Nisaiy KP
  • ព័ត៌មានអន្តរជាតិ

    (ស៉ីដនី)៖ អាជ្ញាធរអូស្រ្តាលី បានណែនាំឱ្យអ្នកស្រុកជម្លៀសខ្លួន ដោយសារតែភ្លើងឆេះព្រៃនៅរដ្ឋ New South Wales និងកំពុងរាលដាលពាសពេញផ្ទៃដីរាប់សិបហិកតា នាថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ ២០២៥។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ New South Wales ជារដ្ឋដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសអូស្រ្តាលី ។ ការប្រកាសអាសន្នត្រូវបានដាក់ចេញសម្រាប់តំបន់ Phegans Bay និង Woy Woy នៃឆ្នេរសមុទ្រភាគកណ្តាលរបស់រដ្ឋ ដែលមានប្រជាជនច្រើនជាង ៣៥០ ០០០នាក់ ចម្ងាយប្រហែល ៤៥គីឡូម៉ែត្រ ភាគខាងជើងរដ្ឋធានីស៉ីដនី។ បេីតាមអាជ្ញាធរ មានភ្លើងឆេះព្រៃជាង

    December 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញមោទនភាព ចំពោះសមិទ្ធផលដ៏អស្ចារ្យ នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ នៅអង្គរវត្ត ដែលមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ និងល្បីល្បាញ រហូតក្លាយជាពិធីបុណ្យដ៏ធំមួយ ពិសេសកំណើនអ្នកចូលរួមដ៏ច្រើន ដ្បិតពីមុនមានអ្នករត់មិនលើស ៥០០នាក់ តែនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ មានអត្តពលិកជាតិ-អន្ដរជាតិជាង ១៦,០០០នាក់ចូលរួម។ ការគូសបញ្ជាក់នេះ បន្ទាប់ពីលោកឧបនាយករដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីលៀងសាយភោជន៍ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃសៅរ៍នេះ នៅប្រាសាទក្រវ៉ាន់ ដើម្បីអបអរសាទរខួបលើកទី៣០ នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅ

    December 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហោះសារ សូមអបអរសាទរ ទិវាជាតិអ្នកនិពន្ធ លើកទី២ ឆ្នាំ២០២៥ ក្រោមប្រធានបទ «អ្នកនិពន្ធគឺជាទូតសុឆន្ទៈ ក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាព» ជាមួយអ្នកនិពន្ធ កវីនិពន្ធ និងជនរួមជាតិទាំងអស់ ក្នុងទិសដៅ បន្តពង្រឹងគុណតម្លៃរបស់អ្នកនិពន្ធដែលត្រូវបានចាត់ទុកថាជាវិស្វករព្រលឹងនិងជាអ្នកបង្កើតប្រតិដ្ឋញាណ ជាអ្នកថែរក្សា និងពន្យល់ប្រវត្តិសាស្ត្រ ការពារអត្តសញ្ញាណជាតិ ចែកចាយចំណេះដឹង បំផុសគំនិត និងលើកទឹកចិត្ត មនុស្សជាតិ ក្នុងការស្រាវជ្រាវតាក់តែងនិងផ្សព្វផ្សាយ។ ការប្រារព្ធ ទិវាជាតិអ្នកនិពន្ធ ជារៀងរាល់ឆ្នាំក៏សំដៅដល់ការជំរុញវប្បធម៌តែងនិពន្ធនៅកម្ពុជា លើកកម្ពស់សមត្ថភាពអ្នកនិពន្ធ ដើម្បីប្រមូលផ្តុំ រួបរួមកម្លាំងសាមគ្គីភាពរវាងអ្នកនិពន្ធគ្រប់និន្នាការ ដោយសុច្ឆន្ទៈមនសិការនៃវប្បធម៌សន្តិភាព ក្នុងគោលដៅ

    December 7, 2025
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានសហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​តាកែវ​​ ឆ្មក់បង្រ្កាប​ករណី​គ្រឿងញៀន​ និងបានចុះឆែកឆេលំនៅដ្ឋាជនសង្ស័យ​ដែលជាកម្មកររោងចក្រម្នាក់ បានរកឃើញកាំភ្លើងខ្លីចំនួន ២ដេីម​​​​​ រថយន្ត​ពីរគ្រឿង និងម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន​ ព្រមទាំង​វត្ថុ​តាង​មួយចំនួន​ទៀត។ ប្រតិបត្តិការនេះធ្វើឡើងតាម​ការ​ចង្អុល​បង្ហាញ​តម្រង់ទិសរបស់ លោកនាយឧត្តមសេនីយ៍​​ សៅ សុខា​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​ និងមានការណែនាំ​​ដោយផ្ទាល់​ពីសំណាក់​ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល​​ នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ​​​និង​មាន​ការសម្រប​សម្រួល​នីតិវិធី​ពី​ លោក សុិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ​ និង​

