Khmerpress
  • ព័ត៌មានជាតិ

    (សៀមរាប)៖ មិនមានតួលេខជាក់លាក់ទេ តែការប៉ាន់ស្មានរបស់អាជ្ញាធរ អាចមានមនុស្សប្រមាណ៥ពាន់នាក់ហើយ បានចាកចេញពីដីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ នៅស្រុកបន្ទាយស្រី។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានបញ្ជាក់ថា មនុស្សប្រមាណ៥ពាន់នាក់បានចាកពីដីចម្ការនៅជើងភ្នំគូលែនរបស់លោក ខឹម វាសនា និងនៅសេសសល់ប្រមាណ១ម៉ឺននាក់ទៀត។ លោកប្រាប់ថា ថ្ងៃនេះប៉ុស្ដិ៍យាមខាងមុខដីចម្ការទាំង២កន្លែងរបស់លោក ខឹម វាសនា បានរុះរើអស់ហើយ ហើយពួកគេព្រមព្រៀមឱ្យពលរដ្ឋរំសាយការជួបជុំនៅត្រឹមថ្ងៃទី៥ ខែកញ្ញា។ បន្ថែមពីនោះ អាជ្ញាធរក៏បានចែកខិតបណ្ណផ្សព្វផ្សាយដល់ពលរដ្ឋក្នុងរោងទាំងនោះផងដែរ។ អ្វីជាការកត់សម្គាល់របស់លោកអភិបាលស្រុកបន្ទាយស្រី អ្នកដែលបន្តចាកចេញពីដីចម្ការរបស់លោក ខឹម វាសនា គឺចម្រុះគ្នា គឺចេញជាលក្ខណៈគ្រួសារ មនុស្សជំទង់ ក្មេង

    September 2, 2022
  • ព័ត៌មានជាតិ

    (សៀមរាប)៖ យុវតីមួយរូបបានសម្រេចបោះបង់ការសិក្សាថ្នាក់អាហារូបករណ៍នៅសាលាបញ្ញាសាស្ត្រ ហើយទៅសម្ងំនៅក្នុងចម្ការរបស់លោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប អស់រយៈពេលជាង ៧ខែដោយគ្មានផ្តល់ដំណឹងឱ្យអ្នកផ្ទះអ្វីទាំងអស់។ អ្នកស្រី គង់ ចាន់ថូ ជាម្តាយរបស់យុវតីរូបនេះ រៀបរាប់ឱ្យដឹងថា កូនស្រីរបស់អ្នកស្រីដែលមានវ័យ ១៨ឆ្នាំ ជាសិស្សពូកែមួយរូប ដោយប្រឡងបាក់ឌុបបាននិទ្ទេសB ហើយប្រលងជាប់អាហារូបករណ៍នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ សិក្សាមិនអស់ថ្លៃរហូតដល់ទៅ៤ឆ្នាំថែមទៀតផង។ អ្នកស្រី បានរៀបចំជួលបន្ទប់សម្រាប់ឱ្យកូនសិក្សានៅរាជធានីភ្នំពេញទៅហើយ បែរជាកូនស្រីបាត់ដំណឹងសូន្យឈឹង។ អ្នកស្រី គង់ ចាន់ថូ បានបញ្ជាក់ថា លោកស្រី និងគ្រួសារ បានតក់ស្លុតជាខ្លាំងនៅពេលបាត់ដំណឹងកូនស្រី ហើយបានព្យាយាមស្វែងរកកូនស្រីជាទីស្រឡាញ់របស់ខ្លួន។ ស្រាប់តែថ្ងៃមួយអ្នកស្រី បានឃើញរូបកូនស្រីក្នុងវីដេអូរបស់លោក ខឹម

    September 2, 2022
  • សង្គម

    (ភ្នំពេញ)៖ ក្រុមតន្រ្តីដែលបានច្រៀងប្រមូលថវិកានៅផ្លូវស្តុបទួលពង្រ ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការដកហូតសម្ភារៈ។ នេះបើយោងតាមការបង្ហោះរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។ ប្រភពបានឱ្យដឹងថាដោយមានការយកចិត្តទុកដាក់ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី០១ ខែកញ្ញានេះ លោក ប៉ាង លីដា អភិបាលរង បានដឹកនាំ ក្រុមការងាររដ្ឋបាលខណ្ឌចុះធ្វើការដកហូតសម្ភារៈរបស់ក្រុមតន្ត្រី ដែលបានច្រៀងប្រមូលថវិកានៅលើផ្លូវចោមចៅ (លើទ្រូងផ្លូវ) ស្តុបទួលពង្រ។ ដោយអាជ្ញាធរក៏ធ្លាប់បានធ្វើណែនាំម្ដងឬពីរដងរួចហើយកាលពីសប្ដាហ៍មុន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    September 1, 2022
  • ព័ត៌មានអន្តរជាតិ

