Khmerpress
  • ព័ត៌មានអន្តរជាតិ

    មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បាននិយាយថា ករណីជំងឺអុតស្វាចំនួន ១០,៧៦៨ ករណី ត្រូវបានបញ្ជាក់នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលជាតួលេខខ្ពស់បំផុតនៅលើពិភពលោក។ ការឆ្លងបានរីករាលដាលនៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីនៅក្នុងខែឧសភា នៅពេលដែលករណីដំបូងនៃជំងឺអុតស្វាត្រូវបានបញ្ជាក់ ខណៈរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានប្រកាសភាពអាសន្នផ្នែកសុខភាពសាធារណៈ នៅថ្ងៃទី០៤ ខែសីហា សម្រាប់ជំងឺនេះផងដែរ ហើយកំពុងចាត់វិធានការដើម្បីធានាថា មនុស្សកាន់តែច្រើនបានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ។ ទោះយ៉ាងណាក៏ដោយ មនុស្សមួយចំនួនមិនអាចចាក់វ៉ាក់សាំងបានទេ ដោយសារកង្វះវ៉ាក់សាំង ហើយដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ រដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងចូលក្រោមស្បែក (intradermal injection) សម្រាប់ស្ថានភាពបន្ទាន់។ FDA និយាយថា លទ្ធផលនៃការសិក្សាគ្លីនិកបង្ហាញថា ការចាក់វ៉ាក់សាំងទៅក្រោមស្រទាប់នៃស្បែក បង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ស្រដៀងគ្នាទៅនឹងវិធីសាស្រ្តនៃការចាក់ចូលទៅក្នុងសាច់ដុំជាធម្មតា៕ ផ្តល់សិទ្ធិដោយ៖

    August 13, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា យុវជនមួយរូបរស់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានគំនិតច្នៃប្រឌិតផលិតរូបចម្លាក់ចេញពីអាចម៍រណារួមផ្សំជាមួយវត្ថុធាតុដើមមួយចំនួនទៀត ផលិតបានជារូបចម្លាក់ច្រើនប្រភេទយ៉ាងស្រស់ស្អាត និងមានភាពទាក់ទាញ សម្រាប់លក់ជូនភ្ញៀវទេសចរ។ លោកគួច សេងថៃ អាយុ៣៧ឆ្នាំ ម្ចាស់សិប្បកម្មចម្លាក់រក្សកូសាអាត មានទីតាំងក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានឱ្យដឹងថា លោកចាប់ផ្តើមបើកដំណើរការសិប្បកម្មមួយនេះតាំងពីអំឡុងឆ្នាំ២០១៨មក ដោយសារមានចំណង់ចំណូលចិត្តលើការសូន្យដីឥដ្ឋឱ្យចេញជារូបផ្សេងៗកាលពីនៅវ័យកុមារ និងដោយមានគំនិតចង់បង្កើតផលិតផលអ្វីដែលថ្មីៗ និងទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ផងនោះ លោកក៏សម្រេចចិត្តសាកល្បងកែច្នៃអាចម៍រណា រួមផ្សំជាមួយជ័រឈើ៣ប្រភេទផ្សេងទៀត យកមកលាយបញ្ជូលគ្នា រួចចាក់បញ្ជូលទៅក្នុងពុម្ភដើម្បីផលិតជារូបផ្សេងៗជាច្រើន សម្រាប់លក់ជូនអតិថិជន។ លោកបន្តថា រូបចម្លាក់ដែលបានកែច្នៃនេះមានការគាំទ្រពីអតិថិជន និងភ្ញៀវទេសចរដែលទៅ លេងកម្សាន្តនៅខេត្តសៀមរាប

