- Khmerpress
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ តាមរយៈការចុះផ្សាយថ្មីៗនេះបានឱ្យដឹងថា ការតស៊ូផ្លូវច្បាប់របស់ក្រុមហ៊ុន Masimo ជាមួយនិង Apple រហូតមកដល់ពេលនេះ បានធ្វើឱ្យខាតបង់ប្រាក់អស់ប្រមាណ ១០០លានដុល្លារ ជុំវិញការលួចប៉ាតង់ប្រើនៅក្នុង Apple Watch។ តែយ៉ាងណាបើទោះបីជាខាតបង់ច្រើនក៏ពិតមែន CEO ក្រុមហ៊ុន Masimo បានបញ្ជាក់ថា ខ្លួននឹងមិនបញ្ឈប់ការប្តឹងផ្តល់ជាដាច់ខាត រហូតដល់ Apple ព្រមសងសំណងទៅខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។ ជម្លោះរវាងក្រុមហ៊ុនទាំងពីរនេះ បានចាប់ផ្តើមចាប់តាំងពីខែមករា ឆ្នាំ២០២០មកម្លេះ នៅពេលនោះ Masimo បានចោទប្រកាន់ Apple
January 3, 2024 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ ជប៉ុន កំពុងរៀបចំការស៉ើបអង្កេតលើករណីបុកគ្នារវាងយន្តហោះពីរគ្រឿង នៅឯអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញនេះ (ម៉ោងក្នុងតំបន់) ដែលកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីគេហទំព័រឧស្សាហកម្មអាកាសចរណ៍ពិភពលោក (the global airline industry) ជូនដំណឹងអំពីការព្រមានថ្មីៗជុំវិញសុវត្ថិភាពផ្លូវហោះហើរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤។ មនុស្សចំនួន ៣៧៩នាក់នៅលើយន្តហោះ Airbus A350 របស់ក្រុមហ៊ុន Japan Airlines បាននាំគ្នារត់ចេញ បន្ទាប់ពីយន្តហោះនេះបុកយន្តហោះល្បាតសមុទ្រ De Havilland Dash-8 របស់ឆ្មាំសមុទ្រជប៉ុន
January 3, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារចល័តចម្រុះ លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន ព្រមទាំងសមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវជាតិលេខ
January 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ បានផ្ដល់របាយការណ៍ស្ថិតិទេសចរណ៍រយៈពេល៣ថ្ងៃ នាឱកាសឆ្លងឆ្នាំសកល ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សរុបចំនួន ៣,២៨៥,៨៦៨នាក់។ របាយការណ៍បានលម្អិតទៀតថា ក្នុងចំណោមភ្ញៀវទេសចរជាង៣លាននាក់នោះ រួមមាន៖ ភ្ញៀវទេសចរជាតិ ៣,២២៧,១៤៦នាក់ ភ្ញៀវទេសចរបរទេស ៥៨,៧២២នាក់។ រាជធានី/ខេត្តដែលទទួលបានទេសចរច្រើនជាងគេទាំង៥ រួមមាន៖ * រាជធានីភ្នំពេញ៖ ៦១០,៣៥៦នាក់ * ព្រះសីហនុ៖ ៤៧២,៦៩៧នាក់ * កំពត៖ ៤២៧,៤៩៥នាក់ *
January 3, 2024 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ អាជ្ញាធរជប៉ុន នៅព្រឹកថ្ងៃពុធ ទី៣ ខែមករា នេះបានឱ្យដឹងថា តួលេខអ្នកស្លាប់បានបន្តកើនដល់ ៦២នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ បានវាយប្រហារចំតំបន់ភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃចូលឆ្នាំសកលកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។ ក្រុមអ្នកជួយសង្រ្គោះកំពុងបន្តប្រតិបត្តិការរបស់ពួកគេ នៅក្នុងខេត្ត Ishikawa ជាទីដែលទទួលរងគ្រោះខ្លាំងក្លាជាងគេ ជាមួយមនុស្សស្លាប់កើនដល់ ៦២នាក់ និងមនុស្សរាប់ម៉ឺននាក់នៅតែបន្តគ្មានអគ្គិសនីប្រើប្រាស់នៅឡើយ។ បើតាមមន្ត្រីក្នុងតំបន់ម្នាក់ទទួលខុសត្រូវលើការឆ្លើយតបទៅនឹង គ្រោះមហន្តរាយក្នុងខេត្ត Ishikawa មនុស្សច្រើនជាង ៣០០នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ ក្នុងនោះមាន២០នាក់រងរបួសធ្ងន់។ គួរបញ្ជាក់ថា គ្រោះរញ្ជួយដីខ្លាំងៗបន្តបន្ទាប់គ្នា ក្នុងនោះរួមមានទាំងកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារជប៉ុន កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ គិតចាប់តាំងពីពេលនោះ ជប៉ុនបានកត់ត្រាការកើតមានរំញ័រ សរុបយ៉ាងហោច១៥៥លើក។
January 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង ចាប់ពីថ្ងៃ១៨-១៩ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។ នេះបើយោងតាមលិខិតអញ្ជើញរបស់លោកប្រធានាធិបតី ម៉ាក្រុង ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ផ្ញើជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ លិខិតផ្លូវការជាភាសាបារាំងរបស់ប្រធានាធិបតី ម៉ាក្រុង មានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ ឯកឧត្តមនាយករដ្ឋមន្ត្រីជាទីស្រឡាញ់, មិត្តជាទីស្រឡាញ់ ខណៈដែលព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រនៅប៉ារីសកាលពីខែមុនបានរំឭកឡើងវិញនូវថាមពលនៃមិត្តភាពរវាងប្រទេសយើងទាំងពីរនិងរវាងប្រជាជនយើង ខ្ញុំមានកិត្តិយសអញ្ជើញ ឯកឧត្តម មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង នៅថ្ងៃ១៨-១៩ មករា
