Khmerpress
  • បច្ចេកវិទ្យា

    (បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា កំពូលស្មាតហ្វូនជំនាន់ថ្មីពីក្រុមហ៊ុន Samsung ម៉ូដែល Galaxy S24 នាពេលឆាប់ៗខាងមុខនេះ នឹងចេញមកជាមួយនឹងមុខងារថ្មីពិសេស AI Live Translate Call ដែលអាចបកប្រែភាសាជាសម្លេង នឹងអត្ថបទបានក្នុងអំឡុងពេលកំពុងនិយាយទូរស័ព្ទ។ សា្មតហ្វូនថ្មីនេះ នឹងត្រៀមដាក់បង្ហាញជាផ្លូវការនៅអំឡុងខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Nikkie Asia នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ ជាក់ស្តែងកាលពីខែវិច្ឆិកាកន្លងទៅ Samsung ធ្លាប់ប្រកាសជាសាធារណៈម្តងរួចទៅថា «យុគសម័យថ្មីនៃ Galaxy AI» ត្រៀមនឹងដាក់ឱ្យប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ខ្លឹមសារនោះមានន័យថា រាល់អ្នកប្រើប្រាស់ស្មាតហ្វូនរបស់

    December 29, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល និងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា បានចុះបង្រ្កាបករណីសន្និធិ នាំចូល ចែកចាយសាច់គោ សាច់ជ្រូក សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្កក ចំនួន០២ទីតាំង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ សមត្ថកិច្ចបានឲ្យដឹងថា * ទីតាំងទី១៖ ដីឡូតិ៍គ្មានលេខ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ *

    December 29, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុនផលិតកុន Lucasfilm ដែលជាបុត្រសម្ព័ន្ធរបស់ Disney បានដាក់ពាក្យប្តឹងកន្លែងលាងរថយន្តមួយក្នុងប្រទេសឈីលី ពីបទលួចចម្លងកម្មសិទ្ធិបញ្ញាពាក់ព័ន្ធភាពយន្ត និងរឿងភាគទូរទស្សន៍តម្លៃរាប់ពាន់លានដុល្លាររបស់ខ្លួនគឺរឿង «Star Wars»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ កន្លែងលាងរថយន្តឈ្មោះ «Star Wash» (ស្តា វ៉ស) នៅជាយរដ្ឋធានីសាន់ត្យាហ្គោ (Santiago) ប្រទេសឈីលី បានចែករំលែកវីដេអូផ្សព្វផ្សាយរបស់ខ្លួន ដោយមានមនុស្សស្លៀកពាក់ដូចតួអង្គក្នុងរឿង «Star Wars» ដើរចូលនិងធ្វើកាយវិការដូចជាបុគ្គលិកចាំទទួលភ្ញៀវចូលលាងរថយន្ត។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនច្បាប់តំណាងឱ្យកន្លែងលាងរថយន្តមួយនេះ បានឲ្យដឹងថា ម្ចាស់កន្លែងលាងរថយន្តនេះគឺលោក Matias Jara

    December 29, 2023
  • ព័ត៌មានជាតិ

    ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ត្រីអង្គការ Nature Life បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ថា សត្វត្រយងចង្កំកស គឺជាសត្វមួយប្រភេទ ដែលកំពុងរងគ្រោះជិតផុតពូជបំផុត នៅលើពិភពលោក ហើយពួកវាកំពុងមានវត្តមាន នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ផងដែរ។ ចាប់ពីខែធ្នូរហូតដល់ខែមេសា គឺជាពេលវេលាបន្តពូជ របស់សត្វត្រយងចង្កំកស ក្រុមការងារជីវៈចម្រុះរបស់អង្គការ ជីវិតធម្មជាតិនៅកម្ពុជា (Nature Life) និង មន្ត្រីឧទ្យានុរក្ស បាននិងកំពុងធ្វើការ

    December 29, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានសកម្មភាពឆបោកថ្មីមួយបានកើតឡើងដែលមានគោលដៅវាយប្រហារដើម្បីលួច និងឈានទៅគ្រប់គ្រងគណនីធនាគារ ABA តាមរយៈការផ្ញើសារជាតំណភ្ជាប់ (Link) ទៅកាន់លេខទូរស័ព្ទរបស់អ្នកប្រើប្រាស់។ សូមបងប្អូនមានការប្រុងប្រយ័ត្នចំពោះវិធីសាស្រ្តឆបោកថ្មីនេះ ដោយកុំចុចលើតំណរភ្ជាប់ក្លែងក្លាយ (Phishing Link) ដែលទទួលបានពីជនអនាមិក។ ក្នុងករណីដែលលោកអ្នកចុចលើតំណភ្ជាប់ (Link) នោះ គណនីធនាគារ ABA របស់លោកអ្នកនឹងជួបហានិភ័យក្នុងការបាត់បង់ការគ្រប់គ្រង ហើយអាចនឹងត្រូវជនទុច្ចរិតមានលទ្ធភាពក្នុងការចូលទៅប្រើប្រាស់ក្នុងការផ្ទេរលុយចេញពីគណនីដែលនឹងនាំឲ្យមានការខាតបង់។ ដើម្បីសុវត្ថិភាព សូមលោកអ្នក កុំចុចលើតំណភ្ជាប់ណាមួយដែលមិនមានប្រភពច្បាស់លាស់ តម្រូវឱ្យយើងបំពេញនូវព័ត៌មានផ្ទាល់ខ្លួនអោយសោះ ៕ ប្រភព៖ ផ្សព្វផ្សាយអប់រំ

