ព័ត៌មានអន្តរជាតិ

អាមេរិករិះគន់ថា សម្តីវិមានក្រឹមឡាំងទាក់ទងការប្រើអាវុធនុយក្លេអ៊ែរ មិនសមជាសម្តីមហាអំណាចនុយក្លេអ៊ែរ ហើយប្រកបដោយគ្រោះថ្នាក់

Khmerpress March 23, 2022 23/03/2022

(វ៉ាស៉ីនតោន)៖ ក្រសួងការពារជាតិអាមេរិក បានចេញមុខថ្កោលទោស សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំងរុស្ស៉ី ដែលមិនច្រានច្រោល លទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ កំលុងវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានប្រាប់សារព័ត៌មាន CNN ថា អាវុធនុយក្លេអ៊ែរអាចនឹងត្រូវប្រើប្រាស់ ប្រសិនបើអាយុជីវិតនៃប្រទេសរុស្ស៉ីទាំងមូល ប្រឈមការគំរាមកំហែង។ នៅលើពិភពលោក រុស្ស៉ីគឺជាប្រទេសដែលមាន ក្បាលគ្រាប់នុយក្លេអ៊ែរ ច្រើនជាងគេបំផុត គឺលើសសហរដ្ឋអាមេរិកទៅទៀត។ ឆ្លើយតបចំពោះសម្តីលោក Peskov អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក ចន ឃឺប៊ី (John Kirby) បាននិយាយថា ការលើកឡើង អំពីអាវុធនុយក្លេអ៊ែដោយទីក្រុងមូស្គូ គឺពោរពេញដោយគ្រោះថ្នាក់ ហើយមិនសមជាសម្តី និងជាទង្វើរបស់មហាអំណាចនុយក្លេអ៊ែរ ដែលមានការទទួលខុសត្រូវនោះឡើយ។ គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក ពូទីន បានបញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសលោក ស្ថិតក្នុងស្ថានភាពប្រុងជើងការពិសេស កាលពីថ្ងៃទី២៧ ខែកុម្ភៈ គឺប៉ុន្មានថ្ងៃក្រោយការបើកប្រតិបត្តិការយោធាចូលអ៊ុយក្រែន […]

កម្មវិធី “Phuket Sandbox” ជួយបង្កើតប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចថៃបានជិត ១,៥ពាន់លានដុល្លារក្នុងរយៈពេល ៨ខែចុងក្រោយនេះ

Khmerpress March 23, 2022 23/03/2022

ថៃ៖ បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅរសៀលថ្ងៃពុធ ទី២៣ ខែមីនានេះបានរាយការណ៍ថា កម្មវិធី “Phuket Sandbox” បានជួយបង្កើតប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិថៃបានចំនួនជាង ៥០ពាន់លានបាត (ជាង១,៤៨ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល ៨ខែចុងក្រោយនេះ។ បើតាមលោក Nanthasiri Ronnasiri ដែលជានាយកការិយាល័យទេសចរណ៍ខេត្តភូកេតបានឲ្យដឹងថា ចាប់តាំងពីអាជ្ញាធរទេសចរណ៍សម្រេចអនុវត្តកម្មវិធី “Phuket Sandbox” នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១មក ប្រទេសថៃបានទទួលភ្ញៀវទេសចរណ៍ជាង ៤០០ ០០០នាក់ ហើយគិតជាមធ្យមភ្ញៀវទេសចរណ៍ម្នាក់ស្នាក់នៅក្នុងប្រទេសថៃក្នុងរយៈពេល ១២យប់។ គួររម្លឹកជូនថា “Phuket Sandbox” គឺជាកម្មវិធីអនុគ្រោះចំពោះភ្ញៀវទេសចរណ៍អន្តរជាតិឲ្យចូលមកកំសាន្តក្នុងប្រទេសថៃក្នុងអំឡុងពេលដែលប្រទេសជាច្រើនបានសម្រេចបិទច្រកព្រំដែនដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ ក្នុងការអនុវត្តកម្មវិធី “Phuket Sandbox” នេះ ភ្ញៀវទេសចរណ៍អន្តរជាតិទាំងអស់មិនតម្រូវឲ្យធ្វើចត្តាឡីស័កក្នុងរយៈ ១៤ថ្ងៃនោះទេ ដោយគ្រាន់តែតម្រូវឲ្យធ្វើតេស្តមុននិងក្រោយពេលដល់ខេត្តភូកេតប៉ុណ្ណោះ។ ក្រោយពេលស្នាក់នៅក្នុងខេត្តភូកេតជាច្រើនថ្ងៃនិងបានបង្ហាញលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ ទើបភ្ញៀវទេសចរណ៍អាចបន្តដំណើរទៅកាន់ខេត្តទេសចរណ៍ផ្សេងៗទៀតនៅក្នុងប្រទេសថៃបាន។ សូមបញ្ជាក់ផងដែរថា វិស័យទេសចរណ៍គឺជាប្រភពចំណូលយ៉ាងសំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិថៃ ហើយថៃបានសម្រេចដាក់ចេញកម្មវិធី “Phuket Sandbox” នេះគឺដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិដែលកំពុងធ្លាក់ចុះយ៉ាងខ្លាំងព្រោះវិបត្តិនៃជំងឺកូវីដ-១៩៕ ដោយ៖ ខ្មែរណូត

