ព័ត៌មានអន្តរជាតិ

ចក្រភព​អង់គ្លេសសម្រេច​បញ្ឈប់ការដំឡើងកាមេរ៉ាឃ្លាំមើលដែលផលិតដោយចិន នៅ​តាមអគារ​រដ្ឋាភិបាល​របស់ខ្លួន ជុំវិញ​ការ​ភ័យ​ខ្លាច​ផ្នែក​សន្តិសុខ

Khmerpress November 25, 2022 25/11/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា រដ្ឋាភិបាលអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្គាប់ឱ្យនាយកដ្ឋានរបស់ខ្លួនត្រូវបញ្ឈប់ការដំឡើងកាមេរ៉ាឃ្លាំមើលរបស់ចិន នៅតាមអគារសំខាន់ៗរបស់ខ្លួនទាំងអស់ ដោយលើកឡើងពីហានិភ័យសុវត្ថិភាព។ រដ្ឋមន្ត្រីការិយាល័យខុទ្ទកាល័យលោក Oliver Dowden នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរទៅកាន់សភាបាននិយាយថា ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីការពិនិត្យឡើងវិញពាក់ព័ន្ធនឹង «ហានិភ័យសុវត្ថិភាពដែលអាចកើតមាននាពេលបច្ចុប្បន្ន និងនាពេលអនាគត ដែលទាក់ទងនឹងការដំឡើងប្រព័ន្ធឃ្លាំមើល នៅលើអចលនទ្រព្យរបស់រដ្ឋាភិបាល»។ លោក Dowden បាននិយាយថា៖«ការពិនិត្យឡើងវិញបានសន្និដ្ឋានថា ដោយសារការគំរាមកំហែងដល់ចក្រភពអង់គ្លេស និង ការបង្កើនសមត្ថភាពនិងការតភ្ជាប់នៃប្រព័ន្ធទាំងនេះ ការត្រួតពិនិត្យបន្ថែមត្រូវបានទាមទារ»។ ការសម្រេចនេះនឹងត្រូវអនុវត្តចំពោះកាមេរ៉ា ដែលផលិតដោយក្រុមហ៊ុនស្ថិតនៅក្រោមច្បាប់សន្តិសុខរបស់ចិន ហើយក៏រួមបញ្ចូលទាំងការណែនាំសម្រាប់នាយកដ្ឋាន ដើម្បីធ្វើការផ្តាច់ឧបករណ៍ទាំងនេះពីបណ្តាញកុំព្យូទ័រស្នូល និងពិចារណាដកវាចេញទាំងអស់។ វាកើតឡើងប៉ុន្មានខែបន្ទាប់ពីសមាជិកសភាអង់គ្លេសរាប់សិបនាក់ បានអំពាវនាវឱ្យហាមឃាត់ការលក់ និងការប្រើប្រាស់កាមេរ៉ាសុវត្ថិភាព ដែលផលិតដោយក្រុមហ៊ុន Hikvision និង Dahua ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិន ជុំវិញការភ័យខ្លាចពាក់ព័ន្ធនឹងឯកជនភាព និងការព្រួយបារម្ភនៃផលិតផលរបស់ក្រុមហ៊ុន ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសចិន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ពលរដ្ឋអ៊ុយក្រែននឹងត្រូវប្រឈមជាមួយអាកាសធាតុចុះត្រជាក់ខ្លាំងនិងរស់នៅក្នុងភាពងងឹតក្នុងរដូវរងានេះ ខណៈការផ្គត់ផ្គង់អគ្គិសនីនិងទឹកទៅកាន់តំបន់ជាច្រើនត្រូវបានកាត់ផ្តាច់

Khmerpress November 25, 2022 25/11/2022

អ៊ុយក្រែន៖ ខណៈដែលរដូវរងាចូលមកដល់ប្រទេសអ៊ុយក្រែនត្រូវប្រឈមនឹងបញ្ហាធំៗមួយចំនួនទៀតបន្ថែមពីលើវិបត្តិនៃភ្លើងសង្គ្រាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកានេះ។ បញ្ហាសង្គមដែលកំពុងបន្ថែមសម្ពាធទៅលើអ៊ុយក្រែននោះគឺពលរដ្ឋជាច្រើនលាននាក់ត្រូវប្រឈមនឹងអាកាសធាតុចុះត្រជាក់ខ្លាំង និងត្រូវរស់នៅក្នុងភាពងងឹតព្រោះតែគ្មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ខណៈការផ្គត់ផ្គង់ទឹកវិញក៏ត្រូវបានកាត់ផ្តាច់នៅតាមតំបន់មួយចំនួនផងដែរ។ គួរកត់សម្គាល់ថា តាមធម្មតានៅក្នុងរដូវរងាពលរដ្ឋអ៊ុយក្រែនតែងសម្ងំនៅក្នុងផ្ទះបើកម៉ាស៊ីនកម្តៅនិងម៉ាស៊ីនទឹកក្តៅជាដើម ដើម្បីរក្សាសុខភាពរបស់ពួកគេ។ យ៉ាងណាក្តី រដូវរងានាឆ្នាំនេះបានដល់ស្របពេលដែលរោងចក្រថាមពលអគ្គិសនីនិងរោងចក្រថាមនុយក្លេអ៊ែររបស់អ៊ុយក្រែមួយចំនួនត្រូវបានបំផ្លាញ ដែលធ្វើឲ្យការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ជាច្រើនត្រូវបានកាត់ផ្តាច់។ តាមការព្យាករណ៍របស់អ្នកជំនាញសុខភាពពិភពលោកបានបង្ហាញថា នឹងមានពលរដ្ឋអ៊ុយក្រែនប្រមាណជា ៣លានដែលត្រូវជម្លៀសខ្លួនចេញពីផ្ទះដើម្បីទៅរកកន្លែងមានសីតុណ្ហភាពក្តៅល្មម ខណៈពួកគេអាចប្រឈមនឹងការកើតមានបញ្ហាសុខភាពខ្ពស់ខ្លាំងណាស់ដូចជា ឆ្លងជំងឺកូវីដ-១៩ ជំងឺរលាកសួត គ្រុនផ្តាសាយ  ជំងឺខាន់ស្លាក់ និងកញ្ជ្រឹលជាដើមសម្រាប់អ្នកមិនទាន់ទទួលបានវ៉ាក់សាំង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រុមហ៊ុន Apple បង្ហាញចំណាប់អារម្មណ៍ចង់ទិញយកក្លឹប Manchester United ក្នុងតម្លៃជាង ៧ពាន់លានដុល្លារ

Khmerpress November 25, 2022 25/11/2022

អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកគឺក្រុមហ៊ុន Apple បានបង្ហាញចំណាប់អារម្មណ៍ចង់ទិញយកក្លឹបបាល់ទាត់ Manchester United មកគ្រប់គ្រង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកានេះ។ តាមគម្រោងគឺក្រុមហ៊ុន Apple ចង់ចុះកុងត្រាទិញយកក្លឹបដ៏មានប្រជាប្រិយភាពពេញពិភពលោកមួយនេះក្នុងតម្លៃ ៥,៨ ពាន់លានផោន ឬស្នើនឹងជាង ៧ ពាន់លានដុល្លារអាមេរិក។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះគឺលោក Tim Cook ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Apple បានកំពុងសិក្សាអំពីកិច្ចសន្យាមួយនេះយ៉ាងលម្អិតហើយជាមួយនាយកគ្រប់គ្រងក្លឹបបាល់ទាត់ Manchester United ក៏ដូចជាដៃគូវិនិយោគនិងម្ចាស់ភាគហ៊ុនផ្សេងៗ ខណៈការសម្រេចទិញ-លក់ជាផ្លូវការយ៉ាងណានោះគឺគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ គួរបញ្ជាក់ជូនថា  ប្រសិនបើក្រុមហ៊ុន Apple អាចទិញក្លឹបបាល់ទាត់ Manchester United បានមែននោះ គឺវានឹងក្លាយជាការវិនិយោគដ៏អស្ចារ្យមួយរបស់ក្រុមបច្ចេកវិទ្យាមួយនេះ ហើយវាក៏អាចជួយលើកកម្ពស់ក្លឹបបាល់ទាត់មួយនេះឲ្យកាន់តែមានភាពល្បីល្បាញខ្លាំងបន្ថែមទៀតផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អាជ្ញាធរអ៊ីរ៉ង់បានចាប់ខ្លួនអតីតកីឡាករជម្រើសជាតិ Voria Ghafouri ដែលគាំទ្រយ៉ាងបើកចំហដល់ក្រុមបាតុករអ៊ីរ៉ង់

Khmerpress November 25, 2022 25/11/2022

អាជ្ញាធរអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើការចាប់ខ្លួនកីឡាករបាល់ទាត់ Voria Ghafouri ដែលមានដើមកំណើតជាជនជាតិឃឺដ និងបានគាំទ្រយ៉ាងបើកចំហដល់ការតវ៉ា ដែលបានធ្វើឱ្យកក្រើកប្រទេសអ៊ីរ៉ង់ចាប់តាំងពីខែកញ្ញាមក។ ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថា លោក Voria Ghafouri ដែលធ្លាប់បានបង្ហាញខ្លួន ២៨ដង សម្រាប់ប្រទេសអ៊ីរ៉ង់រហូតដល់ឆ្នាំ២០១៩ ត្រូវបានចាប់ខ្លួនបន្ទាប់ពីហាត់សមជាមួយក្លឹប Foolad Khuzestan ជុំវិញការចោទប្រកាន់ថា គាត់បានឃោសនាប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម។ លោក Voria Ghafouri គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលលេចធ្លោបំផុត ដែលត្រូវបានចាប់ខ្លួននៅក្នុងការបង្រ្កាបយ៉ាងទូលំទូលាយចំពោះការតវ៉ាលើរដ្ឋាភិបាល ចំពេលមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង លើការប្រព្រឹត្តរបស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ ក្នុងការប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសកាតា។ គួររំលឹកផងដែរថា ក្រុមជម្រើសជាតិអ៊ីរ៉ង់ដែលកំពុងបង្ហាញខ្លួនឱ្យព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា មិនព្រមច្រៀងភ្លេងជាតិរបស់ខ្លួននោះទេ នៅកំឡុងពេលការប្រកួតបើកឆាកជាមួយនឹងអង់គ្លេស កាលពីថ្ងៃចន្ទ ដែលជាសញ្ញាគាំទ្របាតុករ ដែលកំពុងតវ៉ាប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រុមហ៊ុនផលិតកុំព្យូទ័រ HP គ្រោងនឹងកាត់បន្ថយបុគ្គលិករហូតដល់ទៅ៦០០០នាក់

Khmerpress November 25, 2022 25/11/2022

(អន្តរជាតិ)៖ ក្រៅពី Amazon, Meta ឬ Cisco ក្រុមហ៊ុនផលិតកុំព្យូទ័រ HP បន្តបញ្ឈប់បុគ្គលិកមួយចំនួនធំនៅទូទាំងពិភពលោក ដោយសារតែមានការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ច។ ក្រុមហ៊ុន HP គ្រោងនឹងកាត់បន្ថយការងាររហូតដល់ ៦០០០ ឬ ១២% នៃកម្លាំងពលកម្មទូទាំងពិភពលោករបស់ខ្លួន ចន្លោះពេលនេះដល់ចុងសារពើពន្ធឆ្នាំ២០២៥នេះ បើយោងតាម cnbc ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងបរិបទនៃការលក់កុំព្យូទ័ររបស់ក្រុមហ៊ុនត្រូវបានកាត់បន្ថយដោយសារតែអ្នកប្រើប្រាស់រឹតបន្តឹងថវិកាចំណាយរបស់ពួកគេ។ នៅថ្ងៃទី២១ ខែវិច្ឆិកា ក្រុមហ៊ុន HP បានប្រកាសថា ប្រាក់ចំណូលនៅត្រីមាសទី៤ របស់ខ្លួនបានធ្លាក់ចុះ ១១% មកនៅត្រឹម ១៤.៨ពាន់លានដុល្លារ ។ សូម្បីតែនៅក្នុងត្រីមាសទី១ អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនបានព្យាករណ៍ថាប្រាក់ចំណេញនឹងទាបជាងការរំពឹងទុកដោយសារតែតម្រូវការទីផ្សារខ្សោយ។ Marie Myers ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន HP បាននិយាយថា «បញ្ហាប្រឈមជាច្រើននៃសារពើពន្ធ២០២២ អាចបន្តរហូតដល់ឆ្នាំ 2023»។ ក្រុមហ៊ុនផលិតកុំព្យូទ័ររបស់សហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនក្នុងបរិបទដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើនដូចជា Amazon, Meta កំពុងធ្វើការកាត់បន្ថយបុគ្គលិកជាបន្តបន្ទាប់ដើម្បីទប់ទល់នឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកល។ ការលក់កុំព្យូទ័ររបស់ខ្លួនបានធ្លាក់ចុះពីកម្រិតកំពូលរបស់ពួកគេក្នុងអំឡុងពេលជំងឺរាតត្បាត។ ហេតុផលមកពីការដែលគ្រួសារ និងអាជីវកម្មកាត់បន្ថយការចំណាយនៅពេលប្រឈមនឹងអតិផរណាខ្ពស់។ នេះដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមហ៊ុនផលិតកុំព្យូទ័រដូចជា Dell និង HP៕ ផ្តល់សិទ្ធិដោយ៖ […]

កងទ័ពរុស្ស៉ីក្នុងតំបន់ Kherson ប្រកាសអាសន្ន ខណៈអ៊ុយក្រែនត្រៀមផែនការបន្ទាប់

Khmerpress November 25, 2022 25/11/2022

(កៀវ)៖ បន្ទាប់ពីការដណ្តើមយកទីក្រុងខឺសុន (Kherson) មកវិញ អ៊ុយក្រែនបានធ្វើឲ្យកងកម្លាំងរុស្ស៊ីពិបាកស្មាន អំពីផែនការវាយលុកបន្ទាប់របស់ពួកគេ ខណៈទីក្រុងមូស្គូ កំពុងរវល់ពង្រឹងកងទ័ពនៅទីតាំងការពារ មិនមានពេលសម្រាប់ធ្វើប្រតិបត្តិការវាយបកទេ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ អនុប្រធានទីភ្នាក់ងារស៊ើបការណ៍យោធាអ៊ុយក្រែន ឧត្តមសេនីយ៍ទោ វ៉ាឌីម ស្គីប៊ីតស្គីយី (Vadym Skibitskyi) បានប្រាប់កាសែត Kyiv Post ឲ្យដឹងថា កងទ័ពរុស្ស៊ីប្រហែល ៣០,០០០នាក់ ដែលបានដកថយចេញពីច្រាំងខាងលិចនៃទន្លេឌីនីប្រូ កាលពីដើមខែវិច្ឆិកានេះ កំពុងពង្រឹងខ្លួននៅក្នុងតំបន់ហ្សាប៉ូរីសហ្ស៉ីយ៉ា និងខឺសុន កំឡុងសប្តាហ៍ទី៣៩ នៃសង្រ្គាម។ លោក ស្គីប៊ីតស្គីយី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កងកម្លាំងរុស្ស៊ី កំពុងរង់ចាំការវាយលុករំដោះរបស់យើង នោះហើយជាមូលហេតុដែលពួកគេបាន បង្កើតខ្សែការពារនៅឯខឺសុន។ ហើយមួយទៀតគឺនៅព្រំដែនរដ្ឋបាលនៃតំបន់ខឺសុន និងតំបន់គ្រីមៀ។ រីឯមួយទៀតនៅតំបន់ភាគខាងជើងតំបន់គ្រីមៀ»។ ដោយឡែកក្រុមមន្រ្តីអ៊ុយក្រែន ក៏បាននិយាយ ដែរថា «សត្រូវកំពុងតែការពារ នៅគោលដៅហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា។ ចំណែកនៅក្នុងគោលដៅទីក្រុងគ្រីវយី រីហ៍ (Kryvyi Rih) និងខឺសុន Kherson […]

ឧស្សាហកម្មអាវុធ ក្នុងតំបន់អឺរ៉ុបខាងកើត សម្រុកផលិតអាវុធ ខណៈជួយអ៊ុយក្រែនប្រយុទ្ធជាមួយរុស្ស៉ី

Khmerpress November 25, 2022 25/11/2022

(ប្រាក)៖ ក្រុមហ៊ុនផលិតអាវុធនៅក្នុងតំបន់អឺរ៉ុប បាន និងកំពុងសម្រុកផលិតកាំភ្លើង គ្រាប់កាំភ្លើងធំ និងបរិក្ខារយោធាជាច្រើនទៀត ជាលក្ខណៈទ្រង់ទ្រាយធំ និងក្នុងល្បឿនលឿនមួយមិនធ្លាប់មានចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក ខណៈរដ្ឋាភិបាលនៃបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបខាងកើត កំពុងប្រឹងប្រែងផ្ដល់ជំនួយ ដល់អ៊ុយក្រែន នៅក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បាន និងកំពុងបន្តផ្ដល់អាវុធ និងជំនួយជាច្រើនទៀតឱ្យទីក្រុងកៀវ ចាប់តាំងពីរុស្ស៉ីបានឈ្លានពានចូលអ៊ុយក្រែនកាលពី ថ្ងៃទី២៤ ខែកុម្ភៈមក ប៉ុន្តែក្នុងពេលជួយអ៊ុយក្រែន អាវុធនៅក្នុងឃ្លាំងរបស់ពួកគេក៏កំពុងថយចុះដែរ ដែលតម្រូវឱ្យមានការបំពេញឃ្លាំងស្ដុកអាវុធឡើងវិញ និងបន្ត ជួយទីក្រុងកៀវផង។ បើតាម Reuters ក្រុមហ៊ុនផលិតអាវុធ និងមន្ត្រីរដ្ឋាភិ​បាលមកពីប្រទេសប៉ូឡូញ ស្លូវ៉ាគី និងសាធារណរដ្ឋឆែក កំពុងបង្កើនការផលិតអាវុធ និងជ្រើសរើសបុគ្គលិកបន្ថែម ហើយក្នុងនោះក្រុមហ៊ុនផលិតអាវុធប៉ូឡូញ PGZ មានផែនការវិនិយោគ ១.៨ពាន់លានដុល្លារសម្រាប់រយៈពេល១០ឆ្នាំ ដើម្បី បង្កើនការផលិតអាវុធចាប់ពីរថពាសដែក រហូតដល់យន្ដហោះដ្រូន។ គួរបញ្ជាក់ថា បើតាមវិទ្យាស្ថាន Kiel Institute សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គឺជាប្រទេសដែលផ្ដល់ជំនួយដោយផ្ទាល់ឱ្យអ៊ុយក្រែនធំជាងគេបំផុត ចាប់ពី ថ្ងៃទី២៤ […]

កីឡាករ​លេខ​៩​ របស់​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ល្បីពេញបណ្តាញសង្គម ក្រោយបង្ហាញខ្លួនក្នុងការប្រកួត World Cup កាលពីយប់មិញនេះ

Khmerpress November 25, 2022 25/11/2022

(កាតា)៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ការប្រកួតបើកឆាកពូល H នៃព្រឹត្តិការណ៍ World Cup 2022 ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ បានប្រកួតជាមួយនឹងក្រុមជម្រើសជាតិកូរ៉េ នៅកីឡដ្ឋាន Education City ក្នុងទីក្រុង Al Rayyan ភាគខាងលិចទីក្រុង Doha ដោយចប់ការប្រកួតលទ្ធផល 0-0។ ក្រៅពីការប្រកួតដ៏ជក់ចិត្តនោះ រូបភាពកីឡាករលេខ៩ របស់​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង កំពុងទាក់ទាញចំណាប់អារម្មណ៍​អ្នកគាំទ្រនៅលេីបណ្ដាញសង្គម​ដោយសារមុខមាត់ដ៏សង្ហាររបស់គាត់​ដែលបានបង្ហាញខ្លួននៅលើទីលានប្រកួត។ កីឡាកររូបនេះមានឈ្មោះ Cho Gue Sung អាយុ២៤ឆ្នាំ កម្ពស់ ១៨៩សង់ទីម៉ែត្រ កើតនៅ Ansan សព្វថ្ងៃលេងឱ្យក្លឹប Jeonbuk Hyundai Motor Club និងកីឡាករជម្រើសជាតិ តួនាទីជាខ្សែប្រយុទ្ធ។ Cho បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងការប្រកួតជម្រុះ World Cup ជាមួយ លីបង់ ក្នុងលទ្ធផល ១ទល់នឹង០៕ […]

តម្លៃភាគហ៊ុនរបស់ Man Utd បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីគ្រួសារ Glazer ប្រកាសលក់ក្លឹប

Khmerpress November 24, 2022 24/11/2022

(អន្តរជាតិ)៖ ដំណើរការនៃការដឹកនាំ «បិសាចក្រហម» រយៈពេល ១៧ឆ្នាំនៃគ្រួសារមហាសេដ្ឋីអាមេរិក យោងតាម កាសែត Daily Express តម្លៃភាគហ៊ុនរបស់ក្លឹប Manchester United បានកើនឡើង ១៧% បន្ទាប់ពីគ្រួសារ Glazer បានបញ្ជាក់ថាខ្លួននឹងលក់ក្លឹប ក្រោយកាន់កាប់«បិសាចក្រហម» រយៈពេល ១៧ឆ្នាំនៃគ្រួសារមហាសេដ្ឋីអាមេរិកនេះ។ Man Utd ពុំដែលទទួលលទ្ធផលល្អប្រសើរសោះឡើងចាប់តាំងពីលោក Sir Alex Ferguson ចូលនិវត្តន៍ក្នុងឆ្នាំ២០១៣។ ការតវ៉ាជាច្រើនពីអ្នកគាំទ្រដែលទាមទារឲ្យមានការផ្លាស់ប្តូរម្ចាស់បានកើតឡើង។ នៅទីបំផុត វាបានក្លាយជាការពិត នេះមិនត្រឹមតែជាដំណឹងល្អសម្រាប់អ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាវិជ្ជមានក្នុងទីផ្សារភាគហ៊ុនផងដែរ។ ដោយមើលឃើញទំហំរបស់ Manchester United មនុស្សជាច្រើនប៉ាន់ស្មានថា Glazers នឹងធ្វើការលក់ក្លឹបមានតម្លៃរាប់ពាន់លានដុល្លារ។ របាយការណ៍មួយចំនួនបានបង្ហាញថាតួលេខនេះនឹងមានប្រហែល $5.9- $10.6 ប៊ីលានដុល្លារ។ លោក Jim Ratcliffem ដែលជាមហាសេដ្ឋីមានបំផុតនៅក្នុងប្រទេសអង់គ្លេសធ្លាប់បានលើកឡើងពីលទ្ធភាពនៃការទិញ United ។ គាត់ត្រូវបានគេនិយាយថាជាអ្នកគាំទ្ររបស់ បិសាចក្រហម ហើយនោះក៏ជាហេតុផលដែល Ratcliffem មិនទិញ Liverpool៕ ផ្តល់សិទ្ធិដោយ៖ […]

BREAKING: លោក អាន់វ៉ា អ៉ីប្រាហ៉ីម ស្បថចូលកាន់តំណែងផ្លូវការ ជានាយករដ្ឋមន្រ្តីទី១០ របស់ប្រទេសម៉ាឡេស៉ី

Khmerpress November 24, 2022 24/11/2022

(គូឡាឡាំពួ)៖ បន្ទាប់ពីត្រូវបានជ្រើសតាំងដោយព្រះមហាក្សត្រ នាល្ងាចថ្ងៃព្រហស្បតិ៍នេះ លោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) បានស្បថចូលកាន់តំណែងផ្លូវការ ជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសម៉ាឡេស៉ី ដើម្បីបិទបញ្ចប់ស្ថានភាពជាប់គាំង អស់រយៈពេល៥ថ្ងៃ ក្រោយការបោះឆ្នោតសកល ដែលចេញលទ្ធផលមិនដាច់ស្រេច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ នៅថ្ងៃព្រហស្បតិ៍នេះ មហាក្សត្រម៉ាឡេស៉ី ព្រះចៅស៊ូលតង់ អាប់ឌូលឡោះ ស៊ូតង់ អាមេដ ស្សា (Abdullah Sultan Ahmad Shah) បានសម្រេចព្រះទ័យជ្រើសរើស លោក អាន់វ៉ា ឱ្យកាន់តំណែងនាយករដ្ឋមន្រ្តី បន្ទាប់ទ្រង់បានជួបជាមួយសមាជិកសភាមួយចំនួន ព្រមទាំងបានកោះប្រជុំក្រុមប្រឹក្សាព្រះចៅស៊ូលតង់ម៉ាឡេស៉ី លើបញ្ហានៃការបង្កើតរដ្ឋាភិបាលថ្មី។ ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រុមគណបក្សចម្រុះ ប៉ាកាតាន់ ហារ៉ាប៉ាន់ (Pakatan Harapan ឬ PH) របស់លោក អាន់វ៉ា ឈ្នះបានអាសនៈច្រើនជាងគេ គឺ៨២អាសនៈ ខណៈក្រុមគណបក្សចម្រុះធំមួយ​ទៀតគឺ ប៉ឺរីកាតាន់ ណាសិនណាល់ […]