- Khmerpress
- ព័ត៌មានអន្តរជាតិ
លោក Yvon Chouinard ម្ចាស់ក្រុមហ៊ុនសម្លៀកបំពាក់ឡើងភ្នំដ៏ល្បីមួយឈ្មោះថា Patagonia និងជាមហាសេដ្ឋីពាន់លានដុល្លារ បានសម្រេចបរិច្ចាគក្រុមហ៊ុនរបស់ខ្លួន ទៅឱ្យអង្គការមិនរកប្រាក់ចំណេញ ដើម្បីសង្រ្គោះភពផែនដី។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The New York Time បានឱ្យដឹងថា ជាជាងលក់ក្រុមហ៊ុន ឬ ដាក់វាជាសាធារណៈ លោក Chouinard ប្រពន្ធរបស់គាត់ និងកូនចំនួនពីរនាក់ បានផ្ទេរកម្មសិទ្ធិរបស់ពួកគេនៅ Patagonia ដែលមានតម្លៃប្រហែល ៣ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុន trust និងអង្គការមិនរកប្រាក់ចំណេញ។ ក្រុមហ៊ុន និងអង្គការទាំងនោះ ត្រូវបានបង្កើតឡើង ដើម្បីការពារឯករាជ្យភាពរបស់ក្រុមហ៊ុន និងធានាថាប្រាក់ចំណេញទាំងអស់របស់ក្រុមហ៊ុន Patagoni
September 16, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅព្រឹកថ្ងៃ សុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ វេនបិណ្ឌទី៦ ព្រះសង្ឃវត្តបទុមវតីរាជវរារាម និមន្តចែកបបរជូនដល់ញាតិញោម ដែលយកកូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK
September 16, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីសព្វថ្ងៃ កំពុងក្លាយជា បេក្ខភាពប្រធានគណៈមេធាវី អាណត្តិទី១៤ (២០២២ ២០២៤) តែម្នាក់ឯងគត់ ដោយសារគ្មានមេធាវីណាដាក់ពាក្យប្រជែងជាមួយលោកទេ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក លី ច័ន្ទតុលា បានលើកឡើងថា «ថ្ងៃនេះជាថ្ងៃទីមួយនៃការឃោសនារកការគាំទ្រសម្រាប់តំណែងប្រធានគណៈមេធាវីអាណត្តិទី១៤ ។ ឆ្លងកាត់ការប្រកាសឲ្យដាក់ពាក្យ និងការពន្យារពេលទទួលពាក្យ គឺមានតែខ្ញុំ១នាក់គត់ដែលជាបេក្ខជន»។ លោកបានបន្ថែមថា «ក្នុងរយៈពេលជិត២ឆ្នាំដែលខ្ញុំដឹកនាំគណៈមេធាវី និងវិជ្ជាជីវៈមេធាវីយើង ពាក្យ “យើងរួមគ្នាដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី” ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព និងទទួលបានលទ្ធផលគួរជាទីមោទនៈ ហើយក៏ទទួលបានការសាទរ និងគាំទ្រយ៉ាងខ្លាំងពីបងប្អូនសហភាតាមេធាវីទាំងអស់»។ លោកបានបន្តទៀតថា៖ «ការដែលបងប្អូនសហភាតាមិនដាក់បេក្ខភាព
September 15, 2022 - ព័ត៌មានអន្តរជាតិ
