ព័ត៌មានអន្តរជាតិ

សម្ព័ន្ធមិត្តលោក ចូ បៃដិន លើកឡើងពីគំនិតចង់បញ្ជូនកងទ័ពអាមេរិក ទៅជួយអ៊ុយក្រែន

Khmerpress April 18, 2022 18/04/2022

(វ៉ាស៊ីនតោន)៖ លោក គ្រីស ឃូនស៍ (Chris Coons) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថាជាអ្នកនយោបាយ មួយរូប មានទំនាក់ទំនងជិតស្និទ្ធជាមួយលោកប្រធានាធិបតី ចូ បៃដិន បានលើកឡើងពីគំនិតដាក់ពង្រាយកងទ័ពអាមេរិក ដើម្បីជួយអ៊ុយក្រែន ប្រយុទ្ធជាមួយរុស្ស៉ី។ នេះបើយោងតាមការដកស្រង់ផ្សាយពីសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS កាលពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ លោក Coons លើកឡើងដូច្នេះថា «ប្រជាជនអាមេរិក មិនអាចងាកចេញពីសោកនាដកម្មដែលកំពុងកើតមាននៅអ៊ុយក្រែនទេ។ ខ្ញុំគិតថាប្រវត្តិសាស្រ្តនៃស.វទី២១ នឹងបង្ហាញថាយើងប្រឹងប្រែង ការពារសេរីភាពនៅអ៊ុយក្រែនដល់កម្រិតណា ហើយលោកពូទីន នឹងមិនអាចឈប់ទេ ដរាបណាយើងមិនបញ្ឈប់លោក»។ ដោយឡែក នៅពេលពិធីការិនី សួរអំពីការអត្ថាធិប្បាយរបស់លោក ក្នុងការអំពាវនាវឲ្យមេដឹកនាំអាមេរិក ពិចារណាដាក់ពង្រាយកងទ័ព ទៅកាន់ប្រទេសអ៊ុយក្រែន លោក Coons បន្ថែមថា «អ្នកបង្កើតគោលនយោបាយរបស់សហរដ្ឋអាមេរិក នឹងពិចារណាលើកម្រិតនៃសកម្មភាព របស់កងកម្លាំងរុស្ស៉ី។ រីឯ លោក បៃដិន និងសម្ព័ន្ធមិត្តលោកខាងលិច នាពេលកន្លងទៅបានរួមគ្នាដាក់ទណ្ឌកម្មខ្លាំងក្លា លើប្រទេសរុស្ស៉ី ប៉ុន្តែ សកម្មភាពឆ្លើយតបជាក់ស្តែងថែមទៀត […]

អាជ្ញាធរថៃណែនាំឲ្យពលរដ្ឋខ្លួនធ្វើការងារនៅតាមផ្ទះ ៧ថ្ងៃ ដើម្បីទប់ស្កាត់ការរាតត្បាតកូវីដ-១៩ក្រោយពេលបុណ្យសង្ក្រាន្តរួច

