Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៧ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែកក្កដា កម្ពុជាទទួលបានចំណូលជាង ២៥៧លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។ របាយការណ៍ បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែកក្កដា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន២៥៧,៤៤៩,៥៩៤ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ២៥៤,៨៣៨,៤៧៦ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន២,៦១១,១១៨ដុល្លារ។ ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែកក្កដា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន១៦១,៥៦២តោន

    August 12, 2022
  • ព័ត៌មានអន្តរជាតិ

    ហាងអាហាររហ័ស McDonald’s កំពុងចាប់ផ្តើមបើកទ្វារឡើងវិញនៅតាមផ្នែកខ្លះនៃប្រទេសអ៊ុយក្រែន ក្រោយពីខ្លួនបានបិទបណ្ដោះអាសន្នអស់រយៈពេល ៦ខែ បន្ទាប់ពីការឈ្លានពានរបស់យោធារុស្ស៊ីលើប្រទេសអ៊ុយក្រែន។ លោក Paul Pomroy អនុប្រធានសាជីវកម្មជាន់ខ្ពស់នៃទីផ្សារប្រតិបត្តិការអន្តរជាតិ បានសរសេរនៅក្នុងលិខិតមួយ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រុមហ៊ុនកាលពីថ្ងៃព្រហស្បតិ៍ថា៖«យើងបានសម្រេចចិត្តបង្កើតផែនការជាដំណាក់កាល ដើម្បីបើកហាងមួយចំនួនឡើងវិញ នៅក្នុងទីក្រុងគៀវ និងភាគខាងលិចនៃប្រទេសអ៊ុយក្រែន»។ គួរឱ្យដឹងដែរថា McDonald’s មានភោជនីយដ្ឋានជិត ១១០ ទីតាំង នៅក្នុងប្រទេសអ៊ុយក្រែន ហើយក្រុមហ៊ុននេះនៅតែបន្ដផ្ដល់ប្រាក់ខែដល់បុគ្គលិកនៅទីនោះ បើទោះបីជាហាងទាំងអស់បានបិទទ្វារដោយសារសង្គ្រាមក៏ដោយ។ លោកបានបន្ដថា៖«ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ យើងនឹងចាប់ផ្តើមធ្វើការជាមួយអ្នកផ្គត់ផ្គង់ ដើម្បីទទួលបានផលិតផលសម្រាប់ហាង ត្រៀមលក្ខណៈសម្បត្តិជាស្រេចដើម្បីបម្រើអតិថិជន នាំយកក្រុមការងារ និងនិយោជិតរបស់ហាង ត្រឡប់មកធ្វើការវិញ ហើយអនុវត្តនីតិវិធី និងពិធីការដែលប្រសើរឡើង ដើម្បីគាំទ្រដល់សុវត្ថិភាពប្រជាជន និងអតិថិជនរបស់យើង»។

    August 12, 2022
  • ព័ត៌មានអន្តរជាតិ

    យោងតាមការរាយការណ៍របស់សារព័ត៌មាន Xinhua បានឱ្យដឹងថា ទំនិញសរុបចំនួន ១.០២ លានតោនត្រូវបានដឹកជញ្ជូនតាមរយៈផ្លូវដែកឡាវ-ចិន ចាប់តាំងពីផ្លូវនេះបានដំណើរការកាលពីប្រាំបីខែមុន។ ប្រភពដដែលបានឱ្យដឹងទៀតថា តម្លៃនៃទំនិញទាំងនេះ មានចំនួនប្រហែល 9.14 ពាន់លានយន់ (ប្រមាណ ១.៣៥ពាន់លានដុល្លារ)។ នាយកដ្ឋានគយនៃទីក្រុងគុនមីង ដែលជារដ្ឋធានីនៃខេត្តយូណាន ភាគនិរតីនៃប្រទេសចិន បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានគ្រប់គ្រងរថភ្លើងដឹកទំនិញអន្តរជាតិចំនួន ១,៩៩៦ នៅលើផ្លូវដែកក្នុងអំឡុងពេលនោះ។ ជាមួយគ្នានេះ លោក Zhang Xianzhou អ្នកគ្រប់គ្រងក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ ដែលមានមូលដ្ឋាននៅក្នុងខេត្ត Yunnan បាននិយាយថា ភាពខុសគ្នានៃការនាំចូល និងនាំចេញរបស់ក្រុមហ៊ុនបានកើនឡើងបន្ទាប់ពីការបើកដំណើរការសេវាកម្មផ្លូវដែកនេះ។ លោក Zhang បានបន្តថា

    August 12, 2022
  • ព័ត៌មានជាតិ

    យោងតាមគណនីហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា មានជនខិលខូចបាន និងកំពុងក្លែងតេឡេក្រាម(telegram)របស់សម្តេច ដោយយករូបថតសម្តេចនិងភរិយាដាក់ឈ្មោះ @HUN SEN 24ដូចមានភ្ជាប់ជាមួយរូបដូចខាងក្រោម។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ “មានជនខិលខូចបាននិងកំពុងក្លែងតេឡេក្រាម(telegram)របស់ខ្ញុំដោយ យករូបថតខ្ញុំនិងភរិយានិងដាក់ឈ្មោះ @HUN SEN 24ដូចមានភ្ជាប់ជាមួយ។ សូមបងប្អូនប្រុងប្រយ័ត្នកុំចាញ់បោកជនអាក្រក់នេះនិងសូមលោកអ្នកដែលក្លែងឈ្មោះខ្ញុំលុបចោលជាបន្ទាន់បើពុំនោះទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់” ៕

    August 12, 2022
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ អតីតប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានធ្វើដំណើរមកដល់ប្រទេសថៃហើយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីស្វែងរកការជ្រកកោនបណ្ដោះអាសន្ន បន្ទាប់ពីភៀសខ្លួនចេញពីប្រទេសកាលពីខែកក្កដាកន្លងទៅ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២។ លោក រ៉ាចាប៉ាកសា បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានដុន មួង (Don Muang) ក្នុងទីក្រុងបាងកក តាមជើងហោះហើរចេញពីប្រទេសសិង្ហបុរី នៅក្រោយពេលដែលអាជ្ញាធរអន្តោប្រវេសន៍សិង្ហបុរី ផ្ទាល់អះអាងថាអតីតប្រធានាធិបតីស្រីលង្ការូបនេះ បានចាកចេញពីសិង្ហបុរីហើយ។ ចំណែកឯ ខាងអាជ្ញាធរថៃ ក៏បានទទួលស្គាល់ព័ត៌មាននេះដែរដោយបញ្ជាក់ថាលោក រ៉ាចាប៉ាកសា ទទួលបានការស្នាក់នៅបណ្ដោះអាសន្នក្រោមហេតុផល

    August 12, 2022
  • ព័ត៌មានអន្តរជាតិ

    ឥណ្ឌា៖ ទីក្រុងញូវដេលីនៃប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហាម្សិលមិញនេះបានប្រកាសតម្រូវឲ្យប្រជាពលរដ្ឋត្រូវអនុវត្តវិធានការពាក់ម៉ាស់នៅតាមទីសាធារណៈជាថ្មីម្តងទៀតហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ កាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈនេះនឹងផ្តើមមានសុពលភាពចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីពីសំណាក់អាជ្ញាធរសុខាភិបាលឥណ្ឌា ខណៈទីតាំងដែលនឹងត្រូវមានការរឹតបន្តឹងការពាក់ម៉ាស់ខ្លាំងបំផុតនោះមានដូចជា នៅតាមផ្សារ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងនៅតាមកម្មវិធីផ្សេងៗដែលមានការប្រមូលផ្តុំមនុស្សច្រើន។ នៅក្នុងការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់នេះគឺអាជ្ញាធរនឹងធ្វើការពិន័យជាប្រាក់ចំនួន ៥០០រ៉ូពី (៦ដុល្លារអាមេរិក) ចំពោះពលរដ្ឋណាដែលខកខានមិនបានពាក់ម៉ាស់ ឬពាក់ម៉ាស់មិនបានត្រឹមត្រូវម៉ាស់តាមការណែនាំរបស់អាជ្ញាធរ។ សូមបញ្ជាក់ជូនថា វិធានការពាក់ម៉ាស់នេះត្រូវដាក់ចេញក្រោយជំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅទីក្រុងញូវដេលីបានផ្ទុះខ្លាំងឡើងវិញគួរឲ្យព្រួយបារម្ភ ហើយនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះក្រុងញូដេលីបានរកឃើញអ្នកឆ្លងថ្មីរហូតដល់ ២,១៤៦នាក់ និងស្លាប់ចំនួន ៨នាក់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    August 12, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ដើម្បីចូលរួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ឆ្លងក្នុងសហគមន៍ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានដាក់ចេញគោលការណ៍ ៣ចំនុចដូចខាងក្រោម៖ ទី១.ម្ចាស់រៀបចំពិធីនានា គួរផ្ដល់ជូនតេស្តកូវីដ-១៩ ជាមួយលិខិតអញ្ជើញ និងពេលដល់កន្លែងពិធីគួរប្រគល់វត្ថុអនុស្សាវរីយ៍ជាដកអាល់កុល។ ទី២.អ្នកចូលរួមពិធី គួរធ្វើតេស្តមុនចូលពិធីនានា ក្នុងករណីឃើញវិជ្ជមានត្រូវផ្អាកទៅចូលរួម។ ទី៣.បុគ្គលគ្រប់រូប គួរចេះធ្វើតេស្តកូវីដ-១៩ ដោយខ្លួនឯង ៕ ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

