Khmerpress
  • ព័ត៌មានជាតិ

    (ក្រុងសូឡូ)៖ អបអរសាទរក្រុមអត្តពលិកជនពិការកម្ពុជា បន្តធ្វើបានយ៉ាងល្អដោយបន្ថែមមេដាយប្រាក់ ១គ្រឿង និងសំរឺទ្ធ ១គ្រឿងបន្ថែមទៀត ដែលធ្វើបានដោយកីឡាករ ខុយ កុយ (ប្រាក់) និងកីឡាករ យ៉ាវ វណ្ណៈ (សំរឹទ្ធ) លើប្រភេទកីឡាហែលទឹកជនពិការ វិញ្ញាសាហែលចម្ងាយ ១០០ម៉ែត្រ ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។ សម្រាប់មេដាយបា្រក់ និងសំរឹទ្ធនេះ គឺធ្វើបានក្នុងវិញ្ញាសាហែលទឹកជនពិការ ចម្ងាយ ១០០ម៉ែត្រ (បែបកង្កែប) ដោយគិតត្រឹមពេលនេះជាបណ្តោះអាសន្ន ក្រុមអត្តពលិកកម្ពុជា រកបានមេដោយសរុប ៥គ្រឿហើយ ដោយមានមេដាយមាស២ ប្រាក់១

    August 1, 2022
  • ព័ត៌មានអន្តរជាតិ

    ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba គ្រោងនឹងវិនិយោគទឹកប្រាក់ជាង ១០០លានដុល្លារនៅក្នុងក្រុមហ៊ុនទូរគមនាគមន៍របស់ប្រទេសឥណ្ឌូនេស៊ី។ ក្រុមហ៊ុនរបស់មហាសេដ្ឋី Jack Ma នឹងវិនិយោគនៅក្នុងប្រតិបត្តិករទូរគមនាគមន៍ PT Smartfren Telecom ដែលបានចុះបញ្ជីដោយឥណ្ឌូនេស៊ី និងជាផ្នែកនៃ Sinar Mas Group។ ការវិនិយោគនេះ Alibaba ត្រូវបានគេមើលឃើញថា នឹងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងទីផ្សារប្រទេសឥណ្ឌូនេស៊ីកាន់តែខ្លាំងថែមទៀតតាមរយៈការចាប់យកក្រុមហ៊ុនធំជាងគេមួយរបស់ប្រទេស និងប្រព័ន្ធអេកូឡូស៊ីដ៏ធំរបស់ខ្លួនដែលលាតសន្ធឹងលើផ្នែកទំនាក់ទំនង និងបច្ចេកវិទ្យា ក្រដាស កសិពាណិជ្ជកម្ម សេវាកម្មហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធ។ គួរបញ្ជាក់ថា Alibaba មាន​វត្តមាន​រួច​ហើយ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​តាម​រយៈ PT Akulaku Silvrr Indonesia ដែល​ជា​ផ្នែក​មួយ​នៃ​ពាណិជ្ជកម្ម​អេឡិចត្រូនិក

    August 1, 2022
  • ព័ត៌មានអន្តរជាតិ

    (កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កា លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថាបច្ចុប្បន្ន មិនមែនជាពេលវេលាល្អ សម្រាប់អតីតប្រធានាធិបតី លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ដើម្បីវិលត្រឡប់ចូលមកក្នុងប្រទេសវិញនោះទេ ព្រោះវាអាចធ្វើឲ្យមានភាពតានតឹងផ្នែកនយោបាយ។ នេះបើយោងតាមការដកស្រង់ផ្សាយពីការសែត Wall Street Journal នៅថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២។ ក្នុងបទសម្ភាសន៍ជាមួយ Wall Street Journal លោក វីគ្រីមេស៉ីងហ្កេ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំជឿថាវានៅមិនទាន់ដល់ពេលសម្រាប់លោក រ៉ាចាប៉ាកសា

