- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅទីបំផុត ជនបង្កដែលបើករថយន្ដម៉ាក Hummer បុកមនុស្ស២នាក់ស្លាប់ទាំងកណ្ដាលរាត្រី នៅខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ បានចូលខ្លួនមកសារភាពទោសកំហុសនៅចំពោះមុខសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយចូលមកសារភាពទោសកំហុស នៅពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ ជនបង្កដែលជាអ្នកបើករថយន្ដ Hummer នេះឈ្មោះ យ៉េត
December 30, 2023 - ព័ត៌មានអន្តរជាតិ
(ឡុងដ៏)៖ មេដឹកនៃប្រទេស G7 គ្រោងពិភាក្សាគ្នាអំពីទ្រឹស្ដីផ្នែកច្បាប់ថ្មីមួយ ដែលអាចបើកឲ្យមានការរឹបអូសទ្រព្យសម្បត្តិរុស្ស៉ីចំនួន ៣០០ពាន់លានដុល្លារ នៅពេលពួកគេជួបគ្នា ក្នុងខែកុម្ភៈ ឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣។ ក្រុមមន្រ្តីសហរដ្ឋអាមេរិក និងអង់គ្លេសខិតខំធ្វើការរួមគ្នាក្នុងរយៈពេលប៉ុន្មានខែមកនេះ ដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៉ី ដែលត្រូវបានបង្កកនៅក្នុងប្រទេសបែលហ្ស៉ិក និងទីក្រុងនានានៅអឺរ៉ុប ហើយរំពឹងថាបណ្តាមេដឹកនាំ G7 អាចព្រមព្រៀងគ្នា ចេញសេចក្តីថ្លែងការណ៍រួម។ ទ្រឹស្តីផ្នែកច្បាប់នេះនឹងអនុញ្ញាតឲ្យមាន ការរឹបអូសទ្រព្យសម្បត្តិនៅក្នុង «កាលៈទេសៈជាក់លាក់» ចំពោះប្រទេសដែលធ្វើសកម្មភាពឈ្លានពាន។ យ៉ាងនេះក្តី សហរដ្ឋអាមេរិក គាំទ្រដោយចក្រភពអង់គ្លេស ជប៉ុន និងកាណាដា បានស្នើឲ្យក្រុមការងារ
December 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរ លោក Thit Linn Ohn ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា ដែលចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ ក្នុងឱកាសដែល លោកឯកអគ្គរដ្ឋទូត ចូលជួបសម្ដែងការគួរសមនិងជម្រាបលា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ ភាគីទាំងពីរបានគូសបញ្ជាក់ដោយពេញចិត្តចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា-មីយ៉ាន់ម៉ា ដែលបានកសាងឡើងលើមូលដ្ឋានដ៏រឹងមាំនៃមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាពិសេសតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច កម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះជោគជ័យជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ និងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ លោកឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរ សម្ដេចតេជោ ហ៊ុន
December 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតគណៈកម្មការអន្ដរក្រសួង រៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពី ពិភពលោកមួយដែលគ្មានមីន» នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ នៅកម្ពុជា ដោយលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន ជាប្រធាន។ តាមសេចក្ដីសម្រេច របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា
December 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក ទាំង៧ នៃខេត្តពោធិ៍សាត់។ នេះបើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews ខាងក្រោមនេះជាប្រកាសរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា៖
December 29, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ Alibaba ដែលជាក្រុមហ៊ុន e-commerce យក្សរបស់ប្រទេសចិន កំពុងប្រឈមមុខនឹងការប្តឹងផ្តល់នៅសហរដ្ឋអាមេរិក ពីបទលក់របស់ក្មេងលេងដ៏ពេញនិយម Squishmallows ដែលជាផលិតផលក្លែងក្លាយ។ ក្នុងករណីនេះ Alibaba បានរងការចោទប្រកាន់យ៉ាងចាស់ដៃថា បានផ្សំគំនិតដាក់លក់ឥវ៉ាន់ក្លែងក្លាយ និងរំលោភលើកម្មសិទ្ធបញ្ញារបស់ម្ចាស់ក្រុមហ៊ុន Jazwares។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ Jazwares គឺជាក្រុមហ៊ុនផលិតប្រដាប់ប្រដាក្មេងលេងរបស់អាមេរិក និងឈានមុខគេនៅលើពិភពលោក។ ជុំវិញពាក្យបណ្តឹងថ្មីៗនេះ Jazwares បានចោទប្រកាន់ Alibaba ថាបានអនុញ្ញាតឱ្យលក់ Squishmallows ដោយគ្មានម៉ាកយីហោត្រឹមត្រូវ ជាផលិតផលក្លែងក្លាយ និងបានរំលោភលើកម្មសិទ្ធបញ្ញា (Copyrights and
December 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌសែនសុខ បានចេញសេចក្តីប្រកាសព័ត៌មានដោយធ្វើការបដិសេធចំពោះខ្លឹមសារដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយថា មានករណីប្រជាពលរដ្ឋមកស្នើ សុំសេវា ដោយទារយកកម្រៃលើសពីការកំណត់នៃច្បាប់។ ការចេញប្រកាសព័ត៌មានខាងលើនេះ ដើម្បីឆ្លើយតបការផ្សព្វផ្សាយពីការយកសម្រៃសេវាពីការស្នើសុំសេវានីត្យានុកូលកម្មលើវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិរបស់ប្រជាពលរដ្ឋ។ បើតាមរដ្ឋបាលខណ្ឌសែនសុខ ចំពោះការស្នើសុំនេះ ពលរដ្ឋខាងលើបានទៅពឹងពាក់មន្រ្តីជាប់កិច្ចសន្យា ដោយមិនបានមកបញ្ជាក់នៅច្រកចេញចូលតែមួយរបស់សាលាខណ្ឌ។ ដើម្បីចៀសវាងកុំឲ្យមានការភ័ន្តច្រឡំមកលើការងារផ្តល់សេវារបស់ការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលខណ្ឌ អភិបាលខណ្ឌ សូមឲ្យសាធារណជន មេត្តាឈប់បន្តផ្សព្វផ្សាយវីដេអូដែលមានខ្លឹមសារខាងលើ ព្រោះវាធ្វើអោយប៉ះពាល់ដល់ការ បំពេញភារកិច្ចត្រឹមត្រូវរបស់មន្ត្រី នៃការិយាល័យច្រកចេញចូលតែមួយ ព្រមទាំងពាក់ព័ន្ធដល់ផ្លូវច្បាប់ផងដែរ។ ទន្ទឹមនឹងនេះ ដើម្បីចៀសវាង និងបង្ការកុំឲ្យមានបញ្ហាដូចខាងលើកើតឡើងបន្តទៀត សូមបងប្អូនប្រជាពលរដ្ឋ ដែលមានតម្រូវការប្រើប្រាស់សេវារដ្ឋបាល កុំពឹងពាក់អ្នករត់ការ សូមអញ្ជើញមកដោយផ្ទាល់ ជួប ជាមួយមន្ត្រីនៃការិយាល័យច្រកចេញតែមួយរបស់រដ្ឋបាលខណ្ឌ ដែលជាកន្លែងផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ៕
December 29, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារអវកាសរុស្ស៉ី Roscosmos បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានឯកភាពជាមួយទីភ្នាក់ងារអវកាស NASA របស់សហរដ្ឋអាមេរិក ដើម្បីបន្តធ្វើការជាមួយគ្នា ក្នុងការនាំក្រុមអវកាសយានិក ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS រហូតដល់យ៉ាងហោចឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣។ ក្រុមហ៊ុន Roscosmos បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានថា កិច្ចព្រមព្រៀងត្រូវសម្រេចបានជាមួយ NASA ដើម្បីបន្តការងារនាំយកក្រុមអវកាសយានិក ឡើងទៅកាន់ស្ថានីយ ISS រួមគ្នារហូតឆ្នាំ២០២៥។ យោងតាម Roscosmos ការសម្រេចចិត្តយ៉ាងដូច្នេះ គឺដើម្បីរក្សាភាពគួរឱ្យជឿជាក់បាននៃស្ថានីយ ISS ជារួម។
December 29, 2023 - សិល្បៈ
(កូរ៉េ)៖ ផលិតកម្មកូរ៉េខាងត្បូង YG Entertainment បានបញ្ជាក់ថា សមាជិកក្រុម BLACKPINK នឹងត្រូវចុះកិច្ចសន្យាជាមួយក្រុមហ៊ុន សម្រាប់ការផ្សព្វផ្សាយជាក្រុមប៉ុណ្ណោះ ខណៈកុងត្រាសកម្មភាពបុគ្គលម្នាក់ៗ មិនបានបន្តឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Koraboo នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចែករំលែកដោយ YG Entertainment ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Herald Pop ពួកគេបានបញ្ជាក់ថា សមាជិក BLACKPINK ម្នាក់ៗនឹងត្រូវបានចុះហត្ថលេខា ជាមួយក្រុមហ៊ុន សម្រាប់ការផ្សព្វផ្សាយជាក្រុមប៉ុណ្ណោះ។ ទោះជាបែបនេះក្តី YG បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនប្រឹងប្រែងឲ្យអស់ពីសមត្ថភាព
December 29, 2023 - ព័ត៌មានជាតិ
(បាងកក)៖ ភាគីកម្ពុជាបានស្នើភាគីថៃពង្រីកទស្សនកិច្ចសិក្សាមកកាន់គោលដៅទេសចរណ៍ឱ្យបានច្រើនបន្ថែមទៀត ពិសេសឱ្យមកដល់ខេត្តសៀមរាប និងបណ្ដាខេត្តភាគខាងកើតនិងភាគឦសាននៃប្រទេសកម្ពុជា ដើម្បីជំរុញចលនាទេសចរណ៍ផ្លូវគោករវាងប្រទេសទាំងពីរឱ្យកាន់តែមានសកម្មភាពច្រើនឡើង។ កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ថៃនេះ ធ្វើឡើងក្នុងឱកាសលោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) និងប្រតិភូសមាគម ទទួលបានការអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងភាក្សាការងារជាមួយលោកស្រី សុដាវណ្ណ វៀងសុភកិច្ចកុសល (Sudawan Wangsupakitkosol) រដ្ឋមន្ត្រីថ្មីនៃក្រសួងទេសចរណ៍និងកីឡាថៃ នាចុងខែធ្នូ ឆ្នាំ២០២៣នេះ នៅទីស្ដីក្រសួងក្រសួងទេសចរណ៍និងកីឡាថៃ ក្រុងបាងកក។ នាឱកាសនោះ លោកស្រី ឆាយ ស៉ីវលីន បានសម្ដែងនូវការអបអរសាទរចំពោះលោកស្រី សុដាវណ្ណ វៀងសុភកិច្ចកុសល ដែលត្រូវបានរាជរដ្ឋាភិបាលថៃផ្ដល់សេចក្ដីទុកចិត្តឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡា ហើយក៏បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយភាគីថៃ ក្នុងនាមតួអង្គមួយក្នុងឧស្សាហកម្មទេសចរណ៍នៃប្រទេសកម្ពុជា។ លោកស្រីប្រធានសមាគម
December 29, 2023