    August 12, 2022
  • ព័ត៌មានអន្តរជាតិ

    (កូប៉ិនហាក)៖ ក្រុមប្រទេសលោកខាងលិច នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានសន្យាផ្ដល់ជំនួយយោធា ១.៥៥ពាន់លានដុល្លារជាលុយសុទ្ធ បរិក្ខារ និងការបណ្ដុះបណ្ដាលសមត្ថភាពយោធាអ៊ុយក្រែន ដើម្បីប្រយុទ្ធតតាំងជាមួយទាហានរុស្ស៉ីនៅក្នុងសង្រ្គាមសព្វថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២។ ជំនួយខាងលើត្រូវបានសន្យាផ្ដល់ឱ្យដោយប្រទេសចំនួន ២៦ នៅឯសន្និសីទមួយក្នុងទីក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក ហើយជំនួយនេះទៀតសោត នឹងត្រូវបានប្រើប្រាស់ក្នុងការផ្គត់ផ្គង់ដល់អាវុធ មីស៊ីល និងគ្រាប់រំសេវដែលស្រាប់ ព្រមទាំងបង្កើនការផលិតអាវុធសម្រាប់អ៊ុយក្រែន ក៏ដូចជាបណ្ដុះបណ្ដាលទាហានអ៊ុយក្រែន និងការដោះមីនផងដែរ។ ថ្លែងនៅក្នុងសន្និសីទនោះដែរ រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោក ម័រធិន បូដស្កូវ (Morten Bodskov) បានឱ្យដឹងថារដ្ឋមន្ត្រីការពារជាតិប៉ូឡូញ ស្លូវ៉ាគី

    August 12, 2022
  • សិល្បៈ

    កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ តារាចម្រៀង និងជាតារាកំប្លែង អ្នកនាង ខ្ញុង ដែលមានឈ្មោះពិតថា អូន សុកាន់ដា បានធ្វើការ live ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្ទួន លក់ផលិតផល ស្រាប់តែរៀបដល់ពេលជិតបិទ Live លោក កៃដ ដែលជាស្វាមីរបស់អ្នកនាងខ្ញុង បានសរសៃទាញ ដួលនៅលើឥដ្ឋ ធ្វើឱ្យអ្នកផ្ទះនាំគ្នា ស្លន់ស្លោរ បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រសង្គ្រោះបន្ទាន់ភ្លាមៗតែម្ដង។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ប្រធានសមាគមសិល្បៈ អ្នកនាងចន ច័ន្ទលក្ខណា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ ទុក្ខជាន់ទុក្ខណាស់អូនខ្ញុង អស់ពីរឿងមួយចូលរឿងមួយ សំខាន់Call អត់ចូលទៀត 😞😔😥😓😭

    August 12, 2022
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ តារាចម្រៀងល្បីឈ្មោះប្រចាំនៅកម្ពុជា អ្នកនាង មាស សុខ សោភា បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកគាំទ្រសូមចូលរួមបញ្ឈប់ការដាក់អន្ទាក់ ដើម្បីចាប់សត្វព្រៃ ការជួញដូរ និងបញ្ឈប់រាល់ការបរិភោគសាច់សត្វព្រៃ សំដៅចូលរួមថែរក្សាធនធានធម្មជាតិ ឱ្យនៅគង់វង្សសម្រាប់ជាប្រយោជន៍របស់ជាតិ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តកំពង់ធំ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ តារាចម្រៀង មាស សុខសោភា បានបញ្ជាក់ថា ការទិញ ការបរិភោគសត្វសាច់ព្រៃ គឺជាការជំរុញឱ្យមានការដាក់អន្ទាក់សត្វព្រៃនៅ ក្នុងដែនអភិរក្សរបស់កម្ពុជា។ បន្ថែមពីនេះ អ្នកនាង មាស សុខសោភា ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់គ្នាចូលរួមយុទ្ធនាការអន្ទាក់សូន្យ និងបញ្ឈប់រាល់សកម្មភាពទាំងឡាយ នៃការដាក់អន្ទាក់

    August 12, 2022