- Nisaiy KP
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៤នាក់ ខណៈជាអ្នកជាសះស្បើយ ២នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៥៧០នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,៤៧៥នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
June 22, 2025 - ព័ត៌មានអន្តរជាតិ
(តេហេរ៉ង់)៖ នៅថ្ងៃអាទិត្យ ទី២២ ខែមិថុនា រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក មកលើទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់ខ្លួន ថាជាទង្វើដ៏អាក្រក់ហួសហេតុ ហើយបាននិយាយថា ប្រទេសរបស់លោកមានសិទ្ធិស្របច្បាប់ ដើម្បីការពារអធិបតេយ្យរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ លោក Araghchi បានបង្ហោះសារលើបណ្តាញសង្គមដូច្នេះថា «ព្រឹត្តិការណ៍ព្រឹកនេះ គឺអាក្រក់ហួសហេតុជាខ្លាំង ហើយវានឹងមានផលវិបាកយ៉ាងយូរអង្វែង។ ការវាយប្រហារនេះ គឺជាទង្វើគ្មានស្គាល់ច្បាប់… ជាទង្វើរបស់ឧក្រិដ្ឋជន»។ លោកប្រមុខការទូតអ៉ីរ៉ង់បានបន្តថា «ស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់ចែងអំពីការអនុញ្ញាតឱ្យមានការឆ្លើយតបស្របច្បាប់ក្នុងការការពារខ្លួន អ៉ីរ៉ង់រក្សាសិទ្ធិប្រើជម្រើសគ្រប់យ៉ាង ដើម្បីការពារអធិបតេយ្យ ផលប្រយោជន៍ និងប្រជាជនរបស់ខ្លួន»។ គួរបញ្ជាក់ថា ទីបំផុត រយៈពេល៨ថ្ងៃក្រោយអ៉ីស្រាអែលចាប់ផ្តើមសង្រ្គាមផ្លូវអាកាសប្រឆាំងនឹងប្រទេសអ៉ីរ៉ង់ សហរដ្ឋអាមេរិក
June 22, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ នាយប់ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក បានកម្ទេចទាំងស្រុងនូវទីតាំងចម្រាញ់សារធាតុនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ហើយលោកបានគំរាមថា នឹងមានការវាយប្រហារបន្ថែមទៀត ប្រសិនបើទីក្រុងតេហេរ៉ង់មិនព្រមស្វែងរកសន្តិភាពឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ អំឡុងការថ្លែងសារខ្លីមួយទាំងយប់ទៅកាន់ប្រជាជាតិ លោកប្រធានាធិបតីអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «វានឹងមានជម្រើស២ គឺសន្តិភាពឬមួយក៏សោកនាដកម្មសម្រាប់អ៉ីរ៉ង់ ដែលអាក្រក់ខ្លាំងបំផុត ធៀបនឹងអ្វីដែលយើងបានមើលឃើញ អំឡុងពេលជាងមួយសប្តាហ៍មកនេះ។ ចូរចាំថានៅមានគោលដៅជាច្រើនទៀត ដែលនៅសល់។ ប្រសិនបើសន្តិភាពមិនអាចសម្រេចបានឆាប់ៗទេ យើងនឹងវាយប្រហារគោលដៅទាំងនោះបន្ថែមទៀត»។ គួរបញ្ជាក់ថា បើតាមលោក ត្រាំ យោធាអាមេរិកបានធ្វើសកម្មភាពវាយប្រហារទៅលើ ទីតាំងនុយក្លេអ៊ែរសំខាន់ៗ៣កន្លែងរបស់អ៉ីរ៉ង់ រួមមាន Fordow,
June 22, 2025 - ព័ត៌មានជាតិ
(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់កងទ័ពសមរភូមិមុខ តំបន់ទិសខេត្តឧត្តរមានជ័យ ប្រចាំការតាមព្រំដែនកម្ពុជា-ថៃ ពិធីនេះបានរៀបចំធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ។ នាឱកាសនោះលោក វ៉ី សំណាង បានសម្ដែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនកងទ័ពនៅសមរភូមិមុខទាំងអស់ដែលខិតខំបម្រើជាតិមាតុភូមិ ការពារសុខសន្ដិភាព និងអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយមិនឱ្យបាត់បង់សូម្បី ១មីលីម៉ែត។ ជាមួយគ្នានោះលោក វ៉ី សំណាង បានអំពាវនាវ និងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការទាំងអស់ត្រូវរួមសាមគ្គីគ្នាជានិច្ច និងកុំជឿរតាមការញ៉ុះញ៉ុងរបស់ក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាល បំផ្លាញសុខសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជាឲ្យសោះ
June 22, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងលោកជំទាវ ស៊ាន សូរិយា ជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយពុំទទួលប្រាក់បំណាច់មុខងារ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ។ ក្រៅពីលោកជំទាវ ស៊ាន សូរិយា ព្រះរាជក្រឹត្យដដែលនេះ មានឯកឧត្តម៤រូបផ្សេងទៀត ក៏ត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយពុំទទួលប្រាក់បំណាច់មុខងារផងដែរ៕ ផ្ដល់សិទ្ធិដោយ៖
June 22, 2025 - ព័ត៌មានអន្តរជាតិ
(ថៃ)៖ យោងតាមសារព័ត៌មានរបស់ថៃ បានឱ្យដឹងថា ជនជាតិថៃ២៣នាក់ ត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួនពេលព្យាយាមលួចឆ្លងដែនចូលមកធ្វើការនៅកម្ពុជា។ ក្នុងនោះ២២នាក់ ជាអ្នកស្វែងរកការងារនៅកម្ពុជា និងម្នាក់ជាមរខ្យល់នាំផ្លូវ។ អ្នកព្យាយាមឆ្លងដែននេះ មានអ្នកខ្លះធ្វើការនៅកាស៊ីណូក្នុងក្រុងប៉ោយប៉ែត និងខ្លះទៀត មានបំណងឆ្លងមករកការងារនៅកម្ពុជា។ ដើម្បីឆ្លងដែនពួកគេបង់ឱ្យមេខ្យល់ចន្លោះ ២៥០០ ទៅ ៥០០០បាត។ ពួកគេត្រូវបានឃាត់ខ្លួនម៉ោងប្រមាណ១១យប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។ ការចាប់ខ្លួននេះ មានការផ្ទុះអាវុធ បណ្តាលឱ្យមេខ្យល់រងរបួសថែមទៀតផង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
June 22, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ទីបំផុតសហរដ្ឋអាមេរិក បានចូលរួមជាផ្លូវការក្នុងសង្រ្គាមរបស់អ៉ីស្រាអែល ដោយកាលពីថ្ងៃសៅរ៍ ទី២១ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា យោធាអាមេរិក បានធ្វើសកម្មភាពវាយប្រហារទៅលើ ទីតាំងនុយក្លេអ៊ែរ៣កន្លែងរបស់អ៉ីរ៉ង់ ក្នុងនោះរួមមានទាំងកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្រោមដី នៅទីតាំង Fordo។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា «យើងបានសម្រេចការវាយប្រហារដ៏ជោគជ័យលើទីតាំងនុយក្លេអ៊ែរ ៣កន្លែងនៅប្រទេសអ៉ីរ៉ង់ រួមមាន Fordow, Natanz និង Esfahan»។ សេចក្តីប្រកាសនេះកើតមានឡើងត្រឹម២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី លោក ត្រាំ បាននិយាយថា រូបលោកនឹងសម្រេចចិត្ត
June 22, 2025 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ អភិបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះថា បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះច្រកព្រំដែនជប់គគីរ និងច្រកទ្វារព្រំដែនជាំ ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានបិទជាស្ថាពរហើយ។ គួរជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអាជ្ញាធរខេត្តឧត្តរមានជ័យ បិទច្រកទ្វារព្រំដែនចំនួន២ គឺច្រកជប់គគីរ និងច្រកទ្វារព្រំដែនជាំ ចាប់ពីថ្ងៃទី២២ ខែមិថុនានេះតទៅ បន្ទាប់ពីកងទ័ពយោធភូមិភាគ២ របស់ថៃ ប្រកាសបិទច្រកសាយតាគូ-ជប់គគីរ ជាឯកតោភាគីមុន ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សម្តេចបញ្ជាក់ថា
June 22, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជាបានបង្ហាញជំហរបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទី ដែលភាគីថៃបានគូសជាឯកតោភាគី ហើយយកមកប្រើប្រាស់ជាសំអាង ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន និងទៅអនាគត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ពាក់ព័ន្ធនឹងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន(JBC) ដែលបានរៀបចំឡើងរវាងភាគី កម្ពុជា-ថៃ ដោយភាគីកម្ពុជាដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា និងលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ ទីប្រឹក្សាក្រសួងការបរទេសថៃ និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ។ បើយោងតាមសេចក្តីប្រកាសព័ត៍មាននៃកិច្ចប្រជុំនេះ ភាគីកម្ពុជាលោក ឡាំ ជា បានបញ្ជាក់ថា ក្រៅពីតំបន់ទាំងបួនដែលស្ថិតក្នុងបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ភាគីកម្ពុជានៅតែប្រកាន់ជំហរ និងសុច្ឆន្ទៈក្នុងការបន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែន ដោយប្រើប្រាស់យន្តការគណៈកម្មការចម្រុះ
June 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញអំពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ក្រោយដំណើរការអស់រយៈពេលពីរថ្ងៃ នៅប្រទេសកម្ពុជា។ ផ្អែកតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន ទទួលបានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំចង្អៀត ភាគីទាំងពីរបានបន្តពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ដោយបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤ ដូចខាងក្រោម៖ *ទី១៖ ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៤ របស់អនុគណៈកម្មការ បច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប*ទី២៖ ពិនិត្យ និងពិភាក្សាលើការកែសម្រួល
June 15, 2025









