- Khmerpress
- ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយបានមើលឃើញព័ត៌មានតាមបណ្ដាញសង្គម tik tok នូវទង្វើមិនគប្បីជាគំរូមិនល្អក្នុងសង្គម ការអនុវត្តផ្ទុយពីគោលការណ៍ច្បាប់ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សហការជាមួយកំលាំងអធិការដ្ឋានក្រុងច្បារមន បានចុះដល់ទីតាំងកែច្នៃម៉ូតូខុសលក្ខណៈបច្ចេកទេស មួយកន្លែងស្ថិតនៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ម្ចាស់ទីតាំងអាជីវកម្មលក់គ្រឿងបន្លាស់ម៉ូតូឈ្មោះ ឡាយ យូ ភេទប្រុស អាយុ ៣១ឆ្នាំ ដែលបានកែឆ្នៃម៉ូតូដោយផ្សារដែកតមកផ្នែកកង់ខាងក្រោយនិងបានប្រើប្រាស់លើផ្លូវសាធារណៈ ថតរូបបង្ហោះតាមបណ្ដាញសង្គម tik tok អួតអំពីម៉ូតូដែលខ្លួនបានកែច្នៃល្មើសនឹងច្បាប់ប្រាប់សាធារណៈជន។ ដោយបានគោលការណ៍ចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ សម
December 30, 2023 - ព័ត៌មានជាតិ
(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរធនធានទឹក និងឧតុនិយម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរអភិវឌ្ឍន៍ជនបទ អភិបាលស្រុកស៊ីធរកណ្ដាល អភិបាលស្រុកស្វាយអន្ទរ និងមេឃុំពាក់ព័ន្ធ ព្រមទាំងសហគមន៍ប្រើប្រាស់ទឹក បានចុះពិនិត្យស្ថានីយ៍បូមទឹកទី២ ស្ថិតនៅឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ដែលបានចាប់ផ្តើមបូមទឹកពីព្រែកមេវ៉ៃគោ ជំហានទី១ ដាក់បញ្ចូលទៅក្នុងប្រឡាយមេខ្សែទី១ ដែលមានប្រវែង ២៨គីឡូម៉ែត្រ ហូរឆ្លងកាត់ស្រុកចំនួន៣ គឺស្រុកស៊ីធរកណ្ដាល ស្រុកកញ្ច្រៀច និងស្រុកស្វាយអន្ទរ។ ការបូមទឹកនេះ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះស្រូវរដូវប្រាំងលើកទី១ មានចំនួន ២,៩៦៩ហិកតា ដែលប្រជាពលរដ្ឋបានបង្កបង្កើនផលលើផ្ទៃដីស្រូវរដូវវស្សាក្នុងឃុំទាំង៦នៃស្រុកស្វាយអន្ទរ
December 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផេកផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលអស់សុពលភាព មិនមានតម្លៃប្រើប្រាស់ជាផ្លូវការនោះទេ ។ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានបន្ថែមថា៖ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋប្រញ៉ាប់អញ្ជើញទៅបំពេញបែបបទ ដើម្បីស្នើសុំថតធ្វើថ្មីបាន។ នីតិវិធីនៃការស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ករណីអស់សុពលភាព សាមីខ្លួនត្រូវមកបង្ហាញមុខដោយផ្ទាល់ជាមួយក្រុមមន្រ្តីនគរបាលជំនាញ នៅទីកន្លែងចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយភ្ជាប់មកជាមួយនូវ៖ -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលអស់សុពលភាព ឬនៅមានសុពលភាពត្រឹម៩០ថ្ងៃ ឬតិចជាង -ករណីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាពនោះ ត្រូវបានបាត់បង់ ត្រូវភ្ជាប់មកជាមួយនូវពាក្យបណ្តឹងស្តីពីការបាត់បង់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ -ក្នុងករណីមានការផ្លាស់ប្តូរអាសយដ្ឋាន ត្រូវភ្ជាប់មកជាមួយនូវសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ
December 30, 2023 - ព័ត៌មានជាតិ
(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំព្រឹត្តការណ៍ពិព័រណ៍ម្ហូបអាហារខ្មែរអ្នកបាត់ដំបង ដើម្បីអបអរសាទ «ទីក្រុងបាត់ដំបងទទួលបានការចុះបញ្ជីក្នុងបណ្តាញទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ» របស់អង្គការយូណេស្កូ (UCCN) ដោយមានដាក់តាំងម្ហូបអាហារ និងបង្អែមខ្មែរផ្សេងៗគ្នាចំនួន ១១១ស្តង់។ ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅផ្លូវមុខសាលាខេត្តចាស់ ដល់សួនវិមានឯករាជ្យសម្តេចក្រឡាហោម ស ខេង ក្រុងបាត់ដំបង ក្រោមវត្តមានលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្តបាត់ដំបង, ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអង្គភាពនានាជុំវិញខេត្ត អាជីវករ និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ទៀត។ លោក គឹម សោភ័ណ
December 30, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរជាបណ្តោះអាសន្ន និងការរៀបចំទីតាំងចំណតយានយន្តគ្រប់ប្រភេទ នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ រដ្ឋបាលខេត្តសៀមរាប សហការជាមួយ រដ្ឋបាលក្រុងសៀមរាប មន្ទីរ-អង្គភាព និងវិស័យឯកជន នឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤។ ជាមួយគ្នានោះដែរ ក៏មានការរៀបចំបាញ់កាំជ្រួច (នៅទីតាំងមុខទីតាំងមហាសណ្ឋាគារអង្គរ) និងកម្មវិធីប្រគំតន្ត្រីចំនួន ៣ទីតាំង ដូចជា៖ ១. ទីតាំងបរិវេណសួនព្រះរាជដំណាក់
December 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ១១ករណី។ យោងតាមលទ្ធផល វិភាគលម្អិត (Sequencing) ទទួលបានពីមន្ទីរពិសោធន៍បង្អែកជាតិនៃវិទ្យស្ថានសុខភាពសាធារណៈ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ពីការរកឃើញវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ១១ករណី បន្ថែមទៀត ដែលពួកគាត់ទាំងអស់ពុំមានរោគសញ្ញាធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់ ហើយពុំមានប្រវត្តិធ្វើដំណើរ ទៅក្រៅប្រទេសទេ។ ការរកឃើញវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 មានការកើនឡើងបែបនេះ បញ្ជាក់
December 30, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ យោងតាមតួលេខដែលចេញផ្សាយ ដោយការិយាល័យជំរឿនសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឱ្យដឹងថា ប្រជាជនពិភពលោកបានកើនឡើងចំនួន ៧៥ លាននាក់ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ហើយត្រូវបានគេរំពឹងថា ចំនួនសរុបនឹងកើនឡើងដល់ជាង ៨ ពាន់លាននាក់នៅថ្ងៃចូលឆ្នាំសកល ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ កំណើនចំនួនប្រជាជនសកលកាលពីឆ្នាំមុនមានត្រឹមតែក្រោម ១% ប៉ុណ្ណោះ។ នៅដើមឆ្នាំ ២០២៤ ខាងមុខនេះ មនុស្ស ៤.៣ នាក់ត្រូវបានគេរំពឹងថានឹងកើត ហើយមនុស្ស ២ នាក់នឹងស្លាប់រៀងរាល់វិនាទីនៅទូទាំងពិភពលោក នេះបើយោងតាមការិយាល័យជំរឿនដដែល។ ចំនួនប្រជាជនសហរដ្ឋអាមេរិកបានកើនឡើង ០.៥៣% កាលពីឆ្នាំមុន ប្រហែលពាក់កណ្តាលនៃអត្រាពិភពលោក។
December 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធ នឹងការកម្ចីអនឡាញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការឯកភាពពី អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សំ ចាន់ធឿន ភេទប្រុស អាយុ៣០ឆ្នាំ ពាក់ព័ន្ធការផ្តល់ប្រាក់កម្ចីអនឡាញដោយគ្មានច្បាប់អនុញ្ញាត បរិហារកេរ្តិ៍ និងក្លែងឯកសារ ហើយបានបញ្ជូនទៅតុលាការដើម្បីអនុវត្តនីតិវិធីបន្ត។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នដើម្បីបន្តនីតិវិធី។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមបន្តក្រើនរំលឹកសាធារណៈជនទាំងអស់ថា ការផ្តល់កម្ចីជាអាជីវកម្មជូនប្រជាពលរដ្ឋដោយគ្មានការអនុញ្ញាត គឺជាបទល្មើសព្រហ្មទណ្ឌក្នុងច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលអាចឈានទៅដល់ការផ្តន្ទាទោសដាក់ពន្ធនាគារ។ ចំពោះទំនាក់ទំនងសិទ្ធិលើបំណុលម្ចាស់បំណុលនៅតែមានសិទ្ធិប្តឹងទាមទារបំណុលពីកូនបំណុលស្របតាមនីតិវិធីនៃច្បាប់។ ហេតុដូច្នេះសូមសាធារណៈជន ជៀសវាងការប្រតិបត្តិការកម្ចីប្រាក់ក្រៅប្រព័ន្ធដែលធ្វើឱ្យមានហានិភ័យខ្ពស់ ៕ ប្រភព៖
December 30, 2023 - ព័ត៌មានជាតិរដ្ឋត្រៀមទិញអង្ករជាង ៥.៦ពាន់តោន ស្តុកបម្រុងផ្គត់ផ្គង់តម្រូវការ ក្នុងស្រុកពេលចាំបាច់ សម្រាប់ឆ្នាំ២០២៤
(ភ្នំពេញ)៖ ក្រុមហ៊ុនហ្គ្រីនត្រេដ របស់ក្រសួងពាណិជ្ជកម្ម ដែលមានតួនាទីរក្សាទុក ស្តុកស្បៀងត្រៀមបម្រុងជាអង្ករ និងផ្គត់ផ្គង់ ក្នុងពេលមានករណីបន្ទាន់ បានដាក់ផែនការត្រៀមទិញអង្ករចូល ៥ ៦៨០តោន សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម។ ជាមួយគ្នានេះ នៅឆ្នាំ២០២៤ ក្រុមហ៊ុនរដ្ឋមួយនេះ ក៏មានផែនការនាំចេញអង្ករ ៥ ៦៨០តោនផងដែរ។ ជាមួយគ្នានេះ បើតាមផែនការ ក្រុមហ៊ុនហ្គ្រីនត្រេដ នឹងបន្តពិភាក្សាជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិដូចជា៖ ប្រទេសចិន ម៉ាឡេស៊ី ហ្វ៊ីលីពីន សិង្ហបុរី ឥណ្ឌូណេស៊ី ទីម័រលេស្តេ សហគមន៍អឺរ៉ុប និងបណ្តាប្រទេសផ្សេងៗទៀតនៅទ្វីបអាហ្វ្រិក៕ ផ្តល់សិទ្ធិដោយ៖ freshnews
December 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះថា ចាប់ពីពេលនេះទៅ នៅឆ្នេរធំៗចំនួន២ គឺឆ្នេរអូឈើទាល និងឆ្នេរអូត្រេស ក្នុងខេត្តព្រះសីហនុ មាន Wi-Fi សាធារណ: ដែលក្រសួងផ្តល់ ជូនការប្រើប្រាស់សេវាអ៊ីនធឺណិត ដោយឥតគិតថ្លៃ។ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ ស្វែងរកទីតាំងនៅតាមឆ្នេរទាំង ២ នេះ ហើយអាចភ្ជាប់ដោយ QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដើម្បីភ្ជាប់ Wi-Fi។ តំណភ្ជាប់សម្រាប់មើលទីតាំង Wi-Fi សាធារណៈរបស់ក្រសួង៖ https://mptc.gov.kh/public-wif ផ្តល់សិទ្ធិដោយ៖
December 30, 2023









