Nisaiy KP
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ល្បែងស៊ីសងអនឡាញ​ បានធ្វើឱ្យថៃបាត់ចំណូល ដោយលុយហូរចេញពីប្រទេស ជាង ១៥០ពាន់លានបាត ជារៀងរាល់ឆ្នាំ។ នេះបើតាមកាសែតថៃ The Nation។ តាម The Nation ជារៀងរាល់ឆ្នាំ ប្រាក់ ១៥០ពាន់លានបាត បានបាត់បង់តាមរយៈល្បែងស៊ីសងអនឡាញ ហើយប្រាក់ទាំងនេះទៀតសោតគឺជាផ្នែកមួយនៃទីផ្សារល្បែងស៊ីសងអនឡាញ ទាំងមូលដែលមានទំហំ ៣ទ្រីលានបាត ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសថៃ និងជាផ្នែកមួយនៃប្រាក់ ៥០០ពាន់លានបាតនៃទីផ្សារល្បែងស៊ីសងអនឡាញ ដែលមិនត្រូវបានវិនិយោគឡើងវិញ នៅក្នុងសេដ្ឋកិច្ចថៃ។ ប្រឈមនឹងការបាត់ចំណូល អ្នកជំនាញក្នុងប្រទេសថៃ បានស្នើឱ្យមានដំណោះស្រាយមួយដើម្បីទប់ស្កាត់កុំឱ្យលុយហូរចេញពីប្រទេសថៃតាមរយៈល្បែងស៊ីសងអនឡាញ ហើយបង្វែរលុយ ទាំងនោះទៅជាការវិនិយោគសម្រាប់ការអភិវឌ្ឍជាតិ និងកំណើនសេដ្ឋកិច្ច ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ និងសុខមាលភាពសង្គម ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជនថៃ៕

    July 20, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ នាយកដ្ឋានពន្លត់អគ្គីភ័យរបស់ទីក្រុង Los Angeles បានឱ្យដឹងថា រថយន្តមួយគ្រឿងបានបើកបំបុកហ្វូងមនុស្សលើមហាវិថី Santa Monica នៃទីក្រុង កាលពីព្រឹកថ្ងៃសៅរ៍នេះ បណ្តាលឱ្យមនុស្សច្រេីនជាង ២០នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ ២០២៥។ យ៉ាងហោចណាស់ជនរងគ្រោះ ៣នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ​ រីឯមួយចំនួនទៀតត្រូវរបួសធ្ងន់។ ភ្លាមៗ គេមិនទាន់ដឹងពីមូលហេតុនៃឧបទ្ទវហេតុនេះទេ។ តាមទូរទស្សន៍ CNN ទីតាំងកេីតហេតុ គឺនៅក្បែរកន្លែងប្រគុំតន្ត្រី៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    July 20, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jean-Gabriel Duss នាយកប្រចាំតំបន់នៃកិច្ចសហប្រតិបត្តិការសម្រាប់តំបន់មេគង្គ នៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស (SDC) នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ ថ្លែងក្នុងជំនួបនោះ លោក ហេង សួរ បានកោតសរសើរចំពោះ SDC ដែលតែងតែជួយដល់កម្ពុជា ជាពិសេស លើគម្រោងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ តាំងពីដំណាក់កាលទី១ ដំណាក់កាលទី២ និងបន្តអនុវត្តរួមគ្នាថែមទៀតសម្រាប់ដំណាក់កាលទី៣ ឆ្នាំ២០២៤ – ២០២៨។ លោករដ្ឋមន្ត្រី បានសម្ដែងក្ដីរីករាយក្នុងការធ្វើការងាររួមគ្នាជាត្រីភាគីរវាងក្រសួងការងារ

    July 20, 2025
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ទូកទេសចរណ៍ផ្ទុកមនុស្សចំនួន ៥៣នាក់ រួមទាំងនាវិក ៥នាក់បានក្រឡាប់នៅឯឈូងសមុទ្រ Halong ប្រទេសវៀតណាម នារសៀលថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ដោយបានសម្លាប់មនុស្ស ៣នាក់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ហេតុការណ៍នេះបានកើតឡើងភ្លាមៗបន្ទាប់ពីព្យុះ Wipha បោកបក់ចូលសមុទ្រចិនខាងត្បូង ដោយនាំមកនូវខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះនៅក្នុងតំបន់នោះ។ កាសែតកងទ័ពប្រជាជនរាយការណ៍ថា ក្រុមជួយសង្គ្រោះរកឃើញអ្នកនៅមានជីវិតចំនួន ១២នាក់ និងសាកសពមនុស្ស ៣នាក់។ អាជ្ញាធរមិនទាន់បង្ហាញព័ត៌មានលម្អិតអំពីភ្ញៀវទេសចរ ឬសញ្ជាតិរបស់ពួកគេនៅឡើយទេ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត។ ឈូងសមុទ្រ Halong ដែលស្ថិតនៅចម្ងាយប្រហែល ២០០គីឡូម៉ែត្រភាគឦសានទីក្រុងហាណូយ បានទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ដែលភាគច្រើនធ្វើដំណើរកម្សាន្តតាមទូកមួយយប់។

    July 20, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី ស្ថិតក្នុងភូមិសាស្រ្តខេត្តទាំង៥ ជុំវិញបឹងទន្លេសាប។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥៕ ក្នុងសេចក្ដីសម្រេច បានបញ្ជាក់ថា គណៈកម្មការចំពោះកិច្ច មានភារកិច្ចដូចតទៅ៖ * រៀបចំផែនការយុទ្ធសាស្ត្រសម្រាប់រយៈពេលមធ្យម និងរយៈពេលវែងសម្រាប់ធ្វើការបម្លាស់ទីផ្ទះ បណ្តែតទឹកមកលើដីគោក ព្រមទាំងដាក់ចេញគោលការណ៍ណែនាំ តម្រង់ទិសដល់ រដ្ឋបាលខេត្ត ទាំង៥ ជុំវិញបឹងទន្លេសាប ក្នុងការអនុវត្តវិធានការបម្លាស់ទីផ្ទះបណ្តែតទឹកមករស់នៅលើដីគោក ដើម្បីកាត់បន្ថយការបំពុលបរិស្ថានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ក្នុងបឹងទន្លេសាប * រៀបចំយន្តការគ្រប់គ្រងស្ថិតិផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែត ទឹក និងការធ្វើបែចិញ្ចឹមត្រី

    July 13, 2025
  • ព័ត៌មានជាតិ

    (ត្បូងឃ្មុំ)៖ ដើម្បីអបអរ បុណ្យ រុក្ខទិវា ០៩កក្កដា ឆ្នាំ២០២៥ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីរាជការ ព្រះសង្ឃ សិស្សានុសិស្ស និងពលរដ្ឋ នាំយកកូនឈើប្រណិត ១,៥០០ដើម ទៅដាំនិងផ្តល់ជូននៅបរិវេណពុទ្ធសីមាវត្តសត្តវិថិជោត្យារាម (ស្លា) ស្ថិតនៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ ឲ្យដឹងថា ដើម្បីអបអរបុណ្យរុក្ខទិវា០៩កក្កដា

    July 13, 2025
  • ព័ត៌មានជាតិ

    (កំពត)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី លទ្ធផលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍ និងនេសាទលើជីវភាពរស់នៅរបស់សហគមន៍នេសាទត្រពាំងសង្កែ ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ ពិធីនេះ​ ក៏មានការចូលរួមពីលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងវត្តមាននៃលោករដ្ឋលេខាធិការប្រចាំការ, លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសនៃក្រសួងទាំងបី,

    July 13, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំនាព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៨៖៣០នាទីព្រឹក នៅវិមានព្រឹទ្ធសភា។ នេះបេីតាមសេចក្តីជូនដំណឹង ស្តីពី កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលបណ្ដាញព័ត៌មាន ទទួលបាន។ ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា កិច្ចប្រជុំនេះ មានរបៀបវារៈដូចខាងក្រោម៖ ១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា សុំដាក់សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ ២៖ ពិនិត្យ និងសម្រេចលើសំណើរបស់សមាជិកព្រឹទ្ធសភា ស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ ៣៖ កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ ៤៖ ផ្សេងៗ៕

    July 13, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ ទី១២ ខែកក្កដា បានគំរាមថារូបលោកអាចនឹងដកសញ្ជាតិអាមេរិករបស់ពិធីការនីកម្មវិធីជជែកពិភាក្សា លោកស្រី Rosie O’Donnell បន្ទាប់ពីលោកស្រីបានរិះគន់ការគ្រប់គ្រងនៃរដ្ឋបាលរបស់លោកលើទីភ្នាក់ងារព្យាករឧត្តុនិយមអាមេរិក ជុំវិញគ្រោះទឹកជំនន់ដ៏ប្រល័យមួយនៅក្នុង រដ្ឋ​ Texas។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ បានសរសេរក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ថា «ដោយសារការពិតថាលោកស្រី Rosie O’Donnell មិនបានបម្រើជាប្រយោជន៍ ដ៏ល្អប្រសើរដល់ប្រទេសជាតិដ៏អស្ចារ្យរបស់យើង ខ្ញុំពិតជាកំពុងពិចារណាដកហូតសញ្ជាតិអាមេរិករបស់លោកស្រី»។ លោក ត្រាំ បន្តថា «លោកស្រីគឺជាការគំរាមកំហែងចំពោះ មនុស្សជាតិ

    July 13, 2025
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov ថាទីក្រុងព្យុងយ៉ាង បានត្រៀមខ្លួនជាស្រេចដើម្បីបន្តគាំទ្រដោយគ្មានលក្ខខណ្ឌដល់គ្រប់សកម្មភាពរបស់ទីក្រុងមូស្គូ នៅក្នុងសង្រ្គាមអ៊ុយក្រែន។ នេះបើតាម KCNA ដកស្រងចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។ លោក Sergei Lavrov កំពុងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅក្នុងប្រទេសកូរ៉េខាងជើង ដែលបានបញ្ជូនកងទ័ព និងអាវុធទៅជួយរុស្ស៉ី ក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន ហើយបានសន្យាថានឹងផ្ដល់ការគាំទ្រផ្នែកយោធាបន្ថែម ខណៈទីក្រុងមូស្គូកំពុងព្យាយាមជំរុញភាពរីកចម្រើនទៅមុខក្នុងសង្រ្គាមនេះ។ លោក គីម បានជួបលោកប្រមុខការទូតរុស្ស៉ី នៅទីក្រុង Wonsan ដែលជាទីក្រុងឆ្នេរភាគខាងកើតកូរ៉េខាងជើង និងជាទីដែលរដ្ឋមន្ត្រីការបរទេសនៃប្រទេសទំាង២បានរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រជាលើកទី២ ជាមួយការសន្យា ធ្វើកិច្ចសហប្រតិបត្តិការបន្ថែម

    July 13, 2025