    (កូឡុំបូ)៖ ប្រភពចំនួនពីរបានឱ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសស្រីលង្កា និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឈានដល់កិច្ចព្រមព្រៀងបឋមកម្រិតបុគ្គលិកមួយស្តីពីប្រាក់កម្ចីសង្គ្រោះបន្ទាន់ដល់ប្រទេសដែលរងគ្រោះដោយវិបត្តិនេះ។ ប្រភពពីរដែលបានដឹងអំពីកិច្ចពិភាក្សានេះបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការប្រកាសជាផ្លូវការទំនងជាអាចធ្វើឡើងនៅថ្ងៃព្រហស្បតិ៍។ ប្រទេសដីកោះដែលកំពុងជួបនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតនេះ បានស្វះស្វែងរកប្រាក់សង្គ្រោះរហូតដល់ទៅ ៣ប៊ីលានដុល្លារពីមូលនិធិ IMF។ អ្នកនាំពាក្យរបស់មូលនិធិ IMF និងរដ្ឋាភិបាលស្រីលង្កាមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់រ៉យទ័របានទេ។ កាលពីសប្តាហ៍មុនក្រុមការងាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានជួបជាមួយប្រធានាធិបតីស្រីលង្កាដើម្បីពិភាក្សាអំពីថវិកាសង្គ្រោះ រួមទាំងការរៀបចំបំណុលឡើងដែលមានប្រហែល ២៩ប៊ីលានដុល្លារក្នុងគ្រាដែលប្រទេសនេះមានវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ៧ទសវត្សរ៍។ ដំណើរទស្សនកិច្ចលើកទីពីររបស់មូលនិធិ IMF ក្នុងរយៈពេលបីខែនេះកើតមានឡើងនៅពេលដែលប្រទេសដីកោះនៅមហាសមុទ្រឥណ្ឌាមួយនេះព្យាយាមសម្រេចបានកិច្ចព្រមព្រៀងកម្រិតបុគ្គលិករបស់ IMF សម្រាប់កម្មវិធីដែលអាចមានតម្លៃ ៣ប៊ីលានដុល្លារនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    September 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះក្រសួងព័ត៌មានបានរកឃើញការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិតមានចំនួនជាង ៤ ០០០ មាតិកា ប៉ុន្តែមិនបានបញ្ជូនសំណុំរឿងទាំងនេះទៅកាន់តុលាការនោះទេ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ កន្លងមករបស់ក្រសួងព័ត៌មាន” ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា រយៈពេល៥ឆ្នាំ កន្លងមកនេះក្រសួងព័ត៌មានបានរកឃើញការផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយចំនួន ៤ ៦៥៧ មាតិកាដែលជាប្រភេទព័ត៌មានប្រឌិតមានន័យថារឿងដែលកើតឡើងហ្នឹងគ្មាននោះទេ

    September 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សហជីព រក្សាតួលេខចំនួន ២១៣ដុល្លារ រីឯនិយោជក ១៩៦ដុល្លារ អាម៉េរិកលើការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែក ជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣កាលពីយប់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមហេង សួរ រដ្ឋលេខា ធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានេះ

    September 1, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានកោះហៅលោក អ៉ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស មកជួបប្រជុំអន្តរក្រសួង ទាក់ទងនឹងកម្មវិធីប្រកួតបវរកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ (Miss Grand Cambodia 2022) ដោយមានការចូលរួមពីតំណាងក្រសួងកិច្ចការនារី និងក្រសួងព័ត៌មានផងដែរ។ កិច្ចប្រជុំធ្វើឡើងស្របតាមបំណងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ជាឲ្យលោកស្រី ភឿង សកុណា ពិនិត្យឡើងវិញលើកម្មវិធីនេះ បន្ទាប់ពីរងការរិះគន់ផ្ទួនពីមហាជន រឿងយកល្បែងតំណាងឲ្យក្រុងបាវិត និងក្រុងប៉ោយប៉ែត និងករណីស្លៀកស៉ិចស៉ីជ្រុលហួសហេតុ របស់បេក្ខនារី

    September 1, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ផលិតកម្ម មហាហង្ស បានប្រកាសទទួលស្គាល់កំហុស និងស្នើសូមការអភ័យទោសពីមហាជន ចំពោះភាពខ្លះចន្លោះមួយចំនួន លើរឿងរៀបចំកម្មវិធីប្រកួតបវរកញ្ញាកម្ពុជា ឆ្នាំ២០២២ (Miss Grand Cambodia 2022) ដែលទទួលបានការរិះគន់យ៉ាងខ្លាំងពីមហាជន។ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានកោះហៅលោក អ៉ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស មកជួបប្រជុំ ដើម្បីពិនិត្យលើកម្មវិធីប្រកួត បវរកញ្ញាកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ កិច្ចប្រជុំនៅទីស្តីការក្រសួងវប្បធម៌

