ព័ត៌មានអន្តរជាតិ

ព្រឹទ្ធសភាអាមេរិក អនុម័តកញ្ចប់ថវិកាយោធាដ៏មហិមា ៨៥៨ពាន់លានដុល្លារ

Khmerpress December 16, 2022 16/12/2022

(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រភាគច្រើន លើកញ្ចប់ថវិកាយោធាប្រចាំឆ្នាំ បំបែកកំណត់ត្រាថ្មីមួយ ដល់ទៅ ៨៥៨ពាន់លានដុល្លារ ពោលគឺលើស ៤៥ពាន់លានដុល្លារ នៃកញ្ចប់ថវិកាយោធាស្នើឡើងដោយលោកប្រធានាធិបតី ចូ បៃដិន ទៅទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២២។ កញ្ចប់ថវិកាយោធាខាងលើដែលស្ថិតច្បាប់ National Defense Authorization Act ឬហៅកាត់ថា NDAA ត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ ៨៣ ទល់នឹង១១សំឡេង ជំទាស់ ហើយតាមរយៈការអនុម័តនេះទៀតសោត ក៏មានបញ្ចូលទាំងការលុបចោលកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅក្នុងជួរយោធាអាមេរិកផងដែរ។ មួយវិញទៀត ដោយសារតែកញ្ចប់ថវិកានេះត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រអាមេរិក កាលពីសប្ដាហ៍មុនរួចហើយនោះ NDAA នឹងត្រូវបញ្ជូនបន្តទៅកាន់ សេតវិមានជាទីដែលលោក បៃដិន ត្រូវបានគេរំពឹងខ្ពស់ថានឹងចុះហត្ថលេខាភ្លាមៗ។ គួរបញ្ជាក់ថា កញ្ចប់ថវិកាយោធា ៨៥៨ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់ក្នុងការចំណាយនានា រួមមាន ៤.៦ភាគរយជាប្រាក់បៀវត្សរ៍សម្រាប់កងទ័ព ទិញអាវុធ នាវាចម្បាំង និងយន្ដហោះចម្បាំង ព្រមទាំងគាំទ្រដល់តៃវ៉ាន់ដែលកំពុងប្រឈមមុខនឹងចិន និងអ៊ុយក្រែនដែលកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី៕ ផ្តល់សិទ្ធិដោយ៖ freshnews

សភាអាល្លឺម៉ង់ អនុម័តថវិកាជាង១០ពាន់លានដុល្លារ សម្រាប់ការទិញយន្តហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិក

Khmerpress December 15, 2022 15/12/2022

(បែរឡាំង)៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡាំប្រិច (Christine Lambrecht) បានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា រដ្ឋាភិបាលអាល្លឺម៉ង់ទទួលបានភ្លើងបៃតងហើយ ដើម្បីទិញយន្តហោះចម្បាំង F-35 ដែលផលិតដោយក្រុមហ៊ុនអាមេរិក ឡុកឃីដ ម៉ាទីន (Lockheed Martin) ខណៈវាស្ថិតនៅក្នុងផ្នែកនៃគម្រោងទិញបរិក្ខារយោធា ដែលមានតម្លៃសរុប១៣ពាន់លានអឺរ៉ូ (១៣.៨៥ពាន់លានដុល្លារអាមេរិក)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២។ គណៈកម្មាធិការទទួលបន្ទុកកញ្ចប់ថវិកានៃសភាអាល្លឺម៉ង់ បានអនុម័តការចំណាយខាងលើ ដែលក្នុងនោះរួមមានទាំងលុយ ១០ពាន់លានអឺរ៉ូ (១០.៦៥ពាន់លានដុល្លារ) សម្រាប់យកទៅទិញយន្តហោះចម្បាំង F-35 ហើយនិងលុយសម្រាប់ការទិញ ឧបករណ៍វិទ្យុទាក់ទងឌីជីថល ព្រមទាំងកាំភ្លើងវែងប្រភេទបាញ់រះ។ ទាំងនេះគឺជាគម្រោងដំបូងគេ ដែលបានប្រើប្រាស់ថវិកា នៃកញ្ចប់មូលនិធិពិសេសទំហំ ១០០ពាន់លានអឺរ៉ូ (១០៦ពាន់លានដុល្លារ) ដែលអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) បានប្រកាសនៅប៉ុន្មានថ្ងៃ ក្រោយការឈ្លានពានរបស់រុស្ស៉ីទៅលើ​អ៊ុយក្រែនកាលពីខែកុម្ភៈ។ កញ្ចប់មូលនិធិពិសេសនេះ មានគោលដៅចម្បងធ្វើទំនើបកម្មសព្វាវុធ និងបរិក្ខារយោធារបស់អាល្លឺម៉ង់ ឱ្យឡើងដល់កម្រិតស្តង់ដាជាថ្មីវិញ។ អាល្លឺម៉ង់នឹងទិញយន្តហោះចម្បាំង F-35 […]

