ព័ត៌មានអន្តរជាតិ

លោក ត្រាំ ទុកពេល ៥០ថ្ងៃឱ្យរុស្ស៉ីដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បើមិនចង់ប្រឈមពន្ធគយ ១០០ភាគរយ

Liny Chan July 15, 2025 15/07/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់រុស្ស៉ីនៅថ្ងៃចន្ទ ទី១៤ ខែកក្កដា ឱ្យបិទបញ្ចប់សង្រ្គាមរបស់ខ្លួនជាមួយអ៊ុយក្រែន ក្នុងពេល៥០ថ្ងៃ បើពុំដូច្នោះទេនឹងត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីមួយដ៏ធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ត្រាំ បាននិយាយថារូបលោកមិនសប្បាយចិត្តទាល់តែសោះជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ជាមួយការសង្កត់ធ្ងន់ថាលោកកំពុងអស់ ការអត់ធ្មត់ចំពោះការបដិសេធរបស់មេដឹកនាំរុស្ស៉ីក្នុងការបិទបញ្ចប់សង្រ្គាមឈ្លានពានអ៊ុយក្រែនជាង ៣ឆ្នាំមកនេះ។ លោក ត្រាំ បានគូសបញ្ជាអំឡុង កិច្ចប្រជុំមួយនៅឯវិមានពងក្រពើនៃសេតវិមានជាមួយអគ្គលេខាធិការអង្គការ NATO លោក Mark Rutte ដូច្នេះថា «យើងនឹងដាក់ទណ្ឌកម្មដោយ យកពន្ធគយយ៉ាងធ្ងន់ធ្ងរ ប្រសិនបើយើងមិនអាចមានកិច្ចព្រមព្រៀងមួយក្នុងពេល៥០ថ្ងៃទេនោះ ហើយការយកពន្ធគយនឹងស្ថិតក្នុងអត្រា១០០ភាគរយ»។ គួរបញ្ជាក់ថា បើតាមលោក ត្រាំ សហរដ្ឋអាមេរិកក៏អាចនឹងយកពន្ធគយបន្ទាប់បន្សំលើបណ្ដាប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់រុស្ស៉ី ជាពិសេសប្រទេស ដែលទិញប្រេង និងឧស្ម័នពីរុស្ស៉ីផងដែរ៕ ផ្ដលសិទ្ធិដោយ៖ Fresh News

ភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ និងការអិលបាក់ដី នៅផ្នែកខ្លះនៃប្រទេសនូវែលសេឡង់

Liny Chan July 14, 2025 14/07/2025

(វែលីងតោន)៖ សាលារៀន និងផ្លូវមួយចំនួននៅតែបន្តបិទ គិតត្រឹមថ្ងៃចន្ទ ទី១៤​ ខែកក្កដា ខណៈដែលតំបន់ Tasman និង Nelson របស់ប្រទេសនូវែលសេឡង់ ចាប់ផ្តើមការបោសសម្អាត បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍កន្លងទៅ បណ្តាលឱ្យមានទឹកជំនន់ ការរអិលបាក់ដី និងការជម្លៀសប្រជាជន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តំបន់ទាំងពីរស្ថិតនៅភាគខាងជើងនៃកោះខាងត្បូង ប្រទេសនូវែលសេឡង់ ដែលបានទទួលរងនូវភ្លៀងធ្លាក់ខ្លាំងជាលើកទីពីរ ក្នុងរយៈពេលច្រើនសប្តាហ៍។ អភិបាលតំបន់ Tasman លោក Tim King បានឱ្យដឹងថា មនុស្សប្រហែល ៤០នាក់ត្រូវជម្លៀសទៅជម្រកបណ្តោះអាសន្នមួយយប់ ប៉ុន្តែមនុស្សជាច្រើននាក់ទៀត នៅតែបន្តស្នាក់នៅផ្ទះជាមួយមិត្តភក្តិ ដោយសារតែការខូចខាត។ អាជ្ញាធរដោះស្រាយគ្រាអាសន្នក្នុងតំបន់ បាននិយាយថា ក្រុមការងារវាយតម្លៃថា មានអចលនទ្រព្យចំនួន ៤១៧កន្លែងនៅក្នុងតំបន់ រងផលប៉ះពាល់ដោយទឹកជំនន់ កាលពីថ្ងៃអាទិត្យ ហើយគ្រោងពិនិត្យលើអចលនទ្រព្យចំនួន ៤១៣កន្លែងបន្ថែមទៀតនាថ្ងៃចន្ទនេះ។ បើតាមអាជ្ញាធរ សាលារៀនជាច្រើន និងផ្លូវថ្នល់ចំនួន ៥១​ ត្រូវបានបិទដោយសារតែទឹកជំនន់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ការស្ទង់មតិមួយគាំទ្រឱ្យ លោក​ Prayut ធ្វេីនាយករដ្ឋមន្រ្តីបន្ទាប់​ របស់ប្រទេសថៃ

Liny Chan July 14, 2025 14/07/2025

(បាងកក)៖ ការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងអភិវឌ្ឍ (Nida) របស់ប្រទេសថៃ នាដើមខែកក្កដានេះ បានរកឃើញថា ជាង ៨០ភាគរយនៃអ្នកឆ្លើយតបនឹងសំណួរ គឺចង់ឱ្យនាយករដ្ឋមន្ត្រីព្យួរអំណាច លោកស្រី Paetongtarn Shinawatra ចុះចេញពីតំណែង ឬរំលាយសភា ខណៈដែលលោក Prayut Chan-o-cha គឺជាជម្រើសដ៏ល្អក្នុងការក្លាយជានាយករដ្ឋមន្ត្រីថៃបន្ទាប់។ នេះបេីយោងតាមការចេញផ្សាយដោយការសែត​Bangkok Post នៅថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ​ ២០២៥។ វិទ្យាស្ថាននេះ​ បានធ្វើការស្ទង់មតិតាមទូរស័ព្ទទៅលើមនុស្សចំនួន ១ ៣១០នាក់នៅទូទាំងប្រទេសថៃ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី៧ ខែកក្កដា។ ក្នុងចំណោមអ្នកឆ្លើយតបនឹងសំណួរ មាន ៤២.៣៧ភាគរយចង់ឱ្យ លោកស្រី Paetongtarn លាលែងពីតំណែង ដើម្បីប្រទេសជាតិមាននាយករដ្ឋមន្ត្រីថ្មី ខណៈ ៣៩.៩២ភាគរយ អំពាវនាវឱ្យលោកស្រី រំលាយសភាដើម្បីរៀបចំការបោះឆ្នោតថ្មី ហើយ ០.៩៩ភាគរយចង់ឃើញរដ្ឋប្រហារ។ ការស្ទង់មតិដដែលក៏បានបង្ហាញថា មានតែ ១៥.០៤ភាគរយប៉ុណ្ណោះដែលចង់ឱ្យ លោកស្រី Paetongtarn បន្តធ្វេីជានាយករដ្ឋមន្រ្តី ហេីយនៅពេលសួរថាតើនរណាគួរតែមកជំនួសលោកស្រី Paetongtarn ក្រុមអ្នកឆ្លើយ ៣២.៨២ភាគរយ […]

លោក ត្រាំ គំរាមដកសញ្ជាតិអាមេរិករបស់ពិធីការនីលោកស្រី Rosie O’Donnell

Nisaiy KP July 13, 2025 13/07/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ ទី១២ ខែកក្កដា បានគំរាមថារូបលោកអាចនឹងដកសញ្ជាតិអាមេរិករបស់ពិធីការនីកម្មវិធីជជែកពិភាក្សា លោកស្រី Rosie O’Donnell បន្ទាប់ពីលោកស្រីបានរិះគន់ការគ្រប់គ្រងនៃរដ្ឋបាលរបស់លោកលើទីភ្នាក់ងារព្យាករឧត្តុនិយមអាមេរិក ជុំវិញគ្រោះទឹកជំនន់ដ៏ប្រល័យមួយនៅក្នុង រដ្ឋ​ Texas។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ បានសរសេរក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ថា «ដោយសារការពិតថាលោកស្រី Rosie O’Donnell មិនបានបម្រើជាប្រយោជន៍ ដ៏ល្អប្រសើរដល់ប្រទេសជាតិដ៏អស្ចារ្យរបស់យើង ខ្ញុំពិតជាកំពុងពិចារណាដកហូតសញ្ជាតិអាមេរិករបស់លោកស្រី»។ លោក ត្រាំ បន្តថា «លោកស្រីគឺជាការគំរាមកំហែងចំពោះ មនុស្សជាតិ ហើយគួរតែបន្តស្ថិតនៅក្នុងប្រទេសអៀរឡង់ ប្រសិនបើពួកគេនៅទីនោះត្រូវការលោកស្រី»។ គួរបញ្ជាក់ថា នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក ប្រធានាធិបតីមិនអាចដកសញ្ជាតិអាមេរិកពីពលរដ្ឋអាមេរិកដែលកើតនៅក្នុងសហរដ្ឋអាមេរិកបាននោះទេ។ លោកស្រី O’Donnell កើតនៅក្នុងរដ្ឋ New York។ លោកស្រី O’Donnell ដែលជាមនុស្សម្នាក់តែងតែរិះគនលោក ត្រាំ បានផ្លាស់ទៅរស់នៅក្នុងប្រទេសអៀរឡង់ជាមួយកូនប្រុសរបស់ លោកស្រី កាលពីដើមឆ្នាំ២០២៥នេះ ក្រោយលោក ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២។ លោកស្រីបានលើកឡើងក្នុងការបង្ហោះមួយលើ […]

លោក គីម ជុងអ៊ុន បញ្ជាក់ឡើងវិញពីការគាំទ្ររុស្ស៉ី នៅក្នុងសង្រ្គា.មអ៊ុយក្រែន

Nisaiy KP July 13, 2025 13/07/2025

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov ថាទីក្រុងព្យុងយ៉ាង បានត្រៀមខ្លួនជាស្រេចដើម្បីបន្តគាំទ្រដោយគ្មានលក្ខខណ្ឌដល់គ្រប់សកម្មភាពរបស់ទីក្រុងមូស្គូ នៅក្នុងសង្រ្គាមអ៊ុយក្រែន។ នេះបើតាម KCNA ដកស្រងចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។ លោក Sergei Lavrov កំពុងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅក្នុងប្រទេសកូរ៉េខាងជើង ដែលបានបញ្ជូនកងទ័ព និងអាវុធទៅជួយរុស្ស៉ី ក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន ហើយបានសន្យាថានឹងផ្ដល់ការគាំទ្រផ្នែកយោធាបន្ថែម ខណៈទីក្រុងមូស្គូកំពុងព្យាយាមជំរុញភាពរីកចម្រើនទៅមុខក្នុងសង្រ្គាមនេះ។ លោក គីម បានជួបលោកប្រមុខការទូតរុស្ស៉ី នៅទីក្រុង Wonsan ដែលជាទីក្រុងឆ្នេរភាគខាងកើតកូរ៉េខាងជើង និងជាទីដែលរដ្ឋមន្ត្រីការបរទេសនៃប្រទេសទំាង២បានរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រជាលើកទី២ ជាមួយការសន្យា ធ្វើកិច្ចសហប្រតិបត្តិការបន្ថែម អនុលោមតាមសន្ធិសញ្ញាភាពជាដៃគូមួយដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០២៤ ក្នុងនោះរួមមានការសន្ធិញ្ញាការពារគ្នាទៅវិញទៅមក។ ក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ​KCNA បានឱ្យដឹងថាលោក គីម បានប្រាប់លោក Lavrov ដោយផ្ទាល់ថាជំហានដើរទៅមុខនៃប្រទេសទាំង២ ជាការឆ្លើយតបទៅនឹង ការប្រែប្រួលភូមិសាស្ត្រនយោបាយពិភពលោក នឹងចូលរួមចំណែកយ៉ាងអស្ចារ្យដល់ការធានាសន្តិភាព និងសន្តិសុខនៅជុំវិញពិភពលោក។ «លោក គីម ជុងអ៊ុនក៏បានអះអាងឡើងវិញផងដែរពី កូរ៉េខាងជើងបានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដោយគ្មានលក្ខខណ្ឌ និងជំរុញលើកទឹកចិត្តដល់គ្រប់វិធានការដាក់ចេញដោយមេដឹកនាំរុស្ស៉ី ក្នុងការដោះស្រាយប្រភពដើមនៃវិបត្តិអ៊ុយក្រែន»។ […]

ជប៉ុនបំបែកឯតទគ្គកម្មល្បឿនអ៊ីនធឺណិត ១.០២ ពេតាប៊ីតក្នុងមួយវិនាទី

Nisaiy KP July 13, 2025 13/07/2025

(បរទេស)៖ អ្នកស្រាវជ្រាវជប៉ុនបានបំបែកឯតទគ្គកម្មល្បឿនអ៊ីនធឺណិតពិភពលោក ដោយសម្រេចបាននូវល្បឿនដ៏គួរឱ្យភ្ញាក់ផ្អើល ១.០២ ពេតាប៊ីតក្នុងមួយវិនាទី (Pbps)។ សមិទ្ធផលដ៏អស្ចារ្យនេះត្រូវបានប្រកាសនៅក្នុងខែមិថុនា ឆ្នាំ២០២៥ ដោយវិទ្យាស្ថានជាតិបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (NICT) របស់ប្រទេសជប៉ុន ដោយសហការជាមួយក្រុមហ៊ុន Sumitomo Electric និងដៃគូអឺរ៉ុប។ ដើម្បីឱ្យយើងងាយយល់ ១.០២ Pbps គឺស្មើនឹង ១,០២០,០០០ ជីហ្គាប៊ីតក្នុងមួយវិនាទី (Gbps)។ តាមទ្រឹស្ដី ល្បឿននេះអាចឱ្យអ្នកទាញយកវីដេអូចេញពី Netflix (Netflix library) ទាំងមូលក្នុងរយៈពេលតិចជាងមួយវិនាទី ឬវីដេអូ 8K រាប់លានក្នុងពេលដំណាលគ្នា។ វាលឿនជាងល្បឿនអ៊ីនធឺណិតជាមធ្យមនៅសហរដ្ឋអាមេរិកប្រហែល ៣.៥ លានដង និងលឿនជាងល្បឿនជាមធ្យមនៅឥណ្ឌាដល់ទៅ ១៦ លានដង។ ស្នូលនៃភាពជោគជ័យផ្នែកបច្ចេកវិទ្យានេះស្ថិតនៅត្រង់ការប្រើប្រាស់ ខ្សែកាបអុបទិក ១៩ គ្រាប់។ ខុសពីខ្សែកាបអុបទិកតែមួយគ្រាប់ទូទៅ ខ្សែកាបច្នៃប្រឌិតថ្មីនេះមានបណ្តុំផ្លូវពន្លឺដាច់ដោយឡែកចំនួន ១៩ នៅក្នុងអង្កត់ផ្ចិតស្តង់ដារដូចគ្នា (០.១២៥ មីលីម៉ែត្រ) ទៅនឹងខ្សែកាបដែលមានស្រាប់។ អ្នកស្រាវជ្រាវបានពណ៌នាថា នេះដូចជាការបង្កើត «ផ្លូវហាយវេ ១៩ គន្លង» សម្រាប់ទិន្នន័យ។ ដើម្បីដោះស្រាយបញ្ហាការបាត់បង់សញ្ញាក្នុងចម្ងាយឆ្ងាយបែបនេះ ក្រុមការងារក៏បានបង្កើត ប្រព័ន្ធពង្រីកសញ្ញាដ៏ទំនើបដែលបង្កើនសញ្ញានៅទូទាំងបណ្ដាលប្រេកង់រលកពន្លឺជាច្រើនក្នុងពេលដំណាលគ្នា […]

ក្រោយកិច្ចចរចាបរាជ័យ លោក ត្រាំ គំរាមយកពន្ធ ៣០ភាគរយលេី EU និង ម៉ិកស៉ិក

Nisaiy KP July 13, 2025 13/07/2025

(វ៉ាស៉នតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍នេះ បានគំរាមដាក់ពន្ធ ៣០ភាគរយលើការនាំចូលពីម៉ិកស៊ិក និងសហភាពអឺរ៉ុប (EU) ចាប់ពីថ្ងៃទី១ ខែសីហា បន្ទាប់ពីកិច្ចចរចាជាច្រើនសប្តាហ៍មកនេះ មិនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ ២០២៥។ ការគំរាមដាក់ពន្ធរបស់លោក ត្រាំ ត្រូវបានប្រកាសនៅក្នុងលិខិតដាច់ដោយឡែកពីគ្នា ផ្ញេីទៅកាន់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum នាថ្ងៃសៅរ៍នេះ។ មន្ត្រីសហភាពអឺរ៉ុប ៣នាក់បានប្រាប់ Reuters ថាការគំរាមរបស់លោក ត្រាំ គឺជាយុទ្ធសាស្ត្រចរចា។ សហភាពអឺរ៉ុប និងម៉ិកស៊ិក​ ស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក។ លិខិតដាក់ថ្ងៃឱសានវាទទី១ ខែសីហា របស់លោក ត្រាំ ត្រូវបានផ្តល់ទៅឱ្យប្រទេសគោលដៅ ដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលអាចបន្ថយអត្រាពន្ធ។ ក្នុងសប្តាហ៍នេះ លោក ត្រាំ ក៏បានផ្ញើលិខិតស្រដៀងគ្នានេះទៅកាន់ដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកចំនួន ២៣ផ្សេងទៀតផងដែរ រួមទាំងកាណាដា […]

ទូរទស្សន៍ថៃ៖ លោក ថាក់ស៉ីន និយាយថា ពួកឧក្រិដ្ឋជនឆបោកអនឡាញមួយចំនួនក្នុងប្រទេសថៃ ស្នាក់នៅអាផាតមិនថ្លៃៗ និងទៅមកប្រទេសមីយ៉ាន់ម៉ាដោយសេរី

Liny Chan July 12, 2025 12/07/2025

(បាងកក)៖ អំឡុងកម្មវិធីពិភាក្សាមួយរបស់ទូរទស្សន៍ថៃ Nation TV ក្នុងសប្តាហ៍នេះ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត្រ បានបង្ហើបឱ្យដឹងថា ពួកឧក្រិដ្ឋជនមួយចំនួនដែលធ្វើប្រតិបត្តិការឆបោកនៅក្នុងប្រទេសថៃ ស្នាក់នៅអាផាតមិន មានតម្លៃថ្លៃៗរហូតដល់​រាប់ពាន់លានបាត ហើយធ្វើដំណើរទៅមកប្រទេសមីយ៉ាន់ម៉ាដោយសេរី។ លោក ថាក់ស៉ីន បានលើកឡើងដូចខាងលើ អំឡុងកិច្ចពិភាក្សាជុំវិញប្រធានបទទូលំទូលាយមួយ ស្តីពីកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពសាធារណៈ ដើម្បីស្តារទំនុកចិត្តក្នុងចំណោមភ្ញៀវទេសចរចិន ឡើងវិញ។ លោក ថាក់ស៉ីន បានអះអាងថា ការដោះស្រាយបញ្ហាបទល្មើសពាក់ព័ន្ធទៅនឹងបណ្តាញឆកបោកតាមតាមប្រព័ន្ធទូរគមនាគមន៍ គឺជារឿងចាំបាច់ មុនពេលទេសចរអាចមានអាម្មរណ៍ថា មានសុវត្ថិភាពពេលត្រឡប់មកវិញ។ ជាចុងក្រោយ អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសថៃ ត្រូវបានក្រុមឧក្រិដ្ឋជនបរទេសប្រើប្រាស់ទឹកដី ធ្វើជាមជ្ឈមណ្ឌលឆ្លងកាត់ ឬជាការិយាល័យរណប សម្រាប់ប្រតិបត្តិការឆបោក របស់ពួកគេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Jack Dorsey បានបញ្ចេញកម្មវិធី «Bitchat» សម្រាប់ផ្ញើសារតាម Bluetooth ដោយមិនចាំបាច់មានអ៊ីនធឺណិត

Liny Chan July 11, 2025 11/07/2025

(បរទេស)៖ នៅដើមខែកក្កដា ឆ្នាំ២០២៥នេះ លោក Jack Dorsey ដែលជាអតីតសហស្ថាបនិក Twitter និងជានាយកប្រតិបត្តិក្រុមហ៊ុន Block បានបង្ហាញជាសាធារណៈពីកម្មវិធីថ្មីមួយឈ្មោះថា «Bitchat» ដែលជាកម្មវិធីផ្ញើសារតាម Bluetooth ដ៏ពិសេសមួយ ដោយមិនចាំបាច់មានសេវាអ៊ីនធឺណិត ឬ Wi-Fi ឡើយ។ តើ Bitchat ដំណើរការយ៉ាងដូចម្តេច?Bitchat ប្រើបច្ចេកវិទ្យា Bluetooth Low Energy mesh networking ដែលអាចឲ្យឧបករណ៍នីមួយៗផ្ញើសារទៅគ្នាបានដោយផ្ទាល់ ហើយអាចឆ្លងកាត់ឧបករណ៍ជាប់ៗគ្នា ដើម្បីពង្រីកចម្ងាយផ្ញើសារអាចដល់ទៅ៣០០ម៉ែត្រ។ វាផ្ដល់ភាពងាយស្រួលក្នុងការទំនាក់ទំនងនៅទីតាំងដែលគ្មានបណ្តាញអ៊ីនធឺណិត។ ក្រៅពីនេះវាមានលក្ខណៈសំខាន់ៗជាច្រើនដូចជា៖១៖ គ្មានគណនី ឬលេខទូរស័ព្ទ៖ អ្នកប្រើអាចផ្ញើសារដោយផ្ទាល់ ដោយមិនចាំបាច់បង្កើតគណនី ឬបញ្ចូលព័ត៌មានផ្ទាល់ខ្លួន។២៖ ការសម្ងាត់ខ្ពស់៖ មានការអ៊ិនគ្រីប (end-to-end encryption) និងមុខងារផ្សេងៗដូចជា dummy messages, ការបំប្លែងពេលវេលា និង «មុខងារ panic» សម្រាប់លុបទិន្នន័យបន្ទាន់។៣៖ ប្រើបាននៅគ្រប់ទីកន្លែង៖ អាចប្រើបានក្នុងស្ថានភាពបាត់បង់បណ្តាញអ៊ីនធឺណិត ដូចជា គ្រោះមហន្តរាយ បាតុកម្ម កន្លែងទីប្រជុំជន […]

មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា ស្នើសុំលោក ត្រាំ ឱ្យបន្ធូរបន្ថយនៅក្នុងអត្រាពន្ធបដិការ ៤០ភាគរយ

Liny Chan July 11, 2025 11/07/2025

(Reuters)៖ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បានស្នើសុំឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ធូរបន្ថយនៅក្នុងអត្រាពន្ធបដិការ ៤០ភាគរយលើការនាំចេញ ទំនិញនៃប្រទេសរបស់លោកទៅកាន់សហរដ្ឋអាមេរិក ហើយថាត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ជូនក្រុមអ្នកចរចាទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងករណីចាំបាច់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ នៅថ្ងៃសុក្រ ទី១១ ខែកក្កដាថា «ឧត្តមសេនីយ៍ជាន់ខ្ពស់ (លោក Min Aung Hlaing) បានទទួលស្គាល់ពី ភាពដឹកនាំដ៏ខ្លាំងក្លារបស់លោកប្រធានាធិបតី (ត្រាំ) ក្នុងការដឹកនាំប្រទេសរបស់លោកឆ្ពោះទៅរកភាពរុងរឿងជាមួយស្មារតីស្នេហាជាតិដ៏ពិតប្រាកដ»។ គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ជាការឆ្លើយតបទៅនឹងលិខិតជូនដំណឹងដល់មីយ៉ាន់ម៉ាស្ដីពីអត្រាពន្ធបដិការពីរដ្ឋបាលលោក ត្រាំ លោក Min Aung Hlaing បានស្នើសុំបញ្ចុះ អត្រាពន្ធបដិការពី៤០ភាគរយ មកនៅត្រឹម ១០ ទៅ ២០ភាគរយ ហើយមីយ៉ាន់ម៉ានឹងបញ្ចុះការយកពន្ធបដិការលើទំនិញនាំចូលពីសហរដ្ឋអាមេរិកក្នុងអត្រាពី០ ទៅ ១០ភាគរយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News