- Nisaiy KP
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ (CDDE) នឹងរៀបចំកម្មវិធីបង្រៀនជាលក្ខណៈផ្សាយបន្តផ្ទាល់ (LIVE) ចាប់ពីថ្ងៃទី២៩ ខែញ្ញា ឆ្នាំ២០២៥ខាងមុខនេះតទៅ ដោយឥតគិតថ្លៃ លើមុខវិជ្ជាចំនួន៤ រួមមាន៖ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងគណិតវិទ្យា សម្រាប់សិស្សានុសិស្សដែលមានបំណងប្រឡងចូលរៀននៅកម្រិតឧត្តមសិក្សា។ ថ្លែងប្រាប់បណ្តាញព័ត៌មាន នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គោលដៅនៃកម្មវិធីបង្រៀននេះ គឺដើម្បីជាជំនួយដល់ការបំប៉នសមត្ថភាពដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងផ្តល់ឱកាសប្រកបដោយសមធម៌សម្រាប់បេក្ខជនដែលមានបំណងប្រឡងចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សា។ ជារៀងរាល់ឆ្នាំមានបេក្ខជនប្រមាណ
September 28, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ចសង្គម សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងកម្មវិធីជំនួបលើកទី៧ រវាងម្ចាស់អាជីវកម្ម សហគ្រាស នាំចេញ នាំចូល ឡូជីស្ទីក និងដឹកជញ្ជូន របស់សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា នៅសណ្ឋាគារណាហ្គាវើល។ ក្នុងជំនួបលើកទី៧នោះ លោកបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ថា ការរីកចម្រើនរបស់វិស័យដឹកជញ្ជូននិងឡូជីស្ទីកនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺដោយសារកម្ពុជាទទួលបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ។ ផ្អែកលើសន្តិភាព និងស្ថិរភាព ទទួលបាន រាជរដ្ឋាភិបាល
September 28, 2025 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ វៀតណាម នៅថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា បានបិទអាកាសយានដ្ឋាន និងជម្លៀសមនុស្សរាប់ពាន់នាក់នៅក្នុងតំបន់ដែលអាចរងផលប៉ះពាល់ ខណៈព្យុះទីហ្វុង Bualoi កំពុងបក់បោកមកកាន់តែកៀក ប៉ុន្មានថ្ងៃបន្ទាប់ពីព្យុះមួយនេះបានផ្ដាច់យកជីវិតមនុស្សយ៉ាងហោច១០នាក់ និងបង្កជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ព្យុះទីហ្វុង Bualoi ដែលកំពុងធ្វើដំណើរក្នុងល្បឿនខ្យល់ ១៣៣គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានរំពឹងថានឹងបក់បោកដល់តំបន់ដីគោកនៅភាគកណ្ដាលប្រទេសវៀតណាម នៅថ្ងៃអាទិត្យនេះ ពោលគឺលឿនជាងការព្យាករកន្លងមក។ ជាវិធានការបង្ការគ្រោះថ្នាក់ អាជ្ញាធរវៀតណាមនៅក្នុងខេត្ត Ha Tinh បានចាប់ផ្ដើមជម្លៀសមនុស្សជាង ១៥ ០០០នាក់ ហើយរដ្ឋាភិបាលបានដាក់ពង្រាយកងទ័ពឱ្យប្រុងជើងការជាស្រេច។ បន្ថែមពីលើនេះ វៀតណាមក៏បានបិទអាកាសយានដ្ឋានចំនួន៤ ស្ថិតនៅតាមបណ្ដោយឆ្នេរជាបណ្ដោះអាសន្ន ក្នុងនោះរួមមានអាកាសយានដ្ឋាន Danang international
