Khmerpress
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមួយចំនួនទៀត បានសម្របសម្រួល និងពិភាក្សារកដំណោះស្រាយដោយផ្ទាល់ជាមួយ លោក អ៊ុក មាន អតីតមេភូមិចំការអូរ ពាក់ព័ន្ធនឹងការផ្តល់កិច្ចសម្ភាសន៍ដល់បណ្តាញព័ត៌មានសង្គម ធ្វើការចោទប្រកាន់មកលើអាជ្ញាធរ ដោយគ្មានមូលដ្ឋានច្បាស់លាស់។ កិច្ចដំណោះស្រាយនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាស្រុកបាកាន ក្រោយមានការចុះផ្សាយវីដេអូខ្លីប ពីបណ្តាញព័ត៌មានសង្គមថា «លោកពូ អ៊ុក មាន ត្រូវបានគេទម្លាក់ចេញឈប់ឱ្យ ធ្វើមេភូមិ ព្រោះគាត់ធ្វើប័ណ្ណក្រីក្រឱ្យអ្នកក្រ មិនចូលរួមគាំទ្រធ្វើប័ណ្ណក្រីក្រឱ្យអ្នកមាន»។

    December 25, 2023
  • សិល្បៈ

    (បរទេស)៖ តារាចម្រៀងល្បីឈ្មោះក្នុងវិស័យ K-POP មានដើមកំណើតជាជនជាតិថៃ គឺ Lisa សមាជិកក្រុម BLACKPINK ត្រូវបានរាយការណ៍មកថា ជាប់ឈ្មោះជាសិល្បការិនីអាសុីដំបូងគេបង្អស់ ទទួលបាន ១០០លាន Followers លេី Instagram ខណៈកំណត់ត្រានេះ ពីមុនគឺបានទៅលើកីឡាករ វាយកូនបាល់អន្តរជាតិឥណ្ឌា Virat Kohli។ តារាចម្រៀង Lisa ទទួលបានចំនួន Followers ក្នុង Instagam រហូតដល់១០០លាននាក់នេះ គឺចំណាយពេល៥ឆ្នាំ និង៦ខែ ខណៈកំណត់ត្រានេះ ពីមុនកាន់កាប់ដោយកីឡាករវាយកូនបាល់អន្តរជាតិ ឥណ្ឌា Virat Kohli

    December 25, 2023
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ អំបុក ដែលជាប្រភេសអាហារមួយបែបរបស់ប្រជាជនកម្ពុជា មានតាំងពីដូនតាមកម្ល៉េះ តែអ្វីដែលសំខាន់ នោះប្រភេទអំបុករបស់អ្នកខេត្តបាត់ដំបង កំពុងតែត្រៀមខ្លួននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្រោយគោរពតាមស្តង់ដា ក្នុងការផលិត និងមានការគាំទ្រពីរសជាតិ។ កំពុងតែច្រក់អំបុក ដាក់កំប៉ុង លោកស្រី ញ៉ែម ចន្ទី នាយកយិកាក្រុមហ៊ុនអង្គរមាស ស្ថិតក្នុងភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កន្លែងអ្នកស្រី បានផលិតអាហារត្រៀមជាច្រើនប្រភេទ ដូចជាអំបុកចំនួន ៥មុខ ដូចជា៖ អំបុក សារាយ សមុទ្រ អំបុកផែ្លឈើចម្រុះ អំបុកពិសេស អំបុកចេក និងអំបុកធម្មជាតិ។ ដោយឡែកអាហារត្រីក្រៀមវិញ

