- Nisaiy KP
- ព័ត៌មានអន្តរជាតិ
(ហ្សឺណែវ)៖ ចិននិងសហរដ្ឋអាមេរិក នាថ្ងៃសៅរ៍ ទី១០ ខែឧសភា បានចាប់ផ្តើមហើយនូវជំនួបកម្រិតខ្ពស់ស្តីពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក្នុងទីក្រុងហ្សឺណែវនៃប្រទេសស្វីស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Xinhua។ ជំនួបខាងលើរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងប្រធានតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ជាមួយគណៈប្រតិភូចិន ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី លោក He Lifeng គឺជាកិច្ចពិភាក្សាជាន់ខ្ពស់លើកដំបូងបង្អស់ រវាងកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក ចាប់តាំងពីសង្រ្គាមពាណិជ្ជកម្មបានផ្ទុះឡើង កាលពីខែមេសាកន្លងទៅ។ កិច្ចចរចាពាណិជ្ជកម្មចិន-អាមេរិកខាងលើ នឹងប្រព្រឹត្តទៅពេញមួយចុងសប្តាហ៍នេះ។ គួរបញ្ជាក់ថា ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ បានត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីដើមឆ្នាំ២០២៥
May 11, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាសីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសៅរ៍នេះថា ឥណ្ឌា និងប៉ាគីស្ថាន បានយល់ព្រមលើបទឈប់បាញ់ពេញលេញ និងអនុវត្តភ្លាមៗ បន្ទាប់ពីថ្ងៃទី៤ នៃការវាយប្រហារសងសឹកគ្នាទៅវិញទៅមក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ បានបញ្ជាក់តាម Truth Social ដូច្នេះថា «បន្ទាប់ពីចរចាអស់មួយយប់ សម្រុះសម្រួលដោយសហរដ្ឋអាមេរិក ខ្ញុំសូមប្រកាស ថាឥណ្ឌា និងប៉ាគីស្ថាន បានយល់ព្រមចំពោះបទឈប់បាញ់ពេញលេញ និងជាបន្ទាន់។ សូមសរសេីរប្រទេសទាំងពីរ ដែលធ្វេីការសម្រេចចិត្តប្រកបដោយភាពឈ្លាសវៃ»។ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បានឱ្យដឹងថា ប្រទេសទាំងពីរ យល់ព្រមអនុវត្តបទឈប់ បាញ់នេះឱ្យមានប្រសិទ្ធភាពភ្លាមៗ។ រីឯរដ្ឋមន្រ្តីការបរទេសឥណ្ឌា ក៏បានទទួលស្គាល់បទឈប់បាញ់ជាមួយប៉ាគីស្ថានផងដែរ៕
May 11, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ តុលាការខេត្តសៀមរាប នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញដីកាឃុំខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស។ សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន ហើយបញ្ជូនទៅតុលាការខេត្តសៀមរាប រហូតចៅក្រមចេញដីកាឃុំខ្លួនតែម្តង។ ផ្ដល់សិទ្ធិដោយ៖ Freshnews
May 11, 2025 - ព័ត៌មានអន្តរជាតិ
(ម៉ិកស៉ីកូស៉ីធី)៖ កាលពីថ្ងៃសៅរ៍ ទី៣ ខែឧសភា ប្រធានាធិបតីម៉ិកស៉ិក លោកស្រី Claudia Sheinbaum បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានស្នើបញ្ជូនកងទ័ពអាមេរិកមកកាន់ម៉ិកស៉ិក ដើម្បីជួយប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀន ប៉ុន្តែលោកស្រីបានបដិសេធសំណើនោះ ព្រោះ «អធិបតេយ្យជាតិមិនមែនសម្រាប់លក់»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ការអត្ថាធិប្បាយរបស់លោកស្រី Sheinbaum គឺជាការឆ្លើយតបចំពោះសំណួរមួយ ស្តីអំពីសេចក្តីរាយការណ៍របស់កាសែត Wall Street Journal កាលពីថ្ងៃទី២ ខែឧសភា ដែលថា លោក ត្រាំ កំពុងដាក់សម្ពាធឱ្យម៉ិកស៉ិកអនុញ្ញាត ការចូលពាក់ព័ន្ធស៉ីជម្រៅពីសំណាក់យោធាអាមេរិក
May 4, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មុខសញ្ញាចោរឆក់ជនបរទេស៧នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌបឹងកេងកងឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពួកគេធ្វើសកម្មភាព នៅក្នុងរាជធានីភ្នំពេញ។ ករណីទី១ គឺនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៥ ម៉ោងប្រហែល ១៨:២៥ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍បឹងកេងកងទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៤ នាក់ ដែលបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) និងទទួលផលចោរកម្ម នៅចំណុចមុខសណ្ឋាគារមេហ្សុងអានីកា ផ្លូវ៥៧ កែងផ្លូវ២៧៨ ភូមិ៥ សង្កាត់បឹងកេងកងទី១ កាលពីថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២៥ ម៉ោងប្រហែល ០៣:៥០ ទៀបភ្លឺ ។ ជនសង្ស័យដែលបានឃាត់ខ្លួន ០៤ នាក់នោះរួមមាន៖១៖
May 4, 2025 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុសនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រទះឃើញជ្រូកព្រៃមួយក្បាលទម្ងន់ប្រមាណជា ១៥គីឡូក្រាមជាប់អន្ទាក់ព្រាន ពេលកំពុងដើរល្បាតក្នុងភូមិសាស្ត្រ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។ ដោយពិនិត្យឃើញថាសត្វជ្រូកព្រៃនោះនៅរស់ និងនៅមានកម្លាំង ក្រុមការងារបានកាត់ខ្សែអន្ទាក់ដែលជាប់ជើងរបស់វា ឱ្យចូលទៅក្នុងព្រៃវិញ និងបានធ្វើការដោះសារខ្សែអន្ទាក់នៅជុំវិញនោះបានចំនួន ១៥ខ្សែអន្ទាក់។ វត្ថុតាងខ្សែអន្ទាក់ទាំងនេះ ត្រូវបានក្រុមការងារប្រមូលយកមករក្សាទុកនៅស្នាក់ការអូរជាំស្លា(ថ្មដា)។ សូមបញ្ជាក់ថា ការចាប់ ការជួញដូរ ការបរិភោគសត្វព្រៃ ជាទង្វើខុសច្បាប់។ សូមរួមគ្នាបញ្ឈប់ការបរិភោគ ការចាប់ និងជួញដូរសត្វព្រៃ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
May 4, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ឃាត់ខ្លួនក្មេងទំនើងចំនួន០៦នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៤:០០នាទីទៀបភ្លឺ នៅចំណុចផ្លូវព្រៈមុនីវង្ស កែងផ្លូវ ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ មានក្មេងទំនើង២ក្រុម ឈ្មោះ WK (ហៅវត្តក្នុង) និងក្រុម KSK (ខ្មែរស្រឡាញ់ខ្មែរ) មានគ្នាចំនួន០៦នាក់ បានជិះម៉ូតូចំនួន០៣គឿង បង្ហោះម៉ូតូតាមផ្លូវសាធារណៈ។ ខណៈនោះកម្លាំងល្បាតបានធ្វើការបង្ក្រាបឃាត់ខ្លួនបានភ្លាម។ បច្ចុប្បន្នក្មេងទំនើងខាងលើ សមត្ថកិច្ចកំពុងសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត
May 4, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៧ព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១១.៥៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម
May 4, 2025 - ព័ត៌មានជាតិ
(បាត់ដំបង)៖ សាលាដំបូងខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ពីការដាក់ឲ្យដំណើរការអង្គភាពអាជ្ញាសាលា នៅសាលាដំបូងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះតទៅ។ ការដាក់ឲ្យដំណើរការអង្គភាពអាជ្ញាសាលានេះ ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តសេចក្តីសម្រេចរបស់តុលាការ សំដៅពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពច្បាប់ និងសេវាយុត្តិធម៌។ សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងយុត្តិធម៌ បានសម្រេចឲ្យរៀបចំ និងដាក់ដំណើរការអង្គភាពអាជ្ញាតាមសាលាដំបូងរាជធានីខេត្ត៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
May 4, 2025 - ព័ត៌មានអន្តរជាតិ
(ស៉ីដនី)៖ មេដឹកនាំគណបក្សអភិរក្សនិយម ដែលជាបក្សប្រឆាំងរបស់ប្រទេសអូស្ត្រាលី លោក Peter Dutton បាននិយាយថា លោកបានបាត់បង់អាសនៈនៅក្នុងសភា ហេីយទទួលស្គាល់ថាចាញ់នៅក្នុងការបោះឆ្នោតសកលនាថ្ងៃសៅរ៍នេះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Dutton បាននិយាយថា លទ្ធផលនេះគឺជាប្រវត្តិសាស្ត្រសម្រាប់គណបក្សពលករ របស់ លោក Anthony Albanese ដែលជាបក្សកាន់អំណាច។ តាមគេហទំព័រគណៈកម្មការរៀបចំការបោះឆ្នោតអូស្ត្រាលី គណបក្សពលករអាចនឹងទទួលបាន ៨១អាសនៈ ក្នុងចំណោមអាសនៈចំនួន ១៥០នៅក្នុងសភា។ គួរបញ្ជាក់ថា ពលរដ្ឋស្ត្រាលី ៨លាននាក់ ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត ១៨លាននាក់បានបោះឆ្នោតរួចទៅហើយ នៅមុនការបោះឆ្នោតថ្ងៃសៅរ៍នេះ។ នៅអូស្ត្រាលី ការបោះឆ្នោតគឺជាកាតព្វកិច្ចខានមិនបានមួយកំណត់ដោយច្បាប់សម្រាប់ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ហើយអ្នកដែលមិនបានបំពេញករណីកិច្ចមួយនេះនឹងត្រូវពិន័យជាប្រាក់ ២០ដុល្លារអូស្ត្រាលី
May 4, 2025