ថៃ៖ យោងតាមរយៈគេហទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលហ្សែនវេជ្ជសាស្រ្ត នៃមន្ទីរពេទ្យរ៉ាម៉ាធិបូឌី បានបង្ហោះសារអំពីការតាមដានជំងឺកូវីដ១៩ “ជំនាន់ទី៣” អូមីក្រុង “BA.2.75.2” ដែលវិទ្យាស្ថានហ្សែនប្រទេសឥណ្ឌាបានព្រមានថា អូមីក្រុង BA.2.75 បានចាប់ផ្តើមក្នុង ប្រទេសឥណ្ឌាចាប់តាំងពីខែឧសភា មានចំនួន ៨២.៩% នៃករណីថ្មីរបស់មេរោគប្រភេទ BA.2.75 ដែលមានឈ្មោះមិនទាន់ផ្លូវការគឺ Centaurus។ ហើយវាថែមទាំងមានសក្ដានុពលបំផុតសម្រាប់ការបំលែងថ្មី បើប្រៀបធៀបទៅនឹងមេរោគប្រភេទកូរ៉ូណា ២០១៩ ដែលធ្លាប់ជាមេរោគបំលែងថ្មី បានផ្ទុះកាលពីមុន ប៉ុន្តែឥឡូវនេះមេរោគ អូមីក្រុង BA.2.75 ត្រូវបានផ្លាស់ប្តូរឬបំលែងថ្មីជាបន្តបន្ទាប់ ដោយមួយក្នុងចំនោមប្រភេទរង ដែលបានផ្លាស់ប្តូរគឺ “BA.2.75.2” ត្រូវបានគេស្គាល់ក្រៅផ្លូវការថា “Centaurus 2.0” ព្រោះវាជាកូនទីពីររបស់
September 15, 2022 - ព័ត៌មានអន្តរជាតិ
បន្ទាប់ពី Covid-19 ខ្សែសង្វាក់ភាពយន្តធំទីពីររបស់ពិភពលោក Cineworld ត្រូវដាក់ពាក្យសុំក្ស័យធន ដើម្បីរៀបចំរចនាសម្ព័ន្ធបំណុល និងធនធានហិរញ្ញវត្ថុរបស់ខ្លួន។ យោងតាម CNN ខ្សែសង្វាក់រោងកុនធំជាងគេទីពីររបស់ពិភពលោក Cineworld Group បានដាក់ពាក្យសុំការការពារក្ស័យធននៅក្នុងតុលាការ របស់សហរដ្ឋអាមេរិកដើម្បីបន្ធូរបន្ថយបំណុលរបស់ខ្លួន ចំនួន ៦ពាន់លានដុល្លារ។ លោក Mooky Greidinger នាយកប្រតិបត្តិនៃ Cineworld បានពន្យល់ថាការមកដល់នៃជំងឺរាតត្បាតបានធ្វើឱ្យប្រតិបត្តិការអាជីវកម្មធ្លាក់ចុះនៅពេលដែលរោងកុនត្រូវបានបង្ខំឱ្យបិទហើយម៉ោងបញ្ចាំងភាពយន្តត្រូវបានកាត់បន្ថយ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ការដាក់ពាក្យក្ស័យធនគឺជាផ្នែកមួយនៃផែនការពង្រឹងជំហរហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីបង្កើតរចនាសម្ព័ន្ធដើមទុនដែលអាចបត់បែនបាន ដោយហេតុនេះជួយឱ្យអាជីវកម្មដំណើរការប្រកបដោយប្រសិទ្ធភាពផ្លែផ្កា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
September 15, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន ជាថ្មីម្ដងទៀត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវផ្ដោតការយកចិត្តទុកដាក់ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីពង្រឹងភាពស៉ាំក្នុងរាងកាយទប់ស្កាត់ពីការវាយលុក នៃជំងឺដ៏កាចសាហាវមួយនេះ។ សារអំពាវនាវរបស់លោកស្រី ឱ វណ្ណឌីន ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមប្រធានប្រធានបទ «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងសុខាភិបាល» ហើយក្រោយពីលោកស្រីសង្កេតឃើញថា សន្ទុះនៃការទៅចាក់វ៉ាក់សាំងដូសជំរុញរបស់ប្រជាពលរដ្ឋ ហាក់មិនសូវកើនឡើងខ្លាំងបើធៀបនឹងដូសមូលដ្ឋាន។ លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវសារជាថ្មីទៅដល់បងប្អូនប្រជាពលរដ្ឋសូមយកចិត្តទុកដាក់ខ្ពស់ ពិនិត្យមើលថាតើការចាក់វ៉ាក់សាំងរបស់ខ្លួននេះ បានទៅដល់ដូសទីប៉ុន្មានហើយ។ ឥលូវនេះយើងបោះជំហ៊ានទៅដល់ការចាក់ដូសជំរុញ
