ព័ត៌មានអន្តរជាតិ

រឿងដ៏កម្រលើទឹកដីអាមេរិក៖ បុរសម្នាក់ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយជាប់ពន្ធនាគារជិត២៨ឆ្នាំ ដោយសារការកាត់ទោសខុស

Naren February 16, 2023 16/02/2023

(វ៉ាស៊ីនតោន)៖ នេះអាចចាត់ទុកជារឿងដ៏កម្រមួយនៅលើពិភពលោក ហើយបានកើតឡើងនៅលើទឹកដីសហរដ្ឋអាមេរិក ដែលជាបិតាប្រជាធិបតេយ្យនោះ គឺករណីរបស់បុរសជាជនជាតិអាមេរិកម្នាក់ ដែលបានជាប់ពន្ធនាគារអស់រយៈពេលជិត២៨ឆ្នាំ ដោយសារការកាត់ទោសខុស ពីបទឃាតកម្ម ត្រូវបានតុលាការអាមេរិកដោះលែងឱ្យមានសេរីភាពឡើងវិញ កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។ លោក Lamar Johnson មានអាយុ៥០ឆ្នាំ បានដើរចេញពីសាលជំនុំជម្រះនៃតុលាការ ក្នុងទីក្រុង St. Louis នៃរដ្ឋ Missouri បន្ទាប់ពីចៅក្រម លោក David Mason ប្រកាសលុបចោល សាលក្រមផ្តន្ទាសទោសរូបលោក។ ចៅក្រមរូបនេះបានបញ្ជាក់ទៀតថា ការសម្រេចរបស់លោកធ្វើឡើងបន្ទាប់ពីសាក្សី២រូប បានផ្ដល់ភស្តុតាងយ៉ាងច្បាស់ និងគួរឱ្យទុកចិត្តបានថាលោក Johnson គ្មានពិរុទ្ធភាពលើបទឃាតកម្ម ដែលបានកើតឡើងកាលពីឆ្នាំ១៩៩៤នោះទេ។ សូមជំរាបថា លោក Lamar Johnson ត្រូវបានតុលាការក្នុងរដ្ឋ Missouri ផ្ដន្ទាទោសដាក់ពន្ធនាគារពីបទសម្លាប់ជនរងគ្រោះម្នាក់ឈ្មោះ Marcus Boyd កាលពីឆ្នាំ១៩៩៤។ Marcus Boyd ត្រូវបានបុរសបិទមុខ២នាក់បាញ់សម្លាប់នៅមុខផ្ទះរបស់លោក Lamar Johnson […]

ថៃសម្រេចគិតថ្លៃចំពោះភ្ញៀវទេសចរណ៍អន្តជាតិក្នុងម្នាក់ជិត ៩ដុល្លារ

Khmerpress February 16, 2023 16/02/2023

ថៃ៖ អាជ្ញាធរថៃបានសម្រេចធ្វើការគិតថ្លៃចំពោះគ្រប់អ្នកដំណើរអន្តរជាតិទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃពុធ ទី១៥ ខែកុម្ភៈម្សិលមិញនេះ។  សេចក្តីសម្រេចថ្មីនេះត្រូវបានធ្វើឡើងដោយគណៈរដ្ឋមន្ត្រីថៃតបតាមសំណើរបស់គណៈកម្មាធិការគោលនយោបាយទេសចរណ៍ជាតិ និងដើម្បីឆ្លើយតបទៅនឹងស្ថានភាពទេសចរណ៍ក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះ។ បើតាមលោក Traisulee Traisoranakul  ដែលជាអ្នកនាំពាក្យឲ្យគណៈរដ្ឋមន្ត្រីថៃបានបញ្ជាក់ថា ការគិតថ្លៃចំពោះអ្នកដំណើរអន្តរជាតិនេះនឹងត្រូវធ្វើឡើងក្នុងលក្ខខណ្ឌចំនួន ២ ដោយលក្ខខណ្ឌទី ១ គឺតម្រូវឲ្យអ្នកដំណើរដែលបានទៅដល់ប្រទេសថៃតាមផ្លូវទឹកនិងផ្លូវគោកត្រូវបង់ប្រាក់ម្នាក់ចំនួន ១៥០បាត (៤,៤ ដុល្លារអាមេរិក)។ ដោយឡែកសម្រាប់លក្ខខណ្ឌទី ២វិញគឺជាការគិតប្រាក់ចំពោះអ្នកដំណើរអន្តរជាតិតាមផ្លូវអាកាសដោយម្នាក់ៗត្រូវបង់ប្រាក់ចំនួន ៣០០បាត (៨,៨ដុល្លារអាមេរិក)៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក នឹងផ្ដល់រង្វាន់ ១០លានដុល្លារ សម្រាប់ «ក្បាលរបស់មេដឹកនាំអាល់កៃដាថ្មី»

Khmerpress February 16, 2023 16/02/2023

(ឌូបៃ)៖ របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថាបុរសឈ្មោះ សែហ្វ អាល់ អាដែល (Seif al-Adel) ជាអតីតមន្ត្រីកងកម្លាំងពិសេសអេហ្ស៉ីប និងជាសមាជិក ជាន់ខ្ពស់ម្នាក់របស់ក្រុមអាល់កៃដា ដែលសហរដ្ឋអាមេរិកបានផ្ដល់រង្វាន់ ១០លានដុល្លារសម្រាប់ក្បាលរបស់លោក បច្ចុប្បន្នគឺជាមេដឹកនាំថ្មីរបស់ក្រុមសកម្មប្រយុទ្ធមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅក្នុងរបាយការណ៍វាយតម្លៃមួយស្ដីពីហានិភ័យបង្កឡើងដោយក្រុមអាល់កៃដា អង្គការសហប្រជាជាតិ បានបញ្ជាក់ថានៅក្នុងកិច្ចពិភាក្សាជាច្រើនក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២២ បណ្ដាប្រទេសជាសមាជិកជាច្រើនជឿជាក់ថាសែហ្វ អាល់ អាដែល បាននិងកំពុងកាន់តួនាទីជាមេដឹកនាំថ្មីរបស់ក្រុមអាល់កៃដារួចទៅហើយ បន្ទាប់ពីការស្លាប់របស់អៃម៉ាន់ អាល់ ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri)។ អាល់ ហ្សាវ៉ាហ៊ីរី ជាអតីតមេដឹកនាំអាល់កៃដាដែលត្រូវបានគេរាយការណ៍ថាត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូនអាមេរិកក្នុងរដ្ឋធានីកាប៊ុល ប្រទេស អាហ្វហ្កានីស្ថាន កាលពីឆ្នាំ២០២២ ហើយដែលនេះគឺជាការបាត់បង់ដ៏សំខាន់របស់ក្រុមសកម្មប្រយុទ្ធមួយនេះ ចាប់តាំងពីអូសាម៉ា ប៊ិន ឡាដិន (Osama bin Laden) ត្រូវបានកុម្ម៉ង់ដូពិសេសអាមេរិកសម្លាប់ កាលពីឆ្នាំ២០១១មក។ ប៉ុន្តែ ខាងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកកាលពីខែមករាកន្លងទៅនេះបានអះអាងថាអ្នកឡើងបន្តវេនជាមេដឹកនាំអាល់កៃដាថ្មីជំនួស អាល់ ហ្សាវ៉ាហ៊ីរី នៅតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ។ គួរបញ្ជាក់ថា […]

ក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាម អាចខាតបង់ ២,៧៥ពាន់លានដុល្លារនៅឆ្នាំនេះ

Naren February 16, 2023 16/02/2023

(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមបានឱ្យដឹងនៅថ្ងៃពុធថា ក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាម EVN នឹងខាតចំនួន ៦៤,៩ពាន់ពាន់លានដុង (២,៧៥ពាន់លានដុល្លារ) នៅឆ្នាំនេះ ប្រសិនបើតម្លៃអគ្គិសនីលក់រាយនៅតែមិនផ្លាស់ប្តូរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលវៀតណាមថា ការខាតនេះនឹងធ្វើឱ្យការខាតបង់សរុបរបស់ក្រុមហ៊ុនរដ្ឋ EVN នៅឆ្នាំមុន និងនៅឆ្នាំនេះដល់ចំនួន ៩៣,៨ពាន់ពាន់លានដុង (ប្រហែល ៣,៩៧ពាន់លានដុល្លារ)។ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបានព្យាយាមដំឡើងថ្លៃអគ្គិសនីលក់រាយដើម្បីលើកទឹកចិត្តការវិនិយោគក្នុងវិស័យផលិតថាមពល ប៉ុន្តែក៏ប្រឈមនឹងសម្ពាធក្នុងការរក្សាអតិផរណាឱ្យស្ថិតក្រោមការគ្រប់គ្រងផងដែរ។ កាលពីដើមខែនេះ ប្រទេសវៀតណាមបានដំឡើងតម្លៃជាមធ្យមសម្រាប់អគ្គិសនីលក់រាយចំនួន ១៣,៦៩ភាគរយ ដែលមានការរំពឹងថា ការដំឡើងនេះនឹងត្រួសត្រាយផ្លូវសម្រាប់ឱ្យក្រុមហ៊ុន EVN ដំឡើងតម្លៃអគ្គិសនីរបស់ខ្លួន។ លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះថា៖ «រាល់ការកែសម្រួលតម្លៃអគ្គិសនីត្រូវតែគិតគូរពីផលប៉ះពាល់ដែលអាចកើតមានលើអតិផរណា ការរស់នៅរបស់ប្រជាជន និងលើម៉ាក្រូសេដ្ឋកិច្ច»។ ប្រទេសវៀតណាមមានបំណងរក្សាអតិផរណាឱ្យនៅខាងក្រោម ៤,៥ភាគរយនៅឆ្នាំនេះ។ តម្លៃទំនិញប្រើប្រាស់នៅវៀតណាមក្នុងខែធ្នូបានកើនឡើង ៤,៥៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

UN ប្រកាសរៃអង្គាសថវិកា៥.៦ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយសម្រាប់អ៊ុយក្រែន ក្នុងឆ្នាំ២០២៣

Khmerpress February 16, 2023 16/02/2023

(យូអិន)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធនេះ បានប្រកាសថា ថវិកាចំនួន៥.៦ពាន់លានដុល្លារ គឺត្រូវការចាំបាច់សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ នៅអ៊ុយក្រែន ក៏ដូចជាសម្រាប់មនុស្សរាប់លាននាក់ ដែលបានរត់ភៀសខ្លួនចេញពីប្រទេស​ ដែលរងគ្រោះដោយសារតែសង្រ្គាមមួយនេះ។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ រយៈពេលជិត១ឆ្នាំក្រោយទីក្រុងមូស្គ បើកការឈ្លានពានលើអ៊ុយក្រែន UN បានប៉ាន់ប្រមាណថា ជនជាតិអ៊ុយក្រែនសរុបកើនឡើងដល់ ២១.៨លាននាក់ នាពេលនេះគឺត្រូវការជាចាំបាច់នូវជំនួយមនុស្សធម៌។ លោក ម៉ាទីន គ្រីហ្វហ្វីស (Martin Griffiths) ប្រធានទីភ្នាក់ងារជំនួយមនុស្សធម៌ UN បាននិយាយថា «សង្រ្គាមនៅតែកំពុងបន្តបង្កសេចក្តីស្លាប់ សេចក្តីវិនាសហិនហោច និងការរត់ភៀសខ្លួនជារៀងរាល់ថ្ងៃ។ យើងត្រូវប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីទៅដល់​សហគមន៍លំបាកៗបំផុត រួមទាំងសហគមន៍ដែលនៅកៀកនឹងសមរភូមិជួរមុខ។ ការរងទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន គឺនៅវែងឆ្ងាយទៀត ហើយពួកគេនៅតែបន្តត្រូវការការគាំទ្រពីអន្តរជាតិ»។ គួរបញ្ជាក់ថា បើតាម UN តម្រូវការគឺធំធេងខ្លាំងណាស់ ដែលអង្គការផ្តល់ជំនួយគឺមិនអាចទៅដល់មនុស្សគ្រប់គ្នាតែម្តងបានឡើយ ប៉ុន្តែថវិកាស្នើសុំចំនួន ៥.៦ពាន់លានដុល្លារខាងលើ នឹងអនុញ្ញាតឱ្យ UN អាចនាំយកទៅដល់ប្រជាជន១៥.៣លាននាក់ ដែលស្ថិតក្នុងស្ថានភាពត្រូវការជំនួយបន្ទាន់ខ្លាំងបំផុត នៅក្នុងឆ្នាំនេះ។ UN […]

យុវជនថៃដែលសង្គ្រោះបានពីរូងភ្នំថាំហ្លួង ពេលនេះបានបាត់បង់ជីវិតនៅអង់គ្លេស អំឡុងពេលទទួលអាហាររូបករណ៍ហ្វឹកហាត់បាល់ទាត់

Naren February 15, 2023 15/02/2023

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានរាយការណ៍ថា យុវជនឈ្មោះ Duangpetch Promthep ហៅ Dom ដែលជាក្មេងប្រុសម្នាក់ក្នុងចំណោម ១២នាក់ ដែលធ្លាប់ជាប់គាំងនៅក្នុងរូងភ្នំថាំហ្លួងនៅភាគខាងជើងប្រទេសថៃ កាលពីជិត៥ឆ្នាំមុន ពេលនេះបានទទួលមរណភាព នៅក្នុងឧបទ្ទវហេតុមួយនៅប្រទេសអង់គ្លេស នៅកន្លែងដែលគាត់បានទទួលអាហារូបករណ៍ហ្វឹកហាត់បាល់ទាត់ ។ ព្រះតេជគុណ Supatpong Methigo ដែលជាអតីតគ្រូរបស់ Dom បានទម្លាយព័ត៌មាននៅលើបណ្តាញសង្គម Facebook នៅព្រឹកនេះ ថា ព្រះអង្គបានទទួលដំណឹងពីជីដូនរបស់ Dom ដែលបានប្រគេនបិណ្ឌរាល់ព្រឹក ថា Dom ពិតជាបានបាត់បង់ជីវិត។ សារព័ត៌មាន KhaoSod រាយការណ៍ថា Dom បានដួលបោកក្បាល ហើយគាត់ក៏ទទួលបានសង្គ្រោះបន្ទាន់ផងដែរ ប៉ុន្តែទោះជាយ៉ាងណា Dom មិនអាចរួចផុតជីវិតបាន។ កាលពីខែសីហាឆ្នាំមុន Dom ដែលមានអាយុ ១៧ឆ្នាំ ធ្លាប់បាននិយាយថា ក្តីសុបិនរបស់គាត់បានក្លាយជាការពិត នៅពេលដែលទទួលបានអាហារូបករណ៍បាល់ទាត់នៅសាលាបាល់ទាត់ Brook House College Football Academy ក្នុងទីក្រុង Leicester […]

វិបត្តិខ្ទឹមក្រហមកំពុងជម្រុញឲ្យមានបញ្ហាអតិផរណាចំណីអាហារយ៉ាងខ្ពស់នៅហ្វីលីពីន

Khmerpress February 15, 2023 15/02/2023

ហ្វីលីពីន៖ វិបត្តិខ្ទឹមក្រហមនៅក្នុងប្រទេសហ្វីលីពីនកំពុងជះឥទ្ធិពលអាក្រក់ទៅលើវិស័យមួយចំនួននៅក្នុងសង្គម និងជាពិសេសនោះគឺវិស័យម្ហូបអាហារតែម្តង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait  Time នៅព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈនេះបានឲ្យដឹងថា នៅតាមបណ្តាភោជនីយដ្ឋានធំៗក្នុងប្រទេសហ្វីលីពីនកំពុងប្រឈមនឹងបញ្ហារួមមួយ គឺអតិផរណាទៅលើតម្លៃនៃអាហារ ដែលកត្តានេះកំពុងទាញទម្លាក់ចំនួនអតិថិជនរបស់ពួកគេយ៉ាងច្រើនផងដែរ។ គួរកត់សម្គាល់ថា ខ្ទឹមក្រហមគឺជាគ្រឿងផ្សំដ៏សំខាន់មួយក្នុងការចម្អិនម្ហូបអាហារជាច្រើនប្រភេទ ដែលពលរដ្ឋហ្វីលីពីននិយមទទួលជាប្រចាំថ្ងៃ។ នាពេលកន្លងមកប្រទេសហ្វីលីពីនបាននាំចូលខ្ទឹមក្រហមពីក្រៅប្រទេសក្នុងបរិមាណយ៉ាងច្រើនដើម្បីបំពេញតម្រូវការក្នុងស្រុក តែក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះដំណើរការនៃការនាំខ្ទឹមក្រហមចូលមានបញ្ហារអាក់រអួលយ៉ាងខ្លាំង ខណៈដែលបរិមាណនៃខ្ទឹមក្រហមដែលហ្វីលីពីនអាចធ្វើការនាំចូលបានវិញនោះក៏ត្រូវធ្លាក់ចុះអស់ជាច្រើនផងដែរ។ បញ្ហាចម្បងខាងលើនេះបានជម្រុញឲ្យតម្លៃខ្ទឹមក្រហមកើនឡើងយ៉ាងខ្ពស់ ដោយនាពេលកន្លងមកជាមធ្យមគឺខ្ទឹមក្រហមមានតម្លៃត្រឹមតែ ៧០ ប៉េសូ (១,២៧ ដុល្លារអាមេរិក) ប៉ុណ្ណោះក្នុងមួយគីឡូក្រាម តែនាពេលបច្ចុប្បន្ននេះតម្លៃរបស់ខ្ទឹមក្រហមបានកើនដល់ ៧០០ ប៉េសូឯណោះ ពោលគឺកើនឡើងរហូតដល់ ១០ដង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កាតា បញ្ជូនផ្ទះចល័ត ប្រើក្នុងព្រឹត្តិការណ៍ World Cup ទៅតំបន់រងផលប៉ះពាល់ ដោយគ្រោះរញ្ជួយដី នៅតួកគី និងស៊ីរី

Naren February 15, 2023 15/02/2023

(ដូហា)៖ កាតា នឹងបញ្ជូនផ្ទះចល័ត ចំនួន១០,០០០ខ្នង ដែលបានប្រើប្រាស់ជាកន្លែងស្នាក់នៅ អំឡុងពេលព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ទៅកាន់តំបន់ដែលរងផលប៉ះពាល់ ដោយគ្រោះរញ្ជួយដី នៅក្នុងប្រទេសតួកគី និងស៊ីរី, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ មនុស្សជិត៤០,០០០នាក់ ត្រូវបានគេជឿជាក់ថា បានស្លាប់ ក្នុងគ្រោះរញ្ជួយដីចំនួន២លើក ដែលបានវាយប្រហារលើប្រទេសទាំងពីរ កាលពីសប្តាហ៍មុន។ មនុស្សជាង១លាននាក់ ពុំមានផ្ទះស្នាក់នៅ ក្នុងប្រទេសតួកគី ហើយចំនួនអាចច្រើនជាងនេះ ក្នុងប្រទេសស៊ីរី, នេះបើតាមអង្គការផ្តល់ជំនួយ បានព្រមាន។ Qatari Fund for Development ដែលជាស្ថាប័នរដ្ឋាភិបាល ទទួលខុសត្រូវលើកិច្ចការអន្តរជាតិ លើការអភិវឌ្ឍ និងផ្តល់ជំនួយបរទេស បានបង្ហោះវីដេអូស្តីពីផ្ទះស្នាក់នៅចំនួនដំបូង ត្រូវបានបញ្ជូនទៅកាន់តំបន់រងផលប៉ះពាល់៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

ក្រុមហ៊ុនហ្គេមEA ចំណាយប្រាក់ជិត៦០០លានដុល្លារអាម៉េរិកលើ English Premier League បន្ទាប់ពីចែកផ្លូវជាមួយ FIFA

Naren February 15, 2023 15/02/2023

យោងតាម Sky News ក្រុមហ៊ុនហ្គេម Electronic Arts (EA) បានយល់ព្រមចំណាយប្រហែល ៥៨៨លានដុល្លារដើម្បីធ្វើជាដៃគូរយៈពេល៦ឆ្នាំ ជាមួយនឹង Premier League ដែលនេះជាកិច្ចសន្យាដៃគូដ៏មានតម្លៃខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ English Premier League។ Sky News បាននិយាយថាក្លឹបចំនួន២០ នៅ Premier League បានជួបប្រជុំគ្នាកាលពីចុងសប្តាហ៍មុនអំពីកិច្ចសន្យារបស់លីកជាមួយ EA បានឈានដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀង។ ព័ត៌មានអំពីកិច្ចព្រមព្រៀងនេះត្រូវបានបែកធ្លាយជាច្រើនខែមុន បន្ទាប់ពី EA បញ្ចប់ភាពជាដៃជាមួយ FIFA បន្ទាប់ពីកិច្ចសហប្រតិបត្តិការរយៈពេល ៣០ឆ្នាំ។ ដូច្នេះ EA FIFA ត្រូវបានផ្លាស់ប្តូរឈ្មោះរបស់ខ្លួនទៅជា EA Sports FC បន្ទាប់ពីការសម្រេចចិត្តនេះ៕ ប្រភព៖ benzinga

កាហ្វេដ៏កម្រម្យ៉ាង ត្រូវបានដាក់លក់នៅអ៉ីតាលីក្នុងតម្លៃ ១៤០ដុល្លារក្នុងមួយពែង ហើយមានលក់តែ ២០ពែងប៉ុណ្ណោះ

Khmerpress February 14, 2023 14/02/2023

អ៉ីតាលី៖ សម្រាប់ប្រិយមិត្តដែលជាអ្នកនិយមទទួលទានកាហ្វេប្រហែលជាបានដឹងច្បាស់ពីតម្លៃកាហ្វេថ្លៃៗនៅតាមហាងកាហ្វេល្បីៗជាច្រើនរួចហើយ តែថ្ងៃនេះអង្គភាពសារព័ត៌មានខែ្មរណូតសុំណែនាំលោកអ្នកឲ្យបានស្គាល់កាហ្វេពិសេសម្យ៉ាងដែលមានតម្លៃរហូតដល់ ១៤០ដុល្លារឯណោះនៅក្នុងមួយពែង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាហ្វេដែលមានតម្លៃថ្លៃជាងកាហ្វេទូទៅជាង ៥០ដងនេះ គឺជាកាហ្វេកម្រដែលមានដាក់លក់ត្រឹមតែ ២០ពែងប៉ុណ្ណោះនៅក្នុងទីក្រុងមែលប៊ននៃប្រទេសអ៉ីតាលី។ ប្រភពខាងលើបានបន្តថា កាហ្វេដែលមានតម្លៃដ៏ខ្ពស់នេះគឺជាកាហ្វេដែលគេបានឆុងចេញពីកាហ្វេប្រភេទ Black Jaguar ដោយពូជកាហ្វេប្រភេទនេះត្រូវបានគេដាំដុះតែនៅក្នុងតំបន់ឈីរីគីនៃប្រទេសប៉ាណាម៉ាប៉ុណ្ណោះ។ កាលពីឆ្នាំ​ ២០២២ កន្លងទៅពូជកាហ្វេដ៏ឈ្ងុយឆ្ងាញ់ពិសារនេះបានជាប់ជាកាហ្វេល្អបំផុតនៅលើពិភពលោក​ជាមួយនឹងពិន្ទុ ៩៦,៥ នៃពិន្ទុពេញ ១០០។ ចំពោះតម្លៃនៃកាហ្វេមិនទាន់ឆុងវិញ គឺកាហ្វេប្រភេទនេះមានតម្លៃរហូតដល់ ២,០០០ដុល្លារឯណោះសម្រាប់កាហ្វេទម្ងន់ ១ផោន (៤៥០ ក្រាម) ហើយកាហ្វេប្រភេទនេះមានដាក់លក់ត្រឹមតែ ១០០ផោន (៤៥ គីឡូក្រាម) ប៉ុណ្ណោះសម្រាប់នៅក្នុងប្រទេសអ៉ីតាលីទាំងមូល៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត