- Khmerpress
- ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK បានរាយការណ៍ថាចំនួនអ្នកបាត់បង់ជីវិតបានកើនដល់ ៨នាក់ នៅក្នុងខេត្ត Ishikawa ប្រទេសជប៉ុន ក្រោយគ្រោះរញ្ជួយដី កម្រិតធ្ងន់ ៧.៦រ៉ិចទ័រវាយប្រហារភាគកណ្ដាលនៃប្រទេស កាលពីថ្ងៃចន្ទ ទី១ ខែមករា ម្សិលមិញនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤។ តាម NHK ក្នុងចំណោមជនរងគ្រោះទាំង៨ខាងលើ មានបុរសចំណាស់ម្នាក់ត្រូវបានបញ្ជាក់ថាបានបាត់បង់ជីវិត បន្ទាប់ពីត្រូវបានជួយសង្រ្គោះចេញពីផ្ទះមួយខ្នងដែល បានបាក់រលំ ដោយសារគ្រោះរញ្ជួយដី។ ចំណែក មនុស្សរាប់សិបនាក់ផ្សេងទៀតដែលបានរងរបួស ត្រូវបានរាយការណ៍នៅក្នុងខេត្ត shikawa, Niigata,
January 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ជាថ្ងៃឈប់សម្រាកសាធារណៈ។ អនុក្រឹត្យបានបញ្ជាក់យ៉ាងដូច្នេះថា ត្រូវបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយ នៅព្រះរាជាណាចក្រកម្ពុជាដើម្បី៖ – ជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។ – ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ ឭនៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ
January 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែងលោកស្រី សៀង រដ្ឋចាវី ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសម៉ុងហ្គោលី ដែលមាននិវេសដ្ឋាននៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៕ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews
January 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ វត្តមានផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ បានធ្វើឱ្យខេត្តព្រះសីហនុ ក្លាយទៅជាទីកន្លែងដ៏ទាក់ទាញសម្រាប់ប្រជាពលរដ្ឋទៅរង់ចាំឆ្លងឆ្នាំ និងដើរលេងកម្សាន្តនៅថ្ងៃសម្រាកបុណ្យចូលឆ្នាំសកល គឺថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអ្នកនាំពាក្យក្រសួង បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះថា រយៈពេល៣ថ្ងៃកំលុងពេលបុណ្យចូលឆ្នាំសកលនេះ មានយានយន្តសរុបជាង ៨ម៉ឺនគ្រឿង បានឆ្លងកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ក្នុងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ មានយានយន្តឆ្លងកាត់ ២១,៩០០គ្រឿង, ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
January 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា ប្រទេសកម្ពុជាបន្តទទួលឥទ្ធិពលខ្សោយពីសម្ពាធខ្ពស់ នៅលើប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប * សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប * សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ * សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី *
January 2, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក្ត ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១១ និង៥០នាទីថ្ងៃត្រង់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានទទួលពាក្យបណ្តឹងអន្តរាគមន៍តាមរយៈប្រពន្ធទូរស័ព្ទ GDI Hotline ពីជនជាតិចិនឈ្មោះ XIA LINFAN ភេទប្រុស ត្រូវជាឪពុករបស់ជនរងគ្រោះឈ្មោះ XIA TIAN ភេទប្រុស ជាសិស្សកំពុងសិក្សានៅប្រទេសអូស្ត្រាលី ត្រូវបានក្រុមចាប់ជំរិតបោកបញ្ឆោតឲ្យធ្វើដំណើរមកប្រទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ហើយបង្ខំឲ្យធ្វើលិខិតខ្ចីប្រាក់
December 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ គឺជាថ្ងៃទី២ នៃពិធីអបអរសាទរ “ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ (២៩ ១២ ១៩៩៨ – ២៩ ១២ ២០២៣) និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ (២៩ ១២ ២០១៨ – ២៩ ១២ ២០២៣)” ដែលបានរៀបចំឡើងនៅក្នុងបរិវេណវិមានឈ្នះៗ រាជធានីភ្នំពេញ។ សម្រាប់ថ្ងៃទី២ នេះ នៅតែបន្តមានវត្តមានចូលរួមយ៉ាងច្រើនពីសំណាក់មហាជន ប្រុសស្រី