September 15, 2022 - ព័ត៌មានជាតិ
ថៃ៖ ខេត្តចំនួន ២៤ ត្រូវបានព្រមានពីទឹកជំនន់ភ្លាមៗ ទឹកជោរពីទន្លេ និង ពីប្រឡាយ ចាប់ពីថ្ងៃសៅរ៍ រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបង្កដោយខ្យល់មូសុង និងខ្យល់មូសុងនិរតី។ ការិយាល័យធនធានទឹកជាតិថៃ (ONWR) បានចេញការព្រមាននៅថ្ងៃព្រហស្បតិ៍នេះ ដោយលើកឡើងពីការព្យាករណ៍អាកាសធាតុដោយនាយកដ្ឋានឧតុនិយម ដែលបាននិយាយថា ប្រទេសថៃភាគច្រើននឹងមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ថ្ងៃអាទិត្យ។ នេះដោយសារខ្យល់មូសុង មានពាសពេញភាគខាងជើង និងឦសាន ខណៈខ្យល់មូសុងនិរតី នៅលើសមុទ្រ Andaman និងឈូងសមុទ្រ នឹងមានកម្លាំងកាន់តែខ្លាំង។ ONWR បានព្រមានថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា តំបន់មួយផ្នែករបស់ប្រទេសថៃ នឹងកើតមានជំនន់ទឹកភ្លៀង និងទឹកជោរពីទន្លេ
September 15, 2022 - ព័ត៌មានអន្តរជាតិ
អង្គការសុខភាពពិភពលោក កាលពីថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ បាននិយាយថា ចំនួនករណីថ្មីនៃជំងឺ COVID-19 ដែលត្រូវបានរាយការណ៍មកខ្លួន គឺបានធ្លាក់ចុះយ៉ាងខ្លាំង ហើយ WHO ជំរុញឱ្យពិភពលោកចាប់យកឱកាសនេះ ដើម្បីបញ្ចប់ការរាតត្បាតនៃជំងឺ ដែលបានសម្លាប់ពលរដ្ឋអស់រាប់លាននាក់ចាប់តាំងពីចុងឆ្នាំ២០១៩ មួយនេះ។ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា ករណីថ្មីៗមានការថយចុះគួរឱ្យកត់សម្គាល់ ហើយសប្តាហ៍មុនវាបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែមីនាឆ្នាំ២០២០ មក។ គាត់បានប្រាប់អ្នកយកព័ត៌មានថា៖«យើងមិនដែលនៅលើទីតាំងប្រសើរជាងនេះ ដើម្បីបញ្ចប់ជំងឺរាតត្បាតទេ។ យើងមិនទាន់ទៅដល់ទីតាំងនោះឡើយទេ ប៉ុន្តែទីបញ្ចប់របស់វា គឺជិតមកដល់ហើយ»។ លោកបានបន្ថែមថា៖«ប៉ុន្តែពិភពលោកចាំបាច់ត្រូវបង្កើនការចាប់យកឱកាសនេះ។ ប្រសិនបើយើងមិនចាប់យកឱកាសនេះឥឡូវនេះទេ យើងប្រឈមនឹងហានិភ័យនៃការប្រែប្រួលកាន់តែច្រើន
September 15, 2022 - ព័ត៌មានអន្តរជាតិ
