Nisaiy KP
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ព្រះរាជទានព្រះរាជសារក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្រ្ត ១៧ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (៧ កក្កដា ២០០៨ – ៧ កក្កដា២០២៥)។ ព្រះរាជសាររបស់ព្រះមហាក្សត្រមានខ្លឹមសារទាំងស្រុងថា៖ «ក្នុងឱកាសខួបជាប្រវត្តិសាស្ត្រ ១៧ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ កន្លងទៅ ដោយអង្គការយូណេស្កូ (UNESCO) ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមា សូមចូលរួមអបអរសាទរជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត» ។ ទូលព្រះបង្គំខ្ញុំ

    July 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ជាបុគ្គលិកផ្នែកលក់ និងចែកចាយស៊ីមកាត ដែលបានក្លែងអត្តសញ្ញាណលើស៊ីមកាតទូរសព្ទជាច្រើនលេខ។ ការបង្ក្រាបនេះ ធ្វើឡើងតាមបញ្ជាដឹកនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យទាំង០២បានសារភាពថា ពួកគេពិតជាលក់ និងចែកចាយស៊ីមកាតទូរសព្ទ ដោយធ្វើការក្លែងបន្លំកាត់តរូបភាព និងអត្តសញ្ញាណ ដើម្បីបញ្ចូលទៅក្នុងទិន្នន័យព័ត៌មានស៊ីមកាតទូរសព្ទ ដែលសរុបកន្លងមកពួកគេបានក្លែងអត្តសញ្ញាណលើស៊ីមកាតបានជាង ៦០០លេខ ដែលផ្ទុយទៅនឹងគោលការណ៍របស់ក្រុមហ៊ុនទូរសព្ទចល័ត ក៏ដូចជាផ្ដល់លក្ខណៈងាយស្រួលដល់ជនល្មើសក្នុងការយកលេខទូរសព្ទទៅប្រើប្រាស់ក្នុងគោលបំណងទុច្ចរិត ឬប្រព្រឹត្តបទល្មើស។ បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ខាងលើ នាយកដ្ឋានបានកសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

    July 6, 2025
  • ព័ត៌មានអន្តរជាតិ

    (Reuters)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកបានចុះហត្ថលេខាលើលិខិតជូនដំណឹងទៅកាន់ប្រទេសចំនួន១២ ពីអត្រាពន្ធគយដែលពួកគេនឹងត្រូវបង់លើ មុខទំនិញដែលពួកគេនាំចេញទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់រដ្ឋ New Jersey កាលពីថ្ងៃសុក្រ ទី៤ ខែកក្កដា លោក ត្រាំ មិនបានបង្ហើបឱ្យដឹងពីឈ្មោះប្រទេស ទាំង១២ ដែលនឹងត្រូវទទួលបានលិខិតជូនដំណឹងលើអត្រាពន្ធគយពីសហរដ្ឋអាមេរិកនោះទេ។ លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានប្រាប់ក្រុមអ្នកសារព័ត៌មានថាលោករំពឹងថាលិខិត ក្នុងកញ្ចប់ទី១នឹងត្រូវផ្ញើនៅថ្ងៃសុក្រសប្ដាហ៍នេះ ចំថ្ងៃបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក។ តែកាលបរិច្ឆេទនៃការផ្ញើលិខិតត្រូវបានផ្លាស់ប្ដូរ។ គួរបញ្ជាក់ថា ការផ្អាកការយកពន្ធគយកម្រិតខ្ពស់រយ​ៈពេល

    July 6, 2025
  • ព័ត៌មានអន្តរជាតិ

    (អាមេរិក)៖ អាជ្ញាធរនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា តួលេខចុងក្រោយបង្អស់នៃចំនួនមនុស្សបាត់បង់ជីវិត ក្រោយការវាយប្រហារ​នៃគ្រោះទឹកជំនន់កើតឡើងភ្លាមៗ នៅភាគកណ្តាលរដ្ឋ Texas បានកើនដល់យ៉ាងហោច៥០នាក់ហើយ ខណៈក្រុមសង្រ្គោះកំពុងបន្តស្វែងរក​អ្នកដែលបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៦ ខែកក្កដា ឆ្នាំ២០២៥។​ តំបន់ដែលមានអ្នកបាត់បង់ជីវិតច្រើនជាងគេ គឺ Kerr County ចំនួន៤៣នាក់ ហើយមានអ្នកបាត់ខ្លួនយ៉ាងហោច២៧នាក់។ ចំណែកនៅ Burnet County មនុស្ស៣នាក់ ត្រូវរាយការណ៍ថាស្លាប់ និង២នាក់បាត់ខ្លួន ខណៈនៅ Travis County វិញ មនុស្សយ៉ាងតិច​៤នាក់ក៏បានបាត់បង់ជីវិតផងដែរ ហើយ១៣នាក់បាត់ខ្លួន។ អាជ្ញាធររដ្ឋ

