ព័ត៌មានអន្តរជាតិ

សភាថៃ គ្រោងនឹងជួបជុំម្តងទៀតដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី នៅថ្ងៃទី៤ ខែសីហា

Khmerpress July 28, 2023 28/07/2023

បាងកក)៖ សភាថៃគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី៤ ខែសីហា ដើម្បីព្យាយាមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីម្តងទៀត នេះបើតាមសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ (២៧ កក្កដា) ខណៈដែលភាពជាប់គាំងនយោបាយនៅតែអូសបន្លាយ បន្ទាប់ពីការបោះឆ្នោតជាតិក្នុងខែឧសភា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។ គណបក្ស Move Forward ដែលទទួលបានសំឡេងភាគច្រើន ធ្លាប់បានព្យាយាមពីរដងរួចមកហើយ ដើម្បីយកមេដឹកនាំរបស់ខ្លួន គឺលោក Pita Limjaroenrat ឱ្យជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ប៉ុន្តែការប៉ុនប៉ងទាំងពីរដងនោះ ត្រូវបានរារាំងដោយសមាជិកសភាអភិរក្សនិយម និងសមាជិកដែលត្រូវបានតែងតាំងដោយក្រុមយោធា។ គណបក្សភឿថៃ ដែលជាគណបក្សជាប់លំដាប់ទីពីរ នៅក្នុងការបោះឆ្នោតជាតិកាលពីខែឧសភា គឺជាបក្សមួយក្នុងចំណោមគណបក្សចម្រុះចំនួន៨ ដែលដឹកនាំដោយគណបក្ស Move Forward ហើយត្រូវបានគេរំពឹងថា នឹងដាក់បេក្ខភាពរបស់ខ្លួនឱ្យចូលរួមប្រកួតប្រជែងលើកក្រោយ សម្រាប់តំណែងនាយករដ្ឋមន្ត្រី។ ឯកសាររបស់សភាដែលរៀបរាប់អំពីរបៀបវារៈបានឱ្យដឹងថា នៅថ្ងៃទី៤ ខែសីហា សភានឹង «ពិចារណា និងអនុម័តបេក្ខភាពសមរម្យម្នាក់ សម្រាប់តំណែងនាយករដ្ឋមន្ត្រី»។ ទោះយ៉ាងណា ប្រធានសភា លោក Wan Muhamad Noor បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសភា មុនពេលរបៀបវារៈនេះត្រូវបានចេញផ្សាយថា ការបោះឆ្នោតអាចត្រូវបានពន្យារពេល ដោយសារពួកគេកំពុងរង់ចាំតុលាការពិនិត្យមើលសេចក្តីសម្រេចមុននេះ។ […]

អាជ្ញាធរវៀតណាមបាន​រឹបអូស​មាសចំនួន ​១៩​គីឡូក្រាម ​ដែល​រត់ពន្ធ​ពី​កម្ពុជា​ទៅ​វៀតណាម​

Khmerpress July 27, 2023 27/07/2023

មន្ត្រីប៉ូលិស​វៀតណាមបាន​តាម​ចាប់​ក្រុមអ្នក​រត់ពន្ធ​មាស​ពី​កម្ពុជា​ទៅ​វៀតណាម​តាម​ព្រំដែន​ក្នុង​ខេត្ត​ An Giang នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២៣។ ប៉ូលិសខេត្ត An Giang បាននិយាយថា ពួកគេបានធ្វើការវាយឆ្មក់កាលពីយប់ថ្ងៃអង្គារ ហើយចាប់មនុស្សមួយក្រុម ដែលចូលមកស្រុក Long Binh ដោយខុសច្បាប់ពីប្រទេសកម្ពុជាតាមទូក។ អ្នកជិះទូកបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកនូវកញ្ចប់ជាច្រើននៅលើទូក ហើយក្នុងនោះប៉ូលិសក៏បានរកឃើញមាសចំនួន ១៩ គីឡូក្រាម។ នៅថ្ងៃបន្ទាប់ បុរស ២នាក់ ដែលមានអាយុប្រមាណ ៦០ និង ២២ឆ្នាំ បានចូលខ្លួន និងបានសារភាពថា ពួកគេបានរត់ពន្ធមាសពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម ដើម្បីលក់នៅហាងក្នុងខេត្ត An Giang។ ឥឡូវនេះ ប៉ូលិសវៀតណាមកំពុងពង្រីកការស៊ើបអង្កេតលើករណីនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