ចិនបើកការត្រួតពិនិត្យសុវត្ថិភាពលើ ក្រុមហ៊ុនអាកាសចរណ៍និងផ្នែកពាក់ព័ន្ធ ខណៈការស្វែងជនរងគ្រោះពីការធ្លាក់យន្តហោះនៅតែបន្ត ទោះមានសង្ឃឹមកាន់តែតិចទៅៗក៏ដោយ

Khmerpress March 23, 2022 23/03/2022

(ប៉េកាំង)៖ និយ័តករនៃវិស័យអាកាសចរណ៍របស់ប្រទេសចិន បានចាប់ផ្តើមការត្រួតពិនិត្យលើគ្រប់ផ្នែកនៃវិស័យអាកាសចណ៍ សម្រាប់ភាពចន្លោះប្រហោងផ្នែកសុវត្ថិភាព ដែលអាចត្រូវបានមើលរំលង ខណៈដែលអាជ្ញាធរកំពុងបន្តការស្វែងរកជនរងគ្រោះ និង ប្រអប់ខ្មៅនៃយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន China Eastern ដែលបានធ្លាក់នៅតំបន់ភ្នំ ភាគខាងត្បូងប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។ រហូតមកដល់ពេលនេះ មូលហេតុនៃការធ្លាក់យន្តហោះ China Eastern ក្នុងតំបន់ក្វាងស៉ី (Guangxi) កាលពីថ្ងៃចន្ទសប្តាហ៍នេះ នៅមិនទាន់អាចកំណត់បាននៅឡើយទេ ខណៈអាជ្ញាធរអាកាសចរណ៍ចិនបានព្រមានថា ការស៊ើបអង្កេតនឹងមានភាពលំបាកខ្លាំង ដោយសារតែយន្តហោះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន កាលពីថ្ងៃអង្គារម្សិលមិញបានឱ្យដឹងថា ការធ្វើអធិការកិច្ចដែលមានរយៈពេល២សប្តាហ៍លើវិស័យអាកាសចរណ៍ នឹងរួមបញ្ចូលទាំងការចុះពិនិត្យលើ ការិយាល័យគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសប្រចាំតំបន់ទាំងអស់ ប្រមទាំងក្រុមហ៊ុនអាកាសចរណ៍ និងវិទ្យាស្ថានបណ្តុះបណ្តាលការហោះហើរ ដើម្បីធានាសុវត្ថិភាពឱ្យបានទាំងស្រុង ចំពោះប្រតិបត្តិការអាកាសចរណ៍ ក៏ដូចជាជីវិតមនុស្ស។ គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737-800 របស់អាកាសចរណ៍ China Eastern បានធ្លាក់នៅឯតំបន់ភ្នំ ក្បែរទីក្រុងវូចូវ (Wuzhou) នៃតំបន់ក្វាងស៉ី (Guangxi) កំលុងគោលដៅធ្វើដំណើរពីទីក្រុងគួនមីង (Kunming) នៃខេត្តយូនណាន (Yunnan) […]

និពន្ធនាយករបស់កាសែតរុស្ស៊ី Novaya Gazeta បរិច្ចាគរង្វាន់ណូបែលរបស់ខ្លួន ដើម្បីរៃអង្គាសថវិកាសម្រាប់ជនភៀសខ្លួនអ៊ុយក្រែន

Khmerpress March 23, 2022 23/03/2022

អ្នកកាសែតរុស្ស៊ីលោក Dmitry Muratov បាននិយាយថា លោកចង់រៃអង្គាសថវិកាសម្រាប់ជនភៀសខ្លួនអ៊ុយក្រែន ដោយការដាក់ដេញថ្លៃមេដាយរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ របស់គាត់ (2021 Nobel Peace Prize medal) នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ លោក Dmitry Muratov ដែលជានិពន្ធនាយកនៃកាសែត Novaya Gazeta បានចេញសេចក្តីថ្លែងការណ៍មួយ នៅក្នុងការបោះពុម្ពលើបណ្ដាញអ៉ីនធឺណិតកាលពីថ្ងៃអង្គារ ហើយសេចក្តីថ្លែងការណ៍មួយនោះ ត្រូវបានចេញជា ៣ ភាសាគឺ រុស្ស៊ី អង់គ្លេស និងអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍នោះបាននិយាយថា៖«តើអ្វីដែលយើងអាចធ្វើបាន៖ ដើម្បីចែករំលែកជាមួយជនភៀសខ្លួន អ្នករបួស និងកុមារ ដែលត្រូវការការព្យាបាលជាបន្ទាន់។ អ្វីដែលជាទីស្រឡាញ់របស់អ្នក និងមានតម្លៃសម្រាប់អ្នកដទៃ»។ លោក Muratov បន្ថែមថា គិតមកទល់ពេលនេះ មានជនភៀសខ្លួនប្រមាណជា ១០ លាននាក់ រួចទៅហើយ ដូច្នេះកាសែត Novaya Gazeta និងរូបលោកផ្ទាល់ បានសម្រេចចិត្តបរិច្ចាគមេដាយរង្វាន់ណូបែលសន្តិភាពនេះ ទៅដល់មូលនិធិជនភៀសខ្លួនអ៊ុយក្រែន ហើយអំពាវនាវឱ្យមានការដេញថ្លៃឱ្យបានឆាប់រហ័ស។ លោក Muratov បន្ដ​ប្រកាន់​ជំហរ​រិះគន់​រដ្ឋាភិបាល​រុស្ស៊ី […]

លោក ពូទីន មានបំណងចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូណេស៊ី ក្រោយមានព័ត៌មានថាអាមេរិកចង់ដករុស្ស៊ីចេញ

Khmerpress March 23, 2022 23/03/2022

(ហ្សាការតា)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានបំណងចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងរៀបចំឡើយដោយប្រទេសឥណ្ឌូណេស៊ី នៅក្នុងឆ្នាំ២០២២នេះ។ នេះបើតាមអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងហ្សាការតា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងហ្សាការតា លោកស្រី លីយូដមីឡា វ៉ូរ៉ូប៊ីវ៉ា (Lyudmila Vorobieva) ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃពុធនេះ និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចកំពុងពិចារណាថាតើគួរ ឬមិនគួរដករុស្ស៊ីចេញពីក្រុម ប្រទេសជាសមាជិក G20។ លោកស្រី Vorobieva បានបន្ថែមដូច្នេះថា «មិនត្រឹមតែកិច្ចប្រជុំកំពូល G20 ប៉ុណ្ណោះទេ, សូម្បីតែអង្គការជាច្រើនផ្សេងទៀតក៏កំពុងព្យាយាមបណ្ដេញ រុស្ស៊ីផងដែរ…ប៉ុន្តែប្រតិកម្មបែបនេះរបស់បណ្ដាប្រទេសលោកខាងលិចគឺមិនមានហេតុផលទាល់តែសោះ»។ គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធនេះដែរបានរាយការណ៍ថា សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តលោកខាងលិច កំពុងវាយតម្លៃថាតើរុស្ស៊ីគួរតែបន្តស្ថិតនៅជាសមាជិកនៃក្រុមប្រទេស G20 ដែរឬយ៉ាងណា ក្រោយទីក្រុងម៉ូស្គូ ប្រើកម្លាំងយោធាលើអ៊ុយក្រែន។ បើតាម Reuters ការសម្រេចចិត្តដករុស្ស៊ីចេញពីក្រុមប្រទេស G20 នឹងត្រូវធ្វើឡើងដោយការបោះឆ្នោតពីសមាជិកដទៃ ដែលក្នុងនោះរួមមានចិន, ឥណ្ឌា […]

ថៃព្រមានពីការរាត្បាតជំងឺគ្រុនឈាមប្រភេទ ២ ដែលជាជំងឺគ្រោះថ្នាក់និងមានអាការៈស្រដៀងជំងឺកូវីដ-១៩ នៅអំឡុងពេលបុណ្យ “សង្ក្រាន្តថៃ” ខាងមុខ

Khmerpress March 23, 2022 23/03/2022

ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានព្រមានថា នៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ ឬ “សង្ក្រាន្តថៃ” នៅខែក្រោយនេះនឹងមានការរាតត្បាតជំងឺគ្រុនឈាមប្រភេទ ២ ដែលជាជំងឺដ៏គ្រោះថ្នាក់មួយនិងមានអាការៈស្រដៀងជំងឺកូវីដ-១៩ ដែរ នេះបើយោងតាមការាចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅព្រឹកថ្ងៃពុធ ទី២៣ ខែមីនានេះ។ បើតាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា គិតត្រឹមរយៈពេល ៣ខែដំបូងក្នុងឆ្នាំ ២០២២ នេះមានពលរដ្ឋថៃចំនួន ៣នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺគ្រុនឈាមប្រភេទ ២ នេះ។ បើគេធ្វើការប្រៀបធៀបអំពីតួលេខអ្នកស្លាប់នៅក្នុងឆ្នាំមុន​​គឺពេញមួយឆ្នាំ ២០២១ ប្រទេសថៃបានរកឃើញអ្នកស្លាប់ដោយជំងឺគ្រុនឈាមប្រភេទ ២ សរុបចំនួន ៦នាក់ប៉ុណ្ណោះ។ បើតាមលោកវេជ្ជបណ្ឌិត Opas Kankawinpong ដែលជាប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា​ តាមធម្មតាជំងឺគ្រុនឈាមប្រភេទ ២ តែងរាតត្បាតខ្លាំងរៀងរាល់ ២ឆ្នាំម្តង ហើយនៅក្នុងឆ្នាំនេះគឺជាឆ្នាំដែលប្រទេសថៃត្រូវប្រឈមនឹងរលកនៃការរាតត្បាតកម្រិតធ្ងន់ធ្ងរនោះហើយ។ វេជ្ជបណ្ឌិតរូបនេះបានបន្ថែមថា ជំងឺគ្រុនឈាមប្រភេទ ២អាចបង្កការរាតត្បាតគ្រប់ទីកន្លែង ដូចនេះពលរដ្ឋគ្រប់រូបត្រូវប្រុងប្រយ័ត្នខ្លួនឲ្យបានខ្ពស់ ហើយប្រសិនបើមានអាការៈក្តៅខ្លួននិងមិនស្រួលខ្លួន ត្រូវទៅពិនិត្យសុខភាពឲ្យបានឆាប់រហ័សដើម្បីដឹងច្បាស់ថា បានឆ្លងជំងឺកូវីដ-១៩ ឬជំងឺគ្រុនឈាមប្រភេទ ២៕ ដោយ៖ ខ្មែរណូត

វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើអាយុជីវិតប្រទេសជាតិរងការគំរាមកំហែង

Khmerpress March 23, 2022 23/03/2022

(ម៉ូស្គូ)៖ អ្នកនាំពាក្យនៃវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយថា គោលនយោបាយសន្តិសុខរបស់រុស្ស៊ីបានកំណត់ថា ទីក្រុងម៉ូស្គូ នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើអាយុជីវិតប្រទេសជាតិទាំងមូលរងការគំរាមកំហែង។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។ ការកត់សម្គាល់ខាងលើរបស់លោក ប៉េសកូវ ធ្វើឡើង នៅចំពេលសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន បានឈានចូលដល់ ៤សប្តាហ៍ហើយ ចាប់តាំងពីលោក ពូទីន បានប្រកាសបើកប្រតិបត្តិការយោធា នៅចំពោះមុខបណ្ដាប្រទេសលោកខាងលិចបារម្ភខ្លាចថាជម្លោះអាចបង្ករទៅជាសង្រ្គាមនុយក្លេអ៊ែរ។ ឆ្លើយតបនឹងសំណួរនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN នៅថ្ងៃអង្គារសប្ដាហ៍នេះថាតើលោក វ្ល៉ាឌីមៀ ពូទីន អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងសង្រ្គាមអ៊ុយក្រែនដែរឬទេ? លោក ប៉េសកូវ បាននិយាយថា «យើងមានគោលការណ៍សន្តិសុខសម្រាប់ប្រទេស ហើយជាទូទៅ ប្រសិនបើមាន ការគំរាមកំហែងណាមួយពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ យើងនឹងឆ្លើយតបវិញដោយការប្រើប្រាស់អាវុធប្រភេទ ដូចគ្នានេះ»។ គួរបញ្ជាក់ថា កាលពីចុងខែកុម្ភៈកន្លងទៅ លោក ពូទីន បានបញ្ជាឲ្យកងកម្លាំងនុយក្លេអ៊ែររុស្ស៊ីស្ថិតនៅក្នុងលក្ខណៈប្រុងជើងការខ្ពស់ ហើយផ្អែកតាម បទបញ្ជានេះ, ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅក៏បានដាក់កងកម្លាំងនុយក្លេអ៊ែរ […]

សហរដ្ឋអាមេរិក និងអង្គការណាតូ ជឿជាក់ថា ប្រទេសបេឡារុស្សនឹងចូលដៃជាមួយរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនឆាប់ៗនេះ