    December 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ដ្រីនគរបាលចរាចរណ៍ ត្រូវបញ្ឈប់ការស្លៀកស៉ីវិលឈរពួនស្ទាក់ចាប់យានយន្ដដែលល្មើសច្បាប់ ពោលត្រូវតែស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងនូវការ​ទិតៀន​ពីសំណាក់ប្រជាពលរដ្ឋ។ លោក ឃួង ស្រេង បានលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តច្បាប់ចរារចរណ៍ផ្លូវគោក ទៅតាមអនុសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយសម្តេចបានមានប្រសាសន៍ហើយថា សម្តេចជាខ្នងបង្អែករបស់កងកម្លាំងយើង ក្នុងការអនុវត្តច្បាប់។ លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កម្លាំងនគរបាលចរាចរណ៍ មិនមែនអនុវត្តការងារលើតែបញ្ហាចរាចរណ៍នោះទេ តែត្រូវសហការគ្នា ក្នុងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពោលគឺធ្វើយ៉ាងណាឲ្យភូមិ

    December 25, 2023
  • ព័ត៌មានអន្តរជាតិ

    (កូឡុំបូ)៖ មន្រ្តីពន្ធនាគារនៃប្រទេសស្រីលង្កា បានឱ្យដឹងនាថ្ងៃចន្ទនេះថា ប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe បានសម្រេចផ្តល់ការលើកលែងទោសដល់ ទណ្ឌិតសរុបចំនួនជាង១,០០០នាក់ ហើយបង្គាប់ឱ្យដោះលែងពួកគេចេញពីពន្ធនាគារនៅទូទាំងប្រទេស ដើម្បីអបអរឱកាសថ្ងៃបុណ្យណូអែល ឬ Christmas។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣។ លោក ​Gamini Dissanayake ដែលជាមន្រ្តីពន្ធនាគារខាងលើ បានប្រាប់ថា ក្នុងចំណោមអ្នកទោសសរុប១,០០៤នាក់ ដែលត្រូវបាន​ដោះលែងនាថ្ងៃចន្ទនេះ គឺរួមមានទាំងពលរដ្ឋស្រីលង្កាដែលត្រូវជាប់ឃុំឃាំង ដោយសារមិនអាចបង់ប្រាក់ពិន័យបាន។ ស្រីលង្កាតាមពិតគឺជា ​ប្រទេសមានអ្នកកាន់ពុទ្ធសាសនាភាគច្រើន ហើយចំនួនអ្នកទោសប្រហាក់ប្រហែលគ្នា ក៏ត្រូវបានដោះលែងផងដែរកាលពីខែឧសភា ឆ្នាំនេះ

    December 25, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌសែនសុខ បាន​ឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅតំបន់សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដើម្បីកាត់ភ្ជាប់បំពង់ថ្មី។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ទឹកថ្មីទំហំ១១០មម និងទំហំ២២៥មម ចំនួន២ទីតាំងនៅ លើផ្លូវលេខ៤២២K នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ១០៥K កែងនិងផ្លូវលេខ៤២២K ដល់ផ្លូវលេខ ៤២២K កែងនិងផ្លូវលេខ៤៤៥K ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។ ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះតម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹក

    December 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវរឹតបន្ដឹងច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តែត្រូវអនុវត្តតួនាទីភារកិច្ច ប្រកបដោយភាពស្មោះត្រង់ និងវិជ្ជាជីវៈ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា មូលហេតុដែលលោកបញ្ជាឲ្យនគរបាលរាជធានីភ្នំពេញ រឹតបន្ដឹងច្បាប់ចរាចរណ៍ដោយសាររយៈពេលចុងក្រោយនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ហាក់មានកំណើនឡើងវិញ ហើយពិសេសនៅពេលយប់ ដោយបណ្ដាលឲ្យមនុស្សស្លាប់ និងរបួស ខណៈជនបង្កតែងតែព្យាយាមគេចវេសពីកន្លែងកើតហេតុ ដោយមិនទទួលខុសត្រូវចំពោះមុខច្បាប់។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ

    December 25, 2023
  • សិល្បៈ

    (កូរ៉េ)៖ បន្ទាប់ពីចុះកុងត្រាថ្មីជាមួយផលិតកម្ម YG ក៏ដូចជាបន្តកុងត្រាក្នុងក្រុម BLACKPINK រួចរាល់ ពេលនេះតារាស្រីទឹកមុខសិចស៉ី Jennie បានប្រកាសជាផ្លូវការ ពីការបង្កើតក្រុមហ៊ុនដោយខ្លួនឯង ដែលនេះមានន័យថា អាជីពជាតារា solo របស់ Jennie គឺនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាងខ្លួនឯងផ្ទាល់ នាងនឹងមានសេរីភាពក្នុងការចេញចម្រៀង solo ក្នុងការប្រម៉ូតបទចម្រៀងរបស់នាង ដោយ YG នឹងលែងមានសិទ្ធិក្នុងការគ្រប់គ្រងផ្នែកទាំងនេះរបស់ Jennie ដូចមុនទៀតហេីយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Soompi នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងសារផ្លូវការមួយបង្ហោះ ដើម្បីជាការជូនដំណឹងទៅកាន់អ្នកគាំទ្រ Jennie បានបញ្ជាក់យ៉ាងដូច្នេះថា «សួស្តី

    December 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្មវិធីសំណេរអង្គរ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ខណៈអ្នកផ្ដួចផ្ដើមរៀបចំកម្មវិធីកំពុងអំពាវនាវស្វែងរកជំនួយឧបត្ថម្ភបន្ថែម ទាំងថវិកា សម្ភារៈ និងក្រុមការងារស្ម័គ្រចិត្ត ដើម្បីប្រើប្រាស់ក្នុងដំណើរការកម្មវិធីដ៏មានសារសំខាន់នេះ។ គួរជម្រាបថា កម្មវិធីសំណេរអង្គរ នឹងប្រារព្ធឡើងជាផ្លូវការនាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ខាងមុខ នៅបរិវេណស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ យើងអាចហៅកម្មវិធីសំណេរអង្គរនេះថាជាការប្រកួតសរសេរតាមអានអក្សរខ្មែរក៏បាន ព្រោះជាការចូលរួមប្រកួតសរសេរអត្ថបទជាភាសាខ្មែរ ដែលបើកឱ្យមានការចូលរួមប្រកួតពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់ មិនប្រកាន់អាយុ ភេទ ជាតិ សាសន៍ តួនាទី។ លោក លីម ប៊ុនហុក អ្នកផ្ដួចផ្ដើមកម្មវិធីសំណេរអង្គរ បានឱ្យដឹងថា ការរៀបចំកម្មវិធីនេះគឺពឹងផ្អែកទៅលើជំនួយរបស់សប្បុរសជនទាំងស្រុង ពិសេសអ្នកស្រឡាញ់វិស័យអក្សរសាស្ត្រជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ វិស័យឯកជន មហាជន

    December 25, 2023
  • បច្ចេកវិទ្យា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានឱ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន Meta បានបង្ហាញនូវការកែលម្អថ្មីៗជាច្រើនសម្រាប់បទពិសោធន៍បញ្ញាសិប្បនិម្មិត AI នៅកម្មវិធីរបស់ខ្លួនជាច្រើនដូចជា Facebook Instagram Messenger និងWhatsApp។ ក្រុមហ៊ុន Meta បានប្រកាសអំពីបច្ចុប្បន្នភាព AI ថ្មីរបស់ខ្លួនមានដូចជា៖ ១. ស្ទីគ័រឆ្លាតវៃ (AI Sticker)៖ មុខងារស្ទីគ័រ AI ថ្មីដែលអាចឱ្យអ្នកបង្កើត និងឆ្នៃប្រឌិត ស្ទីគ័រផ្ទាល់ខ្លួនយ៉ាងងាយស្រួល សម្រាប់ប្រើប្រាស់នៅក្នុងការជជែក (Chat) និង Story របស់អ្នកប្រើប្រាស់។ ដោយប្រើបច្ចេកវិទ្យាពី Llama

    December 25, 2023