តម្លៃប្រេងឆៅធ្លាក់ចុះដោយជួញដូរក្នុងតម្លៃជាង ៨៣ដុល្លារក្នុងមួយបារ៉ែល

Naren July 27, 2023 27/07/2023

(ក្រុងឡុងដ៍)៖ តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃពុធ ខណៈវិនិយោគិនកំពុងឃ្លាំងមើលកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិកដែលរំពឹងថានឹងមានការដំឡើងអត្រាការប្រាក់ ស្របពេលដែលមានការកើនឡើងការផ្គត់ផ្គង់ប្រេងឆៅរបស់សហរដ្ឋអាមេរិក។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគត បានធ្លាក់ចុះ ៣៤សេនមកនៅត្រឹម ៨៣,៣ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិកត្រូវបានជួញដូរក្នុងតម្លៃ ៧៩,២៣ដុល្លារ ធ្លាក់ចុះ ៤០សេន។ ប្រេងឆៅទាំងពីរប្រភេទនេះបានឡើងថ្លៃដល់កម្រិតខ្ពស់ក្នុងរយៈពេលបីខែកាលពីថ្ងៃអង្គារមុនពេលធ្លាក់ចុះវិញនេះ។ តម្លៃប្រេងឆៅបានឡើងថ្លៃក្នុងរយៈពេល ៤សប្តាហ៍ ដោយវិនិយោគិនសម្រុកទិញដោយសារសញ្ញានៃការផ្គត់ផ្គង់កាន់តែតឹងតែង ពោលគឺដោយសារការកាត់បន្ថយទិន្នផលដោយអង្គការប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ក៏ដូចជាការសន្យារបស់អាជ្ញាធរចិនក្នុងការជំរុញសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក។ ទោះជាយ៉ាងណា មានការព្រួយបារម្ភជុំវិញថាតើប្រទេសចិន ដែលជាអ្នកប្រើប្រាស់ប្រេងធំជាងគេទីពីរក្នុងពិភពលោកនឹងពិតជាមានលទ្ធភាពបង្កើនការគាំទ្រគោលនយោបាយជំរុញសេដ្ឋកិច្ចបានដែរឬទេ។ លោក Warren Patterson ប្រធានផ្នែកយុទ្ធសាស្រ្តទំនិញនៃក្រុមហ៊ុន ING បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «យើងនៅតែត្រូវរង់ចាំគោលនយោបាយជាក់ស្តែង។ ហានិភ័យគឺថា គោលនយោបាយទាំងនេះមិនដូចការរំពឹងទុក»។ លោក Hiroyuki Kikukawa ប្រធានក្រុមហ៊ុន NS Trading ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន Nissan Securities បានថ្លែងថា៖ «ទីផ្សារនឹងបន្តស្ថិតក្នុងជម្លោះរវាងការរឹតបន្តឹងការផ្គត់ផ្គង់សកល និងការភ័យខ្លាចនៃការថយចុះតម្រូវការដោយសារការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក»៕ ផ្តល់សិទ្ធិដោយ៖ Fresh News […]

Toyota បញ្ឈប់បុគ្គលិកខ្ទង់ ១០០០នាក់នៅចិន

Khmerpress July 26, 2023 26/07/2023

(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុន Toyota នៅក្នុងប្រទេសចិនបានឱ្យដឹងថា ខ្លួនបានបញ្ឈប់បុគ្គលិកប្រហែល ១០០០នាក់មុនកិច្ចសន្យាកំណត់ ដែលក្នុងនោះមានបុគ្គលិកខ្លះបានសងជាសំណងតាមច្បាប់ និងខ្លះទៀតបញ្ជូនទៅធ្វើការនៅក្រុមហ៊ុនរបស់ខ្លួនដែលស្ថិននៅតំបន់ផ្សេង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ Toyota បានបណ្តាក់ទុនរួមគ្នាជាមួយនឹងក្រុមហ៊ុនចិន Guangzhou Automobile Group (GAC) ក្នុងការបង្កើតរោងចក្រផលិតរថតយន្តអគ្គិសនីដ៏ធំមួយក្នុងខេត្តក្វាងចូវ ប្រទេសចិនដែលត្រូវបានគេស្គាល់ក្រុមហ៊ុននោះថា GAC Toyota Factory។ គិតមកទល់ពេលនេះរោងចក្ររបស់ GAC Toyota មានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំបានចំនួន ១លានគ្រឿងទៅលើម៉ូដែល Camry, Levin និង bZ4X និងមានមានបុគ្គលិកសរុបប្រមាណ ១៩,០០០នាក់ដែលសុទ្ធតែជាបុគ្គលិកដែលបានចុះកិច្ចសន្យាពេញសិទ្ធិ។ យ៉ាងណាមិញជុំវិញការផ្លាស់ប្តូររបស់ Toyota ត្រូវបានគេឱ្យដឹងថា កើតឡើងបន្ទាប់ពីក្រុមហ៊ុន Mitsubishi Motors បានលើកឡើងកាលពីដើមខែកក្កដានេះ ថានឹងកាត់បន្ថយចំណាយបុគ្កលិកជាមួយនឹងក្រុមហ៊ុនបណ្តាក់ទុនរួមជាគ្នា GAC ដើម្បីអាចទប់ចំណាយបានខ្លះ ខណៈការលក់កំពុងធ្លាក់ចុះ។ ហេតុផលនេះក៏ Toyota បានលើកឡើងស្រដៀងគ្នាផងដែរចំពោះបញ្ហាធ្លាក់ចុះតម្លៃ និងការលក់ក្នុងប្រទេសចិន។ គួរជម្រាបដែរថា បើទោះបីជា GAC Toyota បញ្ឈប់បុគ្គលិកដល់ខ្ទង់ […]

អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន គ្រោងត្រឡប់ចូលស្រុកវិញនៅថ្ងៃទី១០ ខែសីហា, នេះបើតាមកូនស្រីរបស់លោក

Khmerpress July 26, 2023 26/07/2023

(បាងកក)៖ អ្នកនាង ផែថោងថាន ស៉ីនណាវ៉ាត់ (Paetongtarn Shinawatra) បានអះអាងនៅថ្ងៃពុធនេះថា អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ (Thaksin Shinawatra) ដែលត្រូវជាឪពុករបស់អ្នកនាង មានគម្រោងវិលត្រឡប់ចូលប្រទេសថៃវិញ នៅថ្ងៃទី១០ ខែសីហា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។ អ្នកនាង ផែថោងថាន បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ខ្ញុំហាក់សឹងតែមិនជឿនូវអ្វីដែលខ្ញុំកំពុងសរសេរឡើយ គឺលោកប៉ាគ្រោងត្រឡប់មកដល់ ព្រលានយន្តហោះដូនមឿង (Don Muang) នៅថ្ងៃទី១០ ខែសីហា» ដោយអ្នកនាងចង់សំដៅទៅលើ អាកាសយានដ្ឋាននៅរាជធានីបាងកក។ លោក ថាក់ស៉ីន ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីថៃ ចាប់ពីឆ្នាំ២០០១ រហូតដល់ពេលលោកត្រូវបានគេទម្លាក់ពីអំណាច ក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ២០០៦។ សព្វថ្ងៃ លោក ថាក់ស៉ីន កំពុងរស់នៅដោយនិរទេស ក្រោយភៀសខ្លួនចេញពីចេញពីប្រទេសថៃ ដើម្បីគេចវេះពីការជាប់ពន្ធនាគារ ពាក់ព័ន្ធសំណុំរឿងពុករលួយ កាលពីឆ្នាំ២០០៨។ គួរបញ្ជាក់ថា ផែនការវិលត្រឡប់ចូលស្រុកវិញខាងលើ គឺចំពេលដែលគណបក្សភឿថៃ (Pheu […]

មនុស្សរាប់ពាន់នាក់ គ្មានអគ្គិសនីប្រើប្រាស់ ខណៈព្យុះទីហ្វុង Doksuri ផ្ដើមវាយប្រហារហ្វីលីពីន

Khmerpress July 26, 2023 26/07/2023

(ម៉ានីល)៖ ខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារលើតំបន់ភាគខាងជើងនៃប្រទេសហ្វីលីពីន ខណៈព្យុះទីហ្វុង ដុកស៊ូរី (Doksuri) បានបក់បោកដល់ តំបន់ដីគោក​ នៅថ្ងៃពុធនេះ ដោយធ្វើឱ្យទឹកទន្លេជន់ឡើង និងប្រជាជនរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់បណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។ ប្រជាជនរស់នៅតាមតំបន់ឆ្នេរ ត្រូវបានអាជ្ញាធរហ្វីលីពីនបង្គាប់ឱ្យជម្លៀសខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ នៅមុនការមកដល់នៃព្យុះទីហ្វុង ដុកស៊ូរី ដែលបក់បោក ក្នុងល្បឿន ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង និងត្រូវបានគេព្យាករថានឹងបន្តរក្សាឥទ្ធិពល ក្នុងពេលដែលព្យុះនេះបន្តបក់បោកទៅកាន់កោះតៃវ៉ាន់ និងប្រទេសចិន។ បើតាមឆ្មាំឆ្នេរសមុទ្រហ្វីលីពីន អ្នកដំណើរច្រើនជាង ៤,០០០នាក់ កំពុងជាប់គាំងនៅតាមកំពង់ផែជាច្រើន ក្នុងប្រទេស បន្ទាប់ពីមានការដាក់បម្រាមលើការធ្វើ ដំណើរតាមផ្លូវសមុទ្រ។ ចំណែក ការប្រកាសអាសន្នពីព្យុះ ត្រូវបានអនុវត្តនៅតាមផ្នែកជាច្រើនភាគខាងជើងនៃកោះ Luzon ស្របពេលមានការព្រមានពីការ គ្រោះរអិលបាក់ដី និងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ។ គួរបញ្ជាក់ថា ព្យុះទីហ្វុង ដុកស៊ូរី គឺជាព្យុះទី៥ហើយដែលបានវាយប្រហារលើប្រទេសហ្វីលីពីន នៅក្នុងឆ្នាំ២០២៣នេះ។ ក្នុងមួយឆ្នាំៗ ហ្វីលីពីនតែងតែរង ការវាយប្រហារពីព្យុះជាមធ្យមចំនួន ២០ តែក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថាការកើនឡើងនៃកម្ដៅផែនដី នឹងកាន់តែធ្វើឱ្យព្យុះកាន់តែសាហាវឡើង៕ […]

ជំនួយយោធាអាមេរិក សម្រាប់អ៊ុយក្រែន មានបញ្ចូលជាលើកដំបូងនូវ យន្ដហោះដ្រូនស៊ើបការណ៍ Black Hornet

Khmerpress July 26, 2023 26/07/2023

(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសពីផ្ដលជំនួយយោធាបន្ថែមទំហំ ៤០០លានដុល្លារសម្រាប់អ៊ុយក្រែន ដែលក្នុងនោះរួមមានមីស៊ីលការពារដែនអាកាស រថពាសដែក និងយន្ដហោះដ្រូនខ្នាតតូច ខណៈកងកម្លាំងអ៊ុយក្រែនកំពុងបើកប្រតិបត្តិការវាយបក ដើម្បី បណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។ កញ្ចប់ជំនួយយោធាថ្មីខាងលើដែលត្រូវបានរាយការណ៍មុនគេដោយទីភ្នាក់ងារសារព័ត៌មាន Reuters នឹងមានរួមបញ្ចូលជាលើកដំបូងនូវយន្ដហោះដ្រូន ស៊ើបការណ៍ Black Hornet ផលិតដោយក្រុមហ៊ុន Teledyne FLIR Defense ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Teledyne Technologies។ យន្ដហោះដ្រូន Hornet បាន និងកំពុងត្រូវបានប្រើប្រាស់រួចទៅហើយនៅក្នុងប្រទេសអ៊ុយក្រែន តាមរយៈការផ្ដល់អំណោយពីចក្រភពអង់គ្លេស និងន័រវែស។ ក្រុមហ៊ុន Teledyne FLIR Defense ទទួលបានកិច្ចសន្យាមានទំហំទឹកប្រាក់ ៩៣លានដុល្លារកាលពីខែមេសាកន្លងទៅ ដើម្បីផ្គត់ផ្គង់យន្ដហោះដ្រូនស៊ើប ការណ៍ខ្នាតតូចឱ្យកងទ័ពអាមេរិក។ គួរបញ្ជាក់ថា ក្រៅពីយន្ដហោះដ្រូនខ្នាតតូច ជំនួយយោធាបន្ថែមទំហំ ៤០០លានដុល្លារ ក៏រួមបញ្ចូលផងដែរ គ្រាប់រំសេវសម្រាប់ប្រព័ន្ធមីស៊ីល Patriot ប្រព័ន្ធមីស៊ីល NASAMS និងប្រព័ន្ធមីស៊ីលប្រឆាំងយន្ដហោះចម្បាំង Stinger ព្រមទាំងគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីល […]

Apple នឹងដំឡើងថ្លៃ iPhone 15 Pro Max ខ្ពស់បំផុតមិនធ្លាប់មានក្នុងឆ្នាំនេះ

Khmerpress July 26, 2023 26/07/2023

(បរទេស)៖ ថ្មីៗនេះទទួលដំណឹងមកថា Apple នឹងដំឡើងថ្លៃសម្រាប់ត្រកូលស្មាតហ្វូន iPhone 15 របស់ខ្លួនខ្ពស់ជាងរាល់ឆ្នាំ ជាពិសេសចំពោះ iPhone 15 Pro Max សេរីខ្ពស់ក្នុងឆ្នាំនេះនឹងមានតម្លៃថ្លៃបំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ របាយការណ៍ពី Bloomberg បានបញ្ជាក់ថា Apple កំពុងចាប់ផ្តើមបង្កើនប្រាក់ចំណូលរបស់ខ្លួនក្នុងឆ្នាំនេះ ដែលជាមធ្យោបាយ Apple នឹងបង្កើនតម្លៃលក់លើម៉ូដែល iPhone 15 ចាប់ពីតម្លៃមធ្យមរហូតដល់ខ្ពស់បំផុត។ ដែលការបង្កើននេះនឹងធ្វើឱ្យ iPhone 15 Pro Max ឆ្នាំ២០២៣ ក្លាយជា iPhone ដែលមានតម្លៃថ្លៃបំផុតបើធៀបស្មាតហ្វូនឆ្នាំមុនៗ ប៉ុន្តែ Apple នឹងមានការផ្លាស់ប្តូរក្នុងការធ្វើបច្ចប្បន្នសម្រាប់កំណែស្មាតហ្វូនចុងក្រោយនេះផងដែរ។ យ៉ាងណាជុំវិញតម្លៃលម្អិតនៅមិនទាន់មានការចេញផ្សាយពី Apple ឬអ្នកវិភាគណាម្នាក់រួមទាំង Bloomberg នោះទេ។ តែបើតាមការលើកឡើងពី Apple ឆ្នាំនេះនឹងនៅតែដាក់លក់ iPhone ក្នុងចំនួន ៨៥លានគ្រឿងដដែល បើទោះបីសេដ្ឋកិច្ចទីផ្សារមួយចំនួនធ្លាក់ចុះក៏ដោយ។ ចំពោះត្រកូល iPhone […]

សភាថៃសម្រេចលើកពេលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តី ដែលគ្រោងធ្វើឡើងក្នុងសប្តាហ៍នេះ

Khmerpress July 25, 2023 25/07/2023

(បាងកក)៖ ប្រធានសភាថៃបានឱ្យដឹងថា ការបោះឆ្នោតក្នុងសភាដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តី ដែលគ្រោងប្រព្រឹត្តទៅជាថ្មីក្នុងសប្តាហ៍នេះ គឺត្រូវបានសម្រេចលើកពេលវិញ ខណៈភាពជាប់គាំងនយោបាយនៅក្នុងប្រទេសថៃ បន្តអូសបន្លាយរយៈពេលជាង២ខែហើយ ក្រោយការបោះឆ្នោតសកល កាលពីខែឧសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។ ការបោះឆ្នោតក្នុងសភាដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តី ពីដំបូងឡើយត្រូវបានកំណត់ថា នឹងត្រូវរៀបចំឡើងសាជាថ្មីម្តងទៀត នៅថ្ងៃទី២៧ ខែកក្កដា គឺថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយការព្យាយាម២លើកកន្លងមក ដោយមេដឹកនាំគណបក្ស Move Forward ដែលជាបក្សឈ្នះអាសនៈ​ច្រើនជាងគេក្នុងការបោះឆ្នោតសកល គឺលោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ត្រូវបានរារាំងដោយក្រុមសមាជិករដ្ឋសភា​អភិរក្សនិយម និងក្រុមសមាជិកព្រឹទ្ធសភា ដោយសារតែគោលនយោបាយកំណែទម្រង់ដ៏ចម្រូងចម្រាស របស់ Move Forward។ ភ្លាមៗនេះ មិនទាន់មានការបញ្ជាក់ថា ការបោះឆ្នោតនឹងត្រូវលើកទៅពេលណាវិញនោះឡើយ។ គួរបញ្ជាក់ផងដែរថា គណបក្សភឿថៃ (Pheu Thai) ដែលជាប់លេខ២ ក្នុងការបោះឆ្នោតសកល និងស្ថិតក្នុងក្រុមចម្រុះដែលមាន៨គណបក្ស ជាមួយ Move Forward ដែរនោះ ត្រូវគេរំពឹងនឹងតែងតាំងបេក្ខជនរបស់ខ្លួនជានាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោតសប្តាហ៍នេះ បន្ទាប់ពីត្រូវ​បានគណបក្ស […]

«Barbie» ក្លាយជាភាពយន្ត រកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០២៣ ទទួលបាន ១៦២លានដុល្លារ រយៈពេល៣ថ្ងៃ

Khmerpress July 25, 2023 25/07/2023

(បរទេស)៖ ភាពយន្តនិយាយពីតុក្កតា «Barbie» ដែលជាស្នាដៃដឹកនាំរបស់តារាសម្ដែង និងផលិតករស្រី Greta Gerwig (ក្រេតថា ហ្គើវីក) អាចរកចំណូលបានរហូតដល់ ១៦២លានដុល្លារ ពីការបញ្ចាំងនៅសហរដ្ឋអាមេរិក ក្នុងរយៈពេល៣ថ្ងៃដំបូង ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន សម្រាប់ភាពយន្តមិនមែនជាប្រភេទ Superhero និងបានក្លាយជា ភាពយន្តរកចំណូលនៅសប្តាហ៍ដំបូងបានច្រើនជាងគេ ក្នុងឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Yahoo នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ ភាពយន្ត «Barbie» របស់ Warner Bros ទទួលបានចំណូលពីការចាក់បញ្ចាំងបានរហូតដលទៅ ១៦២លានដុល្លារ បន្ទាប់ពីថ្ងៃអាទិត្យដែលជាថ្ងៃសម្រាក មានអ្នកទស្សនាច្រើន។ លើសពីនេះ នៅតាមបណ្ដាប្រទេសផ្សេងៗជុំវិញពិភពលោក ភាពយន្តអាចរកបានសរុប ១៩៤លានដុល្លារទៀត ធ្វើឲ្យចំណូលសរុបនៅសប្ដាហ៍ដំបូងនេះកើនដល់ ៣៥៦លានដុល្លារ ខណៈដើមទុនផលិតចំណាយអស់ ១៤៥ លានដុល្លារ។ ប្រការនេះបានធ្វើឲ្យរឿង «Barbie» ក្លាយជាស្នាដៃដែលអាចរកចំណូល នៅសប្ដាហ៍ដំបូងបានខ្ពស់បំផុតរបស់តារាសម្ដែង Margot Robbie (ម៉ាហ្កត រ៉ប់ប៊ី) និង Ryan Gosling (រ៉ាយអិន ហ្កសស្លីង) […]