ក្រុមហ៊ុនតូយ៉ូតាជប៉ុន និងចាប់ដៃគ្នាជាមួយក្រុមហ៊ុន CP Group របស់ថៃ ដើម្បីធ្វើការលើគម្រោងរថយន្តឥន្ធនៈអ៊ីដ្រូសែន

Khmerpress December 15, 2022 15/12/2022

ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ប្រទេសជប៉ុន គឺក្រុមហ៊ុន Toyota Motor បាននិយាយថា ខ្លួននឹងធ្វើការជាមួយក្រុមហ៊ុនថៃ ដើម្បីផ្សព្វផ្សាយឥន្ធនៈអ៊ីដ្រូសែន ដែលជាមធ្យោបាយមួយដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន។ ក្រុមហ៊ុនបានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Charoen Pokphand Group ដែលអាជីវកម្មរបស់ពួកគេរួមមានការលក់រាយ និងការចិញ្ចឹមសត្វ។ ក្រុមហ៊ុនមានគម្រោងផលិតអ៊ីដ្រូសែនពីជីវឧស្ម័ន ដែលបានមកពីកាកសំណល់កសិកម្ម ហើយប្រើប្រាស់វាដើម្បីផ្តល់ថាមពលដល់រថយន្តដឹកជញ្ជូន។ ប្រធានក្រុមហ៊ុន Toyota លោក Toyoda Akio ក៏បានបង្ហើបថា ក្រុមហ៊ុនរបស់លោកកំពុងអភិវឌ្ឍរថយន្តភីកអាប់អគ្គិសនីសម្រាប់ទីផ្សារប្រទេសថៃផងដែរ។ លោក Toyoda បាននិយាយថា៖«មានជម្រើសជាច្រើនសម្រាប់ការអភិវឌ្ឍរថយន្តដែលជួយដល់បរិស្ថាន។ Toyota នឹងបន្តជ្រើសយកជម្រើសទាំងអស់យ៉ាងយកចិត្តទុកដាក់។ យើងក៏ចង់អភិវឌ្ឍបច្ចេកវិទ្យាទំនើប និងក្លាយជាក្រុមហ៊ុនរថយន្តដែលផ្តល់នូវតម្លៃសមរម្យ និងសេរីភាពនៃការធ្វើដំណើរដល់មនុស្សគ្រប់គ្នា»។ ក្រុមហ៊ុនផលិតរថយន្តនេះមានចំណែក ៣០% នៅក្នុងទីផ្សាររថយន្តថ្មីរបស់ប្រទេសថៃ ខណៈប្រទេសថៃគឺជាមូលដ្ឋានផលិតកម្មដ៏ធំបំផុតរបស់ក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍។ ប៉ុន្តែការប្រកួតប្រជែងកាន់តែខ្លាំងឡើង នៅពេលដែលក្រុមហ៊ុនចិនកំពុងដាក់លក់រថយន្ត EV នៅទីនោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ជប៉ុនគ្រោងចំណាយថវិកា ៤៤ពាន់លានដុល្លារដើម្បីពង្រឹងប្រព័ន្ធការពារជាតិពីការគំរាមគំហែងរបស់ចិន កូរ៉េខាងជើង និងរុស្ស៊ី

Khmerpress December 15, 2022 15/12/2022

ជប៉ុន៖ រដ្ឋាភិបាលនៃប្រទេសជប៉៉ុនគ្រោងនឹងចំណាយប្រាក់ជិត ៤៤ពាន់លានដុល្លារដើម្បីពង្រឹងប្រព័ន្ធការពារជាតិរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post កាលថ្ងៃពុធ ទី១៤ ខែធ្នូម្សិលមិញនេះ។ បើតាមលោកនាយករដ្ឋមន្ត្រីជប៉ុន  Fumio Kishida បានបញ្ជាក់ថា ការសម្រេចពង្រឹងប្រព័ន្ធការពារជាតិនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការគំរាមគំហែងពីបណ្តាប្រទេសមួយចំនួន ជាប្រទេសកូរ៉េខាងជើង ប្រទេសចិន និងប្រទេសរុស្ស៊ីជាដើម។ ប្រភពខាងលើបានបន្តថា គម្រោងចំណាយក្នុងទំហំទឹកប្រាក់ដ៏ច្រើនខាងលើនេះនឹងផ្តើមមានប្រសិទ្ធភាពចាប់ពីឆ្នាំ ២០២៣ រហូតដល់ឆ្នាំ ២០២៧ ខណៈទំហំទឹកប្រាក់នៅក្នុងគម្រោងថ្មីមានការកើនឡើងទ្វេដងបើធៀបទៅនឹងទំហំទឹកប្រាក់នៅក្នុងគម្រោងចំណាយចាស់។ នៅក្នុងគម្រោងថវិកាការពាររបស់រដ្ឋាភិបាលជប៉ុនក៏បានបង្ហាញផងដែរថា ជប៉ុនគ្រោងនឹងទិញមីស៊ីលប្រភេទ Tomahawk ដែលផលិតនៅអាមេរិកចំនួន ៥០០គ្រាប់ ខណៈជប៉ុនគ្រោងនឹងដាក់ពង្រាយមីស៊ីលឲ្យបានចំនួន ១,០០០គ្រាប់នៅតាមតំបន់ព្រំដែនទឹករបស់ខ្លួន ដ្បិតនាពេលកន្លងមកចិននិងកូរ៉េខាងជើងតែងបង្កការគំរាមគំហែងនៅលើដែនសមុទ្រជប៉ុនជាញឹកញាប់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រធានអង្គការសុខភាពពិភពលោកសង្ឃឹមថា ជំងឺកូវីដ១៩នឹងលែងជា «គ្រាអាសន្នសកល» នៅឆ្នាំក្រោយ

Khmerpress December 15, 2022 15/12/2022

ប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយថា គាត់មានក្តីសង្ឃឹមថាជំងឺរាតត្បាត Covid-19 នឹងមិនត្រូវបានចាត់ទុកថា ជាគ្រាអាសន្នសកលទេនៅឆ្នាំក្រោយនេះ។ ការអត្ថាធិប្បាយរបស់គាត់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ បានកើតឡើងនៅពេលដែលប្រទេសចិនរុះរើគោលនយោបាយ «zero-Covid» ដ៏តឹងរឹងរបស់ខ្លួន និងអនុញ្ញាតឱ្យមនុស្សរស់នៅជាមួយវីរុស ខណៈមានការព្រួយបារម្ភថា ប្រទេសសេដ្ឋកិច្ចលេខ ២ របស់ពិភពលោកមួយនេះ ប្រឈមនឹងការកើនឡើងនៃការឆ្លង។ ស្ថាប័ន WHO ជួបប្រជុំគ្នារៀងរាល់ពីរបីខែម្តង ដើម្បីសម្រេចថាតើជំងឺ Covid-19 ដែលបានផុសឡើងកាលពី ៣ ឆ្នាំមុននៅទីក្រុងវ៉ូហាន របស់ប្រទេសចិន និងបានសម្លាប់មនុស្សជាង ៦.៦ លាននាក់ នៅតែតំណាងឱ្យ គ្រាអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ (PHEIC) ឬយ៉ាងណា។ ការកំណត់នេះមានគោលបំណងជំរុញឱ្យមានការឆ្លើយតបជាអន្តរជាតិ ដែលសម្របសម្រួល និងអាចដោះសោការផ្តល់មូលនិធិ ដើម្បីសហការលើការចែករំលែកវ៉ាក់សាំង និងការព្យាបាល។ នៅពេលសួរអំពីលក្ខខណ្ឌដែលត្រូវការ សម្រាប់ការបញ្ចប់ PHEIC អ្នកជំនាញរោគរាតត្បាតជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកស្រី Maria Van Kerkhove បាននិយាយថាយើងនៅ «មានការងារច្រើនទៀតដែលត្រូវធ្វើទៀត»។ នាយកផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក Mike Ryan ក៏បាននិយាយអំពីបញ្ហាដូចគ្នានេះថា […]

សេដបាត់! អាកាសចរណ៍ជាតិម៉ារ៉ុកត្រូវលុបចោលជើងហោះហើរទាំងអស់វិញ ដោយសារភាគីប្រទេសកាតាមិនអនុញ្ញាត

Khmerpress December 14, 2022 14/12/2022

ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសម៉ារ៉ុកបាននិយាយថា ខ្លួនកំពុងលុបចោលជើងហោះហើរទាំងអស់ ដែលខ្លួនបានគ្រោងទុកនៅថ្ងៃនេះ ដើម្បីដឹកអ្នកគាំទ្រទៅកាន់ទីក្រុងដូហា សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ក៏ព្រោះតែមានការជំទាស់ពីអាជ្ញាធរកាតា។ ក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា៖«បន្ទាប់ពីមានការរឹតបន្តឹងចុងក្រោយបង្អស់ ដែលដាក់ដោយអាជ្ញាធរកាតារ ក្រុមហ៊ុន Royal Air Maroc មានការសោកស្តាយក្នុងការជូនដំណឹងដល់អតិថិជន អំពីការលុបចោលជើងហោះហើររបស់ពួកគេ ដែលដំណើរការដោយ Qatar Airways»។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិរបស់រដ្ឋាភិបាលកាតា មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ក្រុមហ៊ុន Royal Air Maroc ធ្លាប់បាននិយាយថា ក្រុមហ៊ុននឹងដាក់ជើងហោះហើរចំនួន ៣០ បន្ថែមទៀត ដើម្បីជូនអ្នកគាំទ្រជម្រើសជាតិម៉ារ៉ុក ទៅកាន់ប្រទេសកាតា សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់ថ្ងៃពុធនេះ ជាមួយប្រទេសបារាំង ប៉ុន្តែកាលពីថ្ងៃអង្គារ ប្រភពពីទីភ្នាក់ងារទេសចរណ៍ RAM បាននិយាយថា មានតែជើងហោះហើរចំនួន ១៤ ប៉ុណ្ណោះ ដែលត្រូវបានគ្រោងទុក។ ការលុបចោលជើងហោះហើរចំនួន ៧ ដែលបានគ្រោងទុកសម្រាប់ថ្ងៃពុធនេះ មានន័យថា RAM អាចហោះហើរបានតែ ៧ ជើង ដែលកក់ទុកកាលពីថ្ងៃអង្គារប៉ុណ្ណោះ ដែលធ្វើឱ្យអ្នកគាំទ្រដែលបានកក់សំបុត្រប្រកួត ឬបន្ទប់សណ្ឋាគារ មិនអាចធ្វើដំណើរបានទៅកាតាបាន។ RAM បាននិយាយថា […]

WORLD CUP: ម៉ារ៉ុក បន្ថែមជើងហោះហើររហូតដល់ទៅ៣០ ដើម្បីដឹកអ្នកគាំទ្រទៅស្រែកហ៊ោក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកាតា

Khmerpress December 14, 2022 14/12/2022

(អន្តរជាតិ)៖ ក្រុមហ៊ុន Royal Air Maroc របស់ប្រទេសម៉ារ៉ុក កាលពីថ្ងៃទី១២ ខែធ្នូបាននិយាយថា ខ្លួននឹងបើកជើងហោះហើរពិសេសចំនួន៣០ ដើម្បីនាំអ្នកគាំទ្រ ទៅកាន់ទីក្រុងដូហា ប្រទេសកាតា ដើម្បីទៅទស្សនាការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Reuters បានរាយការណ៍ថា ជើងហោះហើរនឹងចេញដំណើរនៅថ្ងៃទី ១៣-១៤ ខែធ្នូពីទីក្រុង Casablanca ។ ជើងហោះហើរទាំងនេះនឹងជួយអ្នកគាំទ្រម៉ារ៉ុករាប់ពាន់នាក់ដែលមានវត្តមានក្នុងប្រទេសកាតា ដើម្បីគាំទ្រក្រុមរបស់ខ្លួននៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាពេលខាងមុខ ដែលប្រកួតទល់នឹង បារាំង ។ បច្ចុប្បន្ននេះ ប្រជាជនម៉ារ៉ុករាប់ពាន់នាក់ក៏មានវត្តមាននៅក្នុងប្រទេសកាតាផងដែរ ដើម្បីទស្សនា ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតនៅលើភពផែនដី។ ម៉ារ៉ុក បានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាក្រុមអាហ្វ្រិកដំបូងគេដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត World Cup។ ក្រោយប្រកួតបាន៥ប្រកួត ពួកគេមិនបានបណ្តោយឱ្យគូប្រកួតណាស៊ុតបញ្ចូលទីបានឡើយ ។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងម៉ារ៉ុក និងបារាំងនឹងប្រព្រឹត្តទៅនៅម៉ោង ២:០០ ថ្ងៃទី ១៥ ខែធ្នូ (ម៉ោងនៅកម្ពុជា)៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សូមប្រុងប្រយ័ត្ន! រដ្ឋបាលចំណីអាហារនិងឱសថថៃ បានព្រមានអ្នកប្រើប្រាស់ឱ្យជៀសវាងការទិញអាហារបំប៉នម៉ាក THANOS

Khmerpress December 14, 2022 14/12/2022

រដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) បានព្រមាននៅថ្ងៃពុធនេះថា អាហារបំប៉នម៉ាក THANOS មិនអាចចាត់ទុកថាមានសុវត្ថិភាពនោះទេ ព្រោះវាត្រូវបានដាក់លក់ដោយគ្មានការអនុញ្ញាត។ FDA បាននិយាយថា អ្នកប្រើប្រាស់មិនគួរទិញអាហារបំប៉ន THANOS ទេ ព្រោះវាត្រូវបានដាក់លក់ក្រោមលេខចុះបញ្ជីអាហារ (២៤-១-០៩៩៥៧-១-០១០៧) ដែលត្រូវបានផ្តល់ឱ្យក្រុមហ៊ុនអាហារបំប៉នផ្សេងទៀត មុនពេលវាត្រូវបានលុបចោលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ FDA មិន​បាន​អនុម័ត​ផលិតផល THANOS និង​មិន​ដឹង​ពី​សារធាតុ​ផ្សំ​ ដែល​ប្រើ​ក្នុងថ្នាំ​នោះ​ទេ។ FDA បានបន្ថែមថា ផលិតផលអាចមានគុណភាពទាប ឬអាចមានសារធាតុគ្រោះថ្នាក់។ ទីភ្នាក់ងារនេះបានណែនាំអ្នកប្រើប្រាស់ឱ្យពិនិត្យមើលមូលដ្ឋានទិន្នន័យអនឡាញរបស់ខ្លួន ដើម្បីផ្ទៀងផ្ទាត់ថា តើផលិតផលម្ហូបអាហារត្រូវបានចុះបញ្ជីស្របច្បាប់ដែរ ឬទេ។ មូលដ្ឋានទិន្នន័យមាននៅលើគេហទំព័ររបស់ទីភ្នាក់ងារ (www.fda.moph.go.th)។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​របស់ FDA៖ ១៥៥៦៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រធានាធិបតីបារាំង៖ រួមជាមួយប្រទេសកម្ពុជា យើងអំពាវនាវឱ្យរុស្ស៉ីបញ្ឈប់ការវាយប្រហារតាម ផ្លូវអាកាសរបស់ខ្លួន និងការវាយប្រហារលើប្រជាជនស៊ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាបន្ទាន់

Khmerpress December 14, 2022 14/12/2022

(ភ្នំពេញ)៖ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានលើកឡើងថា ប្រទេសបារាំង រួមជាមួយប្រទេសកម្ពុជា អំពាវនាវឱ្យរុស្ស៉ីបញ្ឈប់ការវាយប្រហារតាម ផ្លូវអាកាសរបស់ខ្លួន និងការវាយប្រហារលើប្រជាជនស៊ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាបន្ទាន់។ តាមរយៈបណ្តាញសង្គម Twiter លោក ម៉ាក្រុង បានលើកឡើងដូច្នេះថា៖ «សង្រ្គាមរបស់រុស្ស៉ីនៅក្នុងប្រទេសអ៊ុយក្រែន បានបង្កការឈឺចាប់យ៉ាងសម្បើម។ រួមជាមួយប្រទេសកម្ពុជា យើងអំពាវនាវឱ្យរុស្ស៉ីបញ្ឈប់ការវាយប្រហារតាម ផ្លូវអាកាសរបស់ខ្លួន និងការវាយប្រហារលើប្រជាជនស៊ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាបន្ទាន់។ ប្រទេសដៃគូអន្តរជាតិ ក៏បានចូលរួមជាមួយពួកយើង ដើម្បី អំពាវនាវដូចគ្នានេះដែរ»។ លោកប្រធានាធិបតីបារាំង បានលើកឡើងបែបនេះ បន្ទាប់ពីមានជំនួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបំពេញទស្សនកិច្ចនៅប្រទេសបារាំង អំឡុងចូលរួមកិច្ចប្រជុំអាស៊ាន-សហគមន៍អឺរ៉ុប នៅទីក្រុងព្រុចហ្សេល ប្រទេសប៊ែលហ្សិច។ រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងទៅ បានប្រកាសជំហរបោះឆ្នោតប្រឆាំងចំពោះការឈ្លានពានរបស់រុស្ស៉ីទៅលើប្រទេសអ៊ុយក្រែន នៅគ្រប់កិច្ចប្រជុំអន្តរជាតិនានា។ មិនត្រឹមតែមិនគាំទ្រសកម្មភាពឈ្លានពានរបស់រុស្ស៉ី កម្ពុជាក៏បានប្រកាសប្រកាន់ជំហរប្រឆាំងដាច់ខាតចំពោះប្រទេសណាក៏ដោយ ដែលប្រើប្រាស់កម្លាំងយោធាដើម្បីឈ្លានពានប្រទេសដទៃ៕ ផ្តល់សិទ្ធិដោយ៖ freshnews

មេបញ្ជាការរុស្ស៉ី ផ្ដល់យោបល់ឱ្យប្រើអាវុធនុយក្លេអ៊ែរ ជាជម្រើសតែមួយគត់ដើម្បីឈ្នះសង្រ្គាម

Khmerpress December 14, 2022 14/12/2022

(វ៉ាស៊ីនតោន)៖ មេបញ្ជាការរុស្ស៉ី លោក អាឡិចសាន់ដឺ ខូដាកូវស្គី (Alexander Khodakovsky) បានផ្ដល់យោបល់ឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលលោកផ្ទាល់ មើលឃើញថាជាមធ្យោបាយតែមួយគត់ដែលអាចឱ្យរុស្ស៉ី ទទួលបានជ័យជម្នះនៅក្នុងសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Newsweek នៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២។ លោក ខូដាកូវស្គី ធ្វើការសម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរុស្ស៉ីនៅក្នុងសប្ដាហ៍នេះ និងត្រូវបានបកប្រែជាភាសាអង់គ្លេសបង្ហោះលើបណ្ដាញ ទំនាក់ទំនងសង្គម Twitter​ ដោយអ្នកសារព័ត៌មាន BBC ម្នាក់។ នៅកិច្ចសម្ភាសន៍នោះ មេបញ្ជាការរុស្ស៉ីរូបនេះក៏បានទទួលស្គាល់ដែរថារុស្ស៉ីមិនមានសមត្ថភាព គ្រប់គ្រាន់ដើម្បីប្រយុទ្ធតតាំងជាមួយបក្សសម្ព័ន្ធយោធា NATO ដោយប្រើអាវុធទូទៅធម្មតាបាននោះទេ។ លោក ខូដាកូវស្គី បានគូសបញ្ជាក់ដូច្នេះថា «យើងមិនមានលទ្ធភាពទេ។ យើងជាប្រទេសមួយដែលបច្ចុប្បន្នកំពុងប្រយុទ្ធជាមួយលោកខាងលិចទាំងមូល ហើយយើងមិនអាចយកឈ្នះលើ NATO ដោយប្រើអាវុធធម្មតាបាននោះទេ។ ប៉ុន្តែ យើងមានអាវុធនុយក្លេអ៊ែរ សម្រាប់គ្រប់សេណារីយ៉ូ និងជាជម្រើសតែមួយគត់ដើម្បីឈ្នះ»។ គួរបញ្ជាក់ថា រុស្ស៉ី បានសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរជាច្រើនលើក ប្រសិនបើបក្សសម្ព័ន្ធយោធា NATO ចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាមអ៊ុយក្រែន តួយ៉ាងដូចជា ការបញ្ជូនកងទ័ពឱ្យមកជួយទីក្រុងកៀវ។ ប៉ុន្តែ NATO នៅតែដាក់កំហិតលើអន្តរាគមន៍របស់ខ្លួន ដោយបន្តបញ្ជូនអាវុធ […]