    August 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៧៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,១៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៨០០រៀល មានន័យថាចុះ ៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៣០០រៀលក្នុងមួយលីត្រ មានន័យថាចុះ ១៥០រៀលក្នុងមួយលីត្រ ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    August 1, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ចុងសប្តាហ៍ទី៥ ថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវសរុបទូទាំងប្រទសសរុបមានចំនួន២២០,៩៣៧នាក់ ក្នុងនោះភ្ញៀវជាតិ ២០៤.៥៨៥នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ១៦,៣៥២នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តកំពត ៣៤,៩៦៨នាក់ * ខេត្តព្រះសីហនុ ៣៣,៣៨៨ នាក់ * ខេត្តសៀមរាប ២៥,៧១៥នាក់ * ខេត្តបាត់ដំបង ២០,៥៥៤នាក់ * រាជធានីភ្នំពេញ ១៧,៩៧៥នាក់ *

    August 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់សាធារណជនបន្តការប្រុងប្រយ័ត្ន ខណៈដែលប្រទេសកម្ពុជា មានការឆ្លងរាលដាលនៃករណីជំងឺកូវីដ-១៩ ថ្មី។ ក្រសួងសុខាភិបាលបានឱ្យដឹងថា ករណីឆ្លងថ្មីចំនួន៤៧ករណី ត្រូវបានបញ្ជាក់ដោយការធ្វើតេស្តម៉ាស៊ីន PCR កាលពីថ្ងៃសៅរ៍ ដែលនាំឱ្យចំនួនឆ្លងសរុបដល់ ១៣៦,៧៥៣ករណី ជាមួយនឹងការជាសះស្បើយចំនួន ១៣៣,៤៩៥នាក់ និងករណីមរណភាពចំនួន ៣,០៥៦ នាក់។ លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា មិនមានការស្លាប់ថ្មីណាមួយត្រូវបានរាយការណ៍ពីជំងឺរាតត្បាតចាប់តាំងពីខែមេសា។ លោកស្រី ឱ វ៉ាន់ឌីន បានជំរុញឱ្យប្រជាពលរដ្ឋអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានសុខាភិបាល

    August 1, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា គិតមកដល់ត្រឹមព្រឹកថ្ងៃ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃច័ន្ទ ទី០១ ខែសីហា ឆ្នាំ២០២២នេះ ក្រុមអត្តពលិកពិការកម្ពុជា ដណ្តើមបានមេដាយមាស២គ្រឿង និងសំរឹទ្ធិ១គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្មអត្តពលិកពិការកម្ពុជា បានបញ្ជាក់ពីប្រទេសឥណ្ឌូណេស៊ីមកថា ពេលនេះអត្តពលិកពិការកម្ពុជាដណ្តើមបានមេដាយមាស២គ្រឿង និងសំរឹទ្ធិ១គ្រឿង ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១

