- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ បានជូនដំណឹងពីការធ្លាក់ភ្លៀង ស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស ចាប់ពីថ្ងៃនេះ ដល់ខែទី១៩ ខែសីហា ឆ្នាំ២០២២ ដោយសារប្រព័ន្ធសម្ពាធទាប (ITCZ)។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា យោងតាមការវិវត្តជាក់ស្តែង នៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ៖ ជ្រលង សម្ពាធទាបឥណ្ឌា នឹងរំកិលធ្លាក់ចុះជាមួយនឹងប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ
August 15, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានណែនាំបន្ថែម ដល់នគរបាលចរាចរណ៍ ដែលចាប់ផាកពិន័យប្រជាពលរដ្ឋ នៅតាមគោលដៅនានា។ តាមរយៈសារសំឡេងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ អ្នកនាំពាក្យ លោក សាន សុខសីហា បានណែនាំយ៉ាងដូច្នេះថា៖ *ទី១៖ ករណីភ្លើងស្តុប៖ បើសិនភ្លើងស្តុបពណ៌ក្រហម អ្នកបើកបរបត់ស្តាំក្នុងស្ថានភាពគ្មានគ្រោះថ្នាក់ សូមកុំផាកពិន័យ *ទី២៖ ករណីភ្លើងលឿង៖ នៅពេលអ្នកបើកបរជិះហួសគំនូសផ្លូវដើរ ទើបលោតភ្លើងលឿង ក៏សូមកុំផាកពិន័យ គឺត្រូវអប់រំណែនាំ
August 13, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អ្នកជំនាញវិស័យអប់រំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានលើកឡើងថា ភាគច្រើនណាស់ កូនខ្មែរដែលបានទៅរៀននៅបរទេស តែងតែដាក់ចិត្តដាក់កាយក្នុងការសិក្សារៀនសូត្រ ធ្វើឲ្យពូកែលើសកូនសិស្សជនជាតិដទៃទៅទៀត។ អតីតកូនខ្មែរដែលធ្លាប់បានទៅសិក្សានៅក្រៅប្រទេសរូបនេះ បានបដិសេធចំពោះមតិដែលតែងតែលើកឡើងថា ជនជាតិខ្មែរមានសមត្ថភាពខ្សោយជាងជនជាតិបរទេស។ «និយាយមិនអួតទេណា! ខ្មែរយើងពូកែមែន ជាពិសេសផ្នែកវិទ្យាសាស្ត្រ និងស្រាវជ្រាវ»។ នេះជាការបញ្ជាក់របស់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅក្នុងពិធីបើកសម្ពោធជាផ្លូវការ ស្ថាប័នផ្តល់សេវាកម្មសិក្សានៅក្រៅប្រទេស SOGO (Study Overseas Go
August 13, 2022 - ព័ត៌មានជាតិ
(សៀមរាប)៖ អ្នកចិញ្ចឹមក្រពើ ដែលគេធ្លាប់ហៅថា ជាថៅកែចិញ្ចឹមក្រពើ ប៉ុន្តែពេលបច្ចុប្បន្ននេះ ប្រែក្លាយមកជា «ខ្ញុំក្រពើ ឬទាសករក្រពើ» វិញ ។ ធ្លាប់តែគេហៅថៅកែក្រពើ ដោយសារតែកាលពីដើមមករបរនេះ បានផ្តល់ចំណូលខ្ទង់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ប៉ុន្តែបច្ចុប្បន្ន អ្នកចិញ្ចឹមក្រពើបានទទួលរងគ្រោះខ្លាំង ព្រោះតែទីផ្សារក្រពើធ្លាក់ចុះស្ទើរតែដល់ចំណុចសូន្យ ខណៈដែលពួកគេ ត្រូវរកប្រាក់ដើម្បីរ៉ាប់រង ទៅលើចំណីក្រពើប្រចាំខែ។ អ្នកចិញ្ចឹមក្រពើខ្នាតធំ និងខ្នាតមធ្យមជាច្រើន នៅខេត្តសៀមរាប សុទ្ធតែត្អូញត្អែរពីការខាតបង់ធ្ងន់ធ្ងរ លើមុខរបរចិញ្ចឹមក្រពើនេះ ខណៈអ្នកចិញ្ចឹមខ្នាតតូចភាគច្រើន បានបោះបង់ការចិញ្ចឹមតែម្តង។ ចាប់អាជីពជាអ្នកចិញ្ចឹមតាំងពីឆ្នាំ២០១២ លោក ញ៉ែម បូរាណ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើខ្នាតមធ្យម នៅឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប
August 13, 2022 - ព័ត៌មានអន្តរជាតិ
ថៃបានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីប្រទេសនាំចេញកៅស៊ូទៅកាន់ទីផ្សារពិភពលោក ខណៈក្នុងឆមាសទី១ នៃឆ្នាំនេះ ថៃបាននាំចេញកៅស៊ូចំនួន ២.១៩លានតោន ដែលមានតម្លៃ ៧០.៥ពាន់លានបាត (ប្រមាណ ២ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមការបង្ហាញរបស់ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងកសិកម្ម និងសហករណ៍លោក Alongkorn Ponlaboot ។ លោក Alongkorn បានដកស្រង់ទិន្នន័យពីអាជ្ញាធរកៅស៊ូថៃ ហើយនិយាយថា ការនាំចេញកៅស៊ូធម្មជាតិសរុបក្នុងឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងកើនដល់ ៤.២៧ លានតោន កើនឡើង ៣.៤១% ធៀបនឹងឆ្នាំមុន។ លោកបានបន្ថែមថា នៅក្នុងឆមាសទីមួយ ប្រទេសថៃ បាននាំចេញកៅស៊ូធម្មជាតិ និងផលិតផលកៅស៊ូមានតម្លៃ ១៦៧.២ ពាន់លានបាត។ ក្នុងនោះ
August 13, 2022 - ព័ត៌មានអន្តរជាតិ
ចិន៖ ប្រទេសចិនបានសម្រេចដាក់ទណ្ឌកម្មចំពោះមន្ត្រីជាន់ខ្ពស់នៃប្រទេសលីទុយអានីម្នាក់ ដែលបានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែសីហានេះ។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលនៃប្រទេសលីទុយអានីរូបនោះមានឈ្មោះថា Agne Vaiciukeviciute ដែលមានតួនាទីជាឧបនាយករដ្ឋមន្ត្រីនៃក្រសួងសាធារណការនិងដឹកជញ្ជូន ហើយលោកស្រីបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់កាលពីពាក់កណ្តាលសប្តាហ៍នេះ ពោលគឺចំពេលដែលចិនកំពុងខឹងតៃវ៉ាន់ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកផងដែរ។ លោកស្រី Agne Vaiciukeviciute តាមរយៈការដាក់ទណ្ឌកម្មខាងលើនេះគឺប្រទេសចិននឹងផ្អាកធ្វើការទំនាក់ទំនងផ្ទាល់ជាមួយលោកស្រី Agne Vaiciukeviciute និងផ្អាកកិច្ចសហប្រតិបត្តិលើការដឹកជញ្ជូនមួយចំនួនរវាងរដ្ឋាភិបាលចិននិងរដ្ឋាភិបាលលីទុយអានីផងដែរ។ ភ្លាមៗក្រោយពីបានរងនូវទណ្ឌកម្មពីរដ្ឋាភិបាលចិន លោកស្រី Agne Vaiciukeviciute បានថ្លែងថា គាត់ពិតជាសោកស្តាយដែលប្រទេសចិនបានសម្រេចផ្តាច់ទំនាក់ទំនងចំពោះរូបលោកស្រីនិងប្រទេសលីទុយអានីដូចនេះ។ សូមបញ្ជាក់ជូនថា ការដាក់ទណ្ឌកម្មរបស់ចិននៅពេលនេះគឺត្រូវបានគេមើលឃើញថា គឺជាការព្រមានមួយទៅកាន់បណ្តាប្រទេសនៅតំបន់អឺរ៉ុបជុំវិញសំណុំរឿងកោះតៃវ៉ាន់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
August 13, 2022 - ព័ត៌មានជាតិ
(កំពង់ធំ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការ បានដាក់ចេញផែនការសកម្មភាព ដើម្បីអភរិក្សសត្វដំរីអាស៊ី មានរយៈពេល១០ឆ្នាំ និងត្រូវការថវិកាប្រមាណ៤០លានដុល្លារ។ ការឱ្យដឹងបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យ ក្នុងខេត្តកំពង់ធំ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ ដែលជាថ្ងៃចំទិវាសត្វដំរីអន្តរជាតិ ១២ សីហា។ លោកបានឱ្យដឹងយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានចេញនៅផែនការសកម្មភាព អភិរក្សដំរីអាស៊ីនៅកម្ពុជា រយៈពេល១០ឆ្នាំ ដែលត្រូវចំណាយថវិកា
