Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពនៃគ្រោះរញ្ជួយដី នៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ishikawa និងបណ្តាខេត្តក្បែរខាងដូចជា Niigata, Toyama, Yamagata, Fukui និង Hyogo ដោយគិតត្រឹមម៉ោង ១៣៖០០ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន អំពីស្ថានភាពនៃគ្រោះរញ្ជួយដី (កម្រិត ៧.៦) កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នេះ

    January 2, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជាទទួលបានចំណូលប្រមាណជាង៣៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ នៅក្នុងឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា «ក្នុងរយៈពេល១២ខែ ពោលចាប់ពីខែមករា-ខែធ្នូ ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង៧៩ម៉ឺននាក់ ទទួលបានចំណូល៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិក កើនឡើងចំនួន២២២.៦៨ភាគរយ»។ ដោយឡែកសម្រាប់ពេញមួយខែធ្នូ ឆ្នាំ២០២៣ មានភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ៩ម៉ឺននាក់ ទទួលបានចំណូល៤ ៦៥២ ១៤១ដុល្លារអាមេរិក កើនឡើង៨៤.៩៥ភាគរយ។ ក្នុងរយៈពេល១២ខែនេះ

    January 2, 2024
  • ព័ត៌មានជាតិ

    ខេត្តព្រះវិហារ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា អាជ្ញាធរជាតិព្រះវិហារបានប្រកាសឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរចូលមកទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និង ប្រាសាទកោះកេរចំនួន ១៩៨ ៥៣០នាក់។ ប្រភពដដែលបានបង្ហាញថា ស្ថិតិភ្ញៀវទេសចរនៅក្នុងរមណីយដ្ឋានរយៈពេល ១២ខែ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣ រមណីយដ្ឋានប្រាសាទព្រះវិហារបានទទួលភ្ញៀវ ទេសចរសរុបចំនួន ៩២ ៩៦៦នាក់ ថយចុះចំនួន ១៦,៧ភាគរយ ធៀបនឹង ឆ្នាំ២០២២ ក្នុងនោះ មានភ្ញៀវទេសចរជាតិចំនួន ៨៣ ៧២៣នាក់ ថយចុះចំនួន ២២,១ភាគរយ

    January 2, 2024
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីវាតទីលើឆ្នេរសាធារណៈ ដាក់តុ ទារលុយពីភ្ញៀវទេសចរ រហូតដល់ ៣ម៉ឺនរៀល យកមកវាស់កំពស់ នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។ តាមរយៈខ្លឹមសារបង្ហោះរបស់ ឯកឧត្តម គួច ចំរើន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «កុំឈ្លើយ ប្រាប់ហើយថា កុំវាតទី លើឆ្នេរសាធារណៈ បុរសម្នាក់នឹងដាក់តុ ទារលុយភ្ញៀវ រហូតដល់៣ម៉ឺនរៀល យកមកវាស់កំពស់ម្ដងមើល រួចធ្វើតេស្ត វិជ្ជមាន សារធាតុញៀនទៀត យកទៅមណ្ឌលបន្សាបគ្រឿងញៀនបន្ត។

    January 2, 2024
  • ព័ត៌មានអន្តរជាតិ

    (កូប៉ិនហាក)៖ ព្រះមហាក្សត្រិយ៍នៃប្រទេសដាណឺម៉ាក Margrethe ទី២ ដែលជាស្ដេចសោយរាជ្យយូរជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុប បានប្រកាសថាព្រះអង្គនឹង ដាក់រាជ្យ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្រោយសោយរាជ្យអស់ ៥២ឆ្នាំ​ ហើយព្រះបុត្រាចម្បងរបស់ទ្រង់ គឺព្រះអង្គម្ចាស់រជ្ជទាយាទ Frederik នឹងត្រូវឡើង គ្រងរាជ្យបន្ត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែមករា ឆ្នាំ២០២៤។ ព្រះមហាក្សត្រិយ៍ Margrethe ទី២ ដែលសព្វថ្ងៃមានព្រះជន្ម ៨៣ព្រះវស្សាបានប្រកាសពីព្រះរាជបំណងដាក់រាជ្យដ៏ភ្ញាក់ផ្អើលមួយ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ អំឡុងព្រះរាជ្យសុន្ទរកថាអបអរថ្ងៃចូលឆ្នាំថ្មី។ ព្រះមហាក្សត្រិយ៍ Margrethe ទី២

