- Nisaiy KP
- ព័ត៌មានជាតិ
(កេប៊ិច)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួម «សន្និសីទរដ្ឋមន្ត្រីវប្បធម៌ហ្វ្រង់កូហ្វូនីលើកទី៥ “5e Conference des Ministres de la Culture de la Francophonie”» ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២-២៤ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា។ សន្និសីទលើកទី៥នេះ ជាឱកាសក្នុងការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើបទពិសោធន៍ និងឧត្តមានុវន្តន៍ផ្នែកនយោបាយវប្បធម៌ក្នុងយុគសម័យឌីជីថល និងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងវិស័យវប្បធម៌នៅតាមបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង។ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានអញ្ជើញជាវាគ្មិនលើប្រធានបទ «ការអះអាងអំពីអធិបតេយ្យភាពវប្បធម៌នៃបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង៖ យុទ្ធសាស្រ្ត និងមធ្យោបាយដើម្បីឱ្យមជ្ឍដ្ឋានបច្ចេកវិទ្យានៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងប្រកបដោយភាពស្វាហាប់ និងបរិយាប័ន្ន (Affirmer notre souveraineté
May 25, 2025 - ព័ត៌មានជាតិ
(ចិន)៖ UN កម្ពុជា និងប្រទេសមហាអនុតំបន់ទន្លេមេគង្គបានធ្វើទស្សនកិច្ចរួមគ្នាដើម្បីស្វែងយល់ និងវាយតម្លៃពីការចរាចរ ជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំពីត្រីកោណមាសចូលក្នុងតំបន់ ព្រមទាំងដាក់ចេញនូវអនុសាសន៍បន្ថែម ដើម្បីបង្កើនវិធានការត្រួតពិនិត្យគ្រឿងញៀនតាមព្រំដែន។ នេះបើតាមការឱ្យពី ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រាប់ឱ្យដឹងបែបនេះ ខណ:លោកដឹកនាំក្រុមការងារអញ្ជើញចូលរួមដំណើរទស្សនកិច្ចសិក្សាស្វែងយល់ និងវាយតម្លៃអំពីស្ថានភាពនៃការចរាចរ ជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំពីតំបន់ត្រីកោណមាសឆ្លងកាត់ព្រំដែនចូលមកកាន់ប្រទេសក្នុងតំបន់ ចាប់ពីថ្ងៃទី១៨-២៤ ខែឧសភា ឆ្នាំ២០២៥ ។ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានប្រាប់បន្ថែមថា ដំណើរទស្សនកិច្ចតាមតំបន់ព្រំដែនឡាវ វៀតណាម និងចិននេះ ដឹកនាំដោយលោក
May 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អតីតអ្នកឧកញ៉ា ហេង សិទ្ធិ ដែលត្រូវបានចាប់ខ្លួន នៅប្រទេសរុស្ស៉ី កន្លងមក ត្រូវបានបញ្ជូនមកដល់កម្ពុជាហើយ នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ដើម្បីបន្តនីតិវិធី។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់បណ្តាញព័ត៌មាន។ បើតាម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា អតីតឧកញ៉ា ហេង សិទ្ធិ ត្រូវបានបញ្ជូនមកកម្ពុជា ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោយបុគ្គល ហេង សិទ្ធិ ត្រូវបានចោទប្រកាន់ពីបទ
May 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក ហ្ស៊ី ឃុនលីន អភិបាលនៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងទេសចរណ៍៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
May 25, 2025 - ព័ត៌មានជាតិនៅផ្លូវថ្មើរជើង Walk Street សប្តាហ៍នេះ មានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នា (ឆ្នាំទេសចរណ៍កម្ពុជា-ចិន)
(ភ្នំពេញ)៖ នៅពេលផ្លូវថ្មើរជើង (Walk Street) កំពុងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ដែលល្បីរហូតដល់ក្រៅប្រទេស តាមរយៈប្រព័ន្ធផ្សព្វផ្សាយធំៗ លើពិភពលោកនោះ ឥឡូវនេះ ក៏ទទួលបានប្រជាប្រិយភាពពីប្រជាពលរដ្ឋ ដោយបានចាត់ទុកថា ផ្លូវ «ថ្មើរជើងមាត់ទន្លេ (Walk Street) គឺជាបុណ្យអុំទូកនាចុងសប្តាហ៍ នៅរាជធានីភ្នំពេញ»។ នេះជាការលើកឡើងរបស់លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។ ស្របគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅពេលចំនួនប្រជាពលរដ្ឋមកកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) កើនឡើងឥតឈប់ឈរ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងពីការរៀបចំពិធីបើកជាផ្លូវការ (ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥) ដែលគ្រោងធ្វើឡើងពីថ្ងៃទី២៣
May 25, 2025 - ព័ត៌មានអន្តរជាតិ
(តេហេរ៉ង់)៖ កាលពីថ្ងៃសៅរ៍ ទី១៧ ខែឧសភា មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានចោទប្រកាន់លោក ដូណាល់ ត្រាំ ថាភូតកុហកនៅពេលលោកប្រធានាធិបតីអាមេរិក និយាយកាលពីអំឡុងដំណើរទស្សនកិច្ច នៅតំបន់ឈូងសមុទ្រពែរ្សក្នុងសប្តាហ៍នេះថា រូបលោកចង់បានសន្តិភាពនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Khamenei បានបន្តថា ផ្ទុយមកវិញ ជាក់ស្តែងគឺសហរដ្ឋអាមេរិក ប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បីផ្តល់គ្រាប់បែកធុនធ្ងន់ឱ្យទៅអ៉ីស្រាអែលយកទម្លាក់លើកុមារនៅឯតំបន់ហ្កាហ្សា។ លោក Khamenei បានបន្តថា សម្តីចង់បានសន្តិភាពរបស់លោក ត្រាំ គឺជាសម្តីគួរឱ្យអាម៉ាស់មួយ ទាំងសម្រាប់ម្ចាស់សម្តីផ្ទាល់ និងសម្រាប់ប្រជាជនអាមេរិកទាំងមូល។ លោក
May 18, 2025 - ព័ត៌មានជាតិ
(មណ្ឌលគិរី)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើដល់រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ចូលរួមអនុវត្តយុទ្ធនាការ «រដូវកាលបៃតង (Green Season)» និងជួយជំរុញការលើកផ្លាករមណីយដ្ឋានទេសចរណ៍ នៅតាមផ្លូវជាតិ ព្រំប្រទល់ចូលខេត្ត និងនៅតាមតំបន់រមណីយដ្ឋាននានា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការលើកឡើងរបស់ លោក ហួត ហាក់ ធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ស៊ាង សឿន ជាប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្តល់អនុសាសន៍ណែនាំ ដល់ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវខិតខំប្រឹងប្រែងរួមគ្នាជាធ្លុងមួយជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ
May 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៦នាក់ ខណៈអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៥៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៨៥នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
May 18, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ អភិបាលរដ្ឋ Kentucky លោក Andy Beshear បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី១៧នេះថា មនុស្សយ៉ាងហោចណាស់ ១៤នាក់បានបាត់បង់ជីវិត ក្នុងរយៈពេលមួយយប់បន្ទាប់ពីមានព្យុះខ្លាំងបោកបក់នៅក្នុងរដ្ឋ ហើយចំនួនអាចនឹងកើនឡើងទៀត។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Beshear ក៏បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នផងដែរ ដោយសារតែខ្យល់ព្យុះដែលបានគួចយកផ្ទះចល័តនៅក្នុងទីក្រុង Morganfield។ ក្រៅពី Kentucky ក្រុមមន្ត្រីបាននិយាយថា ខ្យល់ព្យុះបានបោកបក់កាត់ទីក្រុង St. Louis នៃរដ្ឋ Missouri ធ្វើឱ្យខូចខាតសំណង់ចំនួន ៥ ០០០ ដោយរបេីកដំបូល កាត់ផ្តាច់ខ្សែបណ្តាញអគ្គិសនី និងនាំទឹកភ្លៀងបានហូរកាត់ផ្លូវថ្នល់ដ៏សំខាន់មួយ អំឡុងម៉ោងធ្វេីចរាចរណ៍ដ៏មាមាញឹក កាលពីថ្ងៃសុក្រ។
May 18, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងរៀបចំផែនការមួយដើម្បីបញ្ជូនប្រជាជនប៉ាឡេស្ទីន ជាង១លាននាក់ចេញពីតំបន់ហ្កាហ្សាឱ្យទៅរស់នៅអចិន្ត្រៃយ៍ នៅក្នុង ប្រទេសលីប៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NBC News។ នៅក្នុងអត្ថបទផ្ដាច់មុខមួយរបស់ខ្លួន NBC News ដោយផ្អែកលើប្រភពចំនួន៥ដែលដឹងពីផែនការខាងលើ បានឱ្យដឹងទៀតថាផែនការជម្លៀសប្រជាជនប៉ាឡេស្ទីន កំពុងស្ថិតនៅក្រោមការពិចារណា យ៉ាងហ្មត់ចត់ ហើយរដ្ឋបាលលោក ត្រាំ បានពិភាក្សាពីផែនការនេះជាមួយថ្នាក់ដឹកនាំលីប៊ី។ តាមប្រភពដែល NBC News ទទួលបាន ជាថ្នូរទៅនឹងការទទួលយកប្រជាជនប៉ាឡេស្ទីន រដ្ឋបាលលោក ត្រាំ នឹងផ្ដល់ឱ្យលីប៊ីវិញនូវមូលនិធិរាប់ពាន់លានដុល្លារដែលសហរដ្ឋអាមេរិកបានបង្កកទុកកាលពីជាង១០ឆ្នាំមុន។ មិនទាន់មានការឈានដល់ការសម្រេចចិត្តចុងក្រោយណាមួយនៅឡើយទេ។ ចំណែក ខាងក្រសួងការបរទេសអាមេរិក និងក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានក៏មិនបានធ្វើអត្ថាធិប្បាយអ្វីដែរ នៅពេល ត្រូវបានស្នើសុំឱ្យបំភ្លឺជុំវិញការចុះផ្សាយរបស់
May 18, 2025