    August 1, 2022
  • ព័ត៌មានអន្តរជាតិ

    អូស្រ្តាលី៖ យោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Times  នៅព្រឹកថ្ងៃចន្ទ ទី១ ខែសីហានេះបានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសអូស្រ្តាលីបានកើនឡើងដល់កម្រិតខ្ពស់បំផុតជាថ្មីម្តងទៀត ហើយនៅចំពោះមុខការផ្ទុះឡើងវិញនេះអាជ្ញាធរអូស្រ្តាលីបានជម្រុញឲ្យពលរដ្ឋអនុវត្តវិធានការធ្វើការងារនៅតាមផ្ទះជាថ្មីម្តងទៀតផងដែរ។ បើតាមអាជ្ញាធរសុខាភិបាលអូស្រ្តាលីបានបញ្ជាក់ថា គឺគិតនៅត្រឹមថ្ងៃទី ២៦ ខែកក្កដាកន្លងទៅនេះនៅតាមមន្ទីរពេទ្យក្នុងប្រទេសអូស្ត្រាលីបានផ្ទុកអ្នកជំងឺពេញអស់ទៅហើយ ខណៈតាមការព្យាករណ៍បានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីនឹងបន្តកើនឡើងជាច្រើនបន្ថែមទៀតក្នុងរយៈដ៏ខ្លីខាងមុខនេះ។ ឆ្លើយតបនឹងរលករាតត្បាតថ្មីនេះលោក Paul Kelly ដែលជាប្រធានផ្នែកវេជ្ជសាស្រ្តអូស្រ្តាលីបានស្នើសុំឲ្យក្រុមហ៊ុន ស្ថាប័ន និងក្រុមនិយោជកទាំងអស់អនុញ្ញាតឲ្យបុគ្គលិកខ្លួនត្រលប់ទៅធ្វើការងារនៅផ្ទះជាថ្មីម្តងទៀត ដើម្បីកាត់បន្ថយចំនួនអ្នកឆ្លងថ្មី។ ប្រធានផ្នែកវេជ្ជសាស្រ្តរូបនេះបានបន្តថា ប្រសិនបើពលរដ្ឋអាចនាំគ្នាធ្វើការងារនៅតាមផ្ទះបានក្នុងរយៈ ២-៣សប្តាហ៍ជាប់គ្នា នោះស្ថានភាពរាតត្បាតកូវីដ-១៩នឹងមានការប្រែប្រួលយ៉ាងខ្លាំងតែម្តង ពោលគឺចំនួនអ្នកឆ្លងថ្មីនឹងត្រូវបានកាត់បន្ថយយ៉ាងច្រើន។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះអូស្រ្តាលីបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបជាង ៩លាននាក់ ស្លាប់ជាង ១ម៉ឺននាក់

    August 1, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (WB) មិនមានគម្រោងផ្តល់ហិរញ្ញប្បទានថ្មីណាមួយទៅឱ្យប្រទេសស្រីលង្កា ដែលកំពុងប្រយុទ្ធនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងជាច្រើនទសវត្សរ៍នេះនោះទេ រហូតទាល់តែប្រទេសនេះមានក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រាន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយធនាគារពិភពលោកថា ប្រទេសស្រីលង្កាចាំបាច់ត្រូវអនុម័តកំណែទម្រង់រចនាសម្ព័ន្ធផ្សេងៗដែលផ្តោតលើការរក្សាស្ថិរភាពសេដ្ឋកិច្ច និងដោះស្រាយបញ្ហាឫសគល់នៃវិបត្តិរបស់ខ្លួន ដែលបានបង្កឱ្យអស់ប្រាក់បម្រុងបរទេស និងនាំឱ្យមានការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ។ ធនាគារពិភពលោកបានឱ្យដឹងថា៖ «ធនាគារពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសេដ្ឋកិច្ចធ្ងន់ធ្ងរ និងឥទ្ធិពលរបស់វាទៅលើប្រជាជនស្រីលង្កា»។ ធនាគារពិភពលោកកំពុងរៀបចំគោលដៅឡើងវិញសម្រាប់ប្រើប្រាស់ធនធានក្រោមកម្ចីដែលមានស្រាប់ ដើម្បីជួយកាត់បន្ថយការខ្វះខាតទំនិញសំខាន់ៗ ដូចជា ថ្នាំពេទ្យ ឧស្ម័ន ជី អាហារសម្រាប់កុមារ និងសាច់ប្រាក់សម្រាប់គ្រួសារងាយរងគ្រោះ។ ធនាគារនេះបានឱ្យដឹងថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធដើម្បីបង្កើតការត្រួតពិនិត្យ និងការគ្រប់គ្រងដោយទុកចិត្តដើម្បីធានាបាននូវការបែងចែកដោយស្មើភាព។ អតីតប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa បានឱ្យដឹងកាលពីខែមិថុនាថា ធនាគារពិភពលោកនឹងរៀបចំឡើងវិញនូវគម្រោងដែលមានស្រាប់ចំនួន១៧

    August 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតា​មគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរកីឡាការិនី វិត ចន្ថា ទទួលបានមេដាយមាស លើវិញ្ញាសារលោតចម្ងាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១។ នៅក្នុងគណនីហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ សូមអបអរសាទរ កីឡាការិនី វិត ចន្ថា ទទួលបានមេដាយមាស លើវិញ្ញាសាលោតចម្ងាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ

    August 1, 2022