    September 1, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ ខណៈដែលវិស័យបវកញ្ញានៅកម្ពុជា ហាក់កំពុងតែមានការប្រកួតប្រជែង និងរីកចម្រើនគួរឱ្យកត់សម្គាល់នោះ។ កម្ពុជាក៏មានបេក្ខភាពមួយចំនួនដែលត្រៀមខ្លួនរួចជាស្រេចដែលត្រូវតំណាងកម្ពុជា ចូលរួមប្រកួតកម្មវិធីនៅលើឆាកអន្តរជាតិនៅចុងឆ្នាំនេះ។ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ (Miss Universe Cambodia) កញ្ញា ហង្ស ម៉ានីតា អាយុ២៤ឆ្នាំ កម្ពស់១៦៧ស.ម បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ អាចនិយាយបាន៣ភាសា (ខ្មែរ, អង់គ្លេស និងបារាំង)។ កញ្ញានឹងតំណាងកម្ពុជាចូលរួមប្រកួតបវកញ្ញាចក្រវាលលើកទី៧១ ទោះបីជាយ៉ាងណាទីតាំង និងកាលបរិច្ឆេទប្រកួតនៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយ។ (រូបភាពពីគណនី IG: HANG MANITA) បវកញ្ញាពិភពលោកកម្ពុជាឆ្នាំ២០២១ (Miss World Cambodia) កញ្ញា សារី សុវត្តី

    September 1, 2022
  • ព័ត៌មានអន្តរជាតិ

    អង់គ្លេស៖ វិបត្តិនៃការកើនឡើងតម្លៃថាមពលសកលកំពុងគំរាមគំរាមវិស័យសុខាភិបាលនៅក្នុងចក្រភពអង់គ្លេសយ៉ាងខ្លាំង​ នេះបើយោងតាមការចុះផ្សាយារបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែសីហានេះ។ ក្រុមមន្ទីរពេទ្យជាច្រើននៅចក្រភពអង់គ្លេសបាននិយាយដូចគ្នាថា ពួកគេចង់ដំឡើងតម្លៃសេវាសម្រាប់ថែទាំអ្នកជំងឺយ៉ាង​ហោចណាស់ទ្វេដង ទើបអាចទប់ទល់នឹងតម្លៃថាមអគ្គិសនីនិងវិបត្តិអតិផរណានៅក្នុងពេលបច្ចុប្បន្ននេះបាន។ តែយ៉ាងណាក្តី គិតត្រឹមពេលនេះគ្រប់មន្ទីរពេទ្យទាំងអស់នៅចក្រភពអង់គ្លេសមិនទាន់ធ្វើការដំឡើងថ្លៃសេវាព្យាបាលនិងមើលថែអ្នកជំងឺក្នុងកម្រិតណាមួយនៅឡើយទេ។ មន្ទីរពេទ្យមួយចំនួនប្រាប់ឲ្យដឹងផងដែរថា នៅចំពោះមុខការកើនឡើងតម្លៃថាមពលអគ្គីសនីនិងវិបត្តិអតិផរណានេះ ពួកគេបានសម្រេចកាត់បន្ថយបុគ្គលិកសម្រាប់មើលថែអ្នកជំងឺដោយតម្រូវឲ្យពួកគេធ្វើការឆ្លាស់វេនគ្មា ហើយចំណាត់ការនេះក៏បានធ្វើឲ្យគុណភាពនៃការមើលថែទាំអ្នកជំងឺត្រូវធ្លាក់ចុះផងដែរ ដូចជាត្រូវរង់ចាំយូរហើយការមើលថែមិនបានដិតដល់ដូចពេលធម្មតានោះទេ។ សូមបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះកម្រិតអតិផរណនៅអង់គ្លេសបានកើនឡើង​ ១០,១ % ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ ខណៈគេបានព្យាករណ៍ថា នៅឆ្នាំក្រោយកម្រិតអតិផរណាអាចនឹងកើនរហូតដល់ ១៨%ទៀតផង។ ដោយឡែកតម្លៃហ្គាសនិងតម្លៃថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់នៅតាមផ្ទះវិញក៏មានការកើនឡើងយ៉ាងខ្ពស់ដែរដោយចាប់ពីខែតុលាខាងមុននេះគឺតម្លៃហ្គាសនិងតម្លៃថាមពលអគ្គិសនីអាចនឹងកើនឡើងរហូតដល់ ៨០% បើធៀបទៅនឹងរយៈពេលមុនសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះឡើង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    September 1, 2022