- Khmerpress
- ព័ត៌មានអន្តរជាតិ
(ញូវយ៉ក)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី លីស ត្រាស (Liz Truss) នៅថ្ងៃពុធសប្ដាហ៍នេះបានសន្យាថាចក្រភពអង់គ្លេសនឹងបន្តផ្ដល់គាំទ្រ និងជំនួយយោធាដល់អ៊ុយក្រែន រហូតទាល់តែយកឈ្នះនៅក្នុងសង្រ្គាមប្រឆាំងរុស្ស៉ី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។ ថ្លែងនៅចំពោះមុខមហាសន្និបាត UN លោកស្រី ត្រាស បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងមិនបញ្ឈប់ឡើយ រហូតទាល់តែអ៊ុយក្រែនទទួលបានជ័យជម្នះ … ហើយនៅក្នុងខណៈពេលដ៏សំខាន់នៃជម្លោះ ខ្ញុំសន្យាថាយើងនឹងបន្ត ក៏ដូចជានឹងបង្កើនជំនួយយោធារបស់យើងសម្រាប់អ៊ុយក្រេន ដរាបណាសង្រ្គាម នៅតែបន្តកើតឡើង»។ គួរបញ្ជាក់ថា បើតាមលោកស្រី លីស ត្រាស
September 22, 2022 - ព័ត៌មានអន្តរជាតិ
(បែរឡាំង)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ នៅថ្ងៃពុធសប្ដាហ៍នេះថាលោកផ្ទាល់មិនជឿ នោះទេថា រុស្ស៉ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងសង្រ្គាមអ៊ុយក្រែន បន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន បានគំរាមសារជាថ្មីថាទីក្រុងមូស្គូនឹងប្រើគ្រប់ មធ្យោបាយ ក្នុងនោះរួមមានទាំងអាវុធនុយក្លេអ៊ែរ ដើម្បីការពារទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់បៀលដ៍ (Bild) លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿឡើយថាលោក (លោក ពូទីន) នឹងប្រើអាវុធបែបនេះ (អាវុធនុយក្លេអ៊ែរ)…ហើយខ្ញុំក៏មិនជឿនោះដែរថាពិភពលោកនឹងអនុញ្ញាតឱ្យលោកប្រើប្រាស់អាវុធនេះ»។ លោក ហ្សេលេនស្គី
September 22, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសរំលេចថា វត្តមានផ្លូវល្បឿនលឿនជាលើកដំបូងនៅកម្ពុជា «ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ» គឺជាផ្លែផ្កាមួយនៃទំនាក់ទំនងល្អរវាងកម្ពុជា និងចិន មិនមែនព្រោះតែហេតុផលនៃការរកស៊ី ដើម្បីផលចំណេញតែមួយមុខនោះឡើយ។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រវែងជិត ២០០គីឡូម៉ែត្រ ចំណាយថវិកាសាងសង់រហូតដល់ទៅជាង ២ពាន់លានដុល្លារអាមេរិក។ ផ្លូវនេះជាការដាក់ទុនវិនិយោគដ៏ធំមួយរបស់ក្រុមហ៊ុនចិន ហើយត្រូវប្រើពេលយ៉ាងយូរ ដើម្បីទទួលបានទុនរបស់ខ្លួនត្រឡប់ទៅវិញ។ ក្នុងដំណើរចុះពិនិត្យចុងក្រោយនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សីហនុ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសរំលេចឧបសគ្គ និងភាពស្មុគស្មាញជាច្រើន ក្នុងដំណាក់កាលសិក្សាសាងសង់ផ្លូវល្បឿនលឿននេះឡើង។ ជាពិសេសបញ្ហាថវិកាដែលត្រូវយកមកសាងសង់ផ្លូវមួយខ្សែនេះឡើង។ បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទំហំទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះ
September 22, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន បានគូសរំលេចនូវបុព្វហេតុមួយចំនួននៃការរួមចំណែក របស់ជប៉ុនក្នុងការស្វះស្វែងរកសុខសន្តិភាពកាលពី៣០ឆ្នាំមុន ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានដកស្រង់សម្តីលោក គីស៊ីដា មកផ្សព្វផ្សាយយ៉ាងដូច្នេះថា «ប្រទេសជប៉ុន ក៏បានចូលរួមចំណែករយៈពេលវែងនៅក្នុងវិស័យកសាងសន្តិភាពផងដែរ។ ជាដំបូង ប្រទេសជប៉ុន បានចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពពេញលេញនៅកម្ពុជាក្នុងឆ្នាំ១៩៩២។ ៣០ឆ្នាំក្រោយមក កងទ័ពមួកខៀវរបស់កម្ពុជាជាច្រើននាក់ កំពុងការពារសន្តិភាព និងអនាគតនៃទីកន្លែងនានា ដូចជាប្រទេសម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងលីបង់ជាដើម»។ បើយោងតាមការផ្សព្វផ្សាយរបស់ស្ថានទូតជប៉ុន បានឱ្យដឹងទៀតថា ក្នុងសុន្ទរថានៅមហាសន្និបាតអង្គការសហប្រជាជាតិនោះ លោកនាយករដ្ឋមន្ត្រីជប៉ុន បានគូសរំលេចថា លោកវរសេនីយ៍ទោ ទាវ ច័ន្ទរិទ្ធី [បច្ចុប្បន្នមានឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី]
September 22, 2022 - ព័ត៌មានអន្តរជាតិ
យោងតាមទិន្នន័យគយផ្លូវការបានបង្ហាញថា ប្រទេសចិនបានចំណាយប្រាក់ ៨.៣ពាន់លានដុល្លារ បំបែកកំណត់ត្រាក្នុងការនាំចូលផលិតផលប្រេង ឧស្ម័ន និងធ្យូងថ្មពីរុស្ស៊ីកាលពីខែសីហា។ ជាមួយគ្នានេះដែរ ក្នុងរយៈពេល ៦ខែនៃឆ្នាំនេះ ប្រទេសចិនបានចំណាយប្រាក់ចំនួន ៤៤ពាន់លានដុល្លារ ក្នុងការទិញឥន្ធនៈរបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅអ៊ុយក្រែនក្នុងខែកុម្ភៈ។ ការបំបែកកំណត់ត្រា ក្នុងការទិញប្រេងពីរុស្ស៊ីនេះ គឺស្របពេលដែលប្រទេសរុស្ស៊ីបានកាត់បន្ថយការនាំចេញរបស់ខ្លួនទៅកាន់អឺរ៉ុប ដើម្បីឆ្លើយតបនឹងការដាក់ទណ្ឌកម្មមកលើខ្លួន ជុំវិញបញ្ហានៅអ៊ុយក្រែន។ ទន្ទឹមនឹងនេះដែរ រុស្ស៊ីបានងាកទៅរកចិនក្នុងនាមជាដៃគូនាំចេញថាមពល ខណៈសម្ព័ន្ធមិត្តលោកខាងលិចគេចចេញពីរបបលោក ពូទីន ជុំវិញសង្រ្គាមអ៊ុយក្រែនដូចគ្នា។ គួរបញ្ជាក់ផងដែរថា ប្រទេសចិនបានទាញយកអត្ថប្រយោជន៍ពីបញ្ហារបស់រវាងរុស្ស៊ី និងសហភាពអឺរ៉ុប ដោយការផ្ទុកឥន្ធនៈរបស់រុស្ស៊ី ដែលជារឿយៗមានលក់ក្នុងតម្លៃពិសេស។ ជាក់ស្ដែងប្រេង Urals របស់រុស្ស៊ីបច្ចុប្បន្នមានតម្លៃក្រោម ៧២ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ
September 22, 2022 - ព័ត៌មានអន្តរជាតិ
(ឡុងដ៍)៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃពុធសប្តាហ៍នេះថា មនុស្សជិតមួយលាននាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អេត្យូពី ស៊ូដង់ខាងត្បូង សូម៉ាលី និងយេម៉ែន កំពុងស្រេកឃ្លាន ឬនឹងប្រឈមមុខនឹងភាពអត់ឃ្លាននៅឆ្នាំនេះ ប្រសិនបើគ្មានជំនួយ ដោយសារវិបត្តិស្បៀងអាហារពិភពលោកកាន់តែអាក្រក់ទៅៗ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២។ ជម្លោះក្នុងតំបន់ និងអាកាសធាតុប្រែប្រួលនៅតែជាកត្តាជំរុញចម្បង នៃភាពអត់ឃ្លានធ្ងន់ធ្ងរ ហើយកាន់តែធ្ងន់ធ្ងរឡើងនៅឆ្នាំនេះ ដោយសារអស្ថិរភាពសេដ្ឋកិច្ច ដែលជាប់ទាក់ទងនឹងផលប៉ះពាល់ នៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ប្រធានអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បាននិយាយ «គ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅស្នែងនៃទ្វីបអាហ្រ្វិក បានរុញច្រានប្រជាជនឱ្យឈានដល់មាត់ជ្រោះនៃភាពអត់ឃ្លាន។ អសន្តិសុខស្បៀងធ្ងន់ធ្ងរកំពុងកើនឡើងយ៉ាងឆាប់រហ័ស
