- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងរៀបចំការប្រកួតលីគបាល់ទះសម្ដេចតេជោ ហ៊ុន សែន ដែលឲ្យឈ្មោះថា (តេជោលីគ ឬ TECHO Volleyball Cambodia League 2023/24) ដែលគ្រោងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយក្រុមជើងឯក នឹងទទួលបានពាន អមប្រាក់រង្វាន់ ៦០លានរៀល។ ជាមួយគ្នានេះមន្ដ្រីសហព័ន្ធបានដាក់ក្ដីរំពឹងធំៗ ៣ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូង។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា តេជោលីគ គឺជាលីគអាជីពលើកដំបូង ក្នុងប្រវត្តិសាស្ដ្របាល់ទះកម្ពុជា
December 26, 2023 - ព័ត៌មានជាតិប្រជានេសាទគំរូនៅឃុំប្រឡាយមាស នេសាទបានត្រីគល់រាំង ១ក្បាល រួចបានប្រគល់ឱ្យមន្ត្រីជលផលលែងទៅក្នុងទន្លេវិញ
ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា នៅថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ប្រជានេសាទឈ្មោះ សុខ ជ្រុយ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិក្រងផ្តឹល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ លោកនេសាទ បានត្រីគល់រាំងមួយក្បាលដែលជាប្រភេទត្រីកំពុងរងគ្រោះថ្នាក់បំផុត និងជាត្រីតំណាងអត្តសញ្ញាណជាតិ នៅវេលាម៉ោង ៧ព្រឹក នៅចំណុចវាលភក់ ក្នុងភូមិសាស្រ្តភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រើដោយឧបករណ៍លប។
December 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឆ្នាំ២០២៣នេះ គឺជាខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ នាំមកនូវសុខសន្តិភាព និងការផ្សះផ្សារ ជាតិជូនមាតុភូមិកម្ពុជារហូតមកដល់បច្ចុប្បន្ន។ ខួប២៥ឆ្នាំនៃការបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា នឹងមានរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីអបអរសាទរថ្ងៃដ៏រីករាយជាប្រវត្តិសាស្ត្រក្នុងសង្គមខ្មែរ។ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៩, ៣០ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ អមជាមួយនឹងមានបាញ់កាំជ្រួច តាំងពិព័រណ៍ផលិតផល និងកម្មវិធីជាច្រើនទៀត។ ដើម្បីឱ្យការរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ និងខួបកសាង៥ឆ្នាំ វិមានឈ្នះឈ្នះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងាររៀបចំប្រារព្ធពិធីនេះនៅវិមានឈ្នះឈ្នះ។ នាយឧត្តមសេនីយ៍ ឥត
December 26, 2023 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញប្រកាសព័ត៌មានថា នាពេលថ្មីៗកន្លងមកនេះមានគេហទំព័រទំនាក់ទំនងសង្គមគណនីហ្វេសបុក ឈ្មោះ អឿ មុន្នី បានចុះផ្សាយ អំពីការមិនពេញចិត្តករណីមិនបានធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យា នៅសាលាបឋមសិក្សាសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើនេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សូមធ្វើការបំភ្លឺជូនថា ជាគោលការណ៍ដែលបានកំណត់ដោយក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡា គឺជាបេក្ខជន ឬជាប្រជាពលរដ្ឋ ដែលត្រូវមានអាយុចាប់ពី ១៨ ឆ្នាំដល់៤០ឆ្នាំ។ ករណីជាក់ស្ដែងចំពោះអ្នកគ្រូ អឿ
December 26, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធរាជធានីភ្នំពេញ បានឱ្យដឹងថា រថយន្តមួយគ្រឿងម៉ាក Mercedes CLA 45 ពណ៌ស(បិទស្កុត ពណ៌ត្រួយចេក) ស្លាកលេខ 2BR-9829 បំពាក់បំពង់ស៊ីម៉ាំងកែច្នៃ បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក រាជធានីភ្នំពេញ ធ្វើការឃាត់ម្ចាស់មកអប់រំ កាលពីវេលាម៉ោង១៣៖៣០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្លូវ២៦៥ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។ បន្ទាប់ពីបានអប់រំរួច អាវុធហត្ថខណ្ឌទួលគោក បានណែនាំម្ចាស់រថយន្ត ឲ្យដោះបំពង់ស៊ីម៉ាំងកែច្នៃចេញ ហើយបំពាក់បំពង់ស៊ីម៉ាំងធម្មតាវិញ និងធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសលក្ខណៈបច្ចេកទេស
December 26, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមប្រសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា អ្នកបុកគេហើយរត់ ជាសមត្ថកិច្ច ឬជាមន្ត្រីរាជការផ្សេងទៀតក្រោមឱវាទក្រសួងមហាផ្ទៃ អាចនឹងត្រូវបណ្ដេញចេញពីក្របខណ្ឌតែម្ដង។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៨ ដែលបានរៀបចំឡើងនៅទីលានតេជោ ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អ្នកបុកគេរត់ គឺខ្ញុំប្តេជ្ញាចិត្ត សូមប្រកាសតែម្ដង បើខ្លួនជាសមត្ថកិច្ច ឬជាមន្ត្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ
December 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងរៀបចំកែសម្រួលលក្ខខណ្ឌមួយចំនួន ក្នុងការអនុញ្ញាតឲ្យនាំចូលសាច់បង្កក ដើម្បីពង្រឹងអំពីគុណភាពសាច់ និងជៀសវាងអ្នកណាក៏អាចសុំនាំចូលសាច់បង្កកបាន។ ការបញ្ជាក់ឲ្យដឹងបែបនេះរបស់លោកបណ្ឌិត គុណ ញឹម ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់វេទិកាផ្សព្វផ្សាយវិធានការ សម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ។ សន្និសីទនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នាសាលាជាតិគយ។ បណ្ឌិត គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់វិធានការចំពោះមុខ អគ្គនាយកដ្ឋានគយ និងកម្ពុជា នឹងបន្ដធ្វើការងារនៅក្នុងការបង្ក្រាប
December 25, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ កម្ពុជាបាត់បង់ចំណូលពន្ធគយប្រមាណជិត៤០០លានដុល្លារ ដោយសារតែកត្ដាមួយចំនួន ក្នុងនោះចំណូលពន្ធគយដែលកម្ពុជាបាត់បង់ដោយការអនុវត្ដកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជាពហុភាគី និងទ្វេភាគី ។ ការគូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ” នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាជាតិគយ រាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិត គុណ ញឹម បានថ្លែងថា មានកត្ដាគន្លឹះមួយចំនួនដែលបានធ្វើឱ្យផ្លាស់ប្ដូររចនាសម្ព័ន្ធចំណូលសារពើពន្ធរបស់រដ្ឋ
December 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានចេញប្រកាសថា ព័ត៌មានខាងលើនេះគឺជាព័ត៌មានក្លែងក្លាយ មិនមានករណីចាប់ខ្លួនដូចដែលគណនីខាងលើបានបង្ហោះនោះទេ។ សមត្ថកិច្ចកំពុងចាត់វិធានការដើម្បីតាមស្វែងរកជនដែលបានបង្ហោះព័ត៌មានក្លែងក្លាយខាងលើនេះ។ សូមសាធារណជនកុំបន្តចែករំលែក និងកុំមានការយល់ច្រលំ ៕ ផ្តល់សិទ្ធិដោយ៖ freshnews
December 25, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ទទួលបានដំណឹងមកថា ក្រុមហ៊ុន Meta Platform ដែលជាមេធំរបស់ Facebook និង Instagram កំពុងរងពាក្យបណ្តឹង និងការផាកពិន័យក្នុងប្រទេសអ៊ីតាលី ចំពោះការបំពានលើខ្លឹមសារហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងស៊ីសងខុសច្បាប់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។ អាជ្ញាធរទំនាក់ទំនងអ៊ីតាលី AGCOM (Autorità per le Garanzie nelle Comunicazioni) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងសប្តាហ៍នេះថា Meta នឹងត្រូវបានផាកពិន័យជាប្រាក់ចំនួន ៦.៤៥លានដុល្លារ បន្ទាប់ពីបានរកឃើញថា មានពាក់ព័ន្ធជាមួយនឹងការផ្សព្វផ្សាយល្បែងស៊ីសងអនឡាញខុសច្បាប់។ ដោយក្នុងនោះ Meta បានចូលរួមសកម្មទាំងការផ្សព្វផ្សាយពាណិជ្ជកម្ម
December 25, 2023