September 28, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសៅរ៍នេះថា លោកនឹងបញ្ជូនទាហានទៅកាន់ទីក្រុង Portland រដ្ឋ Oregon ដើម្បីចាត់ការភេរវករក្នុងស្រុក ហេីយនឹងបន្តការដាក់ពង្រាយនេះទៅកាន់ទីក្រុងផ្សេងទៀតរបស់សហរដ្ឋអាមេរិក។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ ២០២៥។ លោក ត្រាំ បានធ្វើការប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយសរសេរថា លោកកំពុងដឹកនាំក្រសួងការពារជាតិឱ្យផ្តល់កម្លាំងចាំបាច់ទាំងអស់ទៅការពារទីក្រុង Portland ដែលកំពុងមានបញ្ហា។ លោកបានគូសបញ្ជាក់បន្ថែមថា «ខ្ញុំក៏នឹងផ្តល់សិទ្ធិអំណាចពេញលេញដល់ទាហានផងដែរ បេីចាំបាច់»។ បេីតាមលោក ត្រាំ ការសម្រេចចិត្តនេះគឺចាំបាច់ដើម្បីការពារកន្លែងអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក ដែលលោកពិពណ៌នាថាកំពុងស្ថិតក្រោមការហ៊ុំព័ទ្ធដោយការវាយប្រហារពីសំណាក់ចលនាប្រឆាំង និងភេរវករក្នុងស្រុកផ្សេងទៀត។ ចាប់តាំងពីការធ្វើឃាតលោក
September 28, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ក្រសួងព័ត៌មានបានសង្កេតឃើញមានការចែករំលែកព័ត៌មានអំពីការចាប់ខ្លួន អ្នកសារព័ត៌មាន ដែលផ្សាយពាក់ព័ន្ធនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ។ ក្រសួងព័ត៌មានសូមប្រកាសបដិសេធ ព័ត៌មានបែបនេះ និងសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា វាជាព័ត៌មានមិនពិតនោះទេ ហើយជាការផ្សាយក្នុងចេតនាបង្កចលាចល និងបង្កើតការភាន់ច្រឡំក្នុងចំណោមសាធារណជនអំពីស្ថានភាពពិតប្រាកដ នៅក្នុងភូមិទាំងពីរនេះ។ ក្រសួងព័ត៌មាន សូមបញ្ជាក់ជូនថា ពុំមានការចាប់ខ្លួនអ្នកសារព័ត៌មាន ឬប្រជាពលរដ្ឋខ្មែរ ដែលផ្សាយព័ត៌មានពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដូចពាក្យចចាមអារ៉ាមដែលបានលើកឡើងនោះទេ។ សូមប្រជាពលរដ្ឋទាំងអស់តាមដានស្ថានភាពជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈប្រភពព័ត៌មានផ្លូវការ និងសូមចូលរួមបញ្ចប់ការបង្កើត និងបញ្ចប់ការចែកចាយព័ត៌មានក្លែងក្លាយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
September 28, 2025 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារយ៉ាងដាច់អហង្ការឱ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft បញ្ចប់ការងាររបស់ប្រធានកិច្ចការសកល លោកស្រី Lisa Monaco ជាបន្ទាន់។ លោកស្រី Monaco គឺជាអតីតមន្ត្រីជាន់ខ្ពស់ដែលធ្លាប់បម្រើការនៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីពីររូប គឺលោក បារ៉ាក់ អូបាម៉ា និងលោក ចូ បៃដិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ការទាមទារនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងចុងក្រោយបំផុតរបស់លោក ត្រាំ ដើម្បីសងសឹកលើអ្នកដែលលោកយល់ថាជា «សត្រូវនយោបាយ» ខណៈដែលហេតុការណ៍នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីអតីតនាយក FBI លោក
