Khmerpress
  • PR

    ម៉ាក្រូ សាខាទី៣ ត្រៀមបើកសម្ពោធជាផ្លូវការដើម្បីបំពេញតាមតម្រូវការដែលកំពុងតែមានការកើនឡើងយ៉ាងខ្លាំងរបស់ប្រជាជនកម្ពុជា និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជាផងដែរ។ (រាជធានីភ្នំពេញ)៖ ផ្សារម៉ាក្រូ ដែលជាមជ្ឈមណ្ឌលលក់ដុំទំនិញដ៏ធំដែលមានសមាជិកមកពីប្រទេសថៃ បានធ្វើការប្រកាសថា ខ្លួននឹងបើកសាខាទី៣ នៅរាជធានីភ្នំពេញ។ ផ្សារម៉ាក្រូ សាខាទី៣ ថ្មីនេះនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ។ ក្នុងឱកាសនៃការបើកសម្ពោធជាផ្លូវការនេះអតិថិជនទាំងអស់អាចរីករាយនឹងការទិញទំនិញគ្រប់ប្រភេទជាមួយនឹងការផ្តល់ជូនកម្មវិធីប្រូម៉ូសិនពិសេសៗសរុបជាទឹកប្រាក់រហូតដល់ ៣៥,០០០ ដុល្លារ។ សូមបញ្ជាក់ថា ផ្សារម៉ាក្រូ សាខាទី៣ ជ្រោយចង្វារនេះមានទីតាំងនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបើកបម្រើជូនអតិថិជនទាំងអស់ចាប់ពីម៉ោង ០៦:០០ ព្រឹក រហូតដល់ម៉ោង ១០:០០ យប់។

    November 21, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអេប៉ិច (APEC) ដោយប្រទេសថៃ និង G20 ដោយប្រទេសឥណ្ឌូនេស៉ី នាពេលថ្មីៗនេះ។ ការអបអររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញបើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរៀបចំដោយសភាកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំក៏សូមអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអេប៉ិច (APEC) ដោយប្រទេសថៃ និង G20 ដោយប្រទេសឥណ្ឌូនេស៉ី នាពេលថ្មីៗនេះផងដែរ ហើយជឿជាក់យ៉ាងមុតមាំថា

    November 21, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ខាងមុ​ខនេះ ក្រសួងអប់រំនឹងមិនតម្រូវឲ្យធ្វើតេស្ដកូវីដ១៩ បេក្ខជនមុនចូលប្រឡងឡើយ ហើយចំពោះអ្នកដែលរកឃើញថា ខ្លួនឆ្លងជំងឺកូវីដ១៩​ ក្រសួងនឹងរៀបចំបន្ទប់ដាច់ដោយឡែក សម្រាប់ពួកគេផងដែរ។ លោក ហង់ ជួនណារ៉ុន ថ្លែងបែបនេះ ធ្វើឡើងនៅសន្និសីទសារព័ត៌មាន ស្តីពី «ដំណើរការរៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២» នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

    November 21, 2022
  • ព័ត៌មានអន្តរជាតិ

    ប្រទេសចិននៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា បានប្រកាសពីការស្លាប់ដោយសារជំងឺ COVID-19 ជាលើកដំបូង ក្នុងរយៈពេលជិតកន្លះឆ្នាំ ខណៈដែលវិធានការថ្មីតឹងរឹងត្រូវបានដាក់ក្នុងទីក្រុងប៉េកាំង និងនៅទូទាំងប្រទេស ដើម្បីទប់ទល់នឹងការផ្ទុះឡើងថ្មីៗ។ ការស្លាប់ថ្មីនោះគឺជាបុរសអាយុ ៨៧ឆ្នាំ ដែលរស់នៅទីក្រុងប៉េកាំង ហើយបើតាមគណៈកម្មការសុខភាពជាតិចិនបានឱ្យដឹងថា គាត់គឺជាករណីស្លាប់ទី១ ចាប់តាំងពីថ្ងៃទី២៦ ខែឧសភា ឆ្នាំមុន ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ចំនួន ៥,២២៧ ករណី។ ខណៈដែលប្រទេសចិនមានអត្រាចាក់វ៉ាក់សាំង COVID-19 យ៉ាងហោចណាស់មួយដូសសរុបជាង ៩២ ភាគរយ ចំនួននេះគឺនៅមានទាបគួរឱ្យកត់សម្គាល់ក្នុងចំណោមមនុស្សចាស់ ជាពិសេសអ្នកដែលមានអាយុលើសពី ៨០ឆ្នាំ។ យ៉ាងណា គណៈកម្មាការមិនបានផ្តល់ព័ត៌មានលម្អិតអំពីស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់អ្នកស្លាប់នោះទេ។ ភាពងាយរងគ្រោះនោះត្រូវបានចាត់ទុកថាជាហេតុផលមួយ ដែលប្រទេសចិនបានបិទព្រំដែនរបស់ខ្លួនភាគច្រើន ហើយកំពុងប្រកាន់ខ្ជាប់នូវគោលនយោបាយ

