- Khmerpress
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា៖ បន្ទាប់ពីក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយម្ចាស់រោងម៉ាស៊ីន និងមន្ទីរពាក់ព័ន្ធ ចុះដោះស្រាយបញ្ហាថ្លៃស្រូវ ដោយបានដាក់ចេញនូវគោលការណ៍រក្សាស្ថេរភាពថ្លៃស្រូវ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក ជាលទ្ធផល កសិករនៅខេត្តទាំងពីរមានចិត្តសប្បាយរីករាយ និងបានសហការលក់ស្រូវទៅតាមតម្លៃដែលបានកំណត់ ហើយមកដល់ពេលនេះ រោងម៉ាស៊ីនកិនស្រូវនៅតែបន្តប្រមូលទិញស្រូវរបស់បងប្អូនកសិករយ៉ាងសស្រាក់សស្រាំ។ ក្រុមការងារនៅតែបន្តតាមដានយកចិត្តទុកដាក់ដោយមិនឱ្យប្រជាកសិករយើងបាត់បង់ប្រយោជន៍ដោយគ្មានហេតុផលនោះឡើយ ៕ ប្រភព៖ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស
November 19, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២២ និងការទទួលពានរង្វាន់ «អង្ករល្អបំផុតពិភពលោក»។ សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះបញ្ជាក់ថា គណៈប្រតិភូរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយ លោកស្រី គីម ស្រីរ័ត្ន អនុប្រធានសហព័ន្ធ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកផ្នែកទីផ្សារ និងជំរុញការនាំចេញ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមសន្និសីទ ស្រូវអង្ករពិភពលោកដែលរៀបចំដោយ វិទ្យាសា្ថនអន្តរជាតិ (The International Commodity Institute-ICI) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលកម្មវិធីនេះប្រព្រឹត្តឡើងនៅតំបន់ទេសចរណ៍នៃខេត្តភូកេត ប្រទេសថៃ និងមានអ្នកចូលរួមប្រមាណជាជាង ៧០០នាក់
November 19, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងមានចាប់ផ្តើមជំនួបការងារ និងអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សេងៗឡើងវិញហើយ ចាប់ពីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ស្អែកនេះ។ តាមតារាងកម្មវិធីការងារដែលបានបង្ហាញ នៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលជួបពិភាក្សាការងារ ក៏ដូចជាសម្តែងការគួរសមជាមួយលោក វឿង ឌីញហ្វេ ប្រធានរដ្ឋសភាវៀតណាម និងលោក Wei Fenghe រដ្ឋមន្ត្រីការពារជាតិចិន។ នៅថ្ងៃបន្តបន្ទាប់ទៀតសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងកម្មវិធីមួយចំនួនទៀត រួមមាន៖ ថ្លែងសុន្ទរកថាគន្លឹះបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣, ពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣,
November 19, 2022 - សិល្បៈ
(ភ្នំពេញ)៖ នៅមុននេះបន្តិច តារាចម្រៀងល្បីឈ្មោះ អ្នកនាង មាស សុខសោភា បានសម្ដែងក្ដីរីករាយ និងចូលរួមអបអរសាទរ ចំពោះមោទនភាពរបស់ប្រទេសកម្ពុជា ដែលអង្កររបស់ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ជាអង្ករល្អផ្ដាច់គេលើពិភពលោក (លើកទី៥) នៅក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលរៀបចំឡើងនៅខេត្តភូកេត ប្រទេសថៃ។ ជាមួយនឹងសារអបអរសាទរ នូវសមិទ្ធផលសម្រេចបានយ៉ាងល្អប្រសើរនេះ តារាចម្រៀង មាស សុខសោភា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជួយគាំទ្រផលិតផលខ្មែរ ដែលជាស្នាដៃរបស់ខ្មែរ ដើម្បីឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។ តារាចម្រៀង មាស សុខសោភា បានថ្លែងឡើងតាមរយៈបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា «សូមអបអរសាទរ! ដែលប្រទេសកម្ពុជាឈ្នះពានរង្វាន់ «អង្ករល្អផ្តាច់គេលើពិភពលោក» ពិតជាកិត្តិយសសម្រាប់ប្រទេសកម្ពុជា
November 19, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានសម្ពាធទាបសកម្មមួយកើតនៅលើភាគខាងត្បូងនៃសមុទ្រចិនភាគខាងត្បូង ( ខាងជើងកោះបវ័ណែអូ ឥណ្ឌូណេស៊ី) ។ សម្ពាធទាបសកម្មនេះនឹងរំកិលដើរឆ្ពោះមកលិចនឹងចូលមកដល់ក្នុងឈូងសមុទ្រថៃនៅថ្ងៃទី២២ ខែវិច្ឆិកា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ចាប់ពីថ្ងៃទី១៩-២២ ខែវិច្ឆិកា នឹងអាចមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដោយក្នុងនោះមានផ្នែកមួយចំនួននៃរាជធានី-ខេត្ត នៅតំបន់ទំនាបកណ្តាលភាគខាងក្រោម ភាគពាយព្យ តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើន ដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ
November 19, 2022 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកានេះបានឲ្យដឹងថា រដ្ឋអាជ្ញាសហព័ន្ធបានសម្រេចចោទប្រកាន់ពលរដ្ឋអាស៊ីចំនួន ៨នាក់ពីបទរត់ពន្ធសត្វស្វាដោយខុសច្បាប់ចូលទៅកាន់ទឹកដីអាមេរិក ដើម្បីយកទៅប្រើប្រាស់សម្រាប់ធ្វើការពិសោធន៍និងសម្រាប់ធ្វើការស្រាវជ្រាវផ្សេងៗ។ សត្វស្វាដែលក្រុមជនសង្ស័យបានធ្វើការរត់ពន្ធនោះគឺជាប្រភេទ “ស្វាត្រាស” ឬអ្នកខ្លះហៅថា “ស្វាកន្ទុយវែង” ដែលជាពូជសត្វស្វាមានមានមាឌតូចៗ មានមុខពណ៌ផ្កាឈូកលាយពណ៌ត្នោត ជាពពួកសត្វចូលចិត្តរស់នៅក្បែរមាត់ទឹក និងដីសើមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គួរបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះ “ស្វាត្រាស” ត្រូវបានគេចាត់ទុកថា ជាប្រភេទសត្វដែលជិតផុតពូជ និងជាពូជសត្វដែលត្រូវបានការពារដោយច្បាប់អន្តរជាតិផងដែរ។ បើទោះជាយ៉ាងនេះក្តី ក្រុមជនសង្ស័យទាំង ៨នាក់ខាងលើនេះបានសមគំនិតគ្នានាំយកសត្វស្វាដ៏កម្រនេះចូលទៅកាន់ទឹកដីអាមេរិក ដោយពួកគេបានបន្លំឯកសារមួយចំនួនដើម្បីបញ្ជាក់ថា សត្វស្វាដែលពួកគេព្យាយាមនាំចូលទៅអាមេរិកនោះជាប្រភេទសត្វស្វាធម្មតា ពោលគឺជាប្រភេទសត្វដែលគេអាចនាំចូលដោយស្របច្បាប់សម្រាប់យកទៅធ្វើការពិសោធន៍ផ្សេងៗ។ ប្រភពខាងលើបានបន្តថា ជនសង្ស័យទាំង ៨នាក់នោះមានរួមមានឈ្មោះ James Man
November 19, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ផ្លែមៀនស្រស់ចំនួន ១៣៩០តោនរបស់កម្ពុជាហើយ បាននាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់ បន្ទាប់ពីបានសម្ពោធនាំចេញជាផ្លូវការ នាខែតុលាឆ្នាំ២០២២។លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា គិតពីចុងខែតុលា ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ផ្លែមៀនរបស់កម្ពុជាជាង ១ពាន់តោនបាននាំចេញទៅកាន់ប្រទេសចិន ហើយមួយចំនួន បានដឹកទៅដល់ប្រទេសចិនរួចហើយ។ លោកបន្តថា «នេះជាដំណឹងដ៏ល្អដែលការនាំចេញផ្លែមៀនស្រស់ ជាលើកដំបូងរបស់កម្ពុជា ទៅកាន់ប្រទេសចិន ទទួលបានជោគជ័យ។ បច្ចុប្បន្នមានក្រុមហ៊ុនតែប៉ុណ្ណោះ បានបញ្ជាទិញផ្លែមៀនស្រស់ពីកម្ពុជា នាំចេញទៅកាន់ប្រទេសចិន ហើយចាប់ពីពេលនេះតទៅជារដូវកាលប្រមូលផលផ្លែមៀនស្រស់ ដូច្នេះរំពឹងថានឹងមានកំណើនក្នុងការនាំចេញ»។ លោក
November 18, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាភ្នាក់ងារលក់ខុនដូរមួយកន្លែង នៅតំបន់កោះពេជ្រ បន្ទាប់បុគ្គលរូបនេះស៉ីដាច់លុយរបស់អថិតិជន ដែលបង់ប្រាក់ប្រចាំខែថ្លៃខុនដូរ តែភ្នាក់ងាររូបនោះ មិនបានយកប្រាក់របស់អតិថិជនខ្លួនទៅបង់ឲ្យក្រុមហ៊ុននោះទេ ពោលយកលុយទុកហោបៅរបស់ខ្លួនទៅវិញ។ មន្ដ្រីនគរបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ជនសង្ស័យដែលបោកប្រាស់លុយអតិថិជននោះ ឈ្មោះ ហេង សុធារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅ ផ្ទះលេខ៨៧ ផ្លូវDG ឃុំស្វាយ ជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត។ សមត្ថកិច្ចបានបញ្ជាក់អំពីដំណើររឿងថា
November 18, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល១០ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែតុលា កម្ពុជារកចំណូលបានជាង ៣៩៦លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែតុលា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៣៩៦,១៤០,៦៣៤ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៣៩២,៥៦៤,៥៩៧ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូចំនួន ៣,៥៧៦,០៣៧ដុល្លារ។ ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែតុលា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ២៦៤,៩១៨តោន ថយចុះចំនួន
November 18, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានសម្តែងការអបអរសាទរដល់ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈ ដែលបានបំបែកឯកទគ្គកម្មពិភពលោកលើការសម្តែងសៀកមានរយៈពេលយូរជាងគេ។ សូមបញ្ជាក់ថា ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈរបស់កម្ពុជា បានព្យាយាមបង្កើតកំណត់ត្រាពិភពលោកហ្គីណេស (Guinness) ដោយសម្តែងសៀកជាប់រហូតរយៈពេលជាង ២៤ម៉ោង។ ការសម្តែងនោះ បានធ្វើឡើងតាំងពីឆ្នាំ២០២១ ប៉ុន្តែអង្គការ Guinness World Records ទើបនឹងប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ។ អង្គការហ្វារពន្លឺសិល្បៈ បានឱ្យដឹងថា ការសម្តែងសៀករបស់ខ្លួន បានធ្វើឡើងនៅក្រុងបាត់ដំបងដែលមានរយៈពេលសរុប ២៤ ម៉ោង ១០នាទី ៣០វិនាទី គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីកៀរគរថវិកាដើម្បីរស់រានមានជីវិតពីជំងឺរាតត្បាត។ អង្គការ Guinness
November 18, 2022