    August 13, 2022
  • សិល្បៈ

    រាជធានីភ្នំពេញ៖ ក្រោយពីផ្ទុះការវែកញែកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ ទាក់ទិននឹងខ្សែភាពយន្តរបស់ប្រទេសថៃ “បុព្វេសន្និវាស វគ្គ២” ដែលចាំងបញ្ជាំងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ ដែលនៅក្នុងខ្សែភាពយន្ត បានបង្ហាញពីផែនទី ១ផ្ទាំងរវាងកម្ពុជា-ថៃ។ នៅក្នុងនោះផងដែរ កាលពីម្សិលមិញនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់តារាចម្រៀងសំឡេងពីរោះ ទឹកដមផ្អែម លោក អ៊ាម វន្នី ក៏បានសរសេររៀបរាប់ ដោយលោកមិនពេញចិត្តទាល់តែសោះ ចំពោះខ្សែភាពយន្ត “បុព្វេសន្និវាស វគ្គ២”នេះ ដែលបានបង្ហាញទឹកដីខ្មែរបាត់អស់មួយជ្រុងទៀតទៅលើប្រទេសថៃ នៅក្នុងនោះលោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “#មិនយល់ គ្រាន់តែឈ្មោះការ៉ាកេតគឺយកពីខ្មែរទៅហើយ ឥលូវដល់រឿងខាងក្នុងលួចទៀត តើយើងនៅតែបន្តគាំទ្រកុនរបស់គេដល់ណាទៀតកូនខ្មែរយើងអើយ អ្នកដែលបានទៅមើលនៅរោងកុនទាំងឡាយ ពេញចិត្តឬនៅ?

    August 13, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​សីហា​ ឆ្នាំ​២០២២​ នេះ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ ២ម៉ឺន​ដុល្លារ​អាមេរិក​ ជូន​ដល់​កីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​ ក្រាក់​ សម្ផស្ស ដែល​កំពុង​ជួបការលំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។ ថវិកា​នេះ​ ខ្ញុំ​បាទ​នឹង​យកទៅ​ប្រគល់​ជូ​ន​ លោក​ ក្រាក់​ សម្ផស្ស នៅ​ថ្ងៃនេះ​តែ​ម្ដង​ ។ ខ្ញុំ​បាទ​ជួសមុខអោយ​ កីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​ ក្រាក់​ សម្ផស្ស សូមគោរព​អរគុណ​សម្ដេចតេជោ​

    August 13, 2022
  • សង្គម

    យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាសេដ្ឋីកសិកម្មនៅកម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឧកញ៉ា ម៉ុង ឫទ្ធី ត្រូវបានគ្រូពេទ្យជំនាញដាក់រ៉ឺស័រចូលក្នុងសរសៃឈាមបះដូងបានដោយជោគជ័យហើយ។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំសូមជូនដំណឹងដល់ប្រិយមិត្តយើងមេត្តាជ្រាបថា ក្រោយពីបានចូលបន្ទប់សង្គ្រោះបន្ទាន់សន្លប់រយៈពេល៣ម៉ោង ដោយលោកវិជ្ជបណ្ឌិតលីមដាក់រ៉ឺស័រចំនួន៣ចូលទៅក្នុងសរសៃឈាមបះដូងដោយជោគជ័យរួចរាល់ហើយ ព្រឹកនេះវេលាម៉ោង១០លោកគ្រូពេទ្យនិងអនុញ្ញាតអោយចេញពីមន្ទីពេទ្យហើយ ” ៕ ប្រភព៖ ឧកញ៉ា ម៉ុង ឫទ្ធី

    August 13, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ថា មានករណីក្រុមក្មេងទំនេីងតែងតែធ្វេីការបង្ហោះម៉ូតូ ជ្រេម៉ូតូ និងប្រើប្រាស់បំពង់ស៊ីម៉ាំងកែច្នៃដែលបង្កសម្លេងរំខានខ្លាំង ហើយតែងតែបង្កបញ្ហាក្នុងតំបន់បឹងកក់ បន្ទាប់ពីទទួលព័ត៌មានមក កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌស្រះចក ធ្វើការបង្ក្រាប និងឃាត់ម៉ូតូចំនួន០៨គ្រឿង នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២០:៣០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌស្រះចក ដឹកនាំដោយលោកវិរសេនិយ៍ឯក ទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញ បានធ្វើការបង្ក្រាប និងឃាត់ម៉ូតូបំពង់ស៊ីម៉ាំងប្រែនខុសបច្ចេកទេស ដែលបង្កឲ្យមានសម្លេងខ្លាំង រំខានដល់អ្នកដទៃ នៅចំណុចក្នុងកំបន់បឹងកក់

    August 13, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៣ទៀត សរុបទុនវិនិយោគជាង១៥លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។ តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១៖ JADE FASHION (CAMBODIA) GARMENTS COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៥.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០២៤កន្លែង។ ២៖ HONG

    August 13, 2022
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ មន្ទីរអភិវឌ្ឍន៍ខេត្តព្រៃវែង បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីអំពីលទ្ធផលផ្ទាល់ស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ខេត្តព្រៃវែង ដែលមន្ទីរអភិវឌ្ឍន៍ខេត្តបានសម្រេចបាន រយៈពេលកន្លងមកនេះ។ ខេត្តព្រៃវែងជាខេត្តទី២ បញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលបន្ទាប់ពីខេត្តស្វាយរៀង។ សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ដែលមានការអញ្ជើញចូលរួមពីលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទតំណាងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង តំណាងលោក ជា សុមេធី អភិបាលខេត្ត និងមានការចូលរួមពីលោក ជឹម ចរណៃ ទីប្រឹក្សាឯករាជ្យ ព្រមទាំងលោកលោកស្រីប្រធានអង្គការភ្លែនអន្តរជាតិ ប្រចាំកម្ពុជា

    August 12, 2022
  • ព័ត៌មានអន្តរជាតិ

    (ញូដេលី)៖ ទីក្រុងញូដេលី បានសម្តែងការព្រួយបារម្ភចំពោះសកម្មភាព បាញ់ផ្លោងទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរិចហ្ស៉ីយ៉ា (Zaporozhye) ហើយបានអំពាវដល់ទីក្រុងមូស្គូ និងទីក្រុងកៀវអនុវត្តការអត់ធ្មត់ ដើម្បីសន្តិសុខសុវត្ថិភាព នៅឯទីតាំងនោះ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២។ តំណាងអចិន្រ្តៃយ៍របស់ឥណ្ឌាប្រចាំអង្គការសហប្រជាជាតិ លោកស្រី រូឈីរ៉ា កាំបូច (Ruchira Kamboj) បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «យើងអំពាវនាវឲ្យមានការអត់ធ្មត់ទៅវិញទៅមក ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់សុវត្ថិភាព និងសន្តិសុខនៅទីតាំងរោងចក្រខាងលើនេះ»។ លោកស្រី Kamboj ក៏បានរំលឹកឡើងវិញផងដែរ អំពីគោលជំហររបស់រដ្ឋាភិបាលឥណ្ឌា ចំពោះវិបត្តិនៅអ៊ុយក្រែន ចាប់តាំងពីជម្លោះផ្ទុះឡើងថា ឥណ្ឌាបានអំពាវនាវជាបន្តបន្ទាប់

    August 12, 2022
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ បណ្ដាញសង្គមយក្ស Facebook បាននិងកំពុងតែសាកល្បងទៅលើមុខងារ end-to-end encryption សម្រាប់ កម្មវិធីផ្ញើសារ Messenger ទាំងនៅលើប្រព័ន្ធដំណើរការ iOS និង Android ដែលវាជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀត ដើម្បី រក្សាសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Guardian នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា មុខងារ end-to-end encryption វាមានសារៈសំខាន់សម្រាប់អ្នកប្រើប្រាស់កម្មវិធី Messenger ដោយក្នុងនោះវាអនុញ្ញាតឱ្យតែ អ្នក ផ្ញើ និងអ្នកទទួលសារ អាចចូលមើលខ្លឹមសារនៃសារដែលបានផ្ញើមកបាន។ អ្នកនាំពាក្យរបស់

    August 12, 2022