    January 2, 2024
  • សិល្បៈ

    (បរទេស)៖ កំពូលតារាប៉ុប Taylor Swift បានទម្លាក់តារាចម្រៀង Elvis Presley និងបានជាប់ជាសិល្បករទោលមានស្នាដៃចម្រៀងឈរលើកំពូលតារាង Billboard 200 ជាច្រើនសប្តាហ៍ជាប់ៗគ្នា។ អាល់ប៊ុមឆ្នាំ១៩៨៩ (Taylor’s Version) របស់នាងបានជាប់ចំណាត់ថ្នាក់កំពូលតារាងជាលើកទីប្រាំប្រចាំសប្តាហ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។ យោងតាមការចេញផ្សាយព័ត៌មានផ្នែកតន្ត្រីអាមេរិក បានឲ្យដឹងថាបើគិតជាសប្តាហ៍សរុបរបស់ Swift គឺឈរនៅលេខ១លើតារាង Billboard 200។ ស្នាដៃចម្រៀងរបស់នាងបានឈរលើកំពូល៦៨សប្តាហ៍ជាប់ៗគ្នា នៅ១៣ប្រទេស ដែលធ្វើឲ្យនាងក្លាយជាតារាចម្រៀងទោលមានស្នាដៃចម្រៀងឈរនៅលើកំពូលតារាងបានច្រើនសប្តាហ៍បែបនេះ។ គួរជម្រាបថា កំណត់ត្រានេះកន្លងទៅគឺបានទៅលើតារាចម្រៀង Elvis Presley ដែលពេលនោះស្នាដៃចម្រៀងរបស់លោក

    January 2, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុន Samsung ត្រៀមប្រកាសបង្ហាញកំពូលស្មាតហ្វូន Galaxy S24 របស់ខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ជាមួយនឹងបច្ចេកវិទ្យា AI ជាពិសេស។ ដោយឡែកពេលវេលាប្រកាសចេញកាន់តែខិតជិត ថ្មីៗនេះក៏ទទួលបានរូបភាពបែកធ្លាយអំពីតម្លៃ Galaxy S24 គ្រប់ម៉ូដែលនៅអឺរ៉ុបផងដែរ។ យោងតាមរូបភាពបែកធ្លាយ ដែលបង្ហោះនៅលើវេបសាយផ្លូវការរបស់ Samsung បានបង្ហាញអំពីតម្លៃ Galaxy S24 និង Galaxy S24+ ដែលមានតម្លៃទាបជាង Galaxy S23 បន្តិចនៅក្នុងទីផ្សារអឺរ៉ុប។

    January 2, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ទោ ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងសម្រួលសារាចរណ៍ជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលបានមកចូលរួមលេងកម្សាន្ត និងអបអរសាទរពិធីបុណ្យចូលឆ្នាំសកល២០២៤ នៅខេត្តព្រះសីហនុ។ ក្នុងនោះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត បានបែងចែកកម្លាំងការពារតាមគោលដៅសំខាន់ៗ តាមរមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ ដោយស្នងការដ្ឋានបានប្រើប្រាស់កម្លាំងនគរបាលសរុបប្រមាណ ១,០០០នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍ជូនភ្ញៀវជាតិ និងអន្តរជាតិ។ ជារួមតាមរយៈការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពបង្កលក្ខណៈឲ្យប្រជាពលរដ្ឋមានភាពសប្បាយរីករាយកុះករ និងសុខដុមរមនា

    January 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២៤នេះតទៅ កម្មករកម្មការិនីទាំងអស់នឹងទទួលបានប្រាក់ឈ្នួលគោល២០៤ដុល្លារក្នុងមួយខែតាមសេចក្តីសម្រេចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្ថែមចំនួន២ដុល្លារលើទឹកប្រាក់២០២ដុល្លារដែលសម្រេចដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាដែលបោះឆ្នោតជ្រើសរើសបន្ថែម២ដុល្លារលើប្រាក់ខែគោលចំនួន២០០ដុល្លារនៅឆ្នាំ២០២៣។ សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានប្រកាសការដំឡើងប្រាក់ឈ្នួល ជូនដល់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន៤ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ ដែលនឹងធ្វើឱ្យប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត) របស់កម្មករកើនដល់សរុប ២០៤ដុល្លារក្នុង១ខែដែលក្នុងចំនួននេះ សម្តេចនាយករដ្ឋមន្ត្រីប្រកាសបន្ថែម ២ដុល្លារ។ ក្រៅពីប្រាក់ឈ្នួលគោល២០៤ដុល្លារហើយនោះ

    January 2, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញពី ចំនួនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបដើរកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសឆ្លងឆ្នាំសកល២០២៣ ចូល២០២៤ មានចំនួនប្រមាណ ៣០៤,០៦៤នាក់។ ក្នុងនោះរួមមាន ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមានចំនួនប្រមាណ ២៩៥,០០០នាក់ ភ្ញៀវទេសចរ អន្តរជាតិ មានចំនួន ៩,០៦៤នាក់។ ពេលថ្ងៃភ្ញៀវទេសចរបានដើរកម្សាន្ត នៅតាមតំបន់រមណីយដ្ឋានអង្គរ រមណីយដ្ឋាន ភ្នំគូលែន នៅតាមសហគមន៍ទេសចរណ៍ ពេលល្ងាចបានទៅលេងនៅអតីតអង្គរឃ្យុងយូ ពេលយប់ភ្ញៀវទេសចរបានសទៅកម្សាន្តនៅសួនច្បារមាត់ស្ទឹងសៀមរាប និងតំបន់ ផប់ស្រ្ទិត(PUB STREET)៕ ប្រភព៖ ក្រសួងព័ត៌មាន

    January 2, 2024