December 30, 2023 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ សិប្បកម្មកែច្នៃសត្វជន្លេននាំចេញទៅក្រៅប្រទេសមួយកន្លែង កំពុងធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើននាក់ មានការងារធ្វើ និងរកកម្រៃបានច្រើនគួរសមសម្រាប់ដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ សិប្បកម្មមួយនេះ ក៏បានស្រូបយកកម្លាំងពលកម្មពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានជាច្រើននាក់ផងដែរ។ សិប្បកម្មកែច្នៃសត្វជន្លេននាំចេញទៅក្រៅប្រទេសមួយនេះ មានទីតាំងស្ថិតនៅក្នុងភូមិអូរសណ្ដាន់ចាស់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង អាចផលិត និងកែច្នៃសត្វជន្លេនដែលជាផលិតផលកែច្នៃដ៏កម្រមួយនេះ ក្នុងមួយថ្ងៃបានរហូតទៅដល់១០តោនឯណោះ ទៅតាមរដូវកាលសំបូរសត្វជន្លេន។ លោក ឌឿ ពៅ អាយុ៥៦ឆ្នាំ ជាម្ចាស់សិប្បកម្មកែច្នៃសត្វជន្លេនខាងលើនេះ បានរៀបរាប់ប្រាប់អណ្ដាញព័ត៌មាន Fresh News កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ថា ការបើកសិប្បកម្មកែច្នៃសត្វជន្លេនស្រស់ខាងលើនេះ គាត់ទើបតែចាប់ផ្ដើមដំណើរការជាងមួយឆ្នាំតែប៉ុណ្ណោះ។ ដំបូងឡើយ គ្រួសាររបស់គាត់បានដឹកសត្វជន្លេនស្រស់យកទៅលក់ឱ្យអ្នកដាក់សន្ទូចនៅម្ដុំមាត់ទន្លេផ្សារ ក្រោមដែលរបរមួយនេះគាត់បានធ្វើអស់រយៈពេល ជាច្រើនឆ្នាំកន្លងមកហើយ។
December 30, 2023 - ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនឹងចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ទិដ្ឋការពិសេសមួយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះតទៅ ដោយទិដ្ឋការថ្មីនេះមានឈ្មោះថា “Digital Nomad” ដែលអនុញ្ញាតឲ្យជនបរទេសអាចមកស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលរហូតដល់ ២ឆ្នាំ។ គោលបំណងនៃការដាក់ឲ្យប្រើប្រាស់ទិដ្ឋការនេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមជនបរទេស ដែលមានបំណងចង់មកកម្សាន្តរយៈពេលវែងឬស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងអំឡុងពេលដែលពួកគេកំពុងបំពេញការ Online ជាមួយក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសកំណើត ឬនៅក្នុងប្រទេសណាមួយផ្សេងទៀត។ គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះជនបរទេសទូទៅអាចមានសិទ្ធស្នើសុំទិដ្ឋការមកស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងយូរបំផុតត្រឹម ៩០ថ្ងៃប៉ុណ្ណោះ ខណៈទិដ្ឋការនេះមិនរួមបញ្ចូលទិដ្ឋការប្រើប្រាស់ក្នុងលក្ខខណ្ឌពិសេសមួយចំនួន ដូចជាទិដ្ឋការការទូត ទិដ្ឋការទៅសិក្សា ឬទៅបំពេញការងារផ្សេងៗនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ។ បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា ដើម្បីអាចស្នើសុំទិដ្ឋការ “Digital Nomad” បានគឺក្រុមជនបរទេសទាំងអស់ត្រូវមានលក្ខខណ្ឌដូចខាងក្រោមនេះ៖ -មានអាយុលើសពី ១៨ឆ្នាំ និងមានការងារធ្វើច្បាស់លាស់យ៉ាងតិចមួយឆ្នាំ -មានប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យម ៨៤,៩៦លានវ៉ុន (៣,៨៣១ដុល្លារអាមេរិក) -មានប័ណ្ណធានារ៉ាប់រងសុខភាពជាលក្ខណៈឯកជនដែលមានតម្លៃយ៉ាងតិចណាស់ ១០០លានវ៉ុន (៧៧,២៤៨ដុល្លារអាមេរិក)
December 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ រៀបចំកម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០២៣” (Best Countdown City of The Year 2023) ។ នេះបើយើងតាមសេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ។ សេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា ការរៀបចំកម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០២៣” នេះ ធ្វើឡើងដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ តាមគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត
December 30, 2023









