ២០២៣បានទេ ព្រោះសូម្បីតែប្រាក់ឧបត្ថម្ភគ្រូក៏យើងមិនមានលទ្ធភាពផ្តល់ជូនពួកគាត់ក្នុងខែខាងមុខនេះដែរ។ ក្នុងនាមជាស្ថាបនិកនៃអង្គការ ខ្ញុំមានតែសុំអង្វរដល់បងប្អូនជាថ្មីមេត្តាជួយជាវិភាគទានតិចក្តីច្រើនក្តីតាមសទ្ធាដែលអាចសង្គ្រោះអង្គការពីការបិទទ្វារ ពិតមែនហើយការប្រកាសបិទគឺងាយ តែវាមិនងាយទេចំពោះក្មេងៗក្នុងគ្រួសារក្រីក្រដែលពឹងលើសាលាអង្គការដូចផ្ទះទីពីររបស់ខ្លួន។ អង្គការនេះដំណើរការមក១៧ឆ្នាំមកហើយ តាមរយៈការជួយឧបត្ថម្ភសប្បុរសជនដែលជានិវត្តន៍ជនអូស្រ្តាលី ពួកគាត់បានបរិច្ចាគប្រាក់សោធនរបស់គាត់រាល់ខែជួយចិញ្ចឹមឱ្យក្មេងរើសអេតចាយក្នុងអង្គការរបស់ខ្ញុំឱ្យមានឱកាសបានរៀនដូចក្មេងដទៃ។

    November 22, 2022