August 13, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានចេញអនុក្រឹត្យកែប្រែ និងដំឡើងប្រាក់របបសន្តិសុខសម្រាប់អតតីមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន និងឧបត្ថម្ភជូនអ្នកបម្រើជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១ ។ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ លើរបបសន្តិសុខសង្គមប្រចាំខែសម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន ត្រូវបានកែប្រែនិងដំឡើងដូចខាងក្រោម៖ កម្រិតទី១៖ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នទាបជាង ឬស្មើ ៦៧០ ០០០(ហុកសិបប្រាំពីរម៉ឺន)រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៦៩០ ០០០(ហុកសិបប្រាំបួនម៉ឺន)រៀល ក្នុងមួយខែ។ កម្រិតទី២៖ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៦៧០ ០០១(ហុកសិបប្រាំពីរម៉ឺនមួយ) រៀល ដល់ត្រឹម ៨០០ ០០០(ប៉ែតសិបម៉ឺន) រៀល
August 13, 2022 - ព័ត៌មានអន្តរជាតិ
យោងតាមការផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា លោក Ralph Nader ដែលជាស្ថាបនិកផ្នែកសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៦៥ បានធ្វើការរិះគន់កម្មវិធីដែលអាចឱ្យរថយន្តបើកបរដោយខ្លួនឯង ‘Full Self Driving’ របស់ក្រុមហ៊ុន Tesla ថាវាជាមុខងារគ្រោះថ្នាក់ ហើយអាជ្ញាធរពាក់ព័ន្ធគួរតែមានវិធានការទាក់ទងទៅនឹងបញ្ហានេះ។ លោក Nader បានបន្ថែមទៀតថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FSD នៅក្នុងរថយន្ត Tesla ជាការមិនទទួលខុសត្រូវរបស់ក្រុមហ៊ុនរថយន្តទៅលើអ្នកប្រើប្រាស់ ដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ។ ជាងនេះទៅទៀត លោកក៏បានជំរុញឱ្យរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) បញ្ឈប់ការប្រើប្រាស់បច្ចេកវិទ្យា FSD ពីគ្រប់រថយន្ត Tesla ដែលកំពុងចរាចរ។ កាលពីសប្តាហ៍កន្លងទៅ នាយកដ្ឋានយានជំនិះរដ្ឋ California ក៏កំពុងពិចារណាថា
August 13, 2022 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានអំពាវនាវសាជាថ្មី ឱ្យបណ្តារដ្ឋសហភាពអឺរ៉ុប (EU) ឈប់ផ្តល់ទិដ្ឋាការដល់ជនជាតិរុស្ស៉ីតទៅទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២។ លោក ហ្សេលេនស្គី បានលើកឡើងយ៉ាងដូច្នេះថា «វាត្រូវតែមានការធានាថា ឃាតកនិងអ្នកសមគំនិត នៅក្នុងអំពើឃោរឃៅរបស់រុស្ស៉ី មិនអាចមានឱកាសប្រើប្រាស់ទិដ្ឋាការ សិនហ្កិន (Schengen)»។ លោក ហ្សេនលេនស្គី ចង់សំដៅលើទិដ្ឋាការ ដែលអនុញ្ញាតឱ្យអ្នកកាន់វា អាចធ្វើដំណើរដោយសេរី នៅក្នុងតំបន់គេហៅថា
August 13, 2022