January 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមរយបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភជារៀងរាល់ខែចំនួន៥០ម៉ឺនរៀល ជូនលោកយាយលក់សណ្តែកដី ព្រះជន្ម៨៧ឆ្នាំ ដើម្បីឲ្យលោកយាយឈប់លក់សណ្តែកដី។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា៖ «ថ្ងៃនេះតាមរយៈ លោក សេង ទៀង ខ្ញុំឱ្យរកលោកយាយលក់សណ្តែកដីស្ងោដែលមានព្រះជន្ម៨៧ឆ្នាំ។ គាត់ចេញពីខេត្តតាកែវ មកលក់នៅភ្នំពេញ មកព្រឹកត្រឡប់ទៅវិញពេលល្ងាច។ ខ្ញុំសំណូមពរឱ្យគាត់ឈប់លក់សណ្តែកដី ដែលធ្វើដំណើរផ្លូវឆ្ងាយដោយជំនួសវិញ នូវការផ្តល់ថវិការបស់ខ្ញុំ៥០ម៉ឺនរៀលក្នុងមួយខែ។ ទឹកប្រាក់នេះមានចំនួនច្រើន ជាងប្រាក់ដែលគាត់លក់បាន ៥ពាន់ទៅ១ម៉ឺនរៀលក្នុងមួយថ្ងៃ។ ថ្ងៃនេះក៏បានផ្តល់ថវិកាជូនលោកយាយ២លានរៀលផងដែរ»៕ ផ្តល់សិទ្ធិដោយ៖ freshnews
January 3, 2024 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បុរសជនជាតិស្វីស ដែលបានបើកបរម៉ូតូធំនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចចរាចរណ៍ប្រចាំការលើផ្លូវល្បឿនលឿន នាំខ្លួនមកធ្វើការអប់រំណែនាំ ផាកពិន័យ និងចុះកិច្ចសន្យា បន្ទាប់ពីត្រូវបានប្រទះឃើញថា បុរសម្នាក់នោះ បានបើកបរម៉ូតូដោយភាពឆ្គាំឆ្គង(លើកជើងដាក់លើដៃចង្កូត) ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯងផ្ទាល់ និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃផងដែរ។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមយកឱកាសនេះ ក្រើនរម្លឹកជាថ្មីអំពី លក្ខខណ្ឌនៃការប្រើប្រាស់ផ្លូវល្បឿនលឿន និងការចេញចូលគន្លងទាំង ៣ប្រភេទ នៅលើផ្លូវល្បឿនលឿនឱ្យបានត្រឹមត្រូវ ដើម្បីគោលការណ៍សុវត្ថិភាព ការជួយកាត់បន្ថយការកកស្ទះ និងមិនចំណាយពេលរង់ចាំយូរ តាមរយៈតំណភ្ជាប់ខាងក្រោម ដើម្បីចូលទៅទស្សនាវីដេអូណែនាំ។ ក្រសួងយើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា បងប្អូនអ្នកបើកបរគ្រប់រូប
January 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅសាធារណរដ្ឋកូរ៉ទាំងអស់ អាចទៅទទួលសេវាធ្វើលិខិតឆ្លងដែនធម្មតានៅតាមស្ថានទូត រយៈពេល ៤ខែ ចាប់ពីខែមករា ឆ្នាំ២០២៤ នេះតទៅ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ទៀតថា ការផ្តល់សេវាធ្វើលិខិតឆ្លងដែននៅស្ថានទូតនេះស្របតាមអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការការសម្របសម្រួលធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ដើម្បីកុំឱ្យពលករជួបការលំបាកធ្វើដំណើរមកកម្ពុជា ក្នុងការធ្វើលិខិតឆ្លងដែន។ បើតាមក្រសួងការងារ សម្រាប់ព័ត៌មានលម្អិតអំពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់ សូមទំនាក់ទំនងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ
January 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមរយៈសេចក្តីថ្លែងការណ៍មួយ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ពុំមានពលរដ្ឋខ្មែរបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ ដោយគ្រោះរញ្ជួយដី ៧.៦រ៉ិចទ័រ ក្នុងប្រទេសជប៉ុននោះទេ ខណៈរាជរដ្ឋាភិបាល កំពុងតាមដានយ៉ាងយកចិត្តទុកដាក់។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់៣ចំណុច អំពីស្ថានភាពពលរដ្ឋខ្មែររស់នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត៧,៦វ៉ិចទ័រ នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដូចតទៅ៖ ១៖ សុវត្ថិភាពរបស់ពលរដ្ឋខ្មែរគឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល។ ក្រសួងការបរទេស និងស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បាននិងកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តនៃគ្រោះធម្មជាតិនេះ ក៏ដូចជាបានខិតខំទាក់ទងពលរដ្ឋខ្មែរមួយចំនួនរស់នៅក្នុងប្រទេសជប៉ុន។ ស្ថានទូតក៏បានផ្សព្វផ្សាយនូវលេខទូរស័ព្ទ (០៨០ ៤៦៨៩ ៩៣៧៤)
January 2, 2024









