- Khmerpress
- ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានមកកម្សាន្តនៅខេត្តសៀមរាប នឹងបានទស្សនានូវផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត បន្ទាប់ពីបានទស្សនាប្រាសាទបុរាណនៅតំបន់អង្គរ និងរមណីយដ្ឋានធម្មជាតិ ដែលមានស្រាប់នោះគឺសួនផ្កាដ៏ធំ អង្គរ វ៉ូនឌើរ ហ្គាឌិន ដែលផ្កាកំពុងតែរីកស្គុសស្គាយរងចាំស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍។ រមណីយដ្ឋានធម្មជាតិ សួនផ្កា អង្គរ វ៉ូនឌើរ ហ្គាឌិននេះ ស្ថិតនៅភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយពីក្រុងសៀមរាប ប្រមាណជា២៧គីឡូម៉ែត្រ។ លោក ប្រាក់ ចាន់ធី អ្នកគ្រប់គ្រងសួនផ្កា អង្គរ វ៉ូនឌើរ ហ្គាឌិន
December 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល (Urban Light Rail Transit) តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ត្រូវបានគណៈកម្មការអន្តរក្រសួងលើកយកមកប្រជុំពិភាក្សាជាមួយក្រុមហ៊ុន China Metro Group សំដៅលើការយកចិត្តទុកដាក់លើការសិក្សាតម្រាយផ្លូវ បញ្ចៀសកុំឱ្យមានការរំខានដោយប្រការណាមួយនៅតំបន់អង្គរ។ កិច្ចពិភាក្សានេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមកិច្ចដឹកនាំរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង និងមានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួង ដែលបានធ្វើឡើងនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីលោក លោកស្រី ជាអនុប្រធាន
December 26, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ VASCO DA GAMA បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៦០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ តាមការឱ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យភ្នាក់ងារ AKP ដឹងថា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ២០២៣នេះ នាវាទេសចរណ៍បរទេសមានឈ្មោះ VASCO DA GAMA មានសញ្ជាតិ
December 26, 2023 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ ប៉ូលិសនៅក្នុងប្រទេសវៀតណាម បានចាប់ខ្លួនមន្រ្តីជាន់ខ្ពស់ថ្នាក់ខេត្តមួយរូប កាលពីថ្ងៃចន្ទសប្តាហ៍នេះ នៅក្នុងករណីស៉ើបអង្កេត ពាក់ព័ន្ធនឹងការបូមខ្សាច់ ដោយខុសច្បាប់។ នេះបើតាមរដ្ឋាភិបាលវៀតណាម ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។ ក្រសួងសន្តិសុខសាធារណរបស់វៀតណាម បានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក Nguyen Thanh Binh ជាប្រធានគណៈកម្មាធិការប្រជាជននៃខេត្ត An Giang ស្ថិតនៅលើតំបន់ដីសណ្តទន្លេមេគង្គ និងជាចំណុចក្តៅសម្រាប់អាជីវកម្មបូមខ្សាច់ ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទរំលោភអំណាច។ តាមសេចក្ដីថ្លែងការណ៍នេះដដែល លោក Binh មានអាយុ៥៩ឆ្នាំ បានរំលោភអំណាច តាមរយៈការធ្វើអន្តរាគមន៍ជួយសម្រួលឲ្យក្រុមហ៊ុន Trung Hau
December 26, 2023 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ អត្ថបទនៃសេចក្តីព្រាងច្បាប់មួយដែលបានបង្ហោះនៅលើគេហទំព័ររបស់សភាអ៊ុយក្រែន កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានស្នើឲ្យបន្ថយអាយុ នៃអ្នកដែលអាចត្រូវបានកែន ឲ្យចូលរួមប្រយុទ្ធពី ២៧ឆ្នាំមកនៅត្រឹម ២៥ឆ្នាំវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។ អត្ថបទនេះបានរៀបរាប់លម្អិតថា ពលរដ្ឋអ៊ុយក្រែនដែលតម្រូវឲ្យចុះឈ្មោះជាទាហាន អនុវត្តតែចំពោះអ្នកដែលមានអាយុ ២៥ឆ្នាំប៉ុណ្ណោះ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់សន្និសីទប្រចាំកាលពីពេលថ្មីៗនេះថា យោធាបានស្នើឲ្យកែនកងទ័ពពីចំនួន ៤៥០,០០០នាក់ទៅ ៥០០,០០០នាក់បន្ថែម។ ប៉ុន្តែ វាជាបញ្ហា «រសើបខ្លាំង» ដែលយោធា និងរដ្ឋាភិបាលត្រូវពិភាក្សាគ្នាសិន មុននឹងសម្រេច ថាតើត្រូវបញ្ជូនទៅសភាឬយ៉ាងណា? ចំណែក
