Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើសេចក្តីសម្រេចបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេស ដែលមានប្រធាន អនុប្រធាន និងសមាជិកសរុប ១២រូប ក្នុងនោះ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន។ ក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសង ពិសេសខុសច្បាប់គ្រប់ប្រភេទ មានតួនាទីដូចតទៅ៖ – រៀបចំផែនការ វិធានការ គោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អនុវត្តបង្ក្រាបនូវរាល់ការលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ –

    September 17, 2022
  • ព័ត៌មានអន្តរជាតិ

    ប្រទេសចិនបាននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មលើមេដឹកនាំនៃក្រុមហ៊ុនការពារជាតិអាមេរិកចំនួន ២រូប ចំពោះការជាប់ពាក់ព័ន្ធរបស់ពួកគេ នៅក្នុងការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោនទៅឱ្យតៃវ៉ាន់។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Mao Ning បាននិយាយកាលពីថ្ងៃសុក្រថា នាយកប្រតិបត្តិនៃក្រុមហ៊ុន Raytheon Technologies លោក Gregory Hayes និងនាយកអង្គភាពការពាររបស់ Boeing លោក Ted Colbert នឹងត្រូវទទួលរងការដាក់ទណ្ឌកម្មនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។ ការសម្រេចចិត្តនេះ កើតឡើងបន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានជូនដំណឹងដល់សភាកាលពីដើមខែ អំពីផែនការរបស់ខ្លួនក្នុងការផ្គត់ផ្គង់អាវុធដល់តៃវ៉ាន់ រួមទាំងមីស៊ីលប្រឆាំងនាវា និងមីស៊ីលពីអាកាសដែលមានតម្លៃ ១.១ ពាន់លានដុល្លារ។ លោកស្រី Mao បានរិះគន់ការលក់នេះ ដោយនិយាយថា

    September 17, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលព្រៃឈើ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានមួយបញ្ជាក់ថា ដើមឈើដែលត្រូវបានឈូសឆាយ នៅតំបន់ភ្នំតាម៉ៅ មិនត្រូវបានយកទៅលក់ដូរនោះទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន។ កាលពីពេលថ្មីៗនេះ មានការចុះផ្សាយតាមបណ្ដាញព័ត៌មាន អំពីចម្ងល់ទាក់ទងការយកឈើប្រណីត ដែលបានមកពីធ្វើការឈូសឆាយនៅតំបន់ភ្នំតាម៉ៅ និងបានលក់ទៅណា។ រដ្ឋបាលព្រៃឈើបានឲ្យដឹងថា ស្ថានភាពទីតាំងដីឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» មានដើមឈើដាំ ដើមឈើដុះដោយធម្មជាតិ និងដើមឈើដុះដោយខ្នែងដូចជាប្រេងខ្យល់ អាកាស្យា ត្បែង ផ្ចិក សុក្រំជាដើម ដែលមានទំហំតូចៗស្ថិតនៅរាយបាយពុំមានឈើប្រណីត និងប្រភេទឈើដែលមានតម្លៃពាណិជ្ជកម្មឡើយ។ ដោយឡែក

    September 17, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អតីតមន្ដ្រីយោធាពាក់ស័ក្ដិ៤ ដែលបាញ់សម្លាប់គូដណ្ដឹងខ្លួនជានិស្សិតពេទ្យ ហើយរត់គេចខ្លួនអស់ជាង២ឆ្នាំ ដែលត្រូវចាប់បាននៅប្រទេសថៃនោះ បានបញ្ជូនមកដល់អគ្គស្នងការដ្ឋាននគរបាលជាតិហើយ នៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីធ្វើការសួរនាំ និងបន្ដនីតិវិធី ក្រោយទទួលបានពីភាគីថៃ។ ក្រោយបញ្ចប់ការសួរនាំ នៅនាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ជនដៃដល់ឈ្មោះ យឺន វ៉ាន់ដេត (អតីតមន្ត្រីយោធា) អាយុ២៨ឆ្នាំ ត្រូវបានប្រគល់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្ដតាមនីតិវិធី នឹងត្រៀមបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ។ ប្រតិបត្តិការកន្លងមកនេះ ធ្វើឡើងដោយកម្លាំងជំនាញរបស់នាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក

    September 17, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតា​មការចុះផ្សាយរបស់ ក្រសួងព័ត៌៌មាន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសាធារណការនិងដឹកជញ្ជូន ដាក់ឲ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរ ដោយមិនគិតថ្លៃ​ រយៈពេល០៤ ថ្ងៃគិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជួយសម្រួល បន្ទុកការចំណាយរបស់ បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាស ពិធីបុណ្យ ភ្ជុំបិណ្ឌនេះ។ សូមជម្រាបជូន​ថា​

    September 17, 2022
  • ព័ត៌មានអន្តរជាតិ

    កាសែតរុស្ស៊ីមួយឈ្មោះថា Izvestia បាន​រាយការណ៍ថា ក្រុមហ៊ុន Samsung Electronics ត្រូវបានគេរំពឹងថា នឹងត្រលប់ទៅទីផ្សាររុស្ស៊ីវិញនៅឆ្នាំនេះ បន្ទាប់បីផ្អាកអស់រយៈពេលប្រាំមួយខែ ដោយសារការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ កាសែតដដែល បានដកស្រង់ប្រភពជិតស្និទ្ធនឹងក្រុមហ៊ុនដោយនិយាយថា ការលក់អាចចាប់ផ្តើមនៅក្នុងខែតុលា ហើយ Samsung នឹងបន្តការផ្គត់ផ្គង់ឧបករណ៍ដល់អ្នកលក់រាយ និងចាប់ផ្តើមហាងអនឡាញផ្លូវការរបស់ខ្លួនឡើងវិញ។ គួររម្លឹកថា ក្រុមហ៊ុន Samsung បានផ្អាកការនាំចេញនៅដើមខែមីនា ដោយលើកឡើងពី “ការអភិវឌ្ឍន៍ភូមិសាស្ត្រនយោបាយបច្ចុប្បន្ន”។ ក្រុមហ៊ុននេះ គឺជាអ្នកផ្គត់ផ្គង់ទូរស័ព្ទឈានមុខគេទៅកាន់ប្រទេសរុស្ស៊ី ដោយគិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២១ គឺមានចំនួន ៣០% នៃទីផ្សារ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត​