    November 21, 2022
  • ព័ត៌មានអន្តរជាតិ

    ប្រទេសថៃនិងប្រទេសវៀតណាមបានព្រមព្រៀងគ្នាបង្កើតប្រព័ន្ធទូទាត់ប្រាក់ដ៏ទំនើបនិងងាយស្រួលមួយគឺប្រព័ន្ធ QR Payment System នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger។ កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់មួយនេះត្រូវបានចុះហត្ថលេខាដោយលោក  Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញាវត្ថុថៃ ដែលជាតំណាងឲ្យរដ្ឋាភិបាលថៃ ជាមួយនិងលោក Nguyen Xuan Phuc ដែលជាប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ប្រភពខាងលើបានបន្តថា សេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធ QR ជាលក្ខណៈអន្តរជាតិនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់តាមរយៈកិច្ចសហប្រតិបត្តិការរវាងធនាគារថៃ (The Bank of Thailand) ជាមួយនិងធនាគាររដ្ឋវៀតណាម (State Bank of Vietnam)។ បើតាមលោក Arkhom Termpittayapaisith បានឲ្យដឹងថា ប្រព័ន្ធទូទាត់ប្រាក់ដ៏ទំនើបនិងងាយស្រួលនេះនឹងជួយជំរុញលំហូរសាច់ប្រាក់រវាងប្រទេសទាំង

    November 21, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវឈុតតំណាងជាតិកម្ពុជា លោក យូ ថនវណ្ណះ បុរសឯកដ៏អស្ចារ្យនៃកម្ពុជាប្រចាំឆ្នាំ ២០២២ (Mister Grand Cambodia 2022) ដែលត្រៀមយកទៅប្រកួតបុរសឯក Mister Grand International 2022។ ឈុតស្បែកធំ (S’bek Thom of Khmer Empire) ជាឈុតតំណាងជាតិកម្ពុជា ក្នុងការប្រកួតបុរសឯក Mister Grand International 2022 នៅឯប្រទេស Trinidad and Tobago។ យោងតាមការបង្ហោះរបស់អ្នកច្នៃឈុត មានឈ្មោះថា

    November 21, 2022
  • ព័ត៌មានជាតិ

    (ហ្សាកាតា)៖ កម្ពុជាបានទទួលមេដាយសំរឹទ្ធ ១គ្រឿង នៅក្នុងការប្រកួតជើងឯកការ៉ាតេពិភពលោក WKF Championship Series A 2022 ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី២០ ខែវិច្ឆិកាម្សិលមិញ។ មេដាយសំរឹទ្ធខាងលើ ដណ្ដើមបានលើវិញ្ញាសាកាតាក្រុមនារី ដោយកីឡាការិនី ថាត ឆេងហ័ង, ពុទ្ធា ស្រីណុច និងកីឡាការិនី អូន ស្រីដា បន្ទាប់ពីប្រកួតកាត់សេចក្ដី (វគ្គដណ្ដើមមេដាយសំរឹទ្ធ) យកឈ្នះក្រុមកីឡាការិនីអ៊ុយក្រែន ដោយពិន្ទុ ២៣.៦ ទល់នឹង ២១.៤។ សូមបញ្ជាក់ថា កម្ពុជា បានអត្តពលិកសរុប ១៧នាក់ចូលរួមប្រកួត WKF

    November 21, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង​មុខតំណែងអភិបាល នៃគណៈអភិបាលខេត្ត សម្រាប់​អាណត្តិ​ទី​២ ក្នុង​ដែន​សមត្ថកិច្ច​ដដែល​ចំនួន​៣​រូប រួមមាន៖ ១- លោក ប៉ែន កុសល្យ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់ទី១ ជាអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ២- លោក ទៀ សីហា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់ទី១ ជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ៣- លោក ជាម ច័ន្ទសោភ័ណ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់ទី២

    November 21, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ផូស៉ីលឆ្អឹងដាយណូស័រ ត្រូវបានរកឃើញនៅតំបន់ការពារធម្មជាតិកោះប៉ោ ក្នុងដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ផូស៊ីលនេះគឺជាឆ្អឹងស្មងជើងខាងឆ្វេងរបស់ដាយណូស័រមួយប្រភេទ មានប្រវែង៧០ស.ម និងទទឹង២០ស.ម ដែលអាចមានអាយុកាល ៦៥លាន-១៩០លានឆ្នាំមុន។ នេះជាផូស៊ីលឆ្អឹងសត្វដំបូងគេដែលរកឃើញនៅកម្ពុជា។ តាមរយៈផែនទីភូគព្ភសាស្ត្រ តំបន់ដែលបានប្រទះឃើញផូស៊ីលឆ្អឹងសត្វនេះ មានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំមុន) មានន័យថា វាអាចមានទំនាក់ទំនង នឹងសត្វដែលរស់នៅក្នុងពេលដាយណូស័រនៅមានជីវិត។ គម្រោងនេះមានការចុះពិនិត្យដល់ទីតាំងដោយក្រុមជំនាញអន្តរជាតិ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន Ministry of Environment Royal University of Fine

    November 21, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន លើស្ពានបាឡេ ឆ្លងទន្លេសាប ភ្ជាប់ពីក្រុងរណបជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ៥ ដើម្បីបង្កគ្រោះថ្នាក់ផ្សេងៗ។ ការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីស្រឡង់ដឹកខ្សាច់មួយគ្រឿង បានបើកបុក និងលិចពិតជាមួយនឹងសសរស្ពាន។ សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ មានករណីស្រឡង់ដឹកខ្សាច់មួយគ្រឿង បានបេីកបុកស្ពានដែកបាឡេបណ្តាលឱ្យលិច​ និងពិតជាប់ជាមួយសសរស្ពានតែម្តង៕ ផ្តល់សិទ្ធិដោយ៖ freshnews

    November 21, 2022