Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលីនឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជំងឺភ្នែក ដែលបណ្តាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែកដូចជា ការបាត់បង់គំហើញដោយមិនដឹងមូលហេតុ ឬក្រោយការប៉ះទង្គិចក្បាល ការបាត់បង់ផ្នែកណាមួយនៃការមើលឃើញ ភ្នែកស្រលៀង ត្របកភ្នែកធ្លាក់ ឬទាញឡើងទៅលើ ឬញាក់ខុសធម្មតា ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។

    January 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បុរសម្នាក់ជាម្ចាស់សែកគ្មានសាច់ប្រាក់ កាលពីពេលថ្មីៗនេះ ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែង ដោយដាក់នៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ បើទោះបីតំណាងអយ្យការសម្រេចចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» យ៉ាងណាក្ដី។ នេះបើតាមមន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ ជនដែលត្រូវបានតុលាការសម្រេចមិនឃុំខ្លួននេះឈ្មោះ ម៉ន ម៉ាប់ អាយុ៣០ឆ្នាំ មុខរបរអាជីវករ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ តាមការបញ្ជារបស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ឆបោកដោយចេញសែកគ្មានសាច់ប្រាក់)» ក្នុងទំហំសាច់ប្រាក់ជាង១៣ម៉ឺនដុល្លារ។

    January 20, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលដឹកនាំផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ដ្រីសាខា «ក.ប.ប» រាជធានីភ្នំពេញ និងអាជ្ញាធរដែនដីខណ្ឌច្បារអំពៅ ចុះត្រួតពិនិត្យទីតាំងស្តុកទុក និងចែកចាយ ផលិតផលគ្រឿងសមុទ្រ មាន់ខ្មៅបង្កក ព្រុយត្រីសាម៉ុន ជាដើម ដែលយកមករក្សាទុកក្នុងទូរបង្កក សម្រាប់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ និងចុងភៅការ។ ជាលទ្ធផលរកឃើញបង្គារស្រស់មានចាក់ចាហួយ ចំនួន ៤កេស ស្មើនឹង១៦០គីឡូក្រាម ត្រូវបានដកហូត យកទៅបំផ្លាញចោលនៅទីលានចាក់សម្រាម ខណ្ឌដង្កោ។

    January 19, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ទន្ទឹមនឹងព្រឹត្តិការណ៍សម្ពោធស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Samsung ម្សិលមិញនេះ ក្រុមហ៊ុន Google ក៏បានបង្ហាញមុខងារ AI ថ្មីដែលត្រៀមដាក់ចេញក្នុងពេលឆាប់ៗខាងមុខផងដែរ។ មុខងារថ្មីនេះ មានឈ្មោះថា « Circle to Search » ដែលវានឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសស្វែងរកកាន់តែងាយស្រួលជាងមុន ខណៈ Google បញ្ជាក់ថា នឹងមាននៅលើ Galaxy S24 និង Pixel 8 ដំបូងគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ តាមរយៈវីដេអូផ្សព្វផ្សាយអំពីមុខងារ Circle

    January 19, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ថ្មីៗនេះនាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai បានជូនដំណឹងដល់បុគ្គលិកគ្រប់ផ្នែកថា នឹងមានការកាត់បន្ថយការងារបន្ថែមទៀតក្នុងឆ្នាំ២០២៤ នេះ ហើយនឹងប៉ះពាល់ដល់ផ្នែក Voice Assistant, Hardware team កាន់នៅ Pixel, Nest and Fitbit, ផ្នែកលក់ពាណិជ្ជកម្ម និងផ្នែកបញ្ញាសិប្បនិម្មិត្ត AR ជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ លោក Pichai បានគូសបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកក្នុងទំព័រឆ្នាំថ្មីនេះ នឹងមិនប៉ះពាល់ដល់បុគ្គលិកទាំងអស់នោះទេ ពោល