    July 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ចេញសេចក្ដីជូនដំណឹងស្តីពី ការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Travel Expo Ho Chi Minh City (ITE-HCMC) លើកទី១៩ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ បើតាមសេចក្ដីជូនដំណឹងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ពិព័រណ៍អន្តរជាតិ ITE-HCMC រៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយបដិសណ្ឋារកិច្ច ជំរុញខ្សែ ទស្សនកិច្ច Caravan Tour, Self-Drive Tour និង Mekong

    July 6, 2025
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Johns Hopkins បានបង្កើតបច្ចេកវិទ្យាដ៏អស្ចារ្យមួយ គឺការធ្វើតេស្តឈាមដែលអាចកំណត់អត្តសញ្ញាណជំងឺមហារីកបានរហូតដល់ទៅ ៣ឆ្នាំ មុនពេលរោគសញ្ញាលេចឡើង។ បច្ចេកវិទ្យាដ៏ទំនើបនេះដំណើរការដោយការរកឃើញការផ្លាស់ប្តូរ DNA (DNA mutations) ដែលកើតចេញពីដុំសាច់មហារីក ដែលចរាចរនៅក្នុងចរន្តឈាម។ ការរកឃើញនេះត្រូវបានចាត់ទុកថាជាឧបករណ៍ដ៏មានឥទ្ធិពលមួយសម្រាប់ការពិនិត្យរកជំងឺមហារីកជាមុន (proactive cancer screening) ដែលមានសក្តានុពលក្នុងការផ្លាស់ប្តូររបៀបដែលជំងឺមហារីកត្រូវបានធ្វើរោគវិនិច្ឆ័យ និងព្យាបាល។ ការសិក្សាស្រាវជ្រាវនេះត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Cancer Discovery ដោយបានវិភាគលើគំរូប្លាស្មា (plasma samples) ដែលបានប្រមូលផ្ដុំទុកប៉ុន្មានឆ្នាំមុន សម្រាប់ការសិក្សាផ្សេងៗ។ តាមរយៈការពិនិត្យបំណែក DNA ដែលអណ្ដែតដោយសេរី អ្នកវិទ្យាសាស្ត្រអាចរកឃើញ «សញ្ញាព្រមាន» នៃជំងឺមហារីក រហូតដល់ ៣.៥ឆ្នាំ មុនការធ្វើរោគវិនិច្ឆ័យព្យាបាល។

    July 6, 2025
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃសៅរ៍ ទី៥ ខែកក្កដា បានព្រមានថាអាចនឹងមានគ្រោះរញ្ជួយដីកម្រិតធ្ងន់បន្ថែមទៀតនៅក្នុងដែនទឹកភាគនិរតីនៃទីប្រជុំកោះសំខាន់របស់ខ្លួន ប៉ុន្តែបានជំរុញឱ្យប្រជាជន របស់ខ្លួនកុំជឿលើពាក្យចចាមអារ៉ាម ឬការព្យាករគ្មានមូលដ្ឋានអំពីមហាគ្រោះមហន្តរាយនៃថ្ងៃអវសានរបស់ពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អាជ្ញាធរជប៉ុន កាលពីថ្ងៃសុក្រ បានជម្លៀសប្រជាជនមួយចំនួនចេញពីកោះដាច់ស្រយាលនានាស្ថិតនៅជិតនឹងចំណុចកណ្ដាលនៃរញ្ជួយដីកម្រិត ៥.៥រ៉ិចទ័រនៅឯចុងភាគខាងត្បូងបំផុតនៃកោះ Kyushu។ គ្រោះរញ្ជួយដី ៥.៥រ៉ិចទ័នេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ និងមានកម្រិតរំញ័រខ្លាំងបំផុតមួយក្នុងចំណោមរំញ័រច្រើនជាង ១០០០លើក នៅលើខេត្ត Kagoshima ក្នុងពេល២សប្ដាហ៍មកនេះ ជាហេតុនាំឱ្យមានពាក្យចចាមអារ៉ាម និងការព្យាករថាអាចនឹងមានមហាគ្រោះរញ្ជួយដីវាយប្រហារជប៉ុននៅក្នុងខែកក្កដានេះ។ យ៉ាងណាក៏ដោយ លោក Ayataka Ebita ជានាយកអង្គភាពតាមដានគ្រោះរញ្ជួយដី និងរលកស៊ូណាមិរបស់ទីភ្នាក់ងារឧតុនិយមជប៉ុន បានលើកឡើងថា «តាមការសិក្សាពីវិទ្យាសាស្ត្រក្នុងពេលបច្ចុប្បន្ន វាពិតជាពិបាកក្នុងការព្យាករពីពេលវេលាជាក់លាក់ ទីតាំង

    July 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ កាលពីវេលាម៉ោង ១៦:៣០នាទី ពេលដែលភ្ញៀវទេសចរកម្ពុជា និងថៃបានចូលទៅទស្សនាប្រាសាទតាក្របី, នៅពេលកំពុងដើរទស្សនា និងថតរូបកម្សាន្ត ក៏ស្រាប់តែអ្នកទេសចរជនជាតិថៃ មកហាមឃាត់អ្នកទេសចរជនជាតិកម្ពុជាមិនឱ្យថតរូបអនុស្សាវរីយ៍ និងបានសម្តែងអាកប្បកិរិយាចង់ប្រើហិង្សាមកលើអ្នកទេសចរកម្ពុជាថែមទៀត ព្រោះថាអ្នកទេសចរកម្ពុជាមានបង់កក្រមាដែលមាន រចនាប៉ាក់រូបទង់ជាតិកម្ពុជានៅពីលើ។ អាកប្បកិរិយារបស់ជនជាតិថៃ និងទាហានថៃដែលមិនស្គាល់ច្បាប់ទម្លាប់ ធ្វើនេះគឺផ្ទុយស្រឡះទាំងស្រុងពីអ្វីដែលកងកម្លាំងកម្ពុជា និងទាហានថៃ ដែលឈរជើងនៅទីនោះបានដឹង និងព្រមព្រៀងគ្នាកន្លងមក។ អំឡុងពេលប្រជាពលរដ្ឋទាំងពីរភាគីកំពុងប្រកែកគ្នា ក៏ស្រាប់តែមានទាហានឈុតខ្មៅថៃ ៥នាក់ និងទាហានឯកសណ្ឋានប៉ារ៉ាថៃ ៥នាក់ បានឡើងមកប្រើពាក្យសម្តីខ្លាំងៗមកលើប្រជាពលរដ្ឋខ្មែរថែមទៀត ហើយក្នុងចំណោមទាហានថៃ ដែលប្រតិកម្មខ្លាំងមកលើប្រជាពលរដ្ឋខ្មែរនោះ គឺជាកម្លាំងដែលមិនមានភារកិច្ចឈរជើងប្រចាំការនៅលើប្រាសាទទេ គឺគ្រាន់តែជួយជូនភ្ញៀវទេសចរជនជាតិថៃឡើងមកប៉ុណ្ណោះ ដោយមិនបានក្តាប់ព័ត៌មានពេញលេញ ទើបបណ្តាលឱ្យស្ថានភាពកាន់តែតានតឹងឡើង។ ដោយឃើញស្ថានការណ៍នៃការប៉ះទង្គិចគ្នានេះ

    July 6, 2025
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំមន្ទីរជំនាញ ចុះធ្វើពិសោធន៍ទិន្នផលត្រីនៅតំបន់បឹងទន្លេសាប នារដូវបិទនេសាទ ក្នុងភូមិសាស្ត្រឃុំកំពង់លួង ស្រុកក្រគរ ក្រោយពីកម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបដូចភ្លៀងរលឹម រយៈពេលជាង១ឆ្នាំមកនេះ។ លោក ខូយ រីដា បានថ្លែងថា ថ្ងៃនេះក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងដោយមានការសំណូមពរពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការនេសាទត្រី លោកបានចុះមកពិនិត្យជាក់ស្តែង និងធ្វើពិសោធន៍ឃើញថា ទិន្នផលត្រីមានការឡើនឡើង ជាងបណ្តាឆ្នាំកន្លងៗទៅ។ នេះដោយសារតែបងប្អូនប្រជានេសាទ បានយល់ដឹងជ្រួតជ្រាបពីច្បាប់ជលផលច្រើន ហើយនៅសេសសល់មួយចំនួនតូច មិនទាន់បានចូលរួម។ លោកសង្ឃឹមថា នៅថ្ងៃខាងមុខបងប្អូនប្រជានេសាទក្នុងខេត្តពោធិ៍សាត់របស់យើង នឹងចូលរួមគោរពច្បាប់ជលផលដែលបានដាក់ចេញ ដើម្បីឱ្យទិន្នផលត្រីរបស់យើងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

    June 29, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ចាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ពនៅជួរមុខ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងដំណេីរបេសកកម្មនេះ លោករដ្ឋមន្រ្តី ឌិត ទីណា បានចុះត្រួតពិនិត្យស្ថានភាពដី បានណែនាំដល់មន្ទីរកសិកម្មខេត្ត សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការរៀបចំផែនការផលិតកម្មដំណាំបន្លែប្រេីប្រាស់រយៈពេលខ្លី មានកម្លាំងពលកម្មគ្រប់គ្រាន់ និងប្រព័ន្ធស្រោចស្រព សំដៅជំរុញការងារនេះឱ្យលឿនឆាប់រហ័ស និងទាន់សភាពការណ៍កងទ័ពជួរមុខ។ ជាកិច្ចបន្ទាប់​ លោករដ្ឋមន្រ្តី​ ឌិត ទីណា និងគណៈប្រតិភូអមដំណេីរ​ បានបន្តអញ្ជើញចុះពិនិត្យ​ និងជួបសំណេះសំណាលជាមួយប្រជាកសិករ​

    June 29, 2025