- Nisaiy KP
- ព័ត៌មានអន្តរជាតិ
(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កាលពីថ្ងៃសៅរ៍ ទី២៨ ខែមិថុនា បានដាក់ជូនបញ្ជីរាយនាមសមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់ លោកស្រី ថ្វាយព្រះមហាក្សត្រថៃ។ តែអ្វីគួរឱ្យកត់សម្គាល់លោកស្រីនឹងកាន់តំណែងថ្មីមួយទៀតគឺរដ្ឋមន្ត្រីក្រសួងវប្បធម៌។ នេះបើតាមកាសែតថៃ The Nation។ ក្នុងបញ្ជីរាយនាមសមាសភាពគណៈរដ្ឋមន្ត្រីថ្មី លោកស្រី Paetongtarn នឹងកាន់តំណែងថ្មីមួយទៀតគឺជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ខណៈតំណែងរដ្ឋមន្ត្រីការពារជាតិ ត្រូវបានទុកឱ្យនៅទំនេរ ដោយអនុរដ្ឋមន្ត្រី លោក Natthaphon Nakphanich នឹងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិស្ដីទី។ ចំណែក អតីតរដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai ត្រូវបានផ្ទេរទៅឱ្យកាន់តំណែងជារដ្ឋមន្ត្រីមហាផ្ទៃ និងជាឧបនាយករដ្ឋមន្ត្រី។ បើតាមកាសែតថៃ The
June 29, 2025 - ព័ត៌មានជាតិ
(ក្រចេះ)៖ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានណែនាំបន្ថែមដល់ក្រុមការងាររាជរដ្ឋាភិបាល ត្រូវពង្រឹងការផ្តល់នូវសេវាតម្រូវការនានាជូនប្រជាពលរដ្ឋ ឱ្យរហ័ស ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់បំផុតនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ សេវាតម្រូវការនេះរួមមានបណ្ណស្នាក់នៅ សំបុត្រកំណើត (អត្រានុកូលដ្ឋាន) សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ ឬកិច្ចការងារផ្សេងៗទៀតដែលពាក់ព័ន្ធនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់បងប្អូនប្រជាលរដ្ឋ។ ការណែនាំបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអអធិបតីនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នាសាលមហោស្រពខេត្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមទាំងប្រធាន
June 29, 2025 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ អ៊ុយក្រែន បាននិយាយថាខ្លួនបានបើកការវាយប្រហារដោយប្រើដ្រូនលើមូលដ្ឋានទ័ពអាកាសរុស្ស៉ី Kirovske ក្នុងតំបន់គ្រីមៀ ដោយបានបំផ្លាញឧទ្ធម្ភាគចក្រ ជាច្រើនគ្រឿង និងប្រព័ន្ធការពារដែនអាកាសមួយគ្រឿង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។ តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន SBU ដ្រូនរបស់ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានដែលជាទីតំាងឈរជើងរបស់អង្គភាពទ័ពអាកាសរុស្ស៉ី ប្រព័ន្ធការពារដែនអាកាស ឃ្លាំងស្ដុកអាវុធ និងដ្រូន។ ជាលទ្ធផល នៅក្នុងការវាយប្រហារដោយប្រើដ្រូន អ៊ុយក្រែនបានបំផ្លាញឧទ្ធម្ភាគចក្ររុស្ស៉ី៣គ្រឿង គឺ Mi-8, Mi-26 និង Mi-28 ព្រមទាំងប្រព័ន្ធការពារដែនអាកាស Pantsir-S1 មួយគ្រឿងផងដែរ។ ខាងក្រសួងការពារជាតិរុស្ស៉ីមិនបានធ្វើអត្ថាធិប្បាយអ្វីជុំវិញការអះអាងរបស់អ៊ុយក្រែនទេ ដោយគ្រាន់តែឱ្យដឹងថាដ្រូនអ៊ុយក្រែនជាង ៤០គ្រឿង ត្រូវបានបាញ់ទម្លាក់ នៅលើតំបន់គ្រីមៀពេញមួយយប់ថ្ងៃសុក្រ និងព្រឹកថ្ងៃសៅរ៍៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
June 29, 2025 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ ក្រសួងបរិស្ថាន តាមរយៈលិខិតលេខ ៤៨២២/០៦២៥ បស្ថ.អគព ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានតម្រូវឱ្យក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd ផ្អាកសកម្មភាពផលិតកម្ម រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន។ ក្រុមការងារក្រសួងបរិស្ថាន ដោយមានការចូលរួមពីអភិបាលស្រុកព្រៃនប់ លោកមេឃុំ ទឹកល្អក់ លោកមេឃុំ ទឹកថ្លា លោកមេឃុំ សាមគ្គី និងតំណាងប្រជាពលរដ្ឋរងផលប៉ះពាល់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានចុះអនុវត្តវិធានការច្បាប់ចំពោះក្រុមហ៊ុននេះ ដែលធ្វើការកែច្នៃស្បែកគោ មានទីតាំងនៅក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
June 29, 2025 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំពាវពាវលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលបានភៀសខ្លួន ចេញពីតំបន់ប្រឈមនៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ សូមប្រកាន់ខ្ជួននូវអនាម័យ ហូបស្អាត ពិសាទឹកស្អាត ឬទឹកដាំឆ្អិន អាហារស្អាត រស់នៅស្អាត ដើម្បីបង្ការពីជំងឺឆ្លងនានា ពិសេសត្រូវសម្រាន្តក្នុងមុងជ្រលក់ថ្នាំ ការពារពីជំងឺគ្រុនឈាម។ លើសពីនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានណែនាំដល់ប្រជាពលរដ្ឋនៅទីនោះ បើករណីមានបញ្ហាសុខភាព សូមប្រញាប់ទៅពិនិត្យសុខភាពនៅស្តង់ប្រចាំការ២៤ម៉ោងរបស់មន្រ្តីសុខាភិបាលដែលនៅទីនោះស្រាប់។ ទន្ទឹមនឹងនោះសូមប្រុងប្រយ័ត្នខ្ពស់ចំពោះស្រ្តីមានផ្ទៃពោះ ជនពិការ ចាស់ជរា និងពិសេសកុមារពីលង់ទឹកជាដើម។ ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសចុះពិនិត្យ និងសួរសុខទុក្ខក្រុមគ្រួសារប្រជាពលរដ្ឋរស់តាមស្តង់ជម្លៀសនៅក្នុងមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ នៅល្ងាចនៅថ្ងៃសៅរ៍ ទី២៨ ខែមិថុនា
June 29, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានអង្គការថាមពលអាតូមិកអន្តរជាតិ IAEA លោក Rafael Grossi បាននិយាយថាអ៉ីរ៉ង់ទំនងជាអាចនឹងចាប់ផ្ដើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ឡើងវិញ ក្នុងពេលប៉ុន្មានខែខាងមុខ បើទោះជារោងចក្រនុយក្លេអ៊ែរសំខាន់ៗរបស់ខ្លួនរងការខូចខាតធ្ងន់ធ្ងរដោយសារការវាយប្រហារពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Rafael Grossi ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS News ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី២៨ ខែមិថុនា។ អាមេរិក និងអ៉ីស្រាអែល បានបើកយុទ្ធនាការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីថ្ងៃ១៣ ខែមិថុនា ដោយពួកគេនិយាយថាដើម្បីរារាំងមិនឱ្យអ៉ីរ៉ង់ផលិត អាវុធនុយក្លេអ៊ែរ ដែលជាការចោទប្រកាន់មួយត្រូវបានតេហេរ៉ង់ច្រានចោល។ សហរដ្ឋអាមេរិក ជាពិសេសលោក ដូណាល់ ត្រាំ បានអះអាងថាសមត្ថភាពនុយក្លេអ៊ែរអ៉ីរ៉ង់ត្រូវបានកម្ទេចទាំងស្រុង
June 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ ចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ឱ្យដឹងថា ថ្មីៗ នេះមានការបង្ហោះព័ត៌មាន ស្តីអំពីអង្ករកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ជាប្រភេទនៃការវេចខ្ចប់ ៥គីឡូក្រាម ដែលបានសរសេរជាភាសាថៃ និងបោះពុម្ពនៅលើកញ្ចប់ដោយមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា ជាអង្កររបស់កម្ពុជា។ សហព័ន្ធបញ្ជាក់ថា ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតលើសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ ដែលបាននាំចេញអង្ករទៅប្រទេសចិន និងបានសហការជាមួយក្រុមហ៊ុនត្រួតពិនិត្យគុណភាពនាំចេញរបស់ប្រទេសចិន CCIC (Cambodia) Co., Ltd. សហព័ន្ធស្រូវអង្ករកម្ពុជារកឃើញថា កញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃខាងលើ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ។ ការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន ស្ទើរតែទាំងស្រុងជាប្រភេទអង្ករច្រកក្នុងបាវដែលមានទម្ងន់ ២៥គីឡូក្រាម និង ៥០គីឡូក្រាម។ សហព័ន្ធស្រូវអង្ករកម្ពុជា
June 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានចាត់ទុកកីឡា គឺជាផ្នែកមួយដ៏សំខាន់ក្នុងពង្រឹងសហគមន៍ និងជាស្ពានរក្សានូវទំនាក់ទំនងល្អ រវាងប្រជាជនក្នុងតំបន់ និងលើឆាកអន្ដរជាតិ ដោយមិនគិតពីភាសា ជាតិសាសន៍ ពណ៌សម្បុរ ឬសាវតាឡើយ។ លើសពីនេះ កីឡាក៏បានរួមចំណែកកសាងនូវធនធានមនុស្សប្រកបដោយគុណភាព ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិទៀតផង។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នេះ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ។ ការប្រកួតនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ដោយគ្រោងនឹងបញ្ចប់នាថ្ងៃទី៣០ ខែមិថុនាខាងមុខ ដោយមានអត្តពលិក
June 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងសហការី ស្តីពីការចូលរួមជួយជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ព្រមទាំងស្នើសុំកិច្ចសហការ និងគាំទ្រលើកិច្ចការទេសចរណ៍វប្បធម៌ផងដែរ។ ក្នុងជំនួបពិភាក្សា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រីអ្នកឧកញ៉ាប្រធានសមាគម ព្រមទាំង លោក លោកស្រី បងប្អូនសិល្បករ សិល្បការិនី ដែលបានចូលរួមផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ និងវប្បធម៌ទៅកាន់ពិភពលោក។ រដ្ឋមន្ត្រី ហួត ហាក់
June 22, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តបតាមការអញ្ជើញពីស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោក Dato Sri Tiong King Sing រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី កាត់ខ្សែបូរសម្ពោធបើកកម្មវិធីពិព័រណ៍ម្ហូបអាហារ និងការសម្តែងសិល្បៈម៉ាឡេស៊ី ឆ្នាំ២០២៥ (Malaysia Food and Culture Fest 2025) នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នៅផ្លូវថ្មើរជើងចតុមុខ (walk street) ។ កម្មវិធីពិពរណ៍នេះ មានការយាងចូលរួមពីសំណាក់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ
June 22, 2025