Khmerpress March 23, 2022 23/03/2022

សហរដ្ឋអាមេរិក និងអង្គការណាតូ ជឿជាក់ថា ប្រទេសបេឡារុស្ស អាចនឹងចូលរួមជាមួយនឹងប្រទេសរុស្ស៊ីឆាប់ៗនេះ ក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានCNN។ មន្ត្រីយោធាណាតូម្នាក់ បាននិយាយកាលពីថ្ងៃច័ន្ទថា វាពិតជាទំនងដែលថា បេឡារុស្សនឹងចូលដៃទៅក្នុងជម្លោះនៅអ៊ុយក្រែន ហើយប្រទេសនេះ ក៏ចាប់ផ្ដើមមានសកម្មភាពជាបណ្ដើរៗហើយដែរ។ មន្ត្រីរូបនោះបានពន្យល់ថា “លោក ពូទីន ត្រូវការការគាំទ្រ។ គ្រប់យ៉ាងដែលអាចទៅបាន»។ បើតាមប្រភពបក្សប្រឆាំងនៅបេឡារុស្សបានឱ្យដឹងថា អង្គភាពប្រយុទ្ធរបស់ប្រទេសបេឡារុស្សកំពុងត្រៀមខ្លួនទៅអ៊ុយក្រែននៅប៉ុន្មានថ្ងៃទៀត ហើយកម្លាំងយោធាបេឡារុស្សរាប់ពាន់នាក់ ក៏ត្រៀមនឹងដាក់ពង្រាយនៅទីនោះផងដែរ។ មន្ត្រីស៊ើបការណ៍ជាន់ខ្ពស់ណាតូម្នាក់ទៀត បាននិយាយដោយឡែកថា រដ្ឋាភិបាលបេឡារុស្សកំពុងរៀបចំបរិយាកាស ដើម្បីបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។ គួរឱ្យដឹងផងដែរថា យោធារុស្ស៊ីបានបើកការវាយប្រហាររបស់ខ្លួនលើអ៊ុយក្រែនមួយផ្នែកពីទឹកដីរបស់ប្រទេសបេឡារុស្ស ហើយកងទ័ពរុស្ស៊ីរាប់ពាន់នាក់ ក៏បានប្រមូលផ្តុំនៅក្នុងប្រទេសបេឡារុស្ស មុនពេលដែលវិមានក្រឹមឡាំងបញ្ជាឱ្យមានប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនកាលពីខែមុន ហើយប្រទេសទាំង ២ បានអះអាងថា វាគ្រាន់តែជាសមយុទ្ធប៉ុណ្ណោះ។ ឆ្លើយតបនឹងសកម្មភាពនេះ សហរដ្ឋអាមេរិក និងអឺរ៉ុប បានដាក់ទណ្ឌកម្មប្រឆាំងទាំងមន្ត្រីរុស្ស៊ី និងបេឡារុស្ស រួមទាំងប្រធានាធិបតីបេឡារុស្ស Alexander Lukashenko ផងដែរ។ មន្ត្រីយោធាណាតូបាននិយាយថា ការសម្រេចចិត្តចុងក្រោយសម្រាប់ការចូលរួមរបស់បេឡារុស្សនៅក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី គឺនឹងត្រូវធ្វើឡើងនៅទីក្រុងមូស្គូ ប៉ុន្តែរហូតមកដល់ពេលនេះ វាមិនទាន់មានសញ្ញាណាមួយដែលថា កងកម្លាំងបេឡារុស្សចូលរួមក្នុងការប្រយុទ្ធនៅអ៊ុយក្រែននៅឡើយទេ។ មន្ត្រីរូបនោះបានពន្យល់ថា៖«វាមិនសំខាន់ថាលោក Lukashenko ចង់ចូលរួមនោះទេ។ សំណួរគឺថា តើលោក […]

ប្រទេសចិនបានបិទទីក្រុងឧស្សាហកម្មមួយ ដែលមានពលរដ្ឋ ៩លាននាក់ ដោយសារការកើនឡើងនៃករណីជំងឺកូវីដ១៩ វ៉ារ្យ៉ង់អូមីក្រុង