    November 30, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និង​អង្គការអន្តរជាតិ បានជំរុញនិងលើកទឹកចិត្តឱ្យអ្នករាយការណ៍ពិសេសទទួល​បន្ទុក​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា លោក វីទីត មុនតាប៊ន បន្តគោរពក្រមប្រតិបត្តិ និង​ឆ្លើយ​តបឱ្យបានសមស្រប និងទាន់ពេលវេលា ចំពោះស្ថានការណ៍បន្ទាន់ ដែលប៉ះ​ពាល់​ដល់​ប្រជាជនស៊ីវិលនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការ សហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានកោតសរសើរ​ចំពោះ​សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអ្នករាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីទីត មុនតាប៊ន។ ទោះជាយ៉ាងណា ស្ថានបេសកកម្មកត់សម្គាល់ឃើញថា សេចក្តី​ប្រកាស​ព័ត៌មាននេះពុំបានផ្តោតសំខាន់ទៅលើបញ្ហាសិទ្ធិ មនុស្សដែលពាក់ព័ន្ធនឹង​ជម្លោះ​ប្រដាប់អាវុធកម្ពុជា-ថៃ នៅតាមបណ្តោយព្រំដែនឡើយ។ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបានកត់សម្គាល់យ៉ាងដូច្នេះថា៖ ១៖ សេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់លោក មុនតាប៊ន ទាក់ទងនឹង​ជម្លោះ ប្រដាប់អាវុធដែលកំពុងបន្តកើតមានឡើងរវាងកម្ពុជា និងថៃនៅតាមបណ្តោយ​ព្រំដែនត្រូវ បានចេញផ្សាយ

    November 30, 2025
  • ព័ត៌មានអន្តរជាតិ

    (ព្យុងយ៉ាង)៖ នាថ្ងៃអាទិត្យនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា មេដឹកនាំលោក គីម ជុងអ៊ុន បានប្រកាសថា កងទ័ពអាកាសនៃប្រទេសកូរ៉េខាងជើង នឹងត្រូវបំពាក់ដោយបរិក្ខារយោធាយុទ្ធសាស្រ្តថ្មីៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា លោក គីម បានធ្វើសេចក្តីប្រកាសដូចខាងលើ អំឡុងពិធីអបអរខួបទី៨០ របស់កងទ័ពអាកាសកូរ៉េខាងជើង កាលពីថ្ងៃសុក្រសប្តាហ៍នេះ អមដោយវត្តមានកូនស្រីលោកគឺ Ju Ae ដែលត្រូវគេមើលឃើញ​ថា អាចនឹងក្លាយជាអ្នកបន្តវេនស្នងតំណែងជាមេដឹកនាំ នៅថ្ងៃអនាគត។ តាម KCNA លោក

    November 30, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង រយៈពេលមួយសប្តាហ៍ ដើម្បីយាងចូលរួមកិច្ចប្រជុំនៅ​បណ្ឌិត្យសភាវិទ្យាសាស្ត្រ។ ក្នុងព្រះរាជសារផ្ញើជូនដល់ជនរួមជាតិ, ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះរាជបន្ទូលឱ្យដឹងថា ក្នុងឱកាសដែលព្រះអង្គគង់ប្រថាប់នៅក្រៅប្រទេសនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងទទួលជួយក្នុងព្រះបរមនាមរបស់ព្រះអង្គ ជាប្រមុខរដ្ឋស្តីទី៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    November 30, 2025
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ចិនបានប្រកាសបើកយុទ្ធនាការត្រួតពិនិត្យស្តង់ដាសុវត្ថិភាពអគ្គិភ័យ នៅតាមអគារខ្ពស់ៗទូទាំងប្រទេស បន្ទាប់ពីគ្រោះអគ្គិភ័យដ៏ប្រល័យបំផុតមួយ នៅទីក្រុងហុងកុង បានផ្តាច់ជីវិតមនុស្សយ៉ាងហោច ១២៨នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ចិន បាននិយាយថា ការយកចិត្តទុកដាក់ជាពិសេស នឹងត្រូវផ្តោតទៅលើអគារទាំងឡាយណា ដែលកំពុងស្ថិតក្រោមការជួសជុលកែលម្អ ទាំងផ្នែកខាងក្រៅនិងខាងក្នុង។ យុទ្ធនាការនេះបានដាក់ចេញចំណុចត្រូវត្រួតពិនិត្យសំខាន់ៗ​ចំនួន៤ រួមមានការប្រើប្រាស់វត្ថុងាយឆាបឆេះ ក្នុងប្រព័ន្ធទ្រនាប់កម្តៅនៃជញ្ជាំងខាងក្រៅ, បរិក្ខារសំណង់ដែលត្រូវបានហាមឃាត់ ដូចជារន្ទាឫស្សី, សម្ភារសុវត្ថិភាពអគ្គិភ័យ និងច្រកសម្រាប់ជម្លៀសមនុស្សក្នុងករណីអាសន្ន។ គួរបញ្ជាក់ថា គ្រោះអគ្គិភ័យនៅទីក្រុងហុងកុង ដែលបានកើតឡើងកាលពីថ្ងៃពុធសប្តាហ៍នេះ បានឆាបឆេះអគារស្នាក់នៅកម្ពស់​៣២ជាន់ចំនួន៧ខ្នង ក្នុងចំណោមអគារទាំង៨ខ្នង នៅតំបន់អគារអាផាតធឺមិនមួយកន្លែង ដែលស្ថិតក្រោមការជួសជុលកែលម្អ

    November 30, 2025
  • ព័ត៌មានអន្តរជាតិ

    (ហ្សាការតា)៖ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌណេស៉ី បានឱ្យដឹងនាថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកានេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដី បន្ទាប់ពីភ្លៀងព្យុះស៉ីក្លូននៅកោះស៊ូម៉ាត្រា បានកើនឡេីងដល់ ៣០៣នាក់ហើយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ យ៉ាងហោចណាស់មនុស្ស ២៧៩នាក់នៅតែបាត់ខ្លួន ហើយរាប់រយនាក់បន្តជាប់គាំងនៅក្នុងខេត្តចំនួន ៣នៅទូទាំងកោះស៊ូម៉ាត្រា ដែលជាតំបន់ភាគខាងលិចបំផុតរបស់ប្រទេសឥណ្ឌូណេស៉ី ។ កម្លាំងជួយសង្គ្រោះកំពុងព្យាយាមទម្លុះឧបសគ្គរារាំងផ្លូវ ដែលបណ្តាលមកពីការបាក់ដី ហើយនៅមានមនុស្សបានជាប់គាំង ត្រូវការការផ្គត់ផ្គង់។ នៅថ្ងៃអាទិត្យ យោធានឹងត្រូវបានដាក់ពង្រាយ​ ដើម្បីជួយដល់កិច្ចប្រឹងប្រែងសង្គ្រោះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    November 30, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមមន្ត្រីពីព្រំដែន, នៅថ្ងៃទីសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោងប្រមាណ៣៖២០នាទីទៀបភ្លឺ នៅក្នុងភូមិសាស្រ្តចន្លោះបង្គោលសីមាលេខ ៤៨ និង៤៩ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានករណីជនជាតិចិនម្នាក់ ភេទប្រុស លួចឆ្លងដែនពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា និងត្រូវបានជាន់គ្រាប់មីនសំណល់ពីសង្គ្រាម បណ្តាលឱ្យដាច់ប្រអប់ជើងខាងឆ្វេង ។ តាមមន្ត្រីដដែល កងកម្លាំងកម្ពុជាឈរជើងការពារភូមិសាស្ត្រនេះបានចេញទៅជួយសង្គ្រោះដែរ ប៉ុន្តែត្រូវបានទាហ៊ានថៃអន្តរាគមន៍ចូលដល់មុន ព្រោះខាងកងទ័ពកម្ពុជាត្រូវបោសសម្អាតមីនបើកផ្លូវប្រមាណជាង២០០ម៉ែត្រទើបទៅដល់កន្លែងផ្ទុះ។ អ្វីដែលគួរកត់សំគាល់នោះ តំបន់ចម្ការមីននេះ ត្រូវបានក្រុមការងារអង្គភាព CMAC និង TMAC ក្នុងនាមសេនាធិការឱ្យក្រុមការងារ JCTF បានចុះទៅសិក្សាវាយតម្លៃកាលពីថ្ងៃ០៧ ខែវិច្ឆិកា

    November 30, 2025