Khmerpress
  • ព័ត៌មានជាតិ

    ក្រុមហ៊ុន Ave Arup Limited ប្រចាំប្រទេសកម្ពុជា វៀតណាម ថៃ និងអង់គ្លេស បានបង្ហាញនូវចង់សហការជាមួយកម្ពុជា ក្នុងការសាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ (ដូចករណីប្រព័ន្ធរថភ្លើង MRT នៅប្រទេសសិង្ហបុរី)។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ​២០២២ ម្សិលមិញនេះ។ គោលបំណងនេះ ត្រូវបានបង្ហាញនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម រដ្ឋលេខាធិការប្រចាំការ តូច ចាន់កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុន Ave Arup Limited

    August 11, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៧ខែ ពោលគិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២២នេះ ប្រទេសកម្ពុជា មានរោងចក្របង្កើតថ្មីចំនួន ១១២រោងចក្រ ក្រោមដើមទុនវិនិយោគសរុបជាង១,១៨៩លានដុល្លារ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ការបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងឱកាសដែលលោក ហេង សុគង់ អញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ។ លោក

    August 11, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ បានថ្លែងថា ផលិតភាពក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា បានបង្ហាញកំណើនដ៏ល្អប្រសើរ ដោយក្នុងរយៈពេល៦ខែឆ្នាំនេះ តម្លៃផលិតកម្មក្នុងវិស័យនេះ បានកើនឡើងដល់ជាង៧ពាន់លានដុល្លារ ដែលក្នុងឆ្នាំ២០២២នេះរំពឹងថា ផលិតភាពក្នុងវិស័យឧស្សាហកម្ម អាចនឹងចូលរួមចំណែកជិត ៤០% នៃផលិតផលក្នុងស្រុកសរុប (GDP)។ លោក ហេង សុគង់ រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ថ្លែងបែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលរៀបចំ ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ។ ក្នុងរយៈពេល៦ខែ

    August 11, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រទេសកម្ពុជា ជាប្រទេសទី១ ដែលបាននាំចេញកង់ច្រើនជាងគេ ទៅកាន់សហគមន៍អឺរ៉ុប គិតចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់នាពេលបច្ចុប្បន្ន។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ការបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងឱកាសដែលលោក ហេង សុគង់ អញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ។ លោក ហេង សុគង់

    August 11, 2022
  • ព័ត៌មានអន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា ប្រទេស​ថៃ​អាច​នឹង​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ទី​ពីរ​របស់​ពិភពលោក​នៅ​ឆ្នាំ​នេះ ខណៈការនាំចេញអង្កររបស់ប្រទេសថៃក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ បានកើនឡើង ៥៦.៦% ដល់ចំនួន ៣.៥ លានតោន ផ្ដល់ប្រាក់ចំណូលប្រហែល ១.៧ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ លោក Chalermchai Sree-on មានប្រសាសន៍ថា នេះជាដំណឹងល្អសម្រាប់កសិករថៃ ហើយការកើនឡើងនៃការនាំចេញនេះនឹងជួយជំរុញតម្លៃស្រូវក្នុងប្រទេស។ ជាមួយគ្នានេះដែរ លោក​បាន​កត់​សម្គាល់​ថា បើឆ្នាំនេះ ថៃអាចនាំចេញអង្ករបាន ៧លានតោន នោះប្រទេស​ថៃ​គួរ​តែ​អាច​យក​ឈ្នះ​វៀតណាម និង​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាង​គេ​ទីពីរ​របស់​ពិភពលោក។ លើសពីនេះទៅទៀត លោក Chalermchai រំពឹងថា ការនាំចេញអង្កររបស់អូស្ត្រាលី

