- Nisaiy KP
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឆែ វិវឌ្ឍនៈ ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនមន្ដ្រីនគរបាលពាក់ស័ក្ដិ៥ ដែលបម្រើការនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុករះបណ្ដាលឲ្យអ្នកដទៃបាត់បង់ជីវិត និងរបួស ព្រមទាំងខូចខាតទ្រព្យសម្បត្តិ។ ការចេញដីកាបង្គាប់ឲ្យឃុំខ្លួន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នេះ ធ្វើឡើងក្រោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់នគរបាលឈ្មោះ ហ៊ុន ហែង ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាត់បង់ជីវិត, របួសអ្នកដទៃ និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង» ប្រព្រឹត្តនៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើមហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង
May 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ដែលអាចមានផលប៉ះពាល់សុខភាព ដោយសារជំងឺកូវីដ-១៩ ជាពិសេសជនដែលងាយរងគ្រោះ មានដូចជាជនវ័យចាស់ ចាស់ជរា អ្នកដែលមានជំងឺរ៊ាំរ៊ៃ និងអ្នកដែលមានកងការពារខ្សោយនៅក្នុងខ្លួនជាដើម។ លោកស្រីបានជំរុញបងប្អូនដែលជាក្រុមងាយរងគ្រោះខាងលើនេះ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ភីហ្វាយហ្សឺ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ) ចាប់ពីពេលនេះតទៅ។ លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ដោយសារស្ថានភាពកើតមានការឆ្លងឡើងវិញនូវវីរុសកូវីដ-១៩ បំប្លែងថ្មី ពិសេសពួក ជេអ៉ិន.១ (JN.1) ដែលកំពុងតែចរាចរនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា
May 18, 2025 - ព័ត៌មានជាតិ
(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានថ្លែងថា កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវធ្វើជាគំរូល្អទៅដល់ប្រជាពលរដ្ឋ ក្នុងការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះកងកម្លាំងជាតួអង្គក្នុងការអនុវត្តច្បាប់។ ការថ្លែងលើកឡើងបែបនេះ ក្នុងឱកាសដែលលោក តំណាងឱ្យលោក ប៉េង ពោធិ៍សាអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីអប់រំផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពក្នុងការដឹកជញ្ជូនជូន ដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករ និយោជិត ដែលកម្មវិធីនេះ រៀបចំដោយបេឡាជាតិសន្តិសុខសង្គម នៅសាលប្រជុំតំបន់សេដ្ឋកិច្ចពិសេស (មេនហាតធេន)។ ថ្លែងទៅកាន់អង្គពិធី លោកអភិបាលរងខេត្ត បានអំពាវនាវដល់កម្មករ កម្មការិនីនិងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកទុកដាក់ក្នុងការថែរក្សាការពារអាយុជីវិត ជាពិសេសដល់ក្រុមគ្រួសារខ្លួននិងអ្នកដទៃដែលជាអ្នកប្រើប្រាស់ផ្លូវគ្រប់ៗគ្នា
May 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការប្រកួតរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅប្រទេសសិង្ហបុរីហើយ ខណៈថ្ងៃដំបូង កម្ពុជា ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង ដែលដណ្ដើមបានដោយកីឡាករ បុន ប៊ុនណា លើវិញ្ញាសាចំបាប់សេរី Freestyle ទម្ងន់ ៧០គីឡូក្រាម។ គួរដឹងថា ព្រឹត្តិការណ៍អន្ដរជាតិនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៥ ដោយមានអត្តពលិកមកពីប្រទេសជាច្រើនចូលរួម ក្នុងនោះកម្ពុជា ក៏បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុប ១៧នាក់ចូលរួមផងដែរ
May 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ករណី អំពីការជជែកវែកញែករវាងរដ្ឋបាលរោងចក្រ និងកម្មករនិយោជិតនៃក្រុមហ៊ុនស៊ីង កៃ សេន ហ្គាមិន ឯ.ក ដែលបានកើតឡើងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ត្រូវបានដោះស្រាយរួចរាល់ប្រកបដោយការយោគយល់និងអធ្យាស្រ័យខ្ពស់។ ក្រោយមានករណីនេះភ្លាម ក្រសួង បានចាត់មន្ត្រីជំនាញ ចុះពិនិត្យនិងសម្របសម្រួលដោះស្រាយដោយលទ្ធផលមានការយោគយល់ និងអធ្យាស្រ័យខ្ពស់ព្រោះភាគីរដ្ឋបាលក្រុមហ៊ុនព្រមព្រៀងមិនធ្វើលិខិតព្រមាននោះទេខណៈភាគីកម្មករនឹងប្រគល់ជូនលិខិតពេទ្យបញ្ជាក់ពីគ្រោះថ្នាក់ចរាចរណ៍ទៅកាន់ក្រុមហ៊ុនផងដែរ។ សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែយកចិត្តទុកដាក់លើសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងវិស័យដែលជាកិច្ចការងារអាទិភាពបំផុតមួយក្នុងចំណោមកិច្ចការអាទិភាពរបស់ក្រសួង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
May 11, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសាទរនូវអ្វីដែលលោកហៅថា «ការចាប់ផ្ដើមឡើងវិញទាំងស្រុង» នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងចិន មុនថ្ងៃទី២ នៃកិច្ចចរចា នៅថ្ងៃអាទិត្យ ទី១១ ខែឧសភា រវាងក្រុមមន្ត្រីកំពូលៗមកពីទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សំដៅបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មដែលកើតឡើង ដោយសារគោលនយោបាយពន្ធគយរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social នៅព្រឹកថ្ងៃអាទិត្យនេះ លោក ត្រាំ បានកោតសរសើរពីកិច្ចពិភាក្សាដ៏ល្អប្រសើរ និងប្រកបដោយលក្ខណៈស្ថាបនា។លោក ត្រាំ បានបន្ថែមថា «យើងចង់ឃើញភាពល្អប្រសើរសម្រាប់ចិន និងសហរដ្ឋអាមេរិក ព្រមទាំងការបើកចំហទីផ្សារចិនសម្រាប់បណ្ដាក្រុមហ៊ុនអាមេរិក។ ភាពរីកចម្រើនកំពុងកើនឡើង»។ ប៉ុន្តែលោក ត្រាំ
May 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៨.៥៨ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តព្រះសីហនុ
May 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ត្រូវលក់សាំងធម្មតាតម្លៃ ៣,៧០០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៥៥០រៀល ក្នុង១លីត្រ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
May 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កន្លងមកនេះមានប្រជាពលរដ្ឋដែលតាំងទីលំនៅតាមមាត់ប្រឡាយទឹកស្អុយបឹងត្របែកប្រមាណជាង៩៥% បានចូលរួម ទទួលយកសំណងផលប៉ះពាល់របស់គណៈកម្មការអន្តរក្រសួង ហើយយល់ព្រមរុះរើផ្ទះចេញពីដីកម្មសិទ្ធរបស់រដ្ឋ ផ្លាស់ទីលំនៅទៅកាន់កន្លែងផ្សេង។ តាមរយៈសកម្មភាពនេះ អាជ្ញាធរសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការសហការរបស់បងប្អូនប្រជាពលរដ្ឋ ហើយដោយសារការចូលរួមនេះ ទើបរដ្ឋបាលរាជធានីភ្នំពេញ អាចមានលទ្ធភាពក្នុងការបញ្ជូនគ្រឿងចក្រ ដើម្បីធ្វើការកាយស្តារល្បាប់ភក់ ក្នុងប្រឡាយ និងឈូសឆាយដី បើកផ្លូវបានប្រវែងជាង៤០០ម៉ែត្របន្ថែមទៀត ដែលនៅសល់ប្រមាណ ៦០ម៉ែត្រទៀត ពីគោលដៅសម្រេចនៃគម្រោង។ តែនៅមានផ្ទះប្រមាណ១១ខ្នងផ្ទះទៀត ដែលមិនទាន់រុះរើ ធ្វើឱ្យរាំងស្ទះ មិនអាចឱ្យគ្រឿងចក្រចូលកាយស្តារ ដល់ស្ថាននីយបូមទឹកបឹងត្របែកបាន។ ក្នុងន័យនេះ ដើម្បីរួមចំណែកធ្វើឱ្យគម្រោងស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រឡាយលូបឹងត្របែកសម្រេចអនុវត្តបាន១០០% អាជ្ញាធរសូមសំណូមពរយ៉ាងទទូច ទៅកាន់បងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ប្រមាណ៥%ទៀត ដែលមិនទាន់ទទួលយកសំណងផលប៉ះពាល់ជំហាន១នោះ សូមមេត្តាអញ្ជើញរួសរាន់ និងចូលរួមក្នុងការទទួលយកសំណងផលប៉ះពាល់ពីគណៈកម្មការអន្តរក្រសួង។ លើសពីនេះទៅទៀត ដើម្បីជួយកាត់បន្ថយការចំណាយ
May 11, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ ទីលំហែបៃតងរបស់សហគមនាគមន៍ ចំនួន១០កន្លែង បានបញ្ចប់ការសាងសង់ជាស្ថាពរ និងកំពុងរង់ចាំទទួលភ្ញៀវទេសចរ ដែលនិយមការសម្រាកលំហែកម្សាន្តជាមួយធម្មជាតិបៃតង នៅលើខ្នងភ្នំនៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» ក្នុងខេត្តសៀមរាប។ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថាពេលនេះ គោលដៅលំហែបៃតង ចាប់ផ្តើមចេញជារូបរាងហើយនៅលើភ្នំគូលែន បន្ទាប់គម្រោងរបស់ក្រសួងបរិស្ថាន បានជួយសាងសង់ទីលំហែបៃតងរបស់សហគមនាគមន៍ តាមរចនាបទខ្មែរ និងមានលក្ខណៈទំនើប ហើយរួចរាល់និងគ្រោងប្រគល់ជូនទៅសហគមន៍តំបន់ការពារធម្មជាតិ ព្រៃធំអន្លង់ ដើម្បីផ្តល់ជូនសេវាកម្ម ការលំហែកម្សាន្តប្រកបដោយសុខុដុមរមនា ជាមួយធម្មជាតិ ដល់ភ្ញៀវជាតិនិងអន្តរជាតិ ដែលមកសម្រាកលំហែ បោះតង់ និងទស្សនាជុំវិញតំបន់ភ្នំគូលែន។ លោករដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថាន បានបង្កើតការអភិវឌ្ឍគោលដៅ «លំហែបៃតង»
May 11, 2025