    September 16, 2022
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ BTV News នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា គណៈគ្រប់គ្រងសាសាវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល បានដោះស្រាយបញ្ចប់ លើករណីសិស្សសរសេរលើអាវស បង្ហោះតាមបណ្តាញសង្គម ដោយអាណាព្យាបាលនិងសិស្ស ចូលខ្លួនទទួលកំហុសទាំងសងខាង​រឿងសិស្ស​មិនគោរព​វិន័យសាលា។ លោក ម៉ម សុធានី នាយកវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ​ខេត្តកណ្តាល បាន​ថ្លែងប្រាប់BTV ថា នៅក្នុងហេតុការណ៍សិស្សថ្នាក់ទី១២ ជិត៨០០នាក់ ប្រមូលផ្តុំគ្នាធ្វើ​សកម្មភាព​គូររូប ចុះហត្ថលេខានិង

    September 16, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជានឹងខិតខំតភ្ជាប់ជើងហោះហើរជាមួយបណ្តាប្រទេសអាស៊ីខាងត្បូង នៅឆ្នាំ២០២៣ ខាងមុខនេះ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ីន ចាន់សិរីវុត្ថា អញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល» នៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ។ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ យើងនឹងខិតខំធ្វើម្ដេចឲ្យមានការហោះហើរតភ្ជាប់ រវាងអាស៊ីខាងត្បូង (ប្រទេសឥណ្ឌា,

    September 16, 2022
  • សង្គម

    (ភ្នំពេញ)៖ ករណីឆបោកតាមអនឡាញ តែងតែកើតមានជាញឹកញាប់ ទោះបីជាមានប្រជាពលរដ្ឋជាច្រើនបានជ្រាបពីបញ្ហានេះ ក៏នៅតែមានបងប្អូនមួយចំនួនទៀតត្រូវបានគេឆបោកជាបន្តបន្ទាប់។ យ៉ាងណាមិញថ្មីៗនេះតារាសម្តែង កញ្ញា សាឡាត់ ស្រីឡាង បានបង្ហោះវីដេអូរៀបរាប់ពីវិធីឆបោកតាមអនឡាញ ដែលសាច់ញាតិរបស់កញ្ញាបានជួបប្រទះ និងបានចាញ់បោកជនឆបោកចំនួន៣០ដុល្លារ។ កញ្ញា សាឡាត់ ស្រីឡាង បានរៀបរាប់ពីល្បិចជនបោកប្រាស់ម្នាក់ដែលមានគណនីហ្វេសប៊ុកក្លែងក្លាយយករូបរបស់អ្នកដទៃមកតាំង ឈ្មោះ Pisith Tatto ដាក់ថាខ្លួនជាអ្នកលក់អនឡាញនៅតាមខេត្ត លក់ផលិតផលនានាដូចជា ទូរក្លាសេ និងឧបករណ៍ផ្សេងទៀត ក្នុងតម្លៃថោកជាងទីផ្សារ។ នៅពេលដែលឆាតសាកសួរជនឆបោករូបនេះប៉ិនប្រសព្វក្នុងការនិយាយបញ្ជុះបញ្ជូលឱ្យទិញ និងផ្ញើលុយមកឱ្យខ្លួនជាមុន ជាពិសេសពេលសាកសួរចង់ទៅរកដល់ទីតាំងជនឆបោកនេះ ព្យាយាមបង្ហាញថាខ្លួនមានទីតាំង ប៉ុន្តែនៅពេលមកដល់ក៏ទាក់ទងលែងបានតែម្តង។ សាឡាត់ ស្រីឡាង ថា «ម្សិលមិញបងរបស់ខ្លួនបានចាញ់បោកអស់ ៣០$

    September 16, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក លាន សុខលាភ ទទួលបានជ័យលាភីលេខ២ ក្នុងចំណោមយុវជនឆ្នើមចំនួន២៧ប្រទេស នៅក្នុងការប្រកួតគំនូរតំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីអូហ្សូន ចំពោះបរិយាកាស (Ozone2Climate) នាឆ្នាំ២០២២។ ជ័យលាភីនឹងប្រកាសនៅថ្ងៃទី១៦ ខែកញ្ញានេះ ដោយគណៈកម្មការនៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP)។ លោក លាន សុខលាភ អាយុ២១ឆ្នាំ បច្ចុប្បន្នជានិស្សិតឆ្នាំទី៣ ជំនាញវិស្វកម្មសំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងបានក្លាយជាយុវជនតំណាងកម្ពុជា ក្នុងការចូលរួមប្រកួតស្នាដៃគំនូរយុវជនតំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីអូហ្សូន ចំពោះបរិយាកាសឆ្នាំ២០២២ បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការជ្រើសរើសថ្នាក់ជាតិ កាលពីខែមិថុនា កន្លងទៅ។ គួរបញ្ជាក់ថា នៅក្នុងការដាក់ប្រឡងនៅតាមប្រទេសនីមួយៗក្នុងតំបន់ ក្រុមការងារអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ បានទទួលស្នាដៃសិល្បៈជាង

    September 16, 2022