    December 29, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា វិមានឈ្នះ-ឈ្នះ ជាទីកត់ត្រាទុកនូវកម្រងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកម្ពុជានារយៈពេលចុងក្រោយចុងក្រោយ សម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយ បានយល់ដឹងពីដំណើររបស់ជាតិ ដែលបានឆ្លងកាត់ភ្លើងសង្គ្រាម របបប្រល័យពូជសាសន៍ខ្មែរក្រហម ការតស៊ូផ្ដួលរំលំរបបខ្មែរក្រហម ក៏ដូចជាការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ការបង្រួបបង្រួមជាតិ ការកសាងសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។ ការថ្លែងបែបនេះរបស់សម្ដេចធិបតី ធ្វើឡើងក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅ​កម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំ​ នៃការកសាងវិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅបរិវេណវិមានឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា

    December 29, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសាងសង់វិមាននយោបាយឈ្នះឈ្នះ គឺជាការតម្កល់ទុកនូវតឹកតាងដ៏មានតម្លៃជាប្រវត្តិសាស្ត្រ និងសម្រាប់មនុស្សខ្មែរជំនាន់ក្រោយ ខណៈការកសាងវិមាននយោបាយឈ្នះឈ្នះ ត្រូវបានគិតគូរម៉ត់ចត់ និងពុះពារខ្លាំងណាស់ បើគ្មានការប្តេជ្ញាចិត្តខ្ពស់ មិនអាចសាងសង់វិមាននេះបាននោះឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិមានឈ្នះឈ្នះ សាងសង់ឡើងមិនមែនសម្រាប់លើកតម្កើងអ្នកណា ឬក្រុមណាទេ តែវិមានឈ្នះឈ្នះ សាងសង់ឡើងទុកជាតឹកតាងប្រវត្តិសាស្ត្រឱ្យក្មេងជំនាន់ក្រោយ បានយល់ដឹងពីប្រវត្តិសាស្ត្រ។ ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ

    December 29, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ពេលនេះក្រុមហ៊ុន Apple អាចបន្តលក់ Apple Watch របស់ខ្លួនទាំងពីរម៉ូដែលនៅសហរដ្ឋអាមេរិកបានវិញហើយ បន្ទាប់តុលាការអាមេរិកសម្រេចពន្យាពេលហាមឃាត់ និងអាចលក់បន្តបានរហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ មុនពេលការសម្រេចចិត្តចុងក្រោយពី អាជ្ញាធរគយ និងការពារព្រំដែនសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ នាឡិកាឆ្លាតវៃ ទាំងពីរម៉ូដែលរបស់ Apple រួមមាន Apple Watch Series 9 និង Ultra 2 អាចលក់បាន ឬមួយក៏អត់នៅលើទឹកដីអាមេរិក នឹងសម្រេចចុងក្រោយនៅថ្ងៃទី១២ ខែមករា

    December 29, 2023
  • ព័ត៌មានជាតិ

    (រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានចេញដីកាបញ្ឈប់តំណែងលោកវេជ្ជបណ្ឌិត អ៊ុង រតនា ពីប្រធានមន្ទីរសុខាភិបាល ឲ្យមកបម្រើការងារជាមន្ត្រីនៅមន្ទីរពេទ្យបង្អែកខេត្ត។ ជាមួយគ្នានេះ លោកអភិបាលខេត្ត បានប្រគល់ភារកិច្ចបណ្តោះអាសន្នជូនលោក ជា សានិត បច្ចុប្បន្នអនុប្រធានមន្ទីរសុខាភិបាល ឲ្យកាន់មុខតំណែងជាប្រធានមន្ទីរស្តីទី មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី។ ដោយឡែកលោក អ៊ូ ដេត ក៏ត្រូវបានទទួលទណ្ឌកម្មថ្នាក់ទី២ ចំណុច ឃ តាមរូបភាពបញ្ឈប់ការងារដោយបង្ខំ ពីអនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺឲ្យមកបម្រើការងារជាមន្ត្រីនៅមន្ទីរពេទ្យបង្អែកខេត្ត។ ពាក់ព័ន្ធនឹងការដកតំណែង ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខាងលើនេះ គេមិនទាន់ដឹងពីមូលហេតុអ្វីនោះនៅឡើយទេ។ ខាងក្រោមនេះ ជាដីការបស់លោក ញ៉ែម

    December 29, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្តីពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1។​ យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ពីការរកឃើញវីរុសបំប្លែងថ្មី ប្រភេទ Omicron JN.1 ចំនួន ៤ករណី ដែលបច្ចុប្បន្ននេះ អ្នកជំងឺទាំង ៤នាក់ បានទទួលការព្យាបាល ជាសះស្បើយទាំងអស់គ្នាហើយ ដោយបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបផងដែរថា តាមចំណាត់ថ្នាក់របស់អង្គការសុខភាព ពិភពលោក

    December 29, 2023