បងប្អូនប្រហែលជានៅចាំបានពីករណីឃាតកម្ម ដែលធ្លាប់ល្បីល្បាញកក្រើករាជធានីភ្នំពេញ កាលពីខែមករា ឆ្នាំ២០២០ នៅពេលដែលបុរសជាមន្ដ្រីយោធាពាក់ស័ក្ដិ៤ បានបាញ់ចំក្បាលនារីជាគូដណ្ដឹង ដែលជានិស្សិតពេទ្យ និងជាអ្នកលក់ឡេតាមអនឡាញ រហូតដល់ស្លាប់នៅនឹងកន្លែង។ ឥឡូវនេះ បុគ្គលឈ្មោះ យឺន វ៉ាន់ដេត ដែលកំពុងសំងំលាក់ខ្លួនធ្វើជាកម្មករខុសច្បាប់នៅខេត្តចន្ទបូរី ត្រូវបានឃាត់ខ្លួនដោយអាជ្ញាធររបស់ប្រទេសថៃ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ។ ភាគីកម្ពុជាបានសហការផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ចថៃ ហើយសមត្ថកិច្ចថៃក៏បានឃាត់ខ្លួន យឺន វ៉ាន់ដេត និងកំពុងតែអនុវត្តតាមច្បាប់អន្តោប្រវេសន៍ ដើម្បីប្រគល់មកកម្ពុជាចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីនេះទៀត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
September 15, 2022 - ព័ត៌មានអន្តរជាតិ
ចិន៖ ទីក្រុងសៀងហៃ ប្រទេសចិន ហាក់កំពុងទទួលរងនូវការគំរាមគំហែងពីព្យុះទីហ្វុង Muifa ក្នុងកម្រិតដ៏ខ្ពស់មួយ ដ្បិតឥទ្ធិពលនៃខ្យល់ព្យុះមួយនេះបានបង្កឲ្យមានគ្រោះធម្មជាតិមួយចំនួនទៀត និងបានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពអាជីវកម្មនិងការរស់នៅរបស់ពលរដ្ឋជាច្រើននាក់។ គិតត្រឹមពេលនេះខ្យល់ព្យុះដែលបានបោកបក់ក្នុងល្បឿនរហូតដល់ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោងបានជំរុញឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយបរិមាណដ៏ច្រើននៃទឹកភ្លៀងក៏បានបង្កើតឲ្យមានជំនន់ទឹកភ្លៀងជន់លេចនៅក្នុងតំបន់មួយចំនួនផងដែរ ខណៈនៅតាមតំបន់ឆ្នេរសមុទ្រវិញបានកើតមានបញ្ហាបាក់ដីចំនួន ២ដងហើយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ឥទ្ធិពលនៃខ្យល់ព្យុះក៏បានបង្ខំឲ្យអាជ្ញាធរអាកាសចរណ៍ចិនត្រូវសម្រេចលុបចោលជាបន្ទាន់ចំពោះជើងហោះហើរជាច្រើនដែលត្រូវធ្វើដំណើរមកកាន់ប្រលានយន្តហោះអន្តរជាតិចំនួន ២ក្នុងទីក្រុងសៀងហៃ ដើម្បីធានាឲ្យបាននូវសុវត្ថិភាពកម្រិតខ្ពស់សម្រាប់អ្នកដំណើរជាតិនិងអន្តរជាតិ។ អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះគឺយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញានេះបានឲ្យដឹងថា មានពលរដ្ឋចិនប្រមាណជា ១០លាននាក់កំពុងប្រឈមនឹងហានិភ័យនៃទឹកជំនន់ ខណៈភ្លៀងនឹងបន្តធ្លាក់ខ្លាំងក្នុងរយៈយូរបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ជូនថា នៅចំពោះមុខហានិភ័យនៃខ្យល់ព្យុះទីហ្វុង Muifa នេះអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយចិនបានសម្រេចទាញសញ្ញាព្រមានកម្រិតខ្ពស់រួចហើយទៅកាន់ប្រជាពលរដ្ឋ ខណៈក្រុមអ្នកជំនាញបានបញ្ជាក់ថា ព្យុះទីហ្វុង Muifa គឺជាព្យុះដែលមានគ្រោះថ្នាក់ខ្ពស់ជាងគេក្នុងចំណោមព្យុះជាច្រើនត្រូវបោកបក់កាត់ប្រទេសចិននៅក្នុងឆ្នាំ ២០២២នេះ៕ ផ្តល់សិទ្ធិដោយ៖
September 15, 2022