Khmerpress April 18, 2022 18/04/2022

ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានណែនាំឲ្យក្រុមហ៊ុនឯកជន អង្គការ និងស្ថាប័នរដ្ឋអនុញ្ញាតឲ្យបុគ្គលិកខ្លួនធ្វើការងារនៅតាមផ្ទះក្នុងរយៈពេលពី ៥-៧ថ្ងៃ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមេសានេះ។ សេចក្តីណែនាំខាងលើនេះត្រូវបានធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រោះថាក្នុងអំឡុងពេលនេះពិធីបុណ្យសង្ក្រាន្តដែលទើបបិទបញ្ចប់ថ្មីៗនេះ ពលរដ្ឋថៃបាននាំគ្នាដើរកំសាន្តនិងធ្វើការជួបជុំគ្នាយ៉ាងច្រើនកុះករ ដែលជាហានិភ័យមួយនៃការចម្លងមេរោគកូវីដ-១៩។ បើតាមលោក Chakrarat Pittawawonganon ដែលជាអ្នកជំនាញមួយរូបនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានធ្វើការព្យាករណ៍ថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃអាចនឹងកើនឡើងក្នុងចន្លោះពី ២០-៣០% ក្នុងអំឡុងពេលបន្ទាប់ពីបុណ្យសង្ក្រាន្តថៃរួច។ ក្រោយពីណែនាំឲ្យបុគ្គលិកធ្វើការងារនៅតាមផ្ទះ អាជ្ញាធរថៃក៏បានណែនាំឲ្យពលរដ្ឋដែលមានអាការៈមិនស្រួលខ្លួនគួរធ្វើតេស្តរកជំងឺកូវីដ-១៩ដោយខ្លួនឯងផងដែរ ដើម្បីងាយស្រួលទប់ស្កាត់ការចម្លងឬរកសេវាព្យាបាលឲ្យបានទាន់ពេលវេលា ប្រសិនបើពួកគាត់ពិតជាវិជ្ជមានកូវីដ-១៩ ​មែននោះ។ គួរបញ្ជាក់ជូនថា នៅក្នុងថ្ងៃនេះអាជ្ញាធរសុខាភិបាលថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួនជិត ១៧,០០០ នាក់ និងបាត់បង់ជីវិត ១២៤នាក់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ហ្សេលេនស្គី បបួលលោក ម៉ាក្រុង មកមើលភស្តុតាងនៃ «អំពើប្រល័យពូសាសន៍» ដោយផ្ទាល់ភ្នែក នៅអ៊ុយក្រែន

Khmerpress April 18, 2022 18/04/2022

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកបានអញ្ជើញប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បំពេញទស្សនកិច្ចមកកាន់ប្រទេសអ៊ុយក្រែន ដើម្បីមើលដោយផ្ទាល់ភ្នែកនូវភស្ដុតាងដែលបង្ហាញថាទាហានរុស្ស៉ីបាន ប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ជាពាក្យមួយដែលលោក ម៉ាក្រុងមិនហ៊ាននិយាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។ លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃសុក្រ ហើយត្រូវបានចាក់ផ្សាយកាលពី ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបាននិយាយទៅកាន់គាត់ (លោក ម៉ាក្រុង) កាលពីម្សិលមិញ (ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា)។ ខ្ញុំគ្រាន់តែប្រាប់គាត់ថាខ្ញុំចង់ឱ្យគាត់យល់ថានេះមិនមែនជាសង្រ្គាមទេ ប៉ុន្តែជាវាជាអំពើប្រល័យពូជសាសន៍។ ដូច្នេះខ្ញុំបានអញ្ជើញគាត់ឱ្យមកមើលភស្តុតាងដោយផ្ទាល់ភ្នែក»។ គួរបញ្ជាក់ថា លោក ហ្សេលេនស្គី ក៏បានសង្កត់ធ្ងន់ដោយជឿជាក់ដែរថាលោក ម៉ាក្រុង មិនហ៊ានប្រើប្រាស់ពាក្យប្រល័យពូជសាសន៍ប្រឆាំងនឹង រុស្ស៉ី ដូចប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ពីព្រោះលោកគិតថាវាអាចនឹងបំផ្លាញដល់ឱកាសក្នុងការរក្សាទំនាក់ទំនងការទូតជាមួយរុស្ស៉ី៕ ផ្តល់សិទ្ធិដោយ៖ freshnews

រុស្ស៊ីសម្រេចហាមឃាត់មិនឲ្យលោកនាយករដ្ឋមន្ត្រីអង់គ្លេសចូលក្នុងប្រទេសខ្លួន

Khmerpress April 18, 2022 18/04/2022

រុស្ស៊ី៖ រដ្ឋាភិបាលនៃប្រទេសរុស្ស៊ីបានសម្រេចធ្វើការហាមឃាត់មិនឲ្យលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ចូលក្នុងប្រទេសខ្លួនឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Business Insider កាលពីថ្ងៃទី ១៦ ខែមេសា​កន្លងទៅនេះ។ ការសម្រេចហាមឃាត់នេះត្រូវបានធ្វើឡើង ២ថ្ងៃបន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសបានបង្កកទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីរុស្ស៊ីដែលកំពុងធ្វើការវិនិយោគឬរក្សាទុកនៅក្នុងប្រទេសខ្លួនហើយទឹកប្រាក់ទាំងនោះមានទំហំប្រមាណជា ១០ពាន់លានផោន (ជាង ១៣ពាន់លានដុល្លារ)។ ប្រភពខាងលើបានបន្តថា ក្រៅតែពីធ្វើការហាមឃាត់លោកនាយករដ្ឋមន្ត្រីអង់គ្លេស រដ្ឋភិបាលរុស្ស៊ីក៏បានហាមឃាត់មន្ត្រីជាន់ខ្ពស់អង់គ្លេសចំនួន ១២រូបផ្សេងទៀតផងដែរ ដោយក្នុងនោះមានទាំងរដ្ឋមន្ត្រីការបរទេសគឺលោក Liz Truss លោកអធិការបតី Rishi Sunak និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺ Priti Patel ផងដែរ។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសខាងនេះបានកើតដោយសារតែបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន​ ដ្បិតប្រទេសសេរីជាច្រើននៅជុំវិញពិភពលោកបានផ្តើមដាក់ទណ្ឌកម្មទៅកាន់ប្រទេសរុស្ស៊ីក្នុងរូបភាពផ្សេងៗគ្នា ហើយក្នុងនោះការបង្កកទ្រព្យសម្បត្តិក្រុមមហាសេដ្ឋីរុស្ស៊ីដែលមានទំនាក់ទំនងជិតស្និតជាមួយរដ្ឋាភិបាលរុស្ស៊ីក៏បានក្លាយជាជម្រើសនៃការដាក់ទណ្ឌកម្មមួយផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រថយន្តដឹកទំនិញរុស្ស៊ី និងបេឡារុស្សបានជាប់គាំងជាជួរដ៏វែងនៅជិតព្រំដែនប្រទេសប៉ូឡូញ ដោយសារ​ការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប

Khmerpress April 18, 2022 18/04/2022

អ្នកបើកបររថយន្តដឹកទំនិញរុស្ស៊ី និងបេឡារុស្សបានជាប់គាំងជាជួរដ៏វែងមួយនៅជិតព្រំដែន Kukuryk-Kozlovichi ក្នុងប្រទេសប៉ូឡូញកាលពីសោរិ៍ (ទី១៦ ខែមេសា ឆ្នាំ​២០២២)។ ការជាប់គាំងនេះ បានកើតឡើងដោយសារប្រទេសសហភាពអឺរ៉ុបបានហាមឃាត់ការចូលរបស់រថយន្តពីប្រទេសទាំងពីរនេះ។ គយរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ (ទី៩ ខែមេសា) ថា ប្រទេសសហភាពអឺរ៉ុបដែលមានព្រំដែនជាប់ជាមួយរុស្ស៊ី និងបេឡារុស្ស បានរារាំងយានជំនិះមួយចំនួនដែលបានចុះបញ្ជីនៅក្នុងប្រទេសទាំងពីរមិនឱ្យចូលចាប់តាំងពីថ្ងៃសុក្រ (ទី៨ ខែមេសា) ដោយសារការដាក់ទណ្ឌកម្ម។ សេវាគយរុស្ស៊ីបានបន្តថា រថយន្តដែលប្រើជាការដឹកជញ្ជូនអន្តរជាតិដែលមានស្លាកលេខរុស្ស៊ី និងបេឡារុស្សនឹងមិនអាចផ្លាស់ប្ដូរទំនិញនៅលើទឹកដីសហភាពអឺរ៉ុបបានទេ។ ជាមួយគ្នានេះរថយន្តដឹកទំនិញរុស្ស៊ី និងបេឡារុស្សត្រូវបានផ្តល់ពេលវេលារហូតដល់ចុងថ្ងៃសៅរ៍ (ទី១៦ ខែ មេសា) ដើម្បីចេញពីទឹកដីរបស់ប្លុកនេះ។ គួរបញ្ជាក់ផងដែរថា បើតាម​ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្តីក្រសួងដឹកជញ្ជូនបាននិយាយថា ប្រទេសបេឡារុស្សនៅថ្ងៃសុក្រ (ទី១៥ ខែមេសា) បានប្រកាសហាមឃាត់រថយន្តដឹកទំនិញដែលបានចុះបញ្ជីក្នុងសហភាពអឺរ៉ុបមិនឱ្យចូលទឹកដីរបស់ខ្លួន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អាហ្វហ្គានីស្ថាន ទទួលបានជំនួយមនុស្សធម៌ជាសាច់ប្រាក់ចំនួន ៣២លានដុល្លាអាមេរិកពីសហគមន៍អន្តរជាតិ

Khmerpress April 18, 2022 18/04/2022

(កាប៊ុល)៖ ធនាគារកណ្តាលរបស់អាហ្វហ្គានីស្ថានបានឲ្យដឹងថា ប្រទេសអាហ្វហ្គានីស្ថានបានទទួលជំនួយមនុស្សធម៌ជាសាច់ប្រាក់ចំនួន ៣២លានដុល្លារអាមេរិកកាលពីថ្ងៃអាទិត្យ ខណៈដែលសហគមន៍អន្តរជាតិបន្តផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេសក្រោយសង្រ្គាមមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០២២។ ធនាគារកណ្តាលអាហ្វហ្គានីស្ថាន (DAB) បាននិយាយនៅលើ Twitter ថា «បន្ទាប់ពីជំនួយមនុស្សធម៌ជាបន្តបន្ទាប់ដល់អាហ្វហ្គានីស្ថាន សាច់ប្រាក់ចំនួន ៣២លានដុល្លារ បានមកដល់អាហ្វហ្គានីស្ថាននៅថ្ងៃអាទិត្យទី១៧ ខែមេសា ឆ្នាំ២០២២»។ គួរបញ្ជាក់ថា ចាប់តាំងពីពួកតាលីបង់ឡើងកាន់កាប់អំណាចនៅអាហ្វហ្គានីស្ថាន កាលពីពាក់កណ្តាលខែសីហាឆ្នាំមុន សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា បានបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថានជាង ០៩ពាន់លានដុល្លារអាមេរិក ដែលបានធ្វើឱ្យខូចយ៉ាងខ្លាំង ដល់ប្រព័ន្ធធនាគារនៅក្នុងប្រទេស ដែលហែកហួរដោយសង្រ្គាមមួយនេះ៕​ ផ្តល់សិទ្ធិដោយ៖ freshnews

អ៊ុយក្រែន ប្ដេជ្ញាប្រយុទ្ធរហូតដល់ដង្ហើមចុងក្រោយក្នុងទីក្រុង Mariupol ខណៈឱសានវាទរបស់រុស្ស៉ីផុតកំណត់

Khmerpress April 18, 2022 18/04/2022

(កៀវ)៖ ទាហានអ៊ុយក្រែនបានប្ដេជ្ញាថាពួកគេនឹងតស៊ូប្រយុទ្ធរហូតដល់ដង្ហើមចុងក្រោយ នៅឯទីក្រុងម៉ារីយូប៉ូល បន្ទាប់ពីឱសានវាទរបស់ រុស្ស៉ីបានផុតកំណត់ នៅក្នុងទីក្រុងកំពង់ផែនៃតំបន់សមុទ្រខ្មៅមួយនេះ ជាទីដែលស្ថិតនៅក្រោមផែនការប្រកាសពីជ័យជម្នះដ៏ធំមួយរបស់ មូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។ ក្រសួងការពារជាតិរុស្ស៉ី បានដាក់ឱសានវាទឱ្យទាហានអ៊ុយក្រែន ដែលនៅសេសសល់ក្នុងទីក្រុង ម៉ារីយូប៉ូល (Mariupol) ទម្លាក់អាវុធ សុំចុះចាញ់ឱ្យបានមុនម៉ោងមួយរសៀល កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់) ជាមួយការព្រមានថាអ្នកដែលរឹងទទឹង នឹងត្រូវបានកម្ទេច ឬសម្លាប់។ តែទោះជាបែបនេះក្ដី, នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេនីស ស្ម៉ីហាល់ (Denys Shmyhal) បានអះអាងថាទាហានអ៊ុយក្រែនឹងមិនទម្លាក់ អាវុធចុះចាញ់ជាដាច់ខាត។ លោកបានបញ្ជាក់ដូច្នេះថា «យោធា, ទាហានរបស់យើងនៅតែបន្តស្ថិតនៅទីនោះ (ទីក្រុងម៉ារីយូប៉ូល) ដូច្នេះពួកគេនឹងប្រយុទ្ធរហូតដល់ដង្ហើមចុងក្រោយ»។ គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិរុស្ស៉ី ទាហានស៊ីឈ្នួល ៤០០នាក់កំពុងស្ថិតនៅក្នុងរោងចក្រដែកថែប អាហ្សូវស្ទល់ (Azovstal) ដែល កំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ ហើយបានប្រាប់ទាហានទាំងនេះឱ្យទម្លាក់អាវុធសុំចុះចាញ់ ដើម្បីសង្រ្គោះជីវិតរបស់ពួកគេ។ មិនតែប៉ុណ្ណោះ មូស្គូក៏បានចោទប្រកាន់ដែរថាទីក្រុងកៀវបានបញ្ជាឱ្យកងវីរសេនាតូចអាហ្សូវ (Azov) បាញ់សម្លាប់ទាហានដែលចង់ ឬសុំចុះចាញ់៕ […]

លោក ពូទីនថា ប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីបស្ចិមប្រទេស វិស័យថាមពលរបស់រុស្ស៊ី ប្រឈមមុខនឹងការប្រកួតប្រជែងបីធំៗ

Khmerpress April 16, 2022 16/04/2022

(ប៉េកាំង)៖ ថ្ងៃទី១៤ ខែមេសា លោក Putin ប្រធានាធិបតីរុស្ស៊ីបានថ្លែងនៅក្នុងកិច្ចប្រជុំការងារអំពីស្ថានភាពមុខរបរប្រេងកាត និងឧស្ម័ន ធម្មជាតិប្រទេសរុស្ស៊ីថា ក្នុងវិស័យទូទាត់ការនាំចេញថាមពលរបស់រុស្ស៊ី ប្រទេសដែលគ្មានមេត្រីភាពជាមួយរុស្ស៊ី កំពុងអូសបន្លាយពេល ផ្ទេរប្រាក់សម្រាប់ទូទាត់។ លោកបានគូសបញ្ជាក់ថា ក្នុងបរិបទដែលបស្ចិមប្រទេសដាក់ទណ្ឌកម្មលើវិស័យថាមពលរបស់ប្រទេសរុស្ស៊ី រុស្ស៊ីបានប្រឈមមុខ នឹងការប្រកួតប្រជែងបីធំៗ។ លោក Putin បានគូសបញ្ជាក់ទៀតថា ក្នុងបរិបទដែលបស្ចិមប្រទេសដាក់ទណ្ឌកម្មចំពោះរុស្ស៊ី រុស្ស៊ីដាច់ខាតត្រូវទុកផលប្រយោជន៍ របស់ខ្លួនជាទិសដៅណែនាំ។ វិស័យថាមពលរបស់រុស្ស៊ីប្រឈមមុខនឹងការប្រកួតប្រជែងបីធំៗ។ ទីមួយ ត្រូវធានាដល់ការផ្គត់ផ្គង់ថាមពល នៅទីផ្សារក្នុងស្រុកអោយមានភាពនឹងនរ។ ទីពីរ ត្រូវធ្វើពហុភាវូបនីយកម្មការនាំចេញថាមពល។ ទីបី ត្រូវអភិវឌ្ឍការកែឆ្នៃដោយស៊ីជម្រៅ នូវប្រេងកាតនិងឧស្ម័នធម្មជាតិ៕ ផ្តល់សិទ្ធិដោយ៖ freshnews

រុស្ស៉ី ផ្ញើកំណត់ទូតតវ៉ាជាផ្លូវការ ដោយព្រមានពីផលវិបាកមិនអាចស្មានបាន បើអាមេរិកនៅតែបញ្ជូនអាវុធឱ្យអ៊ុយក្រែន

Khmerpress April 16, 2022 16/04/2022

(វ៉ាស៊ីនតោន)៖ រុស្ស៉ី នៅក្នុងសប្ដាហ៍នេះបានផ្ញើ «កំណត់ទូតមួយ» ជាផ្លូវការ មកកាន់ក្រសួងការបរទេសអាមេរិក ដើម្បីសម្ដែងការប្រឆាំង ជំទាស់ទៅនឹងការបញ្ជូនអាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ទៅឱ្យអ៊ុយក្រែន ដោយព្រមានថាការបន្តធ្វើបែបនេះនឹងទទួលមកវិញនូវផលវិបាក ធ្ងន់ធ្ងរមិនអាចស្មានបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២។ កំណត់ទូតខាងលើរបស់រុស្ស៉ី ត្រូវបានផ្ញើកាលពីដើមសប្ដាហ៍កន្លងទៅនេះ ខណៈសហរដ្ឋអាមេរិកកំពុងត្រៀមប្រកាសផ្ដល់ជំនួយយោធា ៨០០លានដុល្លារបន្ថែមឱ្យអ៊ុយក្រែន ហើយព័ត៌មាននេះត្រូវបានរាយការណ៍មុនគេដោយកាសែតអាមេរិក Washington Post។ បើតាម Washington Post, តាមរយៈកញ្ចប់ជំនួយយោធាខាងលើ, សហរដ្ឋអាមេរិកបានយល់ព្រមជាលើកដំបូងក្នុងការបញ្ជូនអាវុធមាន សមត្ថភាពខ្ពស់ឱ្យអ៊ុយក្រែន។ ប៉ុន្តែ រុស្ស៉ីបានបង្ហាញការប្រឆាំងជំទាស់យ៉ាងខ្លាំង និងបានព្រមានថាសហរដ្ឋអាមេរិក និង NATO អាចនឹងប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរមិនអាចស្មានបាន បើនៅតែបន្តធ្វើបែបនេះតទៅទៀត។ តែទោះជាបែបនេះក្ដី រុស្ស៉ីមិនបានបញ្ជាក់ថាខ្លួននឹងចាត់វិធានការឆ្លើយតបបែបណានោះទេ ប៉ុន្តែក្រុមមន្ត្រីអាមេរិកជឿជាក់ថាមូស្គូ អាចនឹង ប្រកាន់ជំហរដ៏គ្រោះថ្នាក់ចំពោះអាមេរិក និង NATO៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ហ្សេលេនស្គី ព្រមានឱ្យពិភពលោកត្រៀមខ្លួនចំពោះលទ្ធភាពដែលលោក ពូទីន អាចនឹងប្រើអាវុធនុយក្លេអ៊ែរ

Khmerpress April 16, 2022 16/04/2022

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានថាបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក គួរតែត្រៀមខ្លួន សម្រាប់លទ្ធភាពដែលអាចទៅរួចថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសង្រ្គាមរបស់នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២។ ការព្រមានបែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ CNN នៅថ្ងៃសុក្រសប្ដាហ៍នេះ និងបន្ទាប់ពីរុស្ស៉ី ប្រកាសបង្កើនការវាយប្រហារលើទីក្រុងកៀវជាថ្មី បន្ទាប់ពីនាវាចម្បាំងមួយគ្រឿងរបស់ខ្លួន ត្រូវបានគេរាយការណ៍ថាលិចចូលសមុទ្រ ដោយសារមីស៊ីលរបស់អ៊ុយក្រែន។ ឆ្លើយតបទៅនឹងសំណួរដែលសួរថាតើលោក ពូទីន អាចនឹងប្រើអាវុធគីមី ឬអាវុធនុយក្លេអ៊ែរ ដែរឬក៏យ៉ាងណា? លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «មិនមែនត្រឹមតែខ្ញុំនោះទេ, ពោលគឺប្រទេសទាំងអស់នៅលើពិភពលោកត្រូវតែបារម្ភចំពោះរឿងនេះ។ វាអាចនឹងមិនមែន ជាព័ត៌មានពិត ប៉ុន្តែវាអាចនឹងក្លាយជាការពិត ហើយយើងគួរតែគិតថាកុំខ្លាច។ កុំខ្លាច, តែត្រូវត្រៀមខ្លួន ហើយវាមិនមែនជាបញ្ហាសម្រាប់តែ អ៊ុយក្រែននោះទេ តែខ្ញុំគិតថាវាជាបញ្ហាសម្រាប់ពិភពលោកទាំងមូល»។ គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍ជាមួយ CNN , លោក ហ្សេលេនស្គី ក៏បានឱ្យដឹងដែរថាកងទ័ពអ៊ុយក្រែនចន្លោះពី […]