September 22, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលទិញរថយន្ដតគ្នា សូមមេត្តាពិនិត្យឲ្យច្បាស់លាស់ លើការបង់ពន្ធផ្លូវរបស់រថយន្ដនោះជាមុន ជៀសវាងក្លាយខ្លួនជាជនរងគ្រោះ ដោយសារជាប់ពិន័យ និងត្រូវពន្ធដែលម្ចាស់រថយន្ដដើម ពុំបានបំពេញកាតព្វកិច្ច។ ការលើកឡើងរបស់លោក គង់ វិបុល ធ្វើឡើងក្នុងកម្មវិធីពន្ធដារកម្ពុជាស្ដីពី «ការយល់ដឹងអំពីពន្ធដា» នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។ លោក គង់ វិបុល បានបញ្ជាក់ថា «មុននឹងទិញរថយន្ដតពីគ្នា សូមមេត្តាពិនិត្យឲ្យបានម៉ត់ចត់ជាមុនសិន លើការបង់ពន្ធផ្លូវរបស់រថយន្ដនោះ ជៀសវាងក្លាយជាជនរងគ្រោះ ជាប់ពន្ធបន្ដពីម្ចាស់រថយន្ដចាស់។ កន្លងមកអគ្គនាយកពន្ធដារ ធ្លាប់ជួបនូវបញ្ហាជាច្រើនករណី ប៉ុន្ដែក្នុងករណីអគ្គនាយកដ្ឋានពន្ធដារ
September 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ស្ដីពីការត្រៀមដាក់ដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នាថ្ងៃទី០១-៣១ ខែតុលា ឆ្នាំ២០២២ (ធ្វើដំណើរឥតគិតថ្លៃរយៈពេល១ខែ) ។ ដើម្បីឱ្យការបើកបរយានយន្តមានសណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្រសួងសាធារណការ និងដឹកជញ្ជូន សូមណែនាំ ១៣ចំនុច ដល់អ្នកប្រើប្រាស់ផ្លូវល្បឿនលឿនទាំងអស់ ដូចតទៅ៖ ១.ការត្រៀមមុនពេលបើកបរនៅលើផ្លូវល្បឿនលឿន ២.ផ្លាកសញ្ញាប្រាប់ដំណើរមិន នឹងចូលដល់ផ្លូវល្បឿនលឿន ៣.ការបើកបរចូលបញ្ជរបង់ប្រាក់ ៤.ផ្លាកសញ្ញាប្រាប់ដំណើរពីការចាប់ផ្ដើមចូលផ្លូវល្បឿនលឿន ៥.ការបើកបរយានយន្តចូលផ្លូវល្បឿនលឿន ៦.ការប្រើប្រាស់គន្លងផ្លូវល្បឿនលឿន ៧.ការកំណត់ល្បឿនបើកបរយានយន្ត ៨.ការរក្សាចន្លោះសុវត្ថិភាពបើកបរយានយន្ត ៩.ការឈប់ ការចត នៅក្នុងតំបន់ឈប់សម្រាក ១០.ការបើកបរយានយន្តចេញពីផ្លូវល្បឿនលឿន
September 21, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានសាងសង់រួចរាល់ស្ទើរទាំងស្រុងហើយ។ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុននឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរហើយ ជាមួយការមិនគិតថ្លៃរយៈពេលមួយខែ។ ជាមួយនឹងការប្រកាសដាក់ឱ្យដំណើរការក្រុមហ៊ុនក៏បានបង្ហាញតារាងតម្លៃសម្រាប់ការធ្វើដំណើរឆ្លងកាត់លើផ្លូវល្បឿនលឿនលើកដំបូងនៅកម្ពុជានេះផងដែរ។ តម្លៃសម្រាប់ការធ្វើដំណើរលើផ្លូវល្បឿនលឿននេះ ចែកចេញជា៥ប្រភេទដូចខាងក្រោម។ ប្រភេទទី១៖ ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៦០០សេសេឡើង, រថយន្តគ្រួសារ/រថយន្តដឹកទំនិញ (គ្រួសារ) ផ្ទុកមិនលើពី ៧នាក់, រថយន្តដឹកទំនិញធុនស្រាល ផ្ទុកមិនលើសពី២តោន តម្លៃ ០.០៦៤ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់តម្លៃ ០.០៨ដុល្លារក្នុងមួយគីឡូម៉ែត្រ។ ប្រភេទទី២៖ រថយន្តដឹកអ្នកដំណើរផ្ទុកចាប់ពី ៨នាក់ ដល់ ១៩នាក់, រថយន្តដឹកទំនិញផ្ទុកចាប់ពី ២តោន ដល់
September 21, 2022 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃពុធនេះ បានប្រកាសអំពីការកេណ្ឌកងទ័ព ដែលត្រូវអនុវត្តទៅលើប្រជាជនរុស្ស៉ីណា ដែលស្ថិតក្នុងជួរទាហានបម្រុង ឬក៏ធ្លាប់បម្រើយោធាកាលពីមុនមក ស្របពេលដែលសង្រ្គាមនៅអ៊ុយក្រែន កំពុងឈានជិតដល់ខែទី៨។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងសុន្ទរកថាដែលត្រូវបានចាយផ្សាយ លោក ពូទីន បាននិយាយថា លោកបានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីចាប់ផ្តើមការកេណ្ឌកងទ័ព ចាប់ពីថ្ងៃពុធនេះទៅតែម្តង ហើយវានឹងប៉ះពាល់តែចំពោះពលរដ្ឋរុស្ស៉ីទាំងឡាយ ដែលបច្ចុប្បន្ន គឺជាផ្នែកនៃយោធាបម្រុង ឬក៏ពីមុនមកធ្លាប់បម្រើក្នុងកងកម្លាំងប្រដាប់អាវុធរុស្ស៉ីប៉ុណ្ណោះ។ បើតាមរដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ ស៊ុយហ្គូ
September 21, 2022