September 28, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មនឹងដាក់ដំណើរការប្រព័ន្ធចុះបញ្ជីម៉ាកដោយមិនប្រើក្រដាស ដើម្បីលើកកម្ពស់ការចុះបញ្ជីម៉ាក ឱ្យមានប្រសិទ្ធភាព និងឱ្យកាន់តែមានភាពងាយស្រួល ព្រមទាំងលើកកម្ពស់ការផ្តល់សេវាសាធារណៈ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។ ការដាក់ដំណើរការប្រព័ន្ធចុះបញ្ជីម៉ាកដោយមិនប្រើក្រដាស (Paperless) នឹងផ្តើមចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ។ ប្រព័ន្ធនេះ នឹងគ្រប់គ្រងដំណើរការចុះបញ្ជីម៉ាកជាទម្រង់ឌីជីថល ហើយ រាល់ឯកសារពាក់ព័ន្ធនឹងការចុះបញ្ជីម៉ាកដែលផ្តល់ដោយក្រសួងពាណិជ្ជកម្ម ជូនម្ចាស់ម៉ាក ឬភ្នាក់ងារ តំណាងស្របច្បាប់នៃម្ចាស់ម៉ាក គឺត្រូវធ្វើឡើងជាទម្រង់ឌីជីថល៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
September 28, 2025 - ព័ត៌មានជាតិ
ព្រះមហាក្សត្រ ចេញព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ទ្រង់បានចេញព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាស នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃ ១ រោច ដល់ថ្ងៃ១៥ រោច ខែភទ្របទ។ នៅក្នុងព្រះរាជសាររបស់ព្រះអង្គនាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិធំមួយ ដែលតែងតែប្រារព្ធជារៀងរាល់ឆ្នាំតាំងពីបុរាណកាលមក។ ពិធីបុណ្យនេះមានសារៈសំខាន់ និងមានអត្ថន័យដ៏ធំធេងណាស់សម្រាប់ប្រជារាស្ត្រខ្មែរ ដែលបានធ្វើដំណើរពីទីជិតឆ្ងាយទៅកាន់ស្រុកកំណើតដូនតា
September 6, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ហៅកាត់ថា (រ.ជ.ស) បានចេញសេចក្តីជូនដំណឹង ស្តីពី ការបើកប្រតិបត្តិការ ខ្សែរត់រថយន្តក្រុងសាធារណៈ អាកាសយានដ្ឋានអន្តរជាតិតេជោ – AIRPORT EXPRESS BUS។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា ដើម្បីរួមចំណែកលើវិស័យដឹកជញ្ជូន ទេសចរណ៍ សេដ្ឋកិច្ច ក៏ដូចជាការបង្កលក្ខណៈ ជាជម្រើសងាយស្រួលមួយ ដល់ការធ្វើដំណើរតភ្ជាប់ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានអន្តរជាតិ លំដាប់ 4F មកកាន់រាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យ រ.ដ.ស រៀបចំ ដាក់ដំណើរការប្រតិបត្តិការខ្សែរត់រថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ-AIRPORT EXPRESS
September 6, 2025 - ព័ត៌មានជាតិ
(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្ដស្ទឹងត្រែង បានចេញសេចក្តីបំភ្លឺព័ត៌មាន បដិសេធចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយថា មានការលួចលាក់ដឹកសត្វគោក្របី ជ្រូកកណ្តុរ ពពែ ពីថៃឆ្លងកាត់ឡាវ ចូលតាមច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង។ នេះបើតាមសេចក្ដីបំភ្លឺព័ត៌មាន ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងសេចក្តីបំភ្លឺព័ត៌មាន បានឲ្យដឹងថា មន្ត្រីអ្នកនាំពាក្យនៃរដ្ឋបាលខេត្ត សូមធ្វើការបំភ្លឺចំពោះករណីដែលគេហទំព័រ CNM TVNews និងបណ្តាញផ្សព្វផ្សាយសង្គមមួយចំនួនទៀត បានចុះផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ថា មានការលួចលាក់ដឹកសត្វគោក្របី ជ្រូកកណ្តុរ ពពែ ពីប្រទេសថៃឆ្លងកាត់តាមប្រទេសឡាវ ចូលតាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង។ ជុំវិញករណីនេះ រដ្ឋបាលខេត្តស្ទឹងត្រែង
September 6, 2025