Khmerpress March 23, 2022 23/03/2022

ប្រទេសចិនបានបិទទីក្រុងឧស្សាហកម្មរបស់ខ្លួនមួយ ដែលមានប្រជាជនចំនួន ៩ លាននាក់ ពេញមួយយប់ ហើយបានរាយការណ៍អំពីករណីជំងឺ COVID-19 ច្រើនជាង ៤,០០០ ករណី កាលពីថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ ខណៈយុទ្ធសាស្ត្រ «zero-COVID» របស់ប្រទេសនេះ កំពុងរងសម្ពាធដោយសាររលកឆ្លងនៃជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង។ អាជ្ញាធរបានរាយការណ៍ពីការឆ្លងថ្មីចំនួន ៤,៧៧០ ករណី នៅទូទាំងប្រទេសកាលពីម្សិលមិញ ដែលភាគច្រើនរកឃើញនៅក្នុងខេត្ត Jilin ខណៈដែលទីក្រុង Shenyang ក្នុងខេត្ត Liaoning ដែលនៅជិតខាង ត្រូវបានបញ្ជាឱ្យមានការបិទទ្វារកាលពីល្ងាចថ្ងៃចន្ទ។ ប្រទេសចិន ក៏បានរាយការណ៍ពីការស្លាប់ដោយសារជំងឺ COVID-19 ចំនួន ២ ករណី កាលពីថ្ងៃសៅរ៍ ដែលជាការស្លាប់លើកដំបូងបំផុត ក្នុងរយៈពេលជាងមួយឆ្នាំ។ អាជ្ញាធរក៏បានព្រមានអំពីហានិភ័យដោយសារការបិទទ្វារទីក្រុង ខណៈដែលប្រទេសនេះខិតខំធ្វើឱ្យមានតុល្យភាពរវាងវិបត្តិសុខភាព ជាមួយនឹងតម្រូវការនៃប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក។ ទីក្រុង Shenyang ដែលជាតំបន់ឧស្សាហកម្មធំបំផុតមួយ និងជាមូលដ្ឋាននៃក្រុមហ៊ុនជាច្រើន រួមមានទាំងក្រុមហ៊ុនផលិតរថយន្ត BMW បានរាយការណ៍ពីករណី COVID-19 ថ្មីចំនួន ៤៧ […]

រុស្ស៊ី អាមេរិក និងអង់គ្លេស យកវេទិកា UN ចោទគ្នាទៅវិញទៅមក ជុំវិញអាវុធគីមី នៅអ៊ុយក្រែន

Khmerpress March 23, 2022 23/03/2022

(យូអិន)៖ រុស្ស៊ី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នៅថ្ងៃអង្គារនេះបានចោទប្រកាន់គ្នាទៅវិញទៅមក នៅឯអង្គការសហប្រជាជាតិ ជុំវិញលទ្ធភាពនៃការប្រើប្រាស់អាវុធគីមីនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែមិនមានភាគីណាមួយបង្ហាញភស្តុតាងនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។ ការចោទប្រកាន់គ្នាខាងលើបានកើតឡើង នៅឯកិច្ចប្រជុំបិទទា្វរនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្ទាប់ពីរុស្ស៊ីបានចោទប្រកាន់ថាកងទ័ព អ៊ុយក្រែនមានបំណងធ្វើឱ្យលេចធ្លាយសារធាតុអាម៉ូញាក់ ដើម្បីទម្លាក់កំហុសលើកងទ័ពរុស្ស៊ី។ អគ្គរដ្ឋទូតរងរុស្ស៊ីប្រចាំ UN លោក ឌីមីទ្រី ប៉ូលីយ៉ាន់ស្គី (Dmitry Polyanskiy) បានអះអាងថាកងទ័ពរុស្ស៊ីមិនដែលមានបំណង ឬក៏បើកការវាយប្រហារលើគោលដៅដែលមានស្ដុកទុកសារធាតុគីមីនៅក្នុង ប្រទេសអ៊ុយក្រែននោះឡើយ។ ប៉ុន្តែលោកថា គឺក្រុមអ្នកជាតិនិយមជ្រុលអ៊ុយក្រែនទៅវិញទេ ដែលចង់ទម្លាក់កំហុសលើរុស្ស៊ី។ គួរបញ្ជាក់ថា នេះគឺជាលើកទី៣ហើយ ដែលរុស្ស៊ីលើកឡើងពីអាវុធគីមី នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច បានចោទថានេះគ្រាន់តែជាលេសដែលរុស្ស៊ីចង់ប្រើអាវុធនុយក្លេអ៊ែរ ហើយម្យ៉ាងវិញទៀត មកទល់ពេលនេះ មិនទាន់មានភាគីណាមួយបង្ហាញភស្តុតាងដើម្បីបញ្ជាក់ពីការអះអាងរបស់ខ្លួនឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews