Khmerpress
  • ព័ត៌មានអន្តរជាតិ

    ក្រុមហ៊ុនហុងដា (Honda) បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងណែនាំម៉ូតូអគ្គិសនីចំនួន ១០ ប្រភេទ ឬច្រើនជាងនេះ នៅត្រឹមឆ្នាំ២០២៥ ហើយខ្លួននឹងផ្តោតសំខាន់លើទីផ្សារអាស៊ី និងអឺរ៉ុប ជាជាងទីផ្សារនៅអាមេរិកខាងជើង។ ក្រុមហ៊ុនផលិតយានយន្តដ៏ធំរបស់ពិភពលោកមួយនេះ ក៏បាន​ចែករំលែក​ស្លាយ​មួយ​ដែល​បង្ហាញ​ពី​រូបភាព​នៃ​គំរូ​ម៉ូតូអគ្គិសនី​​ចំនួន ១១ ប្រភេទ ហើយ​ម៉ូតូភាគច្រើន មើលទៅដូចជាក្រុមម៉ូតូអូតូ ឬប្រភេទកូនទា។ ក្រុមហ៊ុន Honda កំពុងបង្កើតវេទិកា «FUN» ថ្មីមួយ ហើយគ្រោងនឹងបង្ហាញម៉ូដែលអគ្គិសនី «ខ្នាតធំ» ចំនួន ៣ នៅក្នុងប្រទេសជប៉ុន សហរដ្ឋអាមេរិក និងអឺរ៉ុប ចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០២៥។ ក្រុមហ៊ុនក៏កំពុងធ្វើការលើម៉ូតូសម្រាប់ក្មេងៗផងដែរ ដោយផ្អែកលើម៉ាស៊ីន

    September 16, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចនូវគុណបំណាច់ជាច្រើនរបស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចំពោះកម្ពុជា និងបណ្តាប្រទេសនៅក្នុងតំបន់ ជាពិសេសការជំរុញលើកកម្ពស់ទំនាក់ទំនងកម្ពុជា និងជប៉ុន។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក លោក គីតាអូកា ហ្ស៊ីនអ៊ីឈិ (Kataoka Shinichi) អតីតប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (ចៃកា-JICA) នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អាបេ ជាអ្នកមានគុណសម្រាប់កម្ពុជា និងជប៉ុន។ លោក អ៊ាង សុផល្លែត

    September 16, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញដីកាស្ដីពីការបង្កើតមន្ដ្រីទទួលបន្ទុកព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ជាប្រធាន។ នេះបើតាមសេចក្តីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ សេចក្តីសម្រេចបានបញ្ជាក់ថា មន្ដ្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺជាអ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ។ មន្ដ្រីទទួលបន្ទុកព័ត៌មាន ត្រូវជួយក្រុមប្រឹក្សាក្នុងការធានា ឲ្យមានការទទួលផ្សព្វផ្សាយ និងកែតម្រូវព័ត៌មានជាសាធារណៈ ឲ្យបានកាន់តែទូលំទលាយ មានតម្លាភាព និងមានប្រសិទ្ធភាព ព្រមទាំងការផ្តល់ព័ត៌មាននានាជូនអ្នកសារព័ត៌មានសម្រាប់ការផ្សព្វផ្សាយ រួមទាំងការងារទទួលបន្ទុកជាច្រើនផ្សេងទៀតផងដែរ។ បើតាមសេចក្តីសម្រេច មន្រ្តីដែលត្រូវបានចាត់តាំងចំពោះការងារនេះរួមមាន៖ *ទី១៖ លោក កើត ឆែ

    September 16, 2022
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ មន្ត្រីសុខាភិបាលអាមេរិកបានព្រមានថា មេរោគនៃជំងឺអ៊ុតស្វា Monkeypox អាចធ្វើការបំប្លែងខ្លួននិងបង្កើតភាពស៊ាំដើម្បីទប់ទល់ជាមួយនឹងថ្នាំបាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ​ ទី១៦ ខែកញ្ញានេះ។ សេចក្តីព្រមានមន្ត្រីសុខាភិបាលអាមេរិកនេះនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយគេបានដាក់ឲ្យប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺអ៊ុតស្វា Monkeypox មួយប្រភេទឈ្មោះថា TPOXX ខណៈក្នុងការប្រើប្រាស់ថ្នាំលេបប្រភេទនេះគឺអ្នកជំងឺតម្រូវឲ្យលេបថ្នាំនេះតែមួយមុខគត់ ដោយមិនមានបន្ថែមនូវថ្នាំអ្វីផ្សេងទៀតនោះទេ។ បើតាមអ្នកជំនាញអាមេរិកបានពន្យល់ថា ការប្រើប្រាស់ថ្នាំប្រឆាំងនឹងមេរោគនៃជំងឺអ៊ុតស្វា Monkeypox  តែមួយមុខគត់ដូចនេះអាចនឹងធ្វើឲ្យមេរោគងាយស៊ាំទៅនឹងសារធាតុប្រឆាំងនៅក្នុងថ្នាំពេទ្យ ហើយពេលនោះមេរោគនឹងផ្តើមធ្វើការបំប្លែងខ្លួនជាវ៉ារ្យ៉ង់ថ្មីមួយទៀត ខណៈមេរោគនឹងមានសមត្ថភាពខ្ពស់អាចយកឈ្នះលើថ្នាំបាន ពោលគឺថ្នាំលេបនឹងលែងមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគទៀតហើយ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះថ្នាំលេប TPOXX ត្រូវបានណែនាំឲ្យប្រើប្រាស់ក្នុងចំណោមអ្នកជំងឺរាប់ពាន់នាក់រួចហើយនៅក្នុងសហរដ្ឋអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    September 16, 2022
  • បច្ចេកវិទ្យា

    បន្ទាប់ពីក្រុមហ៊ុន Apple បានបង្ហាញរូបរាងទូរសព្ទ iPhone 14 ស៊េរីថ្មីចុងក្រោយរបស់ខ្លួនកាលពីជាង ១សប្ដាហ៍មុន ប្រទេសថៃក៏ស្ថិតជាប្រទេសក្នុងលំដាប់ទី០១ សម្រាប់ការបើកកក់ និងបញ្ចេញលក់ស្មាតហ្វូននេះមុនគេផងដែរ នេះបើតាមការបង្ហោះនៅលើហ្វេសប៊ុករបស់ Spring News ។ ជាក់ស្ដែងនៅថ្ងៃទី១៦ ដែលជាថ្ងៃចេញលក់ជាផ្លូវការរបស់ iPhone 14 អ្នក​ដែល​បាន​កក់​ទិញមុននៅក្នុងប្រទេសថៃ ក៏បានមក​រង់ចាំ​ជា​ជួរ​តាំង​ពី​មុន​ម៉ោង ៨ ព្រឹក​មកម្ល៉េះ នៅឯហាង Apple Store របស់ផ្សារទំនិញ Central World ។ ទូរសព្ទ iPhone 14 Pro Max

    September 16, 2022
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី បាននិយាយថាប្រសិនបើសហរដ្ឋអាមេរិកសម្រេចចិត្តផ្គត់ផ្គង់ដល់ទីក្រុងកៀវ នូវប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ នោះវា នឹងឆ្លង «បន្ទាត់ក្រហម» ដែលនឹងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន ក្លាយជា «ភាគីនៃជម្លោះមួយ» នៅអ៊ុយក្រែន។ នេះបើយោងតាមការដកស្រង់ផ្សាយពី សារព័ត៌មាន Al-Jazeera នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២។ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បានបន្ថែមថា រុស្ស៊ី «រក្សាសិទ្ធិការពារទឹកដីរបស់ខ្លួន» ហើយប្រសិនបើទីក្រុងវ៉ាស៊ីនតោនសម្រេចចិត្តផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយដល់ទីក្រុងកៀវ ទៀតនោះ វាអាចនិយាយបានថាជាការដើរហួសខ្សែបន្ទាត់ក្រហម ដែលនឹងធ្វើឱ្យសហរដ្ឋអាមេរិកក្លាយទៅជាភាគីផ្ទាល់នៃជម្លោះនេះដែរ។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក

    September 16, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុនកំពង់ផែស្ងួតដ៏ធំមួយនៅក្នុងប្រទេសឡាវ ឈ្មោះថា កំពង់ផែភ័ស្តុភារកម្មវៀងច័ន្ទ (Vientiane Logistice Park) អះអាងថា ក្រុមហ៊ុនរបស់ខ្លួនមានគម្រោងតភ្ជាប់ផ្លូវដែកពីឡាវមកកម្ពុជា ដែលជាមធ្យោបាយដឹកជញ្ជូនមួយធ្វើឱ្យការដឹកជញ្ជូនទំនិញ ពិសេសកសិផលពីកម្ពុជាទៅប្រទេសចិននឹងចំណាយពេលវេលាខ្លីជាងបច្ចុប្បន្ន និងមាននីតិវិធីងាយស្រួល។ ការឱ្យដឹងពីគម្រោងនេះ ធ្វើឡើងក្នុងឱកាសគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញទស្សនាតំបន់ផែស្ងួត អំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទៅកាន់ប្រទេសឡាវពីថ្ងៃទី១៤-១៥ ខែកញ្ញា។ អគ្គនាយកក្រុមហ៊ុនកំពង់ផែស្ងួតនេះ បានឱ្យដឹងថា កំពង់ផែស្ងួតដ៏ធំនៅក្នុងប្រទេសឡាវនេះ គឺជាការវិនិយោគដោយទុននៅក្នុងស្រុក ដែល មានទំហំទឹកប្រាក់ប្រមាណជាង៧០០លានដុល្លារ ក្នុងការ តភ្ជាប់ផ្លូវដែកពីប្រទេសឡាវទៅប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ាន

    September 16, 2022
  • ព័ត៌មានអន្តរជាតិ

    (សាម៉ាកាន់)៖ រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៉ី លោក អាឡិចហ្សាន់ឌឺ ណូវ៉ាក់ (Alexander Novak) បាននិយាយថាបំពង់ឧស្ម័នមួយរបស់រុស្ស៉ីតភ្ជាប់ទៅកាន់ ប្រទេសចិន នឹងជំនួសបំពង់ឧស្ម័ន Nord Stream 2 តភ្ជាប់ទៅកាន់អឺរ៉ុប និងដែលត្រូវបានបោះបង់ចោលអំឡុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២។ នៅពេលត្រូវបានសាកសួរនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៉ី រ៉ូសស៊ីយ៉ាង វ័ន (Rossiya-1) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថាតើរុស្ស៉ីនឹងយក បំពង់ឧស្ម័ន Asian Force Siberia 2 ជំនួសបំពង់ឧស្ម័នអឺរ៉ុប Nord

    September 16, 2022
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅថ្ងៃអង្គារ-ពុធ ៣-៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់ក្រសួង ចុះរឹតបន្តឹងច្បាប់ស្ដីពីការអនុវត្តច្បាប់ដឹកជញ្ជូនលើទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមសហការពីលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងលោក មឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល។ ប្រតិបត្តិការនេះ

    September 16, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីកញ្ចប់ជំនួយយោធាថ្មីមានទំហំទឹកប្រាក់ ៦០០លានដុល្លារ ដើម្បីជួយអ៊ុយក្រែន ក្នុងការប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២។ ដោយផ្អែកលើកំណត់ហេតុមួយរបស់សេតវិមានបញ្ជូនឱ្យក្រសួងការបរទេសអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងទៀតថាលោក ចូ បៃដិន បានអនុម័តការផ្ដល់កញ្ចប់ជំនួយយោធាបន្ថែមខាងលើ ដោយប្រើប្រាស់សិទ្ធិអំណាចប្រធានាធិបតី ឬ Presidential Drawdown Authority ដែលអនុញ្ញាតឱ្យប្រធានាធិបតីអនុម័តលើការបញ្ជូនអាវុធយកចេញពីឃ្លាំងស្ដុកអាវុធរបស់សហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា កញ្ចប់ជំនួយយោធាខាងលើ ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីល HIMARS ហើយបើតាមកំណត់ហេតុសេតវិមាន

    September 16, 2022