- Khmerpress
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Alphabet Inc ត្រូវបានបញ្ជាឱ្យបង់ប្រាក់ប្រមាណ ៤២.៧លានដុល្លារអាមេរិក ដោយតុលាការសហព័ន្ធរបស់ប្រទេសអូស្រ្តាលី ក្រោមការផាកពិន័យសម្រាប់ការក្លែងបន្លំអ្នកប្រើប្រាស់ក្នុងការប្រមូលទិន្នន័យទីតាំងផ្ទាល់ខ្លួនរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ យ៉ាងណាមិញទាក់ទិនទៅនឹងបណ្តឹងនេះ ត្រូវបានតុលាការរកឃើញថា Google បានក្លែងបន្លំអតិថិជនមួយចំនួនអំពីទិន្នន័យទីតាំងផ្ទាល់ខ្លួន ដែលត្រូវបានប្រមូលតាមរយៈឧបករណ៍ស្មាតហ្វូន Android របស់ពួកគេនៅចន្លោះខែមករា ឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០១៨។ ខណៈដែលបញ្ហានេះក៏ធ្លាប់បានគណៈកម្មការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្រ្តាលី (ACCC) លើកឡើងកាលពីឆ្នាំ ២០២១កន្លងទៅដែរថា ខ្លួនកំពុងស្វែងរកការប្រកាស និងការពិន័យពី Google ចំពោះបញ្ហាមិនច្បាស់លាស់មួយចំនួន។
August 15, 2022 - ព័ត៌មានអន្តរជាតិ
វៀតណាមកំពុងលេចធ្លោខ្លាំងចំពេលមានតម្រូវការខ្លាំងសម្រាប់បន្ទះឈីបនៅលើពិភពលោក ខណៈក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកឈានមុខគេកំពុងពង្រីកប្រតិបត្តិការរបស់ពួកគេកាន់តែខ្លាំងឡើងក្នុងប្រទេសវៀតណាម។ ប្រទេសមួយនេះ បានឈានចូលទៅក្នុងការចាប់អារម្មណ៍បន្ទាប់ពីក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនកំពូលមួយ បានប្រកាសពីផែនការចាប់ផ្តើមផលិតបន្ទះឈីបនៅក្នុងរោងចក្ររបស់ខ្លួននៅខេត្ត Thai Nguyen ភាគខាងជើងក្នុងខែកក្កដា ឆ្នាំ២០២៣។ លោក Gu Wenjun ប្រធានអ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវទីផ្សារសៀងហៃ ICwise បានប្រាប់កាសែតចិន Global Times ថា “វៀតណាមកំពុងក្លាយជាទិសដៅថ្មី សម្រាប់ឧស្សាហកម្ម microconductor ដោយសារតំបន់ឧស្សាហកម្មរបស់ខ្លួន ដែលមានឯកទេសក្នុងការធ្វើតេស្ត និងការវេចខ្ចប់សៀគ្វី។ ជាមួយគ្នានេះ ក្រុមហ៊ុនស្រាវជ្រាវទីផ្សាររបស់សហរដ្ឋអាមេរិក Technavio បាននិយាយថា ទីផ្សារបន្ទះឈីបផ្ទាល់ខ្លួនរបស់វៀតណាមមានសក្តានុពលកើនឡើងចំនួន ១.៦៥ ពាន់លានដុល្លារនៅឆ្នាំ២០២៥។ មិនតែប៉ុណ្ណោះ
August 15, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ កូនខ្មែរប្រមាណជិត ៣០០នាក់ទៀតហើយ នាល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ បានទទួលជោគជ័យលើការប្រកួតយ៉ាងស្វិតស្វាញជំនាញភាសាអង់គ្លេស សម្រាប់កម្មវិធី The World scholar’s cup និងត្រៀមចេញទៅបន្តការប្រកួតលំដាប់ អន្តរជាតិ នៅអាហ្វ្រិក ខាងត្បូង ថៃ និងវៀតណាម ក្នុងពេលឆាប់ៗខាងមុខនេះ ដែលមានសិស្សានុសិស្សជុំវិញពិភពលោកប្រមាណ ៥០ប្រទេសចូលរួម។ The World scholar’s cup គឺជាបណ្តុំវិញ្ញាសារការប្រកួតប្រជែងជំនាញនៃកម្មវិធីសិក្សា ដើម្បីបំផុសស្មារតី និងផ្តោតលើការសិក្សាស្វែងជ្រាវរបកគំហើញថ្មីៗ បង្កើតទំនុក ចិត្តក្នុងការទំនាក់ទំនង ការងារជាក្រុម ភាពជាអ្នកដឹកនាំ
August 15, 2022 - សិល្បៈ
កម្មវិធី Cambodian Idol រដូវកាលទី៤ បានឈានមកដល់វគ្គ Live Show សប្តាហ៍ទី៥ហើយ ដោយបេក្ខជន និងបេក្ខនារី បានប្រឹងប្រែងប្រកួតប្រជែងគ្នាដើម្បីបានបន្តនៅវគ្គបន្ទាប់ទៀត និងឈានដល់វគ្គផ្តាច់ព្រ័ត្រ។ ថ្មីៗនេះ លោក ម៉ៃ សុគន្ធ ដែលជាតារាចម្រៀងមួយរូប និងជាតារាមហាជនដាក់ងារថាកំពូលអ្នករិះគន់ បានចេញមករិះគន់បេក្ខជន សុឹម ច័ន្ទពន្លឺ ចំៗចំនួន៧ចំនុច ក្រោយឃើញបេក្ខជនរូបនេះប្រកួតក្នុងវគ្គ Live Show សប្តាហ៍ទី៥។ លោក ម៉ៃ សុគន្ធ បានរិះគន់ថា៖ សូមបងប្អូនបោះឆ្នោត មេត្តា បោះឆ្នោត មើលលើ
August 15, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ កាលពីយប់មិញនេះ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ពិតជាកក្រើកមិនធម្មតាមែន កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Live Show សប្តាហ៍ទី 5 បេក្ខជនជើងខ្លាំង ៣រូប បានចាប់ដៃគ្នា ឡើងមកបកស្រាយបទច្រៀងមួយបទ ធ្វើឱ្យកក្រើកឆាក នៅស្ទូឌីយោហង្សមាស HDTVតែម្ដង បេក្ខជន ៣រូបនេះ ពិតជាបានសាងប្រវត្តិសាស្រ្តសម្រាប់ខ្លួនឯងធ្វើឲ្យឆាកដ៏អស្ចារ្យមួយនេះកក្រើកកងរំពងបំផុត។ បេក្ខជនជើងខ្លាំងចំនួន ៣រូបនេះ រួមមាន៖ បេក្ខជន លីម តិចម៉េង មកពីខេត្តកំពង់ចាម, បេក្ខជន
August 15, 2022 - ព័ត៌មានអន្តរជាតិ
ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមួយកំពុងឡើងកូតស្រើតៗក្នុងពេលបច្ចុប្បន្ននេះ បាននាំចេញយន្តហោះទៅកាន់ប្រទេសថៃ។ ក្រុមហ៊ុន PT Dirgantara Indonesia (PTDI) ដែលជាក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី បានដឹកជញ្ជូនយន្តហោះ NC212i មួយគ្រឿង ដល់នាយកដ្ឋានអាកាសចរណ៍ទឹកភ្លៀង និងកសិកម្មថៃ (DRRAA)។ លោក Wildan Arief នាយកផ្នែកហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងធនធានមនុស្សរបស់ PTDI បាននិយាយថា យន្តហោះដែលមានលេខកន្ទុយ AX-2129 បានហោះចេញពីអាកាសយានដ្ឋាន Husein Sastranegara ក្នុងខេត្ត West Java ទៅកាន់មូលដ្ឋានអាកាស Nakhon Sawan
August 15, 2022 - សិល្បៈ
លោក ម៉ុង ម៉ានុត គឺជាតារាចម្រៀង Original Song ដ៏ល្បីឈ្មោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ហើយលោកក៏ជាប្អូនប្រុសបង្កើតរបស់អ្នកនិពន្ធ និងតារាចម្រៀងល្បីឈ្មោះ ម៉ុង ម៉ានិត ផងដែរ។ ថ្មីៗនេះ លោក ម៉ុង ម៉ានុត បានជួបរឿងមិនល្អ ដោយសារតែលោកត្រូវបានចោរលួចម៉ូតូយកទៅបាត់ដោយសុវត្ថិភាព។ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមរបស់ ម៉ានុត បានឲ្យដឹងថា «ខ្ញុំបានបាត់ម៉ូតូ PCX 2018 ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 1GX – 2011។ ចោរកាច់សោរម៉ូតូខ្ញុំនៅកន្លែងធ្វើការ។ បានបាត់នៅមុខផ្ទះលេខ 183A
August 15, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ កាលពីយប់មិញនេះ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Live Show សប្តាហ៍ទី 5 ដែលមានអ្នកចូលរួមទស្សនារាប់រយនាក់ នៅក្នុងស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ចាំមើលបេក្ខជនជើងខ្លាំងចំនួន ៩រូប បង្ហាញសមត្ថភាព ទេពកោសល្យ ដើម្បីអាចបានទៅពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅសប្តាហ៍ក្រោយបន្តទៀត។ បេក្ខជនជើងខ្លាំងទាំង ០៩នាក់នេះ បានធ្វើឱ្យកម្មវិធីទាំងមូលកាលពីយប់មិញនេះ កក្រើកឆាកតែម្ដង នូវការបញ្ចេញសមត្ថភាពរបស់ពួកគេ នៅចំពោះមុខគណៈកម្មការ ជាពិសេសបើយើងមកមើលបេក្ខជនឆ្នើម លីម តិចម៉េង
August 15, 2022 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនថាប្រទេសទាំង២ នឹងពង្រីក ទំនាក់ទំនងទេ្វភាគីគ្រប់ជ្រុងជ្រោយ និងប្រកបដោយលក្ខណៈស្ថាបនាក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួននៅថ្ងៃចន្ទនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថានៅក្នុងលិខិតមួយច្បាប់ ផ្ញើជូនលោក គីម ជុងអ៊ុន នាឱកាសប្រារព្ធទិវារំដោះកូរ៉េ លោក ពូទីន បានសង្កត់ធ្ងន់ថាទំនាក់ទំនងជិតស្និទ្ធមិនត្រឹមតែជាផលប្រយោជន៍ សម្រាប់ប្រទេសទាំង២ប៉ុណ្ណោះទេ តែវាក៏នឹងជួយពង្រឹងផងដែរនូវសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ឧបទ្វីបកូរ៉េ ព្រមទាំងតំបន់អាស៊ីភាគឦសានទាំងមូល។
August 15, 2022 - ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលវៀតណាម បាននិយាយនៅថ្ងៃអាទិត្យ ទី១៤ ខែសីហា នេះថា ប្រទេសវៀតណាមកំពុងពិចារណាសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលមានតម្លៃរហូតដល់ ៥៨.៧ ពាន់លានដុល្លារ។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រសួងដឹកជញ្ជូនរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅខែក្រោយនឹងដាក់សំណើសាងសង់ផ្លូវដែកប្រវែង ១,៥៤៥ គីឡូម៉ែត្រ ទៅកាន់ការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តដ៏មានឥទ្ធិពលបំផុត របស់បក្សកុម្មុយនិស្តវៀតណាមដែលកំពុងកាន់អំណាច។ ប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ កំពុងបង្កើនការវិនិយោគរបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួន។ រដ្ឋាភិបាលបាននិយាយថា ផ្នែកចំនួន ២ ដំបូងដែលមានប្រវែងសរុប ៦៦៥ គីឡូម៉ែត្រ និងការវិនិយោគសរុបចំនួន ២៤.៧២ ពាន់លានដុល្លារអាមេរិក នឹងបើកឱ្យធ្វើចរាចរនៅឆ្នាំ ២០៣២ ដោយបន្ថែមថា គម្រោងទាំងមូលនឹងត្រូវបញ្ចប់នៅឆ្នាំ២០៤៥
August 15, 2022









