Nisaiy KP
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងលោកស្រី ហ៊ុន គឹមឡេង បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងស្បៀងអាហារជាច្រើនមុខ ដល់កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅសមរភូមិមុខ ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹករបស់កម្ពុជា។ ពិធីប្រគល់ និងទទួលស្បៀងអាហារជាការឧបត្ថម្ភរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយលោក ពៅ សាលីដេត រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជានាយកខុទ្ទកាល័យលោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក។ ពិធីនេះធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ។

    July 13, 2025
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករវៀង នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥​ បានអញ្ជើញចូលរួមបើកដំណើរការ ស្តង់លក់បន្លែសុវត្ថិភាព របស់សហគមន៍ និងផលិតផលក្នុងស្រុក នៅផ្សាររវៀង ស្រុករវៀង ខេត្តព្រះវិហារ។ លោក អ៊ុក គឹមសាន បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករថា៖សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសដែលសម្តេចអញ្ជើញសួរសុខទុក្ខ សំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំងខេត្តព្រះវិហារ កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចបានណែនាំដល់អាជ្ញាធរខេត្ត ក្រុង ស្រុក

    July 13, 2025
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ អ្នកស្រាវជ្រាវជប៉ុនបានបំបែកឯតទគ្គកម្មល្បឿនអ៊ីនធឺណិតពិភពលោក ដោយសម្រេចបាននូវល្បឿនដ៏គួរឱ្យភ្ញាក់ផ្អើល ១.០២ ពេតាប៊ីតក្នុងមួយវិនាទី (Pbps)។ សមិទ្ធផលដ៏អស្ចារ្យនេះត្រូវបានប្រកាសនៅក្នុងខែមិថុនា ឆ្នាំ២០២៥ ដោយវិទ្យាស្ថានជាតិបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (NICT) របស់ប្រទេសជប៉ុន ដោយសហការជាមួយក្រុមហ៊ុន Sumitomo Electric និងដៃគូអឺរ៉ុប។ ដើម្បីឱ្យយើងងាយយល់ ១.០២ Pbps គឺស្មើនឹង ១,០២០,០០០ ជីហ្គាប៊ីតក្នុងមួយវិនាទី (Gbps)។ តាមទ្រឹស្ដី ល្បឿននេះអាចឱ្យអ្នកទាញយកវីដេអូចេញពី Netflix (Netflix library) ទាំងមូលក្នុងរយៈពេលតិចជាងមួយវិនាទី ឬវីដេអូ 8K រាប់លានក្នុងពេលដំណាលគ្នា។ វាលឿនជាងល្បឿនអ៊ីនធឺណិតជាមធ្យមនៅសហរដ្ឋអាមេរិកប្រហែល ៣.៥ លានដង

    July 13, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម តាមរយៈ បណ្ដាញព័ត៌មាន នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម នឹងសហការជាមួយស្ថានទូតកម្ពុជានៅអាមេរិក នឹងធ្វើការស៊ើបអង្កេត ម៉ាក «ប្រហុកសៀមរាប» តែសរសេរថា ផលិតផលថៃ លក់នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងករណីនេះ យើងនឹងស្វះស្វែងដោះស្រាយ តាមនីតិវីធីសមស្របដោយផ្អែកលើច្បាប់អន្តរជាតិ ទាំងកម្ពុជា និងថៃ សុទ្ធសឹងជា សមាជិកអង្គការកម្មសិទ្ធបញ្ញាពិភពលោក ដែលមានកាតព្វកិច្ចគោរពអនុវត្តកិច្ចព្រមព្រៀង (Trade

    July 13, 2025
  • ព័ត៌មានជាតិ

    (តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកទឹកចិត្ត និងជំរុញឱ្យមន្ត្រីរាជការព្រមទាំងបងប្អូនប្រជាពលរដ្ឋធ្វើការដាំដើមឈើនៅតាមលំនៅដ្ឋានរបស់ខ្លួន នៅតាមទីសាធារណៈ ឱ្យបានច្រើនដើម្បីទុកជាកេរ្ត៍តំណែរសម្រាប់មនុស្សជំនាន់ក្រោយ ជាប្រយោជន៍ដល់បរិស្ថាន និងសង្គមជាតិ។ ថ្លែងក្នុងឱកាសអញ្ជើញចូលរួម អបអរសាទរពិធីរុក្ខទិវា ៩កក្កដា ដោយបានធ្វើការដាំកូនឈើចំនួន៧១១ដើម នៅបរិវេណភ្នំដា ស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ នាព្រឹកថ្ងៃសៅរិ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥, លោកអភិបាលខេត្តតាកែវ បានថ្លែងថា ការចូលរួមដាំកូនឈើចំនួន ៧១១ដើម នៅបរិវេណប្រាសាទភ្នំដានេះ មិនមែនត្រឹមតែជាការបំពេញកាតព្វកិច្ចប៉ុណ្ណោះទេ ប៉ុន្តែ គឺជាការបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់របស់យើងទាំងអស់គ្នាចំពោះបរិស្ថាន និងធនធានធម្មជាតិ។ រាល់ដើមឈើដែលយើងបានដាំនៅថ្ងៃនេះ គឺជាក្តីសង្ឃឹម ជាសួតសម្រាប់ភពផែនដី

    July 13, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉នតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍នេះ បានគំរាមដាក់ពន្ធ ៣០ភាគរយលើការនាំចូលពីម៉ិកស៊ិក និងសហភាពអឺរ៉ុប (EU) ចាប់ពីថ្ងៃទី១ ខែសីហា បន្ទាប់ពីកិច្ចចរចាជាច្រើនសប្តាហ៍មកនេះ មិនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ ២០២៥។ ការគំរាមដាក់ពន្ធរបស់លោក ត្រាំ ត្រូវបានប្រកាសនៅក្នុងលិខិតដាច់ដោយឡែកពីគ្នា ផ្ញេីទៅកាន់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum នាថ្ងៃសៅរ៍នេះ។

    July 13, 2025
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ស្អែកនេះ នឹងអញ្ជើញជាអធិបតីដឹកនាំក្រុមការងារចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គ ខេត្តក្រចេះ ស្ថិតនៅភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ សូមបញ្ជាក់ដែរថា ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់ស្ពាននេះ បានបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះនេះ មានប្រវែង ១,៧៦១ម៉ែត្រ, ស្ពាននេះមានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស

    July 6, 2025
  • ព័ត៌មានអន្តរជាតិ

    (តេហេរ៉ង់)៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែកក្កដា មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានបង្ហាញវត្តមានជាសាធារណៈលើកដំបូង ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមរយៈពេល១២ថ្ងៃ ជាមួយប្រទេសអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្នុងវីដេអូនៃការផ្សាយផ្ទាល់ដោយស្ថានីយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ គេឃើញលោក Khamenei បានចូលរួមក្នុងពិធីសាសនាមួយនៅឯព្រះវិហារ Imam Khomeini ក្នុងរដ្ឋធានីតេហេរ៉ង់។ មេដឹកនាំកំពូលអ៉ីរ៉ង់វ័យ៨៦ឆ្នាំ ដែលកាន់អំណាចចាប់តាំងពីឆ្នាំ១៩៨៩រូបនេះ កាលពីសប្តាហ៍កន្លងទៅ ក៏បានថ្លែងសុន្ទរកថាមួយផងដែរ ក្នុងឃ្លីបវីដេអូដែលត្រូវបានថតទុកជាមុន ប៉ុន្តែលោកមិនបានបង្ហាញវត្តមានជាសាធារណៈឡើយ ចាប់តាំងពីអ៉ីស្រាអែលបានបង្កសង្រ្គាម ដោយបើកការវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវអាកាស កាលពីថ្ងៃទី១៣ ខែមិថុនា។ វត្តមាន​ជាសាធារណៈចុងក្រោយបង្អស់របស់លោក Khamenei គឺ២ថ្ងៃមុននោះ

    July 6, 2025
  • ព័ត៌មានជាតិ

    (សៀមរាប​)៖ អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិបរិស្ថានអ៊ីអន (AEON Environmental Foundation) កាលពីថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥ បានរួមគ្នាដាំដើមឈើលើកទី១ ចំនួន១ម៉ឺនដើម ក្នុងផ្ទៃដីទំហំ៥ហិកតា លើផ្ទៃដីសរុបទំហំ១៨ហិកតា សម្រាប់រយៈពេល៥ឆ្នាំ នៃគម្រោងឧទ្យានធម្មជាតិអង្គរ-អ៊ីអន (ANGKOR – AEON NATURE PARK) ស្ថិតនៅខាងជើងបារាយណ៍ជ័យតដាក និងប្រាសាទនាគព័ន្ធ ក្នុងការរួមចំណែកថែរក្សាការពារបេតិកភណ្ឌ និងបរិស្ថាន និងផ្តល់ផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាន ព្រមទាំងលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា

    July 6, 2025
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយនៅថ្ងៃសុក្រ​ថា លោកនឹងចាប់ផ្តើមការពិភាក្សាជាមួយចិន នៅថ្ងៃចន្ទ ឬថ្ងៃអង្គារខាងមុខ ​អំពីកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានស្ដីពីកម្មវិធី TikTok។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥។ លោកបាននិយាយថា សហរដ្ឋអាមេរិកជិតសម្រេចបានកិច្ចព្រមព្រៀងសម្រាប់ការលក់កម្មវិធីវីដេអូខ្លី TikTok ហើយ។ លោកថា «ខ្ញុំគិតថា យើងនឹងចាប់ផ្តើមថ្ងៃចន្ទ ឬថ្ងៃអង្គារ… ដើម្បីពិភាក្សាជាមួយចិន ប្រហែលជានឹងជាមួយប្រធានាធិបតី Xi ឬអ្នកតំណាងរបស់គាត់… យើងជិតមានកិច្ចព្រមព្រៀងហើយ»។ លោក Trump បានប្រាប់អ្នកសារព័ត៌មានក្នុងយន្តហោះ Air Force One។ កាលពីខែមុន

    July 6, 2025