    August 11, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជានឹងដាក់ចេញកញ្ចប់ទស្សនាអង្គរពេញមួយជីវិត សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីទាក់ទាញពួកគេឱ្យមកទស្សនារមណីយដ្ឋានអង្គរ ក៏ដូចជាខេត្តសៀមរាបបានច្រើនដង។ គម្រោងដ៏ពិសេសនេះ ក្រសួងទេសចរណ៍ និងក្រសួង/ស្ថាប័នពាក់ព័ន្ធកំពុងសិក្សារៀបចំ ដើម្បីស្នើទៅកាន់រាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងទេសចរណ៍កំពុងសិក្សាជាមួយក្រសួង/ស្ថានប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីដាក់ចេញកញ្ចប់ទស្សនកិច្ចទេសចរណ៍ ពិសេសសម្រាប់ខេត្តសៀមរាប ដោយក្នុងនោះក៏នឹងស្នើសុំការពិនិត្យ និងសម្រេចពីរាជរដ្ឋាភិបាលលើសំណើមួយចំនួន។ សំណើមួយក្នុងចំណោមនោះ គឺការរៀបចំឱ្យមានបណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញមួយជីវិត (Angkor Life time Pass) ដោយអាចមានជាជម្រើស ក្នុងការគិតគូរលក់ជាកញ្ចប់បណ្ណទស្សនា (Angkor Pass Package)

    August 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៦៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,០០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៧៥០រៀល មានន័យថាចុះ ១០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,១៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ១៥០រៀលក្នុងមួយលីត្រ ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    August 11, 2022
  • ព័ត៌មានអន្តរជាតិ

    កាលពីថ្ងៃទី៩ ខែសីហា គេហទំព័រព័ត៌មានផ្លូវការរបស់ចិន Global Times បានរាយការណ៍ថា មហាវិទ្យាល័យវិទ្យាសាស្ត្រចិន នៃវិទ្យាស្ថានមីក្រូជីវវិទ្យា និងរោគរាតត្បាត នៅទីក្រុងប៉េកាំង ជាមួយអ្នកវិទ្យាសាស្ត្រនៅសិង្ហបុរី ផ្សព្វផ្សាយអត្ថបទវេជ្ជសាស្ត្រតាមរយៈ New England Journal of Medicine ពួកគេបាននិយាយថា ពួកគេបានរកឃើញមេរោគថ្មីមួយដែលមានឈ្មោះថា “Langya henipavirus” ឬ “LayV” ដែលស្ថិតនៅក្រុមមេរោគ Nipah ដោយរកឃើញអ្នកឆ្លងដំបូងនៅក្នុងខេត្ត Shandong នៅក្នុងអំឡុងពេលមុនខែមករា ឆ្នាំ ២០១៩ មុនពេលដែលក្រុមចំនួន ១៤ ត្រូវបានរកឃើញ ហើយការស្រាវជ្រាវត្រូវតែបញ្ឈប់ដោយសារតែការផ្ទុះឡើងនៃ

    August 11, 2022
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូចុង បានគំរាមកម្ទេចអាជ្ញាធរនៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រសិនបើពួកគេបន្តបង្ករឿងតាមរយៈការបញ្ជូនវីរុសកូរ៉ូណាកូវីដ១៩ ចូលទឹកដីកូរ៉េខាងជើង។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២។ ការគំរាមរបស់អ្នកនាង គីម យូចុង ត្រូវបានដកស្រង់ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA និងជាការឆ្លើយតបទៅនឹងទង្វើដែលអ្នកនាងផ្ទាល់ ចោទថាអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជូនវីរុសកូរ៉ូណាកូវីដ១៩ តាមរយៈការបើកដៃឱ្យក្រុមសកម្មជនកូរ៉េខាងត្បូងបង្ហោះខិតប័ណ្ណរិះគន់របបដឹកនាំលោក គីម ជុងអ៊ុន ចូលក្នុងប្រទេសកូរ៉េខាងជើង។ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងរូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងមិនអាចនៅស្ងៀមដោយបណ្ដោយឱ្យសំរាមបន្តហូរ ពីកូរ៉េខាងត្បូងទៀតនោះទេ ហើយនឹងកម្ទេចអាជ្ញាធរសេអ៊ូល ប្រសិនបើពួកគេនៅតែបង្ករឿងបែបនេះ។ វិធានការឆ្លើយតបរបស់យើងគឺជាការសងសឹក

    August 11, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញមកដល់ទឹកដីកំណើតរបស់សម្តេចហើយ នាខេត្តកំពង់ចាម ដើម្បីមកចូលរួមក្នុងពិធីបុណ្យខួប ១០០ថ្ងៃ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង។ ដំណើរអញ្ជើញដ៏កក់ក្តៅនេះក៏មានការទទួលបដិសណ្ឋារកិច្ចដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ សីហា ឆ្នាំ២០២២នេះ ៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម/Kampong Cham

    August 11, 2022