- Khmerpress
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្រុកសេសាន ខេត្តស្ទឹងត្រែង មានផលិតផលដូងក្រអូបមួយមុខទៀត សម្រាប់ដាក់បញ្ចូលជាភូមិមួយផលិតផលមួយ ក្នុងពេលដែលគណៈកម្មាធិការស្តារអភិវឌ្ឍន៍វិស័យកសិកម្ម លើកទឹកចិត្ត ឱ្យកសិករដាំដំណាំឈើហូបផ្លែជាយុទ្ធសាស្ត្រឱ្យបានច្រើនមុខជាលក្ខណ:គ្រួសារ។ ក្នុងកម្មវិធីដឹកនាំកសិករចុះធ្វើកម្មសិក្សាលើដំណាំឈើហូបផ្លែ នៅភូមិញើញ ឃុំស្តៅ កន្លងមកនេះ លោក សុវណ្ណពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា៖ កសិករត្រូវមកសិក្សាបច្ចេកទេសផ្នែកដាំដុះដំណាំឈើហូបផ្លែពីគ្នាទៅវិញទៅមក ដោយមិនបាច់ទៅរៀនឆ្ងាយពីមូលដ្ឋានដែលយើងរស់នៅនេះទេ ព្រោះនៅក្នុងភូមិនេះមានកសិករគំរូដាំដូងក្រអូបទទួលបានផលល្អ ជាផ្នែកមួយបានជួយលើកកម្ពស់សេដ្ឋកិច្ចប្រចាំគ្រួសារ និងប្រកបដោយជោគជ័យដែលមិននឹកស្មានដល់។ លោកអភិបាលស្រុកបន្តថា៖ ដំណាំឈើហូបផ្លែមួយមុខនេះ អាជ្ញាធរស្រុករៀបចំដាក់ បញ្ចូលទៅក្នុងភូមិមួយមានផលិតផលមួយសម្រាប់លើក ទឹកចិត្តកសិករផ្សេងៗទៀត ឱ្យងាកមកមើលដំណាំសក្តានុពលនេះ បន្ទាប់ពី ទុរេន -មៀន- សាវម៉ាវ-ក្រូច គឺមានដូងក្រអូបមួយមុខទៀតងាយ ស្រួលដាំ។
September 2, 2022 - សិល្បៈ
(ភ្នំពេញ)៖ តារាចម្រៀងលោក លីម តិចម៉េង ដែលជាម្ចាស់ពាន Cambodia Idol រដូវកាលទី៤ កំពុងតែមានប្រជាប្រិយភាពខ្លាំង និងទទួលបានការស្រលាញ់ពេញចិត្តពីសំណាក់ប្រជាជនខ្មែរស្ទើរតែទូទាំងប្រទេស ក៏ព្រោះតែក្រៅពីមានទឹកដមសម្លេងពីរោះ តារាប្រុសរូបនេះមានភាពលេចធ្លោជាងគេ មានចរិតគួរឱ្យស្រលាញ់ សុភាពរាបសា និងចេះគោរពចាស់ទុំ អ្នកនៅជុំវិញខ្លួន។ ជាការពិតទម្រាំតែជោគជ័យដូចសព្វថ្ងៃ តិចម៉េង ក៏មិនមែនដើរលើផ្លូវសិល្បៈនេះដោយមិនមានការណែនាំពីរៀមច្បងឡើយ។ ដោយនៅថ្ងៃនេះ ម្ចាស់ពាន Cambodia Idol រដូវកាលទី៤ បានបង្ហោះសារ ថានឹងទៅសម្តែងការអរគុណឈ្មោះ ReNo Chhim Phi Ruk ជាអ្នកលេងភ្លេងដ៏ជំនាញម្នាក់ដែលធ្លាប់បានអប់រំ បង្ហាត់បង្រៀន ដល់ តិចម៉េង
September 2, 2022 - ព័ត៌មានអន្តរជាតិ
ប៉ូឡូញ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ប្រធានាធិបតីនៃប្រទេសប៉ូឡូញលោក Andrzej Duda បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែសីហានេះថា ប៉ូឡូញបានខាតបង់ប្រាក់អស់ប្រមាណជា ៦,២ ពាន់ពាន់លានស្លូទី (១,៣២ ពាន់ពាន់លានដុល្លារអាមេរិក) ដោយសង្គ្រាមលោកលើកទី២ ដែលបានបង្កឡើងដោយប្រទេសអាឡឺម៉ង់។ លោកប្រធានាធិបតីវ័យ ៥០ឆ្នាំរូបនេះថែមទាំងបានបញ្ជាក់ទៀតថា ប៉ូឡូញនឹងទាមទារសំណងក្នុងទំហំទឹកប្រាក់ខាងលើនេះជាផ្លូវការពីប្រទេសអាឡឺម៉ង់ផងដែរ។ លោក Andrzej Duda ប្រធានាធិបតីនៃប្រទេសប៉ូឡូញ គួររម្លឹកជូនថា បញ្ហាចម្រូងចម្រាសខាងលើនេះមិនមែនជារឿងថ្មីឡើយសម្រាប់ប្រទេសប៉ូឡូញនិងប្រទេសអាឡឺម៉ង់ ដ្បិតកាលពីឆ្នាំ ២០១៥ ប៉ូឡូញក៏ធ្លាប់បាននិយាយអំពីការទាមទារសំណងនេះម្តងដែរ តែប៉ូឡូញមិនបានប្តឹងទាមទារសំណងជាលក្ខណៈផ្លូវការនោះទេ ខណៈភាគីខាងអាឡឺម៉ង់វិញធ្លាប់អះអាងជារឿញៗថា បញ្ហាទាក់ទាងនឹងប្រាក់សំណងនេះគឺត្រូវបានដោះស្រាយរួចអស់ហើយ។
September 2, 2022 - សិល្បៈ
(ភ្នំពេញ)៖ មុននេះបន្តិច តារាសម្តែង និងពិធីករលោក ប៉ែន ចំរ៉ុង បានបង្ហោះសារសុំការជួយពីបងប្អូនដែលមានឈាមប្រភេទ o+ ឱ្យជួយទៅបរិច្ចាគឈាម ដល់សិល្បករលោក ខាត់ ចំរើន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លោក ប៉ែន ចំរ៉ុង បានសរសេររៀបរាប់ថា ៖ «ដោយសារបងខាត់ ចំរើន គាត់ត្រូវដូរឈាម ដូច្នេះខ្ញុំសុំជំនួយបន្ទាន់ ពីបងប្អូនដែលមានឈាមប្រភេទo+ សូមជួយទៅបរិច្ចាគនៅមន្ទីរពេទ្យរុស្សី ម៉ោង១០ និង ៣០នាទី។ សូមអរគុណទុកជាមុនទឹកចិត្តខ្មែរស្រលាញ់ខ្មែរ។ សូមទំនាក់ទំនង 0968028818»។ សូមរំលឹកថា តារាកំប្លែងនាយ ខាត់ ចំរើន
September 2, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ចេញអនុក្រឹត្យនៅថ្ងៃទី៣០ ខែសីហា បានតែងតាំងអភិបាលរងខេត្តសៀមរាបចំនួន៤នាក់ ក្នុងនោះលោកឃឹម ហ្វីណង់ ត្រូវបានផ្ទេរពីអភិបាលស្រុកបន្ទាយស្រី ទៅជាអភិបាលរងខេត្តសៀមរាប។ រាជរដ្ឋាភិបាលកម្ពុជាសម្រេចតែងតាំងមន្ត្រីរាជការចំនួន ០៤រូប ឱ្យកាន់តំណែងអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាបដូចមានរាយនាមខាងក្រោម៖ ១.លោក សុខ ថុល ២.លោកស្រី ម៉ននី រង្សី ៣.លោក ឃឹម ហ្វីណង់ ៤.លោក យុន លីនណេ។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
September 2, 2022 - សង្គម
ជនជាតិអាមេរិកម្នាក់ឈ្មោះលោក យូរ៉ាយ (Uriah Lyford) កាលពីថ្មីៗនេះលោកត្រូវបានរាជរដ្ឋាភិបាលផ្តល់សញ្ជាតិខ្មែរជាផ្លូវការ។ នៅក្នុងវីដេអូដែលលោកបានថតបង្ហោះជាមួយនឹងក្រុមគ្រួសារ លោក យូរ៉ាយ បាននិយាយភាសាខ្មែរយ៉ាងច្បាស់ លោកបានសម្តែងក្តីរំភើបដែលទទួលសញ្ជាតិខ្មែរ ក៏ព្រោះតែលោករង់ចាំថ្ងៃនេះអស់២០ឆ្នាំគឺមកដល់ហើយ ខណៈដែលភរិយារបស់លោកអាចនឹងត្រូវចំណាយពេល៤ទៅ៥ឆ្នាំទៀតដើម្បីចូលជាសញ្ជាតិខ្មែរ។ លោកក៏បាននិយាយថា «ខ្ញុំសូមសន្យាថានឹងចំណាយជីវិតលើកតម្កើងអ្វីដែលជារបស់ខ្មែរពេញមួយជីវិត។ សូមអរគុណសម្តេច និងព្រះមហាក្សត្រ ដែលបានអនុញ្ញាតឱ្យខ្ញុំក្លាយជាជនជាតិខ្មែរ»។សូមរំលឹកថា លោក យូរ៉ាយ ជាគ្រូបង្រៀនស្ម័គ្រចិត្តនៅក្រុងប៉ោយប៉ែត ស្នាក់នៅកម្ពុជារយៈពេល២០ឆ្នាំ នៅក្នុងបណ្តាញសង្គមរបស់ខ្លួន ជនជាតិអាមេរិកាំងរូបនេះតែងតែបង្ហាញក្តីស្រលាញ់ពេញចិត្តនូវវប្បធម៌របស់កម្ពុជា៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
September 2, 2022 - ព័ត៌មានអន្តរជាតិ
ម៉ាឡេសុី៖ យោងតាមសារព័ត៌មាន sanook បានអោយដឹងថា ឪពុកជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ Ismail បានបង្ហោះរឿងរ៉ាវដ៏គួរឲ្យរំភើបចិត្តអំពីកូនប្រុសអាយុ ១២ ឆ្នាំរបស់គាត់មានឈ្មោះថា Yusuf បានសន្សំលុយដែលឪពុកបានអោយសម្រាប់ទិញនំពេញមួយខែ ទុកដើម្បីអោយមិត្តភក្តិជាទីស្រឡាញ់របស់ខ្លួនបង់ថ្លៃសិក្សា ដោយសារតែមិត្តជាទីស្រឡាញ់របស់ Yusuf ត្រូវឈប់រៀនព្រោះតែមិនមានលុយបង់ថ្លៃសិក្សា។ លោក Ismail បាននិយាយទៀតថា Yusuf បានមកសុំលុយគាត់ចំនួន ២០ រីងហ្គីត (ប្រហែល ៥ដុល្លារ) ហើយគាត់ក៏បានសួរកូនប្រុសថា ចង់យកទៅធ្វើអ្វី? ទើបលោកបានដឹងការពិតថា កូនប្រុសរបស់លោកបានសន្សំលុយដែលបានមកពីជីតា យាយ និងម្តាយ រួមជាមួយនឹងលោក ដែលបានអោយ ដោយមួយខែទទួលបាន៨០រីងហ្គីត ឬ
September 2, 2022 - ព័ត៌មានអន្តរជាតិ
ម៉ាឡេស៊ី៖ តុលាការម៉ាឡេស៊ីនៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញានេះបានសម្រេចផ្តន្ទាទោសឲ្យលោកស្រី Rosmah Mansor ដែលជាភរិយាអតីតប្រធានាធិបតីនៃប្រទេសម៉ាឡេស៊ីជាប់គុករយៈពេល ១០ឆ្នាំជុំវិញករណីប្រព្រឹត្តិអំពីពុករលួយនាពេលកន្លងមក។ ក្រៅតែពីបានសម្រេចផ្តន្ទាទោសឲ្យជាប់គុកហើយ លោកស្រី Rosmah Mansor អាយុ ៧០ឆ្នាំ ជាភរិយារបស់អតីតប្រធានាធិបតីម៉ាឡេស៊ីគឺលោក Najib Razak ក៏ត្រូវបានតុលាការសម្រេចពិន័យជាប្រាក់ចំនួន ៩៧០លាន រីងហ្គីត ឬស្មើនឹងប្រាក់ប្រមាណជា ២១៦លានដុល្លារអាមេរិកផងដែរ។ បើតាមតុលាការនៃប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថា លោកស្រី Rosmah Mansor កាលពីអំឡុងឆ្នាំ ២០១៦-២០១៧ បានទទួលប្រាក់សូកប៉ាន់ពីក្រុមហ៊ុនម៉ៅការមួយឈ្មោះ Saidi Abang Samsudin ក្នុងទំហំទឹកប្រាក់ ១៨៧,៥
September 2, 2022 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បាននិយាយថារូបលោក និងសមភាគីរបស់លោកមកពីសហរដ្ឋអាមេរិក និងជប៉ុន បានឯកភាពគ្នា ក្នុងការចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ នៅក្នុងករណីដែលកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២២។ លោក Kim Sung-han លោក គីម ស៊ុងហាន់ (Kim Sung-han) ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងរដ្ឋហាវ៉ៃ ជាទីដែលលោកបានចូលរួមក្នុងកិច្ចប្រជុំត្រីភាគីជាមួយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) និងទីប្រឹក្សាសន្តិសុខជាតិជប៉ុន លោក
September 2, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឲ្យជនបរទេស ឬវិនិយោគិនស្នាក់នៅក្នុងប្រទេស ស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេលមួយឆ្នាំម្ដង ដោយមិនបង់ថ្លៃ។ ក្នុងសេចក្ដីប្រកាស បានបញ្ជាក់ថា ដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាផ្តល់ការលើកទឹកចិត្តដល់ជនបរទេសដែលស្នាក់នៅក្នុងកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតផ្តល់ជូនដល់ជនបរទេសទាំងអស់ ដែលបាននិងកំពុងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីពីរឆ្នាំឡើងទៅ រួមមាន មន្ត្រីការទូត, វិនិយោគិន, មន្ត្រីធ្វើការនៅអង្គការអន្តរជាតិ, ជនបរទេសធ្វើការនៅក្រុមហ៊ុន និងសហគ្រាសឯកជនគ្រប់ប្រភេទ, អ្នកជំនាញការធ្វើការនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន រួមទាំងក្រុមគ្រួសារដែលបានស្នាក់នៅជាមួយ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយមិនបង់ថ្លៃចាប់ពីថ្ងៃទី០១
September 2, 2022