    January 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ស្អែកនេះ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នឹងដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិការបស់សមាគមសរុបចំនួន២០០រូប ចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង។ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា

    January 19, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥ លានបណ្ណជូនប្រជាពលរដ្ឋរួចហើយ ហើយនៅមានប្រមាណ ២ លានបណ្ណដែលកំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ហើយនៅទូទាំងប្រទេស នៅសល់ប្រមាណជា ៥ លានក្បាលដីទៀតដែលត្រូវវាស់វែង និងចុះបញ្ជីឱ្យបានចប់សព្វគ្រប់។ នេះបើយោងតាមកិច្ចប្រជុំអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។ កិច្ចប្រជុំខាងលើ ក្រសួងទាំងពីរ បានឯកភាពគ្នាជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា ដើម្បីផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានឆាប់រហ័ស និងកត់ត្រាទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារ ប្រកបដោយប្រសិទ្ធភាព

    January 19, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA នឹងធ្វើការប្រកាសពីកាលបរិច្ឆេទប្រកួតផ្លូវការសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ដែលមានដល់ទៅ ១០៤ប្រកួតសរុបនៅ ៣ប្រទេសផ្សេងគ្នានាដើមខែក្រោយនេះ។ តាមរយៈការចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនបានបញ្ជាក់ថា FIFA នឹងប្រកាសពីកាលបរិច្ឆេទសម្រាប់ World Cup លើកទី២៣ ឆ្នាំ២០២៦ នៅប្រទេសមិចសិច សហរដ្ឋអាមេរិក និងកាណាដានោះ នឹងធ្វើការដាក់ចេញជាផ្លូវការនារសៀលថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ (ម៉ោងក្នុងតំបន់) រួមទាំងទីតាំងប្រកួតបើកឆាក និងផ្តាច់ព្រ័ត្រក្នុងប្រទេសនីមួយៗផងដែរ។ ការប្រកាសពីកម្មវិធីចាប់ផ្តើមនេះដែរ នឹងធ្វើឡើងក្នុងកម្មវិធីពិសេសមួយរបស់ FIFA ដ្បិតវគ្គផ្តាច់ព្រ័ត្រត្រូវបានសម្រេចរួចហើយ នឹងធ្វើឡើងនៅរាត្រីថ្ងៃអាទិត្យ ទី១៩ ខែកក្កដា

    January 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥,៤៥៣,២៣១នាក់ កើនឡើង ១៣៩.៥ភាគរយ បើធៀបនឹងឆ្នាំ២០២២ តែនៅតិចជាងឆ្នាំ២០១៩ (មុនកូវីដ១៩) -១៧.៥ភាគរយ (ជាង៦.៦លាននាក់)។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ ក្រសួងទេសចរណ៍បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេសជាង៥លាន៤សែននាក់នោះ គឺចូលមកតាមជើងហោះហើរចំនួន ១,៨៦៦,២៣១នាក់ មកតាមផ្លូវគោកចំនួន ៣,៥២០,៧៣០នាក់ និងមកតាមផ្លូវទឹកចំនួន ៦៦,២៧០នាក់។ ទីផ្សារទេសចរណ៍អន្តរជាតិសំខាន់ៗរបស់កម្ពុជា នាឆ្នាំ២០២៣ រួមមាន៖ ១. ថៃ ១,៨២០,៤៦០នាក់ ២. វៀតណាម

    January 19, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសដកតំណែង និងបណ្តេញចេញមន្រ្តីនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ទៀត ពីក្របខណ្ឌមន្រ្តីនគរបាលជាតិ។ ឧបនាយករដ្ឋមន្រ្តី ស សុខា បានសម្រេចអនុវត្តវិន័យចំពោះលោកវរសេនីយ៍ត្រី សួន តុសិតពិទូរ្យ អត្តលេខ ៧៩២១៧ នាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ មូលហេតុ៖ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ៕ ប្រភព៖ ក្រសួងព័ត៌មាន –

    January 19, 2024