December 26, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កាលពីយប់ថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចរោងចក្រ Wester Fashion Cambodia ស្ថិតនៅភូមិវត្ដភ្នំ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ (តាមផ្លូវជាតិលេខ៥១) មានករណីលួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយដំបូលស័ង្កសី ជញ្ជាំងបង្កឡើងដោយជនល្មើសមួយក្រុមមិនស្គាល់អត្ដសញ្ញាណនិងបាត់បង់សម្ភារទំនិញមួយចំនួនធំ គិតជាទឹកប្រាក់ប្រមាណ ១០ម៉ឺនដុល្លាសហរដ្ឋអាមេរិក។ ក្រោយហេតុការណ៍ខាងលើ ដោយមានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន
December 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅយប់រំលងអធ្រាត្រ ចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ យុវជនប្រុសស្រីជិត២០០នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះឆែកឆេរ និងត្រួតពិនិត្យ ឃាត់ខ្លួន ព្រមទាំងអប់រំ បន្ទាប់ពីពួកគេប្រមូលផ្តុំជុំគ្នាយ៉ាងកកកុញនៅមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពញ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយអប់រំរួច សមត្ថកិច្ចនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន បានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញ លើកលែងតែម៉ូតូកែទម្រង់ ដូរាងឡើងស៊េរី និងគ្មានស្លាកលេខ ត្រូវបានដកហូតរក្សាទុកនៅអធិការដ្ឋាន៕ ផ្តល់សិទ្ធិដោយ៖ freshnews
December 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សម័យនេះត្រូវការវិទ្យាសាស្ត្រ ដើម្បីព្យាករណ៍ហេតុការណ៍ខាងមុខ ពោលគឺអត់ត្រូវការគ្រូទាយទេ។ បើតាមប្រសាសន៍សម្តេចធិបតីនាយករដ្ឋមន្ត្រី អ្នកស្រាវជ្រាវទាំងឡាយ ត្រូវបានលើកទឹកចិត្ត ហើយការងារនេះត្រូវការធនធានមនុស្សខ្លាំងណាស់។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ពេលអញ្ជើញប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងឱកាសនោះ សម្តេចធិបតី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ធ្វើយុទ្ធសាស្ត្រ គឺឲ្យយើងមានភាពបុរេសកម្ម បើមិនអីចឹងទេ យើងនៅតែប្រតិកម្មរហូត។ បើគ្មានភាពបុរេសកម្ម ទោះប្រសិទ្ធភាពដើរទៅមុខក៏ដើរអត់លឿនដែរ។ (យើងដើរលឿន) បើសិនជាយើងដើរ មានការសម្របសម្រួល
December 26, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុករបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ដែលជាស្ថាបនិកកសាងតំបន់ទេសចរណ៍ និងមូលដ្ឋានបណ្តុះបណ្តាលមន្រ្តីអាវុធហត្ថភ្នំជុំសែនរីករាយ បានបង្ហាញគោលបំណងសាងសង់រូបចម្លាក់២ គឺលោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា និងរូបសត្វដំរីឈ្មោះ «សំបូរ» នៅរមណីយដ្ឋានភ្នំជុំសែនរីករាយ។ តាមរយៈខ្លឹមសារបង្ហោះរបស់ នាយឧត្តមសេនីយ៍ សៅ សុខា បានសរសររៀបរាប់យ៉ាងដូច្នេះថា៖ « ខ្ញុំមានគំនិតចង់ស្ថាបនារូបចម្លាក់តួរអង្គទាំងពីរនេះនៅរមណីយដ្ឋានភ្នំជុំសែនរីករាយ។ ដែលខ្ញុំកំពុងដឹកនាំកសាងក្នុងន័យផ្តល់គុណតម្លៃមនុស្ស និងសត្វដែលបានប្រើប្រាស់ជីវិតដើម្បីបម្រើមនុស្សជាតិទុកជាអនុស្សាវរីយ៍ផង និងជាការរួមចំណែកអប់រំដើម្បីការពារបរិស្ថានផង តើបងប្អូនគាំទ្រ និងចូលរួមជាមួយខ្ញុំដែរឬទេ?» បន្ទាប់ពីបានបង្ហោះខ្លឹមសារយ៉ាងដូច្នេះរួច គឺឃើញថាមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានចូលទៅខមិនគ្រាំទ្រយ៉ាងពេញទំហឹង
December 26, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ហ៊ុន ជា ដែលបច្ចុប្បន្នមានតួនាទីជា ឧត្តមសេនីយ៍ឯកផ្កាយមាសបី នៅក្នុងក្របខណ្ឌនគរបាលជាតិ បានចេញប្រតិកម្ម ចំពោះលោកអភិបាលរងខេត្តព្រះសីហនុ បន្ទាប់ពីលោកអភិបាលរងបានបង្ហោះពាក់ព័ន្ធនឹងព្រះធម្មវនវាសី ចន្ទមុនី ដោយមានខ្លឹមសារថា៖ «សូមអញ្ជើញគ្រូបារមី និងទេវតារុកដីបក់ផ្លិត បើខ្លាំងពូកែមែន សូមអន្ទងចិត្តប្រជាជនទូទាំងពិភពលោកឱ្យមកទេសចរណ៍ប្រទេសកម្ពុជា បើមិនបានជាប់លេខ១ ដូចថៃ សូមត្រឹមលេខ២០បាតតារាង។» បន្ទាប់ពីបានមើលឃើញខ្លឹមសារបង្ហោះរបស់លោកអភិបាលរងខេត្តព្រះសីហនុហើយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា បានសរសេរតបទៅវិញយ៉ាងដូច្នេះថា៖ «ចាប់តាំងពីមានវត្តមានព្រះអង្គ ចន្ទមុន្នី មក ប្រជាពលរដ្ឋដែលកាន់សាសនាព្រះពុទ្ធ បានគាំទ្រព្រះអង្គភ្លូកទឹកភ្លូកដី។ ការគាំទ្រព្រះអង្គភ្លូកទឹកភ្លូកដីបែបនេះធ្វើអោយវត្